រដ្ឋាភិបាល​កម្ពុជា​មិន​បាន​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ទាំងស្រុង​ទេ​ជាង​២០​នេះ

ដោយ ទីន ហ្សាការីយ៉ា
2014-09-24
RFA

ប្រជុំ​សភា ៦១០
ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃ​២៣ កញ្ញា ២០១៣។ RFA/Van Vichar

រដ្ឋ​ធម្មនុញ្ញ​គឺជា​ច្បាប់​កំពូល​របស់​រដ្ឋ ដែល​មាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​សមត្ថ​កិច្ចធានា ការពារ គោរព​រដ្ឋធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ដែល​រដ្ឋសភា​បាន​អនុម័ត និង​ព្រឹទ្ធសភា បាន ពិនិត្យ​ចប់​សព្វគ្រប់​ហើយ។ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ អ្នកច្បាប់ និង អនុប្រធាន​សភា ខ្លួនឯង​ផង លើក​ឡើង​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កន្លង​មក​នេះ មិនបាន​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ បាន​ទាំងស្រុង​ទេ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ អ្នកច្បាប់​លើក​ឡើង​ថា ត្បិត​តែ​កម្ពុជា​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ ដូចដែល​មាន​ចែង​ក្នុង​មាត្រា​១ ប្រទេស​កម្ពុជា ជា​ព្រះរាជាណាចក្រ​ទ្រង់​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ក៏ប៉ុន្តែ​បញ្ហា​ជាច្រើន​ទៀត ដែល​រដ្ឋាភិបាល​ដឹកនាំ​ផ្ទុយ ពី​រដ្ឋធម្មនុញ្ញ​។

ថ្ងៃ​ទី​២៤​កញ្ញា​នេះ ជា​ខួប​លើក​ទី​២១​ហើយ ដែល ក្រុមប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​ឲ្យ​ប្រើ​កាលពី​ថ្ងៃ​ទី ២៤​កញ្ញា​ឆ្នាំ​១៩៩៣។

លោក បណ្ឌិត សុខ ទូច ជា​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកវិភាគ​ឯករាជ្យ មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​រដ្ឋ​មាន​ខ្លឹមសារ​ល្អ​ណាស់ តែ​ការអនុវត្ត​របស់​រដ្ឋាភិបាល បាន​ប្រមាណ​២០%​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា មិន​បាន​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ទេ ដូចជា​ករណី រំលោភ​សិទ្ធិ​មនុស្ស ការ​បាញ់​សម្លាញ់​មនុស្ស​ក្រៅ ប្រព័ន្ធ​ច្បាប់ សិទ្ធិ​សេរីភាព​អ្នកសារព័ត៌មាន ការ​បង្កើត​រដ្ឋាភិបាល​ខុស​រដ្ឋធម្មនុញ្ញ ធ្វើឡើង​តាម​ឆន្ទៈ​របស់​អ្នកនយោបាយ​។​ល។៖

សំឡេង

រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល និង​ជា​មូលដ្ឋាន​គតិ​យុទ្ធ​សំខាន់​បំផុត​សម្រាប់​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​។ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ធ្វើ​ការ​ផ្ទៀងផ្ទាត់ និង​ចងក្រង​រដ្ឋធម្មនុញ្ញ​នេះ​ឡើង ដើម្បី បម្រើ​សេចក្ដី​ត្រូវការ​របស់​មន្ត្រីរាជការ​ស៊ីវិល និង​យោធិន ជា​អ្នកគ្រប់គ្រង​រដ្ឋបាល​ថ្នាក់​ជាតិ និង​ថ្នាក់ ក្រោម​ជាតិ យក​ទៅ​គោរព​ប្រតិបត្តិ ពេល​បំពេញការងារ​តាម​វិស័យ ឬ​ជំនាញ​នីមួយៗ ដោយ​ធានា ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ។

ការរៀបចំ​ចងក្រង​រដ្ឋធម្មនុញ្ញ​នេះ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​រក សំណៅ​ដើម​ពី​មន្ទីរ​រដ្ឋសភា ក្រោយ​ពេល​ដែល​សភាធម្មនុញ្ញ​បាន​អនុម័ត​រួច​នៅ​ថ្ងៃ​ទី​២១​កញ្ញា និង​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ដោយ​ព្រះរាជក្រម​នៅ​ថ្ងៃ​សុក្រ​ទី​២៤​កញ្ញា ឆ្នាំ​១៩៩៣។

