ជន​រងគ្រោះ​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន ឈូក បណ្ឌិត

លោក ឈូក បណ្ឌិត ព្យាយាម​មិន​ឆ្លើយ​សំណួរ​អ្នក​កាសែត​នៅ​សាលា​ឧទ្ធរណ៍។

លោក ឈូក បណ្ឌិត ព្យាយាម​មិន​ឆ្លើយ​សំណួរ​អ្នក​កាសែត​នៅ​សាលា​ឧទ្ធរណ៍។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ តុលាការ​កំពូល បាន​សម្រេច​ផ្អាក​មិន​បើក​សវនាការ​លើ​បណ្ដឹង​សារទុក្ខ​របស់​កម្មការិនី​រងគ្រោះ​បី​នាក់​ដោយ​សារ អតីត​អភិបាល ក្រុង​បាវិត ដ៏​មាន​ឥទ្ធិពល​លោក ឈូក បណ្ឌិត បាន​បាញ់​ឲ្យ​រង​របួស នៅ​អំឡុង​ពេល​តវ៉ា​លក្ខខណ្ឌ​ការងារ​កំពុង​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន ដោយ​សារ​តែ​ពុំ​មាន​វត្តមាន​ជន​ជាប់​ចោទ និង​មេធាវី​ជន​ជាប់​ចោទ។

លោក គង់ ស្រ៊ីម ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​កំពូល បាន​ថ្លែង​ឲ្យ​ដឹង​ថា សវនាការ​លើ​បណ្តឹង​សារ​ទុក្ខ​របស់​ជន​រង​គ្រោះ​ទាំង​បី​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ ដោយ​សារ​តែ​ជន​ជាប់​ចោទ​ដែល​កំពុង​រត់​ពី​ការ​តាម​ចាប់​ខ្លួន​ពុំ​មាន​វត្តមាន ហើយ​មេធាវី​របស់​ជន​ជាប់ ចោទ​ក៏​ពុំ​មាន​វត្តមាន។ លោក​បាន​ថ្លែង​ថា៖ «បើ​លោក ឈូក បណ្ឌិត មិន​ចូល​ខ្លួន​ប៉ុន្តែ​មេធាវី​របស់​គាត់​ចូល​ខ្លួន​យើង​នឹង បើក​សវនាការ ប៉ុន្តែ​គាត់​មិន​ចូល​ខ្លួន​យើង​មិន​អាច​សួរ​ដេញ​ដោល​បាន»។

អ្នក​ស្រី កែវ នា ដែល រង​របួស​ចំ​ស្មា​បាន​ថ្លែង​ថា ពួក​នាង​បាន​ដាក់​ពាក្យ​បណ្តឹង​សារ​ទុក្ខ​មក​តុលាការ​កំពូល​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ធ្វើ​ការ​ផ្តន្ទាទោស​ឲ្យ​លោក ឈូក បណ្ឌិត ជាប់​ពន្ធនាគារ​ចំនួន ១ ឆ្នាំ ៦ ខែ ដោយ​ពិន័យ​ជា​ប្រាក់ ៣៨ លាន​រៀល តម្រូវ​ឲ្យ​បង់​សង​ជំងឺ​ចិត្ត​ឲ្យ​ពួក​នាង​ទាំង​បី​នាក់។ អ្នក​ស្រី​បាន​ថ្លែង​ថា៖ «ជីវិត​របស់​ពួក​យើង​បី​នាក់​ស្មើ​តម្លៃ ៣៨ លាន​រៀល​ហ្នឹង ដូច្នេះ​ហើយ​ទើប​យើង​មិន​សុខ​ចិត្ត។ នៅ​ពេល​នេះ​យើង​ទទូច​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ស្វែង​រក​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ដាក់​ពន្ធនាគារ​តាម​ច្បាប់​កំណត់។ យើង​ទាមទារ​ម្នាក់ ៤ ម៉ឺន ៥ ពាន់​ដុល្លារ​ម្នាក់ៗ​ដើម្បី​ព្យាបាល​ជំងឺ»។

អ្នក​ស្រី​បាន​ថ្លែង​ថា នៅ​ពេល​សាលា​ឧទ្ធរណ៍​បាន​សម្រេច​រួច​មក​ពួក​អ្នក​ស្រី​សង្ឃឹម​ថា នឹង​បាន​ទទួល​យុត្តិធម៌ ប៉ុន្តែ​នៅ​ពេល​នេះ​ពួក​អ្នក​ស្រី​មិន​សង្ឃឹម​ថា ទទួល​បាន​យុត្តិធម៌​នោះ​ទេ ដោយ​សារ​តែ​គេ​មាន​លុយ។ អ្នក​ស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​ស្រក់​ទឹក​ភ្នែក​រក​ពាក្យ​និយាយ​មិន​ចេញ​ពីព្រោះ​យើង​ខំ​ដាក់​ច្បាប់​ពី​ការងារ ហើយ​ពី​ខេត្ត​ដើម្បី​មក​រក​យុត្តិធម៌ ប៉ុន្តែ​នៅ​ពេល​នេះ​យុត្តិធម៌​គឺ​នៅ​ឯ​ជើង​មេឃ ពីព្រោះ​គេ​មាន​លុយ​គេ​ចេះ​តែ​ពន្យារ​ពេល​រហូត។ បើ​គាត់​ខ្លាច​គេ​ចាប់​ខ្លួន​ហេតុ​អី​មិន​ឲ្យ​មេធាវី​មក​ជំនួស។ ពិបាក​ណាស់​រឿង​ក្តី​ជាមួយ​អ្នក​មាន​លុយ​និង​មាន​អំណាច​នោះ»។

