អ្នក​រងរបួស​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ជិត​ផ្ទះ​នាយករដ្ឋមន្ត្រី​កើន​ដល់​ជិត​៤០​នាក់​​

ដោយ៖​ ញឹម សុខន​
ថ្ងៃអង្គារ ទី21 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

រ៉ឺម៉កម៉ូតូរបស់អ្នកមានជម្លោះដីធ្លី ត្រូវ​សន្តិសុខខណ្ឌវាយ​កម្ទេច កាលពី​ម្សិល​មិញ (រូបថត៖ ញឹម​ សុខន)

​តំណាង​អ្នក​ភូមិ​អះអាងថា ពួកគេ​៤​នាក់​កំពុង​សង្គ្រោះបន្ទាន់ និង​ជិត​៤