កម្ពុជា និង​អូស្ត្រាលី​ព្រមព្រៀង​គ្នា​ចុងក្រោយ​ទទួលយក​ជនភៀសខ្លួន​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃពុធ ទី24 កញ្ញា 2014
http://vodhotnews.com

​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី​សម្រេច​ចុងក្រោយ​ក្នុង​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដើម្បី​ទទួលយក​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ ដឹងថា លោក ស្កុត ម៉ូ​រី​សុន​(Scott Morrison) រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ និង​កិច្ច​ការពារ​ព្រំដែន​អូស្ត្រាលី នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី​២៦-២៧ ខែ​កញ្ញា ឆ្នាំ​២០១៤​។​សេចក្តីប្រកាស​បន្ត​ថា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខេង និង​លោក ស្កុត ម៉ូ​រី​សុន នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​កម្ពុជា និង​អូ​ស្រា​លី ទាក់ទង​នឹង​ការតាំង​ទី​លំនៅ​នៃ​ជនភៀសខ្លួន​នៅ​កម្ពុជា​។​

​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ​នឹង​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៤ វេលា​ម៉ោង​៣​រសៀល​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​ព័ត៌មាន​លម្អិត​នៃ​គម្រោង​ទទួលយក​ជនភៀសខ្លួន​នេះ​មិន​ទាន់​ត្រូវ​បញ្ជាក់​នៅឡើយ​ទេ​។​
​កាលពី​ថ្ងៃ ទី​២៧​ខែ​សីហា លោក អ៊ុច បូររិ​ទ្ធ រដ្ឋលេខាធិកា​ក្រសួងការបរទេស​កម្ពុ​ជា មានប្រសាសន៍ថា​អ្វី​ដែល​កម្ពុជា​សម្រេច​លើ​កិច្ចព្រមព្រៀង​គឺ​ផ្អែកលើ​មូលដ្ឋាន​នៃ​ការស្ម័គ្រចិត្ត និង​មនុស្សធម៌​តែប៉ុណ្ណោះ​។​

​កន្លងទៅ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​រិះគន់​ទៅលើ​គម្រោង​នៃ​ការចុះ​កិច្ចព្រមព្រៀង​ទទួលយក​ជនភៀសខ្លួន​នេះ ដោយសារ​កម្ពុជា​មិន​មាន​សមត្ថ​កាព​គ្រប់គ្រាន់ និង​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ការទទួលយក​ជន​ភៀសខ្លួន​ពី​អូស្ត្រាលី​មក​ស្នាក់នៅ​នៅពេលនេះ​។​ចំណុច​ខ្វះខាត​មួយចំនួនទៀត រួម​មាន​អត្រា​មិន​មាន​ការងារ​ធ្វើ​ខ្ពស់ ប្រព័ន្ធ​អប់រំ​នៅ​មាន​កម្សោយ ប្រព័ន្ធ​សុខាភិបាល​មិន​គ្រប់គ្រាន់ បញ្ហា​អំពើ​ពុករលួយ ការគោរព​សិទ្ធិមនុស្ស​នៅមានកម្រិត និង​បញ្ហា​ដីធ្លី​។​

VOD​មិនទាន់​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ភ្លាមៗ​ពី​មន្ត្រី​ស្ថានទូត​អូស្ត្រាលី​បាន​នៅឡើយ​ទេ​។​

​គួរបញ្ជាក់​ថា រដ្ឋាភិបាល​អូស្ត្រាលី គ្រោង​នឹង​ផ្ទេរ​ជនភៀសខ្លួន​ចំនួន​១.០០០​នាក់ ចេញពី​មណ្ឌល​ឃុំឃាំង Nauru ដើម្បី​ធ្វើឲ្យ​មណ្ឌល​នេះ ទូលាយ​ជំ​ជាង​មុន ដោយសារ​តែ​បច្ចុប្បន្ន​មាន​មនុស្ស​ជាប់​ឃុំ​នៅក្នុង​នោះ រហូតដល់​ទៅ​១.១៤៦ នាក់​៕

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

6 Responses to "កម្ពុជា និង​អូស្ត្រាលី​ព្រមព្រៀង​គ្នា​ចុងក្រោយ​ទទួលយក​ជនភៀសខ្លួន​​"

  1. o says:

