ដោយ៖ ញឹម សុខន និង កាន់ វិច្ឆិកា
ថ្ងៃចន្ទ ទី20 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
សកម្មភាពកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបទៅលើអ្នកមានជម្លោះដីធ្លី នៅជិតផ្ទះលោកនាយករដ្ឋមន្ត្រី (រូបថត៖ ញឹម សុខន)
ពលរដ្ឋមកពីខេត្តព្រះវិហារ យ៉ាងតិចជិត២០នាក់ ត្រូវកម្លាំងអាជ្ញាធរខណ្ឌដូនពេញ វាយឲ្យរបួសនៅជិតផ្ទះនាយករដ្ឋមន្ត្រី នាថ្ងៃចន្ទនេះ បន្ទាប់ពីពួកគេព្យាយាមរកអន្តរាគមន៍ផ្ទាល់លោក ហ៊ុន សែន រឿងជម្លោះដីធ្លី។
ការប៉ះទង្គិចនេះ បានកើតឡើងបន្ទាប់ពីក្រុមអ្នកតវ៉ាប្រមាណជិត១០០នាក់ បានព្យាយាមទម្លាយរបាំង ដែលកម្លាំងសន្តិសុខការពារយ៉ាងរឹងមាំ ដើម្បីរុលទៅមុខ។ ក្នុងហេតុការណ៍នោះ កម្លាំងសមត្ថកិច្ចប្រដាប់ដោយខែល ដំបង រាប់រយនាក់ បានដាក់ពង្រាយទប់ស្កាល់មិនអ្នកដាក់ញត្តិអាចទៅជិតផ្ទះនាយករដ្ឋមន្ត្រីនៅជិតវិមានឯករាជ្យបាន។
នៅពេលមានការប៉ះទង្គិចនោះ កម្លាំងសន្តិសុខខណ្ឌដូនពេញ បានប្រើដំបងវាយសំពងទៅលើក្រុមអ្នកតវ៉ា បណ្តាលឲ្យអ្នកតវ៉ាខ្លះរងរបួសដៃ ជើង និងអ្នកខ្លះទៀតបែកក្បាលហូរឈាម នៅកន្លែងកើតហេតុ ចំណែកឧបករណ៍សម្រាប់តវ៉ា មានដូចជាមេក្រូ អំភ្លីរឺម៉កកង់បីមួយគ្រឿង ត្រូវកម្លាំងអាជ្ញាធរវាយកម្ទេច និងដកហូត «ខ្ញុំត្រូវត្រង់នេះ រយះក្បាលជង្គង់ ខ្ញុំដួលប៉ុន្មានត្រឡប់។ មកនេះ ខ្ញុំគ្មានមកទាមទារអ្វីទេ ខ្ញុំមកសុំសម្តេចហ៊ុន សែន ជួយដោះស្រាយឲ្យកូនចៅផង ព្រោះកូនចៅត្រូវបានអាជ្ញាធរ និងខេត្តបានយកដីពួកខ្ញុំលក់ឲ្យក្រុមហ៊ុន»។
VOD មិនអាចសុំអត្ថាធិប្បាយពីប្រធានសន្តិសុខខណ្ឌដូនពេញ ពីលោក គឹម វុត្ថា ដែលដឹកនាំកម្លាំងចុះបង្ក្រាបបានទេនៅថ្ងៃចន្ទនេះ។ ប៉ុន្តែមុនប៉ះទង្គិច សមត្ថកិច្ចដែលដាក់ពង្រាយបានប្រាប់ក្រុមអ្នកតវ៉ាថា ការរារាំងក្បួនដង្ហែដាក់ញត្តិនេះ គឺដើម្បីការពារសុវត្ថិភាពផ្ទះមេដឹកនាំកំពូល។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះ ឲ្យដឹងថា អ្នកតវ៉ា១៧នាក់រងរបួស ក្នុងនោះ៤នាក់រងរបួសធ្ងន់បែកក្បាលហូរឈាម។ លោកយល់ថា នេះជាការរំលោភសិទ្ធិមនុស្សធ្ងន់ធរថ្មីទៀត របស់រដ្ឋាភិបាលក្រោយពីគណបក្សសង្គ្រោះជាតិ សម្រេចដើរចូលសភាដើម្បីធ្វើឲ្យបក្សកាន់អំណាច៥អាណត្តិមកនេះស្របច្បាប់។ លោកថា «ខ្ញុំគិតថា វាមិនគួរបន្តឲ្យវប្បធម៌អំពើហិង្សានេះបន្តកើតឡើងទៀតទេ យើងទទូចឲ្យមានការស៊ើបអង្កេត ដើម្បីធ្វើការទប់ស្កាត់ កុំឲ្យវប្បធម៌នៃអំពើហិង្សានេះ កើតមានជាបន្តទៅទៀត»។
ក្រុមអ្នកតវ៉ាអះអាងថា កាលពីដើមឆ្នាំ២០១២ លោក សួស យ៉ារ៉ា ជាក្មួយលោក សុខ អាន និងបច្ចុប្បន្នជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានប្រើកងកម្លាំងប្រដាប់អាវុធ ឈូសឆាយផ្ទះរបស់ពលរដ្ឋ២៥៣គ្រួសារ វត្តអារាម សាលារៀន នៅភូមិឫស្សី ឃុំកន្ទួត ស្រុកជាំក្សាន្ត ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ចំណែកការសុំកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ រួមទាំងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីផង ដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែអ្នកភូមិអះអាងគ្មានការឆ្លើយតបជាវិជ្ជមាន ទើបពួកគេព្យាយាមយកញត្តិដាក់ជូនដល់ដៃនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន៕

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
កូនមីកាដួយហោករីកស្ញេញសមត្ថកិច្ចអស់ណឹង បើប្រជាជនខ្មែរវិញពូកែវាយដំណាស់
បើយួនធ្វើផ្លូវកៅស៊ូចូលដីខ្មែរអស់៤០គម និងទូកយួននាំគ្នាមកចាប់ត្រីក្នុងក្រុងសីហនុវិញ
កូនមីឆ្កែចុយម់ែវាសមត្ថកិច្ចអស់ណឹង លាក់ក្បាលក្នុងកាដួយម៉ែវាអត់ហ៊ានទៅជិតទេ ។
Hun Sen ,
Ah sam-re,
ah kro-roham,
ah ac-vi-chea,
ah la-gne langer,
ah khmer kro-ham,
ah khiet – to- kor,
ah bom-planh cheat,
ah ka-jass youn,
ah kbot cheat,
ah kvac ma-ah-yoos
ah plon dey reash
ah louch pro-pon ke
ah pouk-ro-louy louch cheat
ah ngoab ty-hong
ah pou-ke khang khouch, khang pler
ah ot om-noi-tien
ah un-jeang arch
ah choy mer heng un-dor-ra thien
ah ke kab kbal
ah ke cut kbal chro-louk khnong pa-kun arch
ah kdor veng khmao sa-oy ko-krooc
ah chhker ka-chas dom-bao kbal
ah cut tuek dey auy youn
ah auy youn chol srok
ah ty-hong millions dorng
ah plon-san-leuk chnoat
ah criminal 100000000000000000000000000000000000000000 yang