ដោយ អ៊ុង សេរីវុទ្ធ
2014-09-24
RFA

ក្រុមពុទ្ធបរិស័ទចំណុះជើងវត្ត និងព្រះសង្ឃមួយចំនួន លើកបដាអំពាវនាវ ឱ្យមន្ត្រីសង្ឃជួយអន្តរាគមន៍ពន្លត់ជម្លោះ ព្រមទាំងដោះស្រាយកុំឱ្យមានការបណ្ដេញព្រះសង្ឃចេញពីវត្ត នៅថ្ងៃទី២២ កញ្ញា ២០១៤។ RFA/Hang Savyouth
ប្រជាពលរដ្ឋ និងព្រះសង្ឃប្រមាណ ២០០នាក់ និងអង្គជួបជុំគ្នា នៅវត្តពោធិលង្កា ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប នៅរសៀលថ្ងៃទី ២៤ កញ្ញា ទាមទារឲ្យភាគីពាក់ព័ន្ធដោះលែង ព្រះសង្ឃពីរអង្គ គឺព្រះតេជព្រះគុណ ចាន់ សំបូរ ហៅពេជ្រ ដេវីដ និង ព្រះតេជព្រះគុណ ទិត វណ្ណី ដែលត្រូវអាជ្ញាធរឃាត់ខ្លួន។
លោក ចៅ ល័ក្ខវណ្ណា អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ(Licadho) ប្រចាំខេត្តសៀមរាប បានឲ្យដឹងថាបន្ទាប់ពីព្រះសង្ឃ និងពុទ្ធបរិស័ទដាក់ញត្តិទាមទារឲ្យអាជ្ញាធរខេត្តសៀមរាប ជួយអន្តរាគមន៍អភិបាលរងខេត្តសៀមរាប លោក ម៉ៅ វុទ្ធី រួមជាមួយស្នងការ និងមន្ត្រីសង្ឃ ពន្យល់ពីមូលហេតុ ដែលសមត្ថកិច្ចចាប់ផ្សឹកសង្ឃទាំងពីរនោះ។ សមត្ថកិច្ចសំអាងថា ព្រះតេជគុណ ចាន់ សំបូរ ពាក់ព័ន្ធនឹងផឹកស្រា និងនាំស្រីញីចូលក្នុងវត្ត ចំណែកភិក្ខុ ទិត វណ្ណី ពាក់ព័ន្ធនឹងការប្រើប្រាស់ញៀន។
ចំណែកលោក ឌី ថេហូយ៉ា មន្ត្រីព័ត៌មាននៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលឃ្លាំមើលការពន្យល់របស់សមត្ថកិច្ចនោះ បានឲ្យដឹងថាព្រះសង្ឃ និងពុទ្ធបរិស័ទ មិនទទួលតាមការបកស្រាយនោះទេ ហើយនៅតែទទូចឲ្យអាជ្ញាធរ ដោះលែងសង្ឃទាំងពីរអង្គមកវិញ។ អ្នកតវ៉ាលើកហេតុផលថា អំពើរបស់ភិក្ខុ ពេជ្រ ដេវីដខុសពីវិន័យពុទ្ធសាសនាមែន តែមិនដល់ថ្នាក់ចាប់ផ្សឹក និងដាក់គុកទេ ហើយរឿងភិក្ខុ ទិត វណ្ណី ដែលគេចោទប្រកាន់ថាប្រើប្រាស់ញៀននោះ ជាការប្រឌិតឡើងតែប៉ុណ្ណោះ ។
លើសពីនេះអភិបាលរងខេត្តសៀមរាប លោក ម៉ៅ វុទ្ធី ណែនាំអោយតំណាងសង្ឃ ធ្វើលិខិតទៅតុលាការ ដើម្បីឲ្យបាននៅក្រៅឃុំ និងរកមេធាវី ដើម្បីការពារក្ដីទៅតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោកអូបាម៉ាថ្លែងសរសើរសកម្មជនការពារសិទ្ធិមនុស្សនិងព្រៃឈើកម្ពុជា
- តើការវេចនំមានពាក់ព័ន្ធគ្នាយ៉ាងណាខ្លះទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌ?
- ការរៀបចំពិធីបុណ្យកតញ្ញូសម្រាប់ឪពុកម្ដាយក្នុងពេលបុណ្យភ្ជុំបិណ្ឌ
- ការបូជាបាយបិណ្ឌ បាយបិត្តបូរ និងផ្កាបិណ្ឌ
- ជម្លោះរវាងព្រះសង្ឃនិងព្រះចៅអធិការវត្តនៅសៀមរាប
- មុខរបរកាត់ដេរសំលៀកបំពាក់ខ្មែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅសហរដ្ឋអាមេរិក
- ពិធីបុណ្យភ្ជុំបិណ្ឌរបស់ពុទ្ធបរិស័ទខ្មែរនៅសហរដ្ឋអាមេរិក
- យុទ្ធនាការផ្សព្វផ្សាយអំពីសន្តិភាពក្នុងទិវាសន្តិភាពអន្តរជាតិ
- ជំនឿលើការបោះបាយបិណ្ឌក្នុងពិធីបុណ្យកាន់បិណ្ឌ
អាជ្ញាធរសព្វថ្ងៃធ្វើអ្វីគ្រាប់បែបយ៉ាងមិនគិតពីច្បាប់ពុទ្ធសាសនានិងមន្រ្តីសង្ឃជាស្ថាប័នដោះស្រាយក្នុង
សាសនាទេគឺច្បាប៉ចេះទាំងអស់ចេះផ្សឹកនិងធ្វើឧបជ្ឈាន៍លោកទៀតមិនទាន់ដឹងថាលោកត្រូវទោសកាំរិ
តណាផង ។