កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​

ដោយ៖​ នួន បូរិន​
ថ្ងៃពុធ ទី15 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ព្រះ​បរម​រូប​សម្តេច​ព្រះ​នរោត្តម សីហនុ នៅ​ជិត​វិមានឯករាជ្យ

ព្រះរាជ​ពិធី​គោរព និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤ ដោយ​មាន​ការចូលរួម​ពី​រដ្ឋ​មន្ត្រី​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល និង​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​។​

​ក្នុង​ព្រះរាជ​ពិធី​នោះ នឹង​មាន​ការ​រាប់បាត្រ​ព្រះសង្ឃ​៥០០​អង្គ នៅ​មុខ​ព្រះបរមរាជវាំង​។  រីឯ​នៅ​ព្រះ​បរម​រូប​សម្តេច​ព្រះ​នរោត្តម សីហនុ នៅ​ជិត​វិមានឯករាជ្យ នឹង​មាន​ព្រះរាជ​ពិធី​គោរព​ថ្វាយបង្គំ ដោយ​មាន​ស្ថាប័ន​ក្រសួង​រាជរដ្ឋាភិបាល​ទាំង​៣៥ ព្រមទាំង​ព្រឹទ្ធសភា​រដ្ឋសភា ស្ថាប័ន​ក្រុម ប្រឹក្សា​ធម្មនុញ្ញ​ជាដើម​។​

នៅ​ខាងក្រៅ​រាជ​វាំង មាន​ប្រជាពលរដ្ឋ​ជាច្រើន មក​ប្រមូលផ្ដុំ​គ្នា​ដោយ​ពួកគេ​ម្នាក់ៗ សម្ដែង​ក្ដី​អាឡោះអាល័យ​ការបាត់​ព្រះភ័ត្រ នៃ​ព្រះមហាវីរក្សត្រ​ខែ្មរ ដែល​អ្នក​ន​យោ​យ​បាយ ដាក់​រហ័ស​នាម​ថ្វាយ​ព្រះអង្គ​ថា ជា​ព្រះបិតា​ជាតិខ្មែរ ព្រះបិតា​ឯករាជ្យ​ជាតិ​។​

​ព្រះអង្គ​បាន​យាង​ចូល​ទីវង្គត់​នៅ នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ទី​ដែល​ព្រះអង្គ​យាង​ទៅពិនិត្យ ព្រះរាជសុខភាព​។ ព្រះអង្គ​យាង​ចូល​ទីវង្គត់ ក្នុង​ព្រះ​ជន្មាយុ ៩០​ព្រះវស្សា​៕

សូមសរសេរមកលោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

What Next?

Recent Articles

One Response to "កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​"

  1. VengSreng(ChongAkheat) says:

    Hun Sen ,
    Ah sam-re,
    ah kro-roham,
    ah ac-vi-chea,
    ah la-gne langer,
    ah khmer kro-ham,
    ah khiet – to- kor,
    ah bom-planh cheat,
    ah ka-jass youn,
    ah kbot cheat,
    ah kvac ma-ah-yoos
    ah plon dey reash
    ah louch pro-pon ke
    ah pouk-ro-louy louch cheat
    ah ngoab ty-hong
    ah pou-ke khang khouch, khang pler
    ah ot om-noi-tien
    ah un-jeang arch
    ah choy mer heng un-dor-ra thien
    ah ke kab kbal
    ah ke cut kbal chro-louk khnong pa-kun arch
    ah kdor veng khmao sa-oy ko-krooc
    ah chhker ka-chas dom-bao kbal
    ah cut tuek dey auy youn
    ah auy youn chol srok
    ah ty-hong millions dorng
    ah plon-san-leuk chnoat
    ah criminal 100000000000000000000000000000000000000000 yang