សូម​រំឭក​ផង​ដែរ​ថា កាល​ពី​ថ្ងៃ ទី២៥ ខែ​មិថុនា អតីត​អភិបាល ក្រុង​បាវិត ដ៏​មាន​ឥទ្ធិពល​លោក ឈូក បណ្ឌិត ត្រូវ​បាន​សាលា​ដំបូង ខេត្ត​ស្វាយរៀង ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន បន្ទាប់​ពី​តុលាការ​បាន​សម្រេច​ធ្វើ​ការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១ ឆ្នាំ ៦ ខែ ដោយ​ពិន័យ​ជា​ប្រាក់ ៣៨ លាន​រៀល​តម្រូវ​ឲ្យ​បង់​សង​ជំងឺ​ចិត្ត​ឲ្យ​កម្មការិនី​រង​គ្រោះ​ទាំង​បី​នាក់។

ក្រុម​ជន​រងគ្រោះ​ទាំង​បី​នាក់​បាន​រង់​ចាំ​លទ្ធផល​បន្ទាប់​សវនាការ។ ហេង ជីវ័ន

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ ទី២០ ខែ​កុម្ភៈ អតីត​អភិបាល​ក្រុង​រូប​នោះ​បាន​បាញ់​កម្មករ ៣ នាក់​ឲ្យ​រង​របួស​នៅ​ខណៈ​កម្មករ​ជាង ៦០០០ នាក់​មក​ពី​រោងចក្រ ៤ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Manhattan ក្នុង ក្រុង​បាវិត បាន​ធ្វើ​ការ​តវ៉ា​និង​ទាម​ទារ​ប្រាក់​ឈ្នួល និង​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង​មុន។

លោក​ស្រី សេរីបុត្រ ចរិយា មេធាវី​ការពារ​ជន​រង​គ្រោះ​មក​ពី​អង្គការ​មជ្ឈ​មណ្ឌល​ច្បាប់​សម្រាប់​អប់រំ​សហគមន៍ បាន​ថ្លែង​ដោយ​ទទូច​ថា អ្នក​ស្រី​ជំរុញ​ឲ្យ​តុលាការ​បន្ត​បើក​សវនាការ ដោយ​សារ​តែ​រឿង​ក្តី​នោះ​បាន​ដាក់​មក​តុលាការ​តាំង​ពី​ថ្ងៃ ទី២៦ ខែ​ធ្នូ ឆ្នាំ​២០១៣។ អ្នក​ស្រី​បាន​ថ្លែង​ថា៖ «តុលាការ​គួរ​តែ​បន្ត​នីតិវិធី​មិន​គួរ​ពន្យារ​ពេល​ទេ ដោយ​សារ​តែ​រឿង​ក្តី​នេះ​បាន​ដាក់​មក​តុលាការ ៦​ខែ មក​ហើយ ដូច្នេះ​មេធាវី​ការពារ​ជន​ជាប់​ចោទ​មិន​គួរ​យក​លេស​ថា រវល់​នោះ​ទេ»។

លោក កៃ វិលាល មេធាវី​ការពារ​ក្តី​ឲ្យ​លោក ឈូក បណ្ឌិត បាន​បដិសេធ​ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ​ដោយ​លោក​ថ្លែង​ថា៖ «ខ្ញុំ​កំពុង​បើក​ឡាន​ផ្លូវ​ឆ្ងាយ​និយាយ​តាម​ទូរស័ព្ទ​គឺ​វា​មិន​សូវ​ល្អ»។

លោក ចាន់ សុវេត បាន​ថ្លែង​ឲ្យ​ដឹង​ថា ទាក់​ទង​ករណី​នេះ​គឺ​ប្រជា​ពលរដ្ឋ​ហាក់​ដូច​ជា​ភ្លេច​បាត់​ទៅ​ហើយ​ដោយ​សារ​តែ​វា​បាន​អូស​បន្លាយ​រយៈ​ពេល​យូរ​ពេក ដោយ​សារ​តែ​រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ស្វែង​រក​តាម​ចាប់​ខ្លួន​គាត់ ហើយ​បណ្តែត​បណ្តោយ​ឲ្យ​និទ្ទណ្ឌភាព​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ចាប់​ខ្លួន​នោះ​មិន​មាន​ការ​លំបាក​ទេ ដូច​ករណី​លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ទោះ​បី​ជា​គាត់​រត់​ទៅ​ដល់​ណា​ក៏​រដ្ឋាភិបាល​ចាប់​ខ្លួន​បាន។