    មិនអាចទេកម្ពុជាគឺជាប្រទេសថឹតក្នុងចំណោមប្រទេសក្រីក្របំផុតក្នុងលោកដែលបញ្ជូនប្រជាជនខ្លួនចេញទៅធ្វើកម្មករឱ្យប្រទេសដែលក្រដែរបានយ័ថាក្រមហាក្រ ការទទួលយល់ព្រមទទួលយកជាភាសខ្លួនពីអូស្រាលីគឺជាការប្រព្រឹត្តអំពើពុករលួយយ៉ាងពិតប្រាកដអូស្រាលីនឹងផ្ដល់លុយដើម្បីជួយដល់ជនភាសខ្លួនទាំងនោះដើម្បីតាំងលំនៅថាននឹងផ្ដល់លុយទឹកតែឱ្យមន្រ្តីរដ្ថាភិបាល ការទទួលស៊ីសំណូកលុយដែលមិនគឹតពីគ្រោះថ្នាក់នឹងសន្តិសុខជាតិដែលអាចកើតមាននៅពេលក្រោយនេះគឺជាការមិនដែលទទួលខុសត្រូវរបស់រដ្ថាភិបាលលោកហ៊ុន សែន ព្រោះជនភាសខ្លួនទាំនោះនឹងមានភាគច្រើនជាក្រុម អុីស្លាមជ្រុលនិយម ដែលបង្ករភារវកម្មនៅប្រទេសអូស្រាលីដែលសព្វថ្ងៃនៅជាប់ក្នុងពន្វធាគាដែលអូស្រលីមិនអាចដោះលែង ដែលគ្រោះថ្នាក់សំរាប់ប្រទេសគេនឹងដាក់គុគតទៅទៀតបានបើគឹតតាមច្បាប់អូស្រលីហើយជនទាំងនោះ នឹងដាក់បញ្ជូលលាយឡំគ្នារួចបញ្ជូនមកកម្ពុជាក្នុងពេលឆាប់ៗនេះ អីុស្លាមនៅខ្មែរនឹងមានការប្រែប្រួលក្នុងរយះពេលយ៉ាងខ្លី អាចនឹងមានអំពើភារវកម្មដូចនៅប្រទេសថៃ សំលាប់អ្នកកាន់ព្រះពុធ្ធសាសនាហើយព្រះពុធ្ធសាសនាមិនអាចតទល់នឹងពួកនេះបានទេដោយប្រកាន់ធម៛ព្រះពុធ្ធអហឹង្សារនោះ ហ៊ុន សែនធ្វើអ្វីពុំដែលគឹតពីផលវិបាកដល់កម្ពូជាទេ ឱ្យតែវាបានលុយដាក់ហោបៅវាភ្លាមៗ គួរឱ្យអាណឹតប្រទេសកម្ពុជាយើងណាស់ដែលមានមេដឹកនាំឆ្កួតដូចហ៊ុន សែន..

  2. o says:

    មិនអាចទេកម្ពុជាគឺជាប្រទេសថឹតក្នុងចំណោមប្រទេសក្រីក្របំផុតក្នុងលោកដែលបញ្ជូនប្រជាជនខ្លួនចេញទៅធ្វើកម្មករឱ្យប្រទេសដែលក្រដែរបានយ័ថាក្រមហាក្រ ការទទួលយល់ព្រមទទួលយកជាភាសខ្លួនពីអូស្រាលីគឺជាការប្រព្រឹត្តអំពើពុករលួយយ៉ាងពិតប្រាកដអូស្រាលីនឹងផ្ដល់លុយដើម្បីជួយដល់ជនភាសខ្លួនទាំងនោះដើម្បីតាំងលំនៅថាននឹងផ្ដល់លុយទឹកតែឱ្យមន្រ្តីរដ្ថាភិបាល ការទទួលស៊ីសំណូកលុយដែលមិនគឹតពីគ្រោះថ្នាក់នឹងសន្តិសុខជាតិដែលអាចកើតមាននៅពេលក្រោយនេះគឺជាការមិនដែលទទួលខុសត្រូវរបស់រដ្ថាភិបាលលោកហ៊ុន សែន ព្រោះជនភាសខ្លួនទាំនោះនឹងមានភាគច្រើនជាក្រុម អុីស្លាមជ្រុលនិយម ដែលបង្ករភារវកម្មនៅប្រទេសអូស្រាលីដែលសព្វថ្ងៃនៅជាប់ក្នុងពន្វធាគាដែលអូស្រលីមិនអាចដោះលែង ដែលគ្រោះថ្នាក់សំរាប់ប្រទេសគេនឹងមិនអាចដាក់គុគតទៅទៀតបានបើគឹតតាមច្បាប់អូស្រលីហើយជនទាំងនោះ នឹងដាក់បញ្ជូលលាយឡំគ្នារួចបញ្ជូនមកកម្ពុជាក្នុងពេលឆាប់ៗនេះ អីុស្លាមនៅខ្មែរនឹងមានការប្រែប្រួលក្នុងរយះពេលយ៉ាងខ្លី អាចនឹងមានអំពើភារវកម្មដូចនៅប្រទេសថៃ សំលាប់អ្នកកាន់ព្រះពុធ្ធសាសនាហើយព្រះពុធ្ធសាសនាមិនអាចតទល់នឹងពួកនេះបានទេដោយប្រកាន់ធម៛ព្រះពុធ្ធអហឹង្សារនោះ ហ៊ុន សែនធ្វើអ្វីពុំដែលគឹតពីផលវិបាកដល់កម្ពូជាទេ ឱ្យតែវាបានលុយដាក់ហោបៅវាភ្លាមៗ គួរឱ្យអាណឹតប្រទេសកម្ពុជាយើងណាស់ដែលមានមេដឹកនាំឆ្កួតដូចហ៊ុន សែន..