លោក បណ្ឌិត សុខ ទូច បន្ថែម​ថា គិត​ចាប់​ពី​ថ្ងៃ​ប្រកាស​ឲ្យ​ប្រើប្រាស់​មក រដ្ឋធម្មនុញ្ញ​នេះ ត្រូវ​បាន សភា​បាន​ធ្វើ​វិសោធនកម្ម​ជាច្រើនលើក ពិសេស​សភា​បាន​ធ្វើ​វិសោធនកម្ម​ឲ្យ​បោះឆ្នោត​ជា​កញ្ចប់ នៅ​ឆ្នាំ​២០០៤ ដែល​ជា​សកម្មភាព​មួយ​ផ្ទុយ​ខុសឆ្គង​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ លោក លើក​ឡើង​ថា រដ្ឋាភិបាល​ដើរតួ​ខ្លួនឯង​សំខាន់​ជាង​ច្បាប់ ដែល​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ដើម្បី​បំរើ​ផលប្រយោជន៍​នយោបាយ​របស់​ខ្លួន​៖

សំឡេង

ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា បាន​បង្កើត​រដ្ឋធម្មនុញ្ញ​ជាច្រើន​ដំណាក់កាល ពិសេស​នៅ​ពេល ផ្លាស់​របប​គ្រប់គ្រង​។ ហើយ​ការ​រដ្ឋធម្មនុញ្ញ​ជា​លើកដំបូង​បង្អស់​នៅ​ក្នុង​ឆ្នាំ​១៩៤៧។ រដ្ឋធម្មនុញ្ញ​ទី​២ ត្រូវ​បង្កើត​នៅ​ក្នុង​ឆ្នាំ​១៩៧២ ដែល​កាលណោះ​បាន​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ពី​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ទៅជា​របប​សាធារណរដ្ឋ។ មកដល់​ឆ្នាំ​១៩៧៦ របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បង្កើត​រដ្ឋធម្មនុញ្ញ​មួយទៀត ដោយ​ផ្លាស់ប្ដូរ​ទៅជា​របប​កុម្មុយនិស្ត​។

ចំណែក​រដ្ឋធម្មនុញ្ញ​លើក​ទី​៤ បាន​បង្កើត​នៅ​ឆ្នាំ​១៩៨១ គឺ​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ ឯ​រដ្ឋធម្មនុញ្ញ​លើក​ទី​៥ គឺ​កើតឡើង​នៅ​ក្នុង​ឆ្នាំ​១៩៨៩ ក្នុង​របប​រដ្ឋ​កម្ពុជា។ រដ្ឋធម្មនុញ្ញ​ចុងក្រោយ​នេះ​គឺ​បង្កើត​ក្នុង​ឆ្នាំ​១៩៩៣ ចេញពី​ការបោះឆ្នោត នៅ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។ បច្ចុប្បន្ន​រដ្ឋធម្មនុញ្ញ​នេះ​មាន ១៥៨​មាត្រា និង ១៦​ជំពូក។

នៅ​ដំណាក់កាល​ជាប់​គាំង​នយោបាយ​អូស​បន្លាយ​ពេល​ជិត​១​ឆ្នាំ​គឺ​នៅ​ពេល​គណបក្ស​ជាប់ឆ្នោត​ទាំង ពីរ​ត្រូវ​រ៉ូវ​គ្នា​កាលពី​ថ្ងៃ​ទី​២២​កក្កដា​ឆ្នាំ​១០១៤ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស សង្គ្រោះ​ជាតិ ព្រមព្រៀងគ្នា​ធ្វើ​វិសោធនកម្ម​មាត្រា​៧៦ និង បន្ថែម​ជំពូក​ទី​១៥​ថ្មី​ទៀត។ ដែល​ការ​ធ្វើ​វិសោធកម្ម​នេះ គណៈកម្មការ​ជំនាញ​គ​ណ​បក្ស​ទាំងពីរ​កំពុង​ដំណើរ​ការ​នៅឡើយ។