លោក​បាន​ថ្លែង​ថា៖ «នេះ​បង្ហាញ​ឲ្យ​ឃើញ​ភាព​យុត្តិធម៌​នៅ​សែន​ឆ្ងាយ​សម្រាប់​កម្មការិនី​រង​គ្រោះ ដោយ​សារ​តែ​ឥទ្ធិពល​អ្នក​មាន​អំណាច។ លោក ឈូក បណ្ឌិត នេះ​ប្រសិន​បើ​មើល​ពី​ឋានៈ​គឺ​សាមញ្ញ ប៉ុន្តែ​ដោយ​គាត់​មិន​សាមញ្ញ​ដូច​គិត​នោះ​ទេ ដោយ​សារ​តែ​គាត់​មាន​ឥទ្ធិពល​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង»។

លោក ខៀវ សុភ័គ និង លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ និង​អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​ពុំ​អាច​ទំនាក់​ទំនង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ៕


What Next?

Recent Articles

5 Responses to "ជន​រងគ្រោះ​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន ឈូក បណ្ឌិត"

  1. i,khmer says:

    Ah choy ma-raay….muk doch khmer ka-hom!!! ” a som-re, men del skol krong”……….

  2. Sok sereyboth says:

    ការដែលតុលាការមិនបើកសាវនាការក្នុងករណី ឈូក បណ្ឌិត ដោយសារតុលាការនោះ ពុករលួយ ស៊ីសំណូក និងខ្លាចឥទ្ទិពលនៃជនមានអំណាចមួយចំនួនដែលតែងតែកាង កាពារ ឧក្រិត្តជន ឈូកបណ្ឌិត រឿងស្អីក៏ដោយ ឪ្យតែប៉ះពាល់ដល់បក្សពួកខ្លួន គឺតុលាការតែងតែយកលេសពន្យាពេលរហូត តែបើរឿង សកម្មជន៣រូបនៅឯបរទេសឯណោះ ក៏រដ្ឋាភិបាលកម្ពុជាខ្នះខ្នែង ប្តឹងគេប្តឹងឯងឪ្យតាមចាប់ខ្លួនយកមកដាក់គុគ សូមបងប្អូនដែលជាកម្មករទាំងអស់គ្នានៅmahattan ងើបឡើងធ្វើបាតុកម្មតទៅទៀត ដើម្បីឪ្យតុលាការនោះភ្ញាក់កំណើត និងមើលឃើញពីទុក្ខលំបាករបស់ប្រជាជននិងកម្មករខ្លះផង ដូច្នេះហើយកុំថាឡើយតែប្រជាជនខ្មែរ សូម្បីតែពិភពលោកក៏គេទទួលស្គាល់ថា ស្រុកខ្មែរជាស្រុកប្រើអំណាចផ្តាច់ការ ជាស្រុកមហាសែន ពុករលួយដល់ឆ្អឹង និងជាស្រុកដែលតែងតែជិះជាន់ រំលោភសិទ្ទមនុស្សជាតិ និងគ្មានយុតិធម៍នៅគ្រប់ស្ឋាប័នទាំងអស់ រួមគ្នាធ្វើបាតុកម្មទាមទារយុតិធម៍ឪ្យបាន ។

  3. រកវានៅក្រោមសំពត់មីក្អនទៅឃើញហើយ !!!!!!

  4. VengSreng(ChongAkheat) says:

    Hun Sen ,
    Ah sam-re,
    ah kro-roham,
    ah ac-vi-chea,
    ah la-gne langer,
    ah khmer kro-ham,
    ah khiet – to- kor,
    ah bom-planh cheat,
    ah ka-jass youn,
    ah kbot cheat,
    ah kvac ma-ah-yoos
    ah plon dey reash
    ah louch pro-pon ke
    ah pouk-ro-louy louch cheat
    ah ngoab ty-hong
    ah pou-ke khang khouch, khang pler
    ah ot om-noi-tien
    ah un-jeang arch
    ah choy mer heng un-dor-ra thien
    ah ke kab kbal
    ah ke cut kbal chro-louk khnong pa-kun arch
    ah kdor veng khmao sa-oy ko-krooc
    ah chhker ka-chas dom-bao kbal
    ah cut tuek dey auy youn
    ah auy youn chol srok
    ah ty-hong millions dorng
    ah plon-san-leuk chnoat
    ah criminal 100000000000000000000000000000000000000000 yang

  5. VengSreng(ChongAkheat) says:

    Vea lit ta-pouk me sam-on, me sam-on vea sroul vea , vea juoy lack
    Pdey me sam-on ah goab Pat chhob chong choy me sam-on heuy