ដោយ៖ ឡុង គីមម៉ារីតា
ថ្ងៃអង្គារ ទី23 កញ្ញា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
រូបភាពនៃបាយបិណ្ឌ (រូបថត៖ Krishan)
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនខ្មែរអស់រយៈពេលជាយូរមកហើយ ដែលប្រព្រឹត្តទៅរយៈពេល១៥ថ្ងៃ គឺពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ រៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលដល់ដួងព្រលឹងដូនតា ឪពុកម្តាយ ឬសាច់ញាតិ ដែលបានចែកឋានទៅហើយ ក្នុងជំនឿថាញាតិសន្តានទាំងនោះ នឹងអាចទទួលបាននូវកុសលផលបុណ្យ ដើម្បីចៀសផុតពីទុក្ខវេទនា និងឆាប់បានចាប់ជាតិជាថ្មី។
ជាផ្នែកមួយក្នុងការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ ជារៀងរាល់ថ្ងៃនៅវេលាម៉ោង៤ទៀបភ្លឺ ពុទ្ធបរិស័ទនាំគ្នាដាំបាយដំណើប រួចពូតជាដុំសម្រាប់ចូលរួមក្នុងពិធីមួយហៅថា បោះបាយបិណ្ឌ។ ការបោះបាយបិណ្ឌធ្វើឡើងដោយការដើរប្រទក្សិណជុំវិញព្រះវិហារ រួចបោះដុំបាយទាំងនោះទៅទិសទាំង៨ ក្នុងជំនឿថា ដើម្បីឧទ្ទិសជូនញាតិការទាំងឡាយណាដែលភ្លាត់ភ្លាំងទៅកើតជាប្រេត។
ក្នុងសំលៀកបំពាក់អាវប៉ាក់ពណ៌ស សំពត់បត់ ដោយមានកូនតូចអាយុប្រមាណ៣ឆ្នាំនៅក្បែរខ្លួនផងនោះ អ្នកស្រី ផន សាវ៉េត រៀបរាប់ប្រាប់VODទាំងទឹកមុខស្រស់ស្រាយថា កាលពីមុន អ្នកស្រីតែងតែដាំបាយពូតជាដុំ មានដាក់ល្ងចេកដូង ដើម្បីមកចូលរួមបោះបាយបិណ្ឌដង្ហែប្រទក្សិណជុំវិញព្រះវិហារជាប្រចាំ។ តែដល់ពេលអ្នកស្រីមានស្វាមី មានកូនអ្នកស្រីមិនដែលមានពេលវេលា ដើម្បីមកបោះបាយបិណ្ឌនោះទេ។
ស្ត្រីវ័យ៣២ឆ្នាំរូបនេះបន្តថា កាលដែលអ្នកស្រីមកបោះបាយបិណ្ឌនេះ ក៏មិនដឹងច្បាស់ពីអត្តន័យរបស់វាដែរគឺគ្រាន់តែឮចាស់ៗ បាននិយាយប្រាប់តៗគ្នាថា ការបោះបាយបិណ្ឌនេះ គឺសម្រាប់ឧទ្ទិសជូនដល់បងប្អូនញាតិមិត្ត ដែលបានភ្លាត់កើតទៅជាប្រេត ហើយនៅរដូវភ្ជុំបិណ្ឌត្រូវបានយមបាល ដោះលែងឲ្យមកជួបជុំបងប្អូន ដើម្បីទទួលបាយនំចំណីពីអ្នកនៅរស់ ដែលបានយកមកបោះនៅតាមវត្តអារាម។