អនុប្រធាន​ទី​១​រដ្ឋសភា​និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទទួល​ស្គាល់​ថា ការដឹកនាំ​របស់​រដ្ឋាភិបាល​ជាង​២០​ឆ្នាំ​មកនេះ រដ្ឋាភិបាល​មិនទាន់​គោរព​តាម​រដ្ឋធម្មនុញ្ញ​បាន​ពេញ លេញ​នៅឡើយ​។ លោក កឹម សុខា បាន​លើក​ពី​ចំណុច​ធំ​មួយ​ចំនួន​ដូចជា រដ្ឋាភិបាល​មិនបាន​ធ្វើ សមាជជាតិ​១​ឆ្នាំ​ម្ដង ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ឡើយ​។ ក្រៅ​ពី​នេះ​ទៀត បញ្ហា​អធិបតេយ្យ ភាព បូរណភាព​ទឹកដី និង ឯករាជ្យ​ភាព​របស់​តុលាការ​ជាដើម៖

សំឡេង

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​ប្រធាន​គណៈកម្មការ កិច្ចការ​បរទេស សហ​ប្រតិបត្តិ​ការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន​នៃ​រដ្ឋសភា និង​អតីត​ជា​សមាជិកសភា​ធម្មនុញ្ញ​ផង​នោះ លោក ឈាង វុន អះអាង​ថា​រដ្ឋាភិបាល បាន​អនុវត្ត​រដ្ឋធម្មនុញ្ញ​បាន​ល្អ។ លោក​បញ្ជាក់​ថា​រដ្ឋាភិបាល បាន​ធានា​នូវ សន្តិសុខ និង​ស្ថេរ​ភាព​សង្គម៖

សំឡេង

ទោះបីជា​យ៉ាង​នេះ​ក្ដី ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់ ដើម្បី​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ហ៊ាង ឫទ្ធី មានប្រសាសន៍ថា ការ​លើក​ឡើង​ថា​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​ល្អ​នេះ គ្រាន់តែ​ជា​ទ្រឹស្ដី ទេ ដោយ​លោក​បាន​លើក​ឧទាហរណ៍​មក​បញ្ជាក់​ថា ការ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ ម្ដងទៀត​នោះ ពិសេស​ការ​ធ្វើ​វិសោធន​ធម្មនុញ្ញ​ពី​ការបោះឆ្នោត​អនុម័ត​ពី​សំឡេង​២​ភាគ​៣​ទៅ​សំឡេង​៥០%​បូក​១ ការកែ​នេះ​គឺ​រុញច្រាន​ឲ្យ​កម្ពុជា​ងាក​ចេញពី​ប្រជាធិបតេយ្យ​៖

សំឡេង

លោក បណ្ឌិត ហ៊ាង ឫទ្ធី បាន​លើក​វាក្យខ័ណ្ឌ​ទី​២ មាត្រា​១​នៃ​រដ្ឋធម្មនុញ្ញ​ថា ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យភាព សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍​មិន​ចូល​បក្ស​សម្ព័ន្ធ។ នៅ​ត្រង់​ចំណុច​នេះ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​មិនបាន​ធានា​ឲ្យ​កម្ពុជា មាន​អធិបតេយ្យភាព​របស់​ខ្លួន​នោះ ឡើយ​៖

សំឡេង

រដ្ឋធម្មនុញ្ញ​កើត​ចេញពី​សភាធម្មនុញ្ញ​បាន​អនុម័ត។ បន្ទាប់ពី​សភាធម្មនុញ្ញ​បាន​អនុម័ត​រដ្ឋធម្មនុញ្ញ សភាធម្មនុញ្ញ​ក៏បាន​ប្រែ​ក្លាយទៅជា​រដ្ឋសភា ដែល​បាន​កើត​មកពី​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​លើកដំបូង ដែល​រៀបចំ​ដោយ​អ៊ុនតាក់​អាណត្តិ​ទី​១​ឆ្នាំ​១៩៩៣។ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ បាន​ធានា​ឲ្យ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ផ្ដល់​មតិយោបល់​លើក សេចក្ដី ព្រាង​ច្បាប់ ឬ​សេចក្ដី​ស្នើ​ច្បាប់ មុន​ការ​អនុម័ត​តាមរយៈ​តំណាងរាស្ត្រ របស់​ខ្លួន​មុន​ដាក់​ឲ្យ​សភា​អនុម័ត និង​បញ្ហា​ផ្សេងៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

