ដោយ ម៉ៅ សុធានី
2014-09-25
RFA

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ថ្លែងទៅកាន់យុវជនក្នុងសិក្ខាសាលា នាឯភោជនីយដ្ឋានខ្មែរសុរិន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ មិថុនា ឆ្នាំ២០១៤។ RFA/Khe Sonorng
ក្នុងជំនួបប្រចាំឆ្នាំសម្រាប់កម្មវិធីផ្ដួចផ្ដើមគំនិតពិភពលោកគ្លីនតុន (Clinton Global Initiative) នៅក្នុងទីក្រុងញីវយ៉ក (New York) កាលពីថ្ងៃទី២៣ ខែកញ្ញា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានថ្លែងកោតសរសើរចំពោះសកម្មជនការពារសិទ្ធិមនុស្ស ដែលបានខិតខំធ្វើការងារដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការពារសិទ្ធិសេរីភាពនៅលើពិភពលោក។
ក្នុងសន្ទរកថានោះ លោក អូបាម៉ា ក៏បានថ្លែងរំឭកឈ្មោះ លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ ដែលត្រូវឃាតកបាញ់សម្លាប់នៅខេត្តកោះកុង និងកោតសរសើរចំពោះការងារសិទ្ធិមនុស្សរបស់ អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង អ្នកស្រី ម៉ៅ សុធានី និងអ្នកស្រី ចក់ សុភាព ដែលត្រូវបានក្រសួងការបរទេសសហរដ្ឋអាមេរិក អញ្ជើញឲ្យមកចូលរួមក្នុងកិច្ចប្រជុំនៃកម្មវិធីផ្ដួចផ្ដើមគំនិតពិភពលោកគ្លីនតុន៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ឈាង វុន ប្រកាសរៀបចំច្បាប់គ្រប់គ្រងអ៊ីនធឺណិតឲ្យបានក្នុងអាណត្តិទី៥
- ព្រះសង្ឃយុវជននិងអ្នកមានទំនាស់ដីនឹងធ្វើបាតុកម្មមុខទូតអូស្ត្រាលីរឿងជនភៀសខ្លួន
- សង្គមស៊ីវិលទាមទារឲ្យរដ្ឋាភិបាលនិងស្ថាប័នសាធារណៈបើកចំហព័ត៌មានបន្ថែម
- អង្គការសិទ្ធិមនុស្សអន្តរជាតិរិះគន់គម្រោងចុះហត្ថលេខាទទួលជនភៀសខ្លួនពីអូស្ត្រាលី
- ព្រះសង្ឃនិងពលរដ្ឋវត្តពោធិលង្កាខេត្តសៀមរាបទាមទារឲ្យអាជ្ញាធរដោះលែងសង្ឃពីរអង្គ
- លោកអូបាម៉ាថ្លែងសរសើរសកម្មជនការពារសិទ្ធិមនុស្សនិងព្រៃឈើកម្ពុជា
- យុទ្ធនាការផ្សព្វផ្សាយអំពីសន្តិភាពក្នុងទិវាសន្តិភាពអន្តរជាតិ
- ពលរដ្ឋខ្មែរនៅកាណាដាធ្វើបាតុកម្មមុខក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជា
- UNHCR បញ្ជាក់ជំហរមិនជាប់ទាក់ទងនឹងគម្រោងបញ្ជូនជនភៀសខ្លួនពីអូស្ត្រាលីមកកម្ពុជា