មន្ត្រី​ជំនាញ​៖​ គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​ដោយសារ​ការអនុវត្តន៍​ច្បាប់​នូវមានកម្រិត​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃព្រហស្បតិ៍ ទី25 កញ្ញា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

រូបភាពបញ្ជាក់ពីគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក (រូបថត៖ បូ​ សាវី)

​អ្នកជំនាញ​ចរាចរណ៍ និង​មន្ត្រី​រដ្ឋាភិបាលលើកឡើងថា គ្រោះថ្នាក់​ចរាចណ៍​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៤​នេះ កើនឡើង​ដោយសារ​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា​នូវ មាន​កម្រិត។​

​របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​បង្ហាញថា ចំនួន​គ្រោះថ្នាក់​ច​រាចរ​ណ៍ផ្លូវគោក​ទូទាំងប្រទេស​ក្នុង​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ ចាប់ពី​ថ្ងៃ​ទី​២០-២៤ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ​ចំនួន​អ្នកស្លាប់​៤៩​នាក់ កើន២១​នាក់ ស្មើនឹង៧៥%  អ្នករងរបួស៣០៥​នាក់ កើន​៧៨​នាក់ ស្មើនឹង​៣៥% ក្នុង​នោះ​រងរបួស​ធ្ងន់១៨៩​នាក់​។ របាយការណ៍​ឲ្យដឹងថា មូលហេតុ​បង្កឲ្យមាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន៥៩​លើក ស្មើនឹង​៤៣%, មិន​គោរព​សិទ្ធិ​អាទិភាព១៤​លើក ស្មើនឹង ១០%, មិន​ប្រកាន់​ស្ដាំ១៣​លើក ស្មើនឹង ០៩%, បើកបរ​ប្រជែង ១៥​លើក ស្មើនឹង ១១%, ស្រវឹង១៦​លើក ស្មើនឹង ១២%, បត់​គ្រោះថ្នាក់១០​លើក ស្មើនឹង ០៧% សុខភាព​ងងុយដេកជាដើម​។​

​អ្នកជំនាញ​គ្រោះថ្នាក់​ចរាចរណ៍ លោក អ៊ា ចរិយា មានប្រសាសន៍ថា គ្រោះថ្នាក់​នេះ​បន្ត​កើនឡើង​ដោយសារ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​ជំនាញ​នូវមានកម្រិត​។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ពង្រឹង​ការអប់រំ និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាច​រណ៍​ឲ្យមាន​ប្រសិទ្ធភាព​ជាង​នេះ​ទៀត​។

​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធិ មានប្រសាសន៍​ដែរ​ថា ករណី​គ្រោះថ្នាក់​ច​រាចរណ៍​ភាគច្រើន​ដោយ​សារ​អ្នកបើកបរ​ម៉ូតូ ចំនួន​៦៤% ហើយ​កំណើន​នេះ ដោយសារ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាច​រណ៍​។ លោក​ថា មកដល់ពេលនេះ សមត្ថកិច្ច​កំពុង​មាន​វិធានការ​រឹត​បន្តឹងបន្ថែម តាមរយៈ​ការអប់រំ និង​រឹតបន្តឹង​ការអនុវត្តច្បាប់​។​

​លោក គៀត ច័ន្ទ​ថា​រិទ្ធិ បន្ថែមថា ក្រសួងមហាផ្ទៃ បាន​រៀបចំ​សេចក្តីព្រៀង​ច្បាប់​ស្តីពី​ចរាចរណ៍​ថ្មី និង​បាន​ដាក់​ទៅ​រដ្ឋសភា​រួច​ហើយ​។ លោក​ថា ក្នុង​ច្បាប់​ថ្មី​នេះ គោលបំណង​បង្កើន​តម្លៃ ផាក​វិន័យ និង​ដាក់ទោស​បន្ថែម​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស​។ 

​របាយការណ៍ របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ ឲ្យដឹង​ថា​ខេត្ត​ដែល​មាន​គ្រោះថ្នាក់​ច្រើន រួមមាន ខេត្ត​ពោធិ៍សាត់ ស្លាប់ ០៨​នាក់​, កណ្ដាល ស្លាប់ ០៧​នាក់​, ព្រៃវែង ស្លាប់ ០៥​នាក់​, និង​កំពង់ធំ ស្លាប់ ០៥​នាក់​។  ចំណែក​គ្រោះ​ថ្នាក់​លើ​ដងផ្លូវ​ជាតិ មាន ៦៣% , គ្រោះ​ថ្នាក់​លើ​ផ្លូវលំ ២២% , គ្រោះ​ថ្នាក់​លើ​ផ្លូវ​រាជធានី​-​ខេត្ត ០៧%  បណ្ដាលឲ្យ​ខូចខាត ម៉ូតូ ១៧១​គ្រឿង​, រថយន្ត​ធុន​ស្រាល ៤១​គ្រឿង​, រថយន្ត​ធុន​ធ្ងន់ ០៧​គ្រឿង​, និង​យានយន្ត​ផ្សេងៗ ១៤​គ្រឿង​៕

សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

One Response to "មន្ត្រី​ជំនាញ​៖​ គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​ដោយសារ​ការអនុវត្តន៍​ច្បាប់​នូវមានកម្រិត​"

  1. Komsan says:

    ត្រូវហើយគឺគ្រោះថ្នាក់សព្វថ្ងៃនេះអាចកើតមានលើុងដោយច្បាប់ទន់ខ្សោយនិងខ្វះចន្លោះ គេតែងនិយាយថាពាក់ពននិងមួកសុវត្តិភាពតែវាតិចតួចណាស់ បើបងប្អូនតាមសង្កេតអោយបានដិតដល់ គឺសព្វថ្ងៃនេះបុកនិងកិនស្លាប់ទាំងមួកសុវត្តិភាព. ហើយពេលមានច្បាប់ហើយសុំស្ថាបនពាក់ពនកុំអោបទុក គឹធ្វើចិត្តអោយល្អយកមកប្រាប់ប្រជាជនអោយដឹងផង ហើយប្រយត្នពួកអាឆ្លាតពេលអាពួកខូច