  3. ព្រះរាជាណាចក្រអាខ្វាក់ជិះកអាខ្វិន says:

    កូនឯងរកបបរហ៊ុតបានផង!!ទៅជួយជនភៀសខ្លួនបែបចង់លួចជំនួយគេឫ???

  4. Anonymous says:

    ដូចការព្យាករណ៏គ្រាន់តែធ្វើប្រកាច់ស្គន់ជាន់អោយល្្អមើលតែប៉ុណ្ណោះ។ប្រជាជនខ្លួនត្រូវទៅធ្វើខ្ញុំគេ
    ពាសពេញពិភពលោក។កម្មករក្នុងស្រុកធ្វើបាតុកម្មគ្មានលោះថ្ងៃទាមទារប្រាក់ខែដើម្បីរស់។អែរដ្ផា
    ភិបាលឡប់សតិទៅទទួលជនភៀសខ្លួនបន្ថែមពេលដែលប្រជាជនខ្លួនរស់នៅយ៉ាងសែនវេទនា។
    សូមជួយគាត់នៅអណត្តិក្រោយដកថែម២០កៅអីទៀត?????????

  5. people says:

    the dumb brain government lead by mr hun-sen only see the money and can’t even improve life of their own people,how come theses dumb government take refugee?mr scott you shoun’t put theses refugee in the hell because they try to run to settle in the heaven but instead you dump them to hell.cambodia the corrupted country and the worse humanrights in asea and the poorest in asea.cambodia never own one jet fighter or navy ship.only a few rich people who associated with mr sen and thoese people suck the blood from cambodian people’so please think twice before you sing mr scott .GOD bless all cambodian people’

  6. C P says:

    ក្នុងនាមខ្ញុំជាជនកម្ពុជាមួយរូបគួរអោយសោកស្ដាយណាស់ ដែលមានជនអកតិដឹកនាំប្រទេសសាមសិបឆ្នាំមកនេះវាមិនចេះខ្មាស់គេទេអី កម្ពុជាសឰថ្ងៃជាប់លំដាប់ថ្នាក់ក្រីក្រជាងគេនៅលើពិភពលោកនេះតែពួកវាមិនយកត្រចៀកស្ដាប់មិនយកភ្នែកមើលទេ អូសមែនខ្ញុំភ្លេចថាអាមេវាខ្វាក់ភ្នែកឯអាកូនចៅទៀត គ្មានបេះដូង គ្មានចិត្ត និងចាំតែហៃអើ ហៃអើ។
    ខ្ញុំសែនខ្លោចចិត្តដែលប្រជារបស់ខ្ញុំត្រូវគេដណ្ដើមដីលំនៅដ្ឋាន ដីស្រែចំការ រស់នៅគ្មានទីជំរកបំបិតសិទ្ធសេរីភាពគ្រប់កន្លែង ល់ និងល។
    និងបើសិនជាមានការងារធ្វើវិញបានប្រាក់ឈ្នួលថោករករស់មិនបាននិងបង្ខំចិត្តរត់ទៅបរទេសធ្វើកម្មករទាសករខុសច្បាប់
    កម្ពុជាសឰថ្ងៃកំពុងតែ ទូល រែក សែង កណ្ដៀត និងបំម្រុងនិងចងខ្សែអូសឈើពុកផុយថែមទាំងមានស្រមោច សង្អារ ដង្កូវទៀតពឺជន ភៀសខ្លួនទាំងនោះ។
    នេះហើយការដឹកនាំប្រទេសរបស់ជនល្មោបអំណាចអកតិនិងក្បត់ជាតិ កម្ពុជាដ៏កំសត់របស់ខ្ញុំនេះ(ពឺយុវជនខ្មែរក្រហម)