ស្ថិតក្នុងវ័ណ២០ឆ្នាំ និស្សិតឆ្នាំទី២ផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យមេគង្គកម្ពុជាយុវជន ចាន់ សុផល និយាយថា ខ្លួនក៏មិនបានដឹងច្បាស់អំពីអត្ថន័យនៃការបោះបាយបិណ្ឌនេះដែរ គឺគ្រាន់តែដឹងថា នេះជាទំនៀមទម្លាប់ប្រពៃណីខ្មែរតៗគ្នា តាំងពីសម័យដើមមក។
និស្សិតផ្នែកព័ត៌មានវិទ្យារូបនេះយល់ឃើញថា វាជាការល្អបើពលរដ្ឋខ្មែរនៅតែបន្តប្រតិបត្តិតាមទម្លោប់នេះ ព្រោះវាជាប្រពៃណី ហើយមិនមានផលប៉ះពាល់ដល់សង្គមនោះទេ។

ពិធីបោះបាយបិណ្ឌ

ព្រះភិក្ខុ ជុតិបាលោ សេង សារុំ គង់នៅវត្តសន្សំកុសល ក្នុងរាជធានីភ្នំពេញ មានថេរដីកាថា ពិធីបោះបាយបិណ្ឌដែលប្រជាពុទ្ធរិស័ទ្ធនាំគ្នាប្រារព្វធ្វើជារៀងរាល់ឆ្នាំ មិនមានកំណត់នៅក្នុងចំណុចណាមួយនៃក្បួនច្បាប់ ឬគម្ពីរព្រះពុទ្ធសាសនានោះទេ គឺគ្រាន់តែជាទំនៀមទម្លាប់តៗគ្នាប៉ុណ្ណោះ។
ព្រះភិក្ខុ សេង សារុំ រៀបរាប់តាមតំណាលរឿង ដែលមានចារនៅក្នុងគម្ពីរព្រះត្រៃបិដករបស់ព្រះពុទ្ធសាសនាថា ពពួកញាតិរបស់ក្សត្រមួយអង្គព្រះនាមព្រះបាទពិម្ពិសារ ជំនាន់ព្រះកុកសន្ធោរ បានធ្វើទានមិនបរិសុទ្ធស្អាតល្អ ដោយបានបរិភោគបាយមុនព្រះសង្ឃ លុះដល់មរណៈកាលទៅ ក៏ចាប់កំណើតជាប្រេត សោយទុក្ខវេទនាដ៏យូរអង្វែង។ លុះក្នុងសម័យព្រះពុទ្ធសមណគោតម ព្រះបាទពិម្ពិសារបានធ្វើបុណ្យមួយយ៉ាងធំ ដោយមិនបានឧទ្ទិសបុណ្យកុសលឲ្យចំឈ្មោះពពួកញាតិដែលស្លាប់ទៅ។ ញាតិការទាំងនោះបានមកស្រែកទ្រហោយំដោយសេចក្ដីស្រេកឃ្លាន ជុំវិញព្រះបមរាជវាំងរបស់ព្រះអង្គ។
ក្រោយពីមានហេតុបែបនេះ ព្រះបាទពិម្ពិសារ ក៏បានទៅទូលព្រះពុទ្ធអង្គ ពីដំណាលហេតុនោះ។ ព្រះសមណគោតមមានពុទ្ធដីកាថា មកពីព្រះបាទពិម្ពិសារធ្វើទានមិនបានត្រឹមត្រូវ ទើបញាតិការរបស់ព្រះអង្គមិនបានទទួលនូវកុសលផលបុណ្យ។ ក្រោយពីបានយល់ដឹងពីបញ្ហានេះ ព្រះបាទពិម្ពិសារក៏បានប្រារព្ធធ្វើបុណ្យម្ដងទៀតឲ្យត្រូវទៅតាមពុទ្ធដីកា ដើម្បីឧទ្ទិសជូនទៅពពួកញាតិរបស់ព្រះអង្គដែលបានទៅកើតជាប្រេត។ ទម្លាប់នៃការធ្វើបុណ្យនេះ ត្រូវបានប្រតិបត្តិតាមក្នុងរាជ្យព្រះបាទអង្គឌួង ទើបបង្កើតបានជាពីធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងដល់សព្វថ្ងៃ តែមិនបានបញ្ជាក់ឲ្យបានច្បាស់ពី ទម្លាប់នៃការបោះបាយបិណ្ឌនោះទេ។