6 Responses to "រដ្ឋាភិបាល​កម្ពុជា​មិន​បាន​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ទាំងស្រុង​ទេ​ជាង​២០​នេះ"

  1. ព្រះរាជាណាចក្រអាខ្វាក់ជិះកអាខ្វិន says:

    ចំណារចារឲ្យចំណាំ កូនចៅត្រុូវចាំផ្តាំតគ្នា ស្តេចពាលរាលរឹតនិងស្តេចបាតផ្សារ មហាវិនាសរាស្រ្តទឹកភ្នែក ។
    ផ្ទះថ្មសរសឫស្សី=អ្នកធំខ្មែរនិងស្តេចខ្មែរបន្តុបដោយយួន(ឬស្សី=យួន)។
    សេនាពពុះទឹក=ពួកអាណាមកុក(យួន)។

    ខែរះឆ្លងផ្លូវកូនកើតមូនឪពរតាដើរលេង
    ខែរះឆ្លងឆ្លូវ=ពុទ្ធទំនាយជិចប់ 
    តា=រដ្ឋធម្មនុញ្ញ
    ឪ=ច្បាប់
    កូន=ពួកក្រុមរដ្ឋាភិបាលហ៊ុនសែន។
    ផ្គរឡាន់ខាងជើងភ្លើងឆេះទឹក ងាប់ដើមបុព្វព្រឹក្សអរញ្ញវា លុះដល់ ផ្គរលាន់គ្រប់ទិសា ទើបខ្លាយាត្រាលត់
    ភ្លើងព្រៃ៕
    សង្បបង់វិន័យ សត្វត្រៃភពបង់ព្រះធរណី ដូនជីស៊ីផ្ទីបន្លា អាចារ្យពុលក្តួច៕
    (ឡប់ព្រមគ្នាឬនាំគ្នាឆ្គួតឡប់តាមក្រុម)

  2. VengSreng(ChongAkheat) says:

    កូនមីកាដួយហោករីកស្ញេញ់.Bun Rany

    .ក្ដៅឆេះកាដួយម៉ែ ah Hun Sen me Di Pok

    បើក្ដៅក្រហាយខ្លាំងណាស់ ចាប់ប្រពន្ធ័ Ah Hun Sen ហែកកាដួយឱ្យ ហេង សំរិ និង ហ៊ុន សែន ចុយ chea muy khnea ទៅ កូនមីឆ្កែ

  3. Hun Nal says:

    @ ព្រះរាជាណាចក្រ អាខ្វាក់ជីះកអាខ្វិន: សំណេររបស់លោកពិតជាត្រឹមត្រូវណាស់…ហើយប្រធានបទដែលថា រដ្ឋាភិបាលមិនគោរពរដ្ឋធម្មនុញ្ញនោះវាពិតណាស់ ព្រោះពួកកុម្មុយនីស្តជាពួកបិសាច វាមិនត្រូវការភាពយុត្តិធ៍មអឍិទេ។
    អ្វីដែលមិនបំពេញមហិច្ឆតាវា នោះពួកបិសាចមិនគោរពឡើយ…!!!
    ចំនែក អាឆ្កួត ឈាង វុន វាឡប់ហើយ ទៅស្តាប់វាធ្វើអី?

  4. i,khmer says:

    ….under your dusty shoes!!!(krom la-ong thoo lee pras batt”…..Please do not step on shit!!!

  5. ​រដ្ឋធម្មនុញ្ញ​ ច្បាប់ គ្រាន់តែជាខែលការពារមនុស្សអារក្រក់ប៉ុនណោះ

  6. ?? says:

    you are funny I,Khmer. and you also right you should not be under any one shoes that full of shit . our king is looking so good but wait if he have no country to stay were will he go what will he do?? monarchy in CAMBODIA is under threatening if they are not strong enough . SAMDACH( CHEA SIM)( HENG SAMRIN) (HUN SEN) CHEA SDACH KROGN REACH KNONG PEAL NESS. and the other or just only their dog. what a powerful uneducated man under another nation comment ???????????????????????????????????????? peace for all CAMBODIA