ព្រះតេជគុណ មានថេរដីកាបន្តទៀតថា បើទោះជាទម្លាប់នៃការបោះបាយបិណ្ឌនេះមិនមានចារនៅក្នុងគម្ពីព្រះពុទ្ធសាសនាក្តី ក៏ពិធីនេះមិនប៉ះពាល់ទៅដល់វិន័យនៃព្រះពុទ្ធសាសនាដែរ។
សម្រាប់អ្នកស្រី គង់ សុគន្ធា ដែលជាពុទ្ធបរិស័ទ្ធដែលមានជំនឿលើការបោះបាយបិណ្ឌនេះ យល់ឃើញថា នៅលើលោកយើងនេះពិតជាមានប្រេតមែន ហើយការបោះបាយបិណ្ឌរបស់អ្នកស្រីកន្លងមក ទោះជាមើលមិនឃើញថាមានប្រេតមករើសបាយបិណ្ឌដើម្បីបរិភោគក៏ដោយ ក៏នេះគឺជារឿងល្អ ព្រោះវាជាប្រពៃណីទំនៀមទម្លាប់ពីដូនពីតាមក។ អ្នកស្រីបន្ថែមថា បើតាមដឹងពីចាស់ៗបាននិយាយថា មកពីប្រេតមិនអាចចូលទៅក្នុងព្រះវិហារបាន ទើបអ្នកដែលនៅរស់បោះជាបាយបិណ្ឌឲ្យពួកគាត់ ដែលជាប្រេតអាចរើសហូបនៅខាងក្រៅព្រះវិហារបាន។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គមលោក ប៉ូ សំណាង មានប្រសាសន៍ថា ពីធីនេះ ធ្វើឡើងមានគោលបំណងជួយរំដោះគ្រោះ និងឧទ្ទិសដល់សព(ប្រេត) ដែលគ្មានញាតិមិត្ត ព្រមទាំងសម្រាប់ឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនរបស់ខ្លួនឲ្យរួចផុតពីទុក្ខទោស។ លោកបន្តថា ពិធីបោះបាយបិណ្ឌ កាលដែលតែងតែធ្វើនៅពេលព្រលឹមម៉ោង៤នោះ គឺដោយសារខ្លួនពពួកប្រេតមានក្លិនស្អុយ អសោច អាក្រាតខ្លួនទទេ ហើយត្រូវពន្លឺថ្ងៃមិនបានទេ នឹងត្រូវរលាយ ទើបគេនាំគ្នាធ្វើពេលងងឹតបែបនេះ។
បើតាមរបាយការណ៍របស់ក្រសួងធម្មការ និងសាសនា វត្តនៅក្នុងប្រទេសកម្ពុជាមានជាង ៤០០០វត្ត នៅទូទាំងប្រទេស។ ព្រះតេជគុណ សេង សារុំ មានសង្ឃដីកាឲ្យដឹងថា ដោយសារមិនមានឯកសារណាមួយបញ្ជាក់ច្បាស់ថា ប្រពៃណីនៃការបោះបាយបិណ្ឌនេះជាពិធីបែបព្រះពុទ្ធសាសនា ឬមិនមែន ទើបមានវត្តមួយចំនួនមិនមានធ្វើពិធីបោះបាយបិណ្ឌនេះទេ គឺគ្រាន់តែប្រារព្ធពិធីកាន់បិណ្ឌប៉ុណ្ណោះ៕
សូមសរសេរមកកាន់កញ្ញា ឡុង គីមម៉ារីតា តាមរយៈ longkimmarita@gmail.com
កូនមីកាដួយហោករីកស្ញេញ់.Bun Rany
.ក្ដៅឆេះកាដួយម៉ែ ah Hun Sen me Di Pok
បើក្ដៅក្រហាយខ្លាំងណាស់ ចាប់ប្រពន្ធ័ Ah Hun Sen ហែកកាដួយឱ្យ ah ហេង សំរិ និង ah ហ៊ុន សែន ចុយ chea muy khnea ទៅ កូនមីឆ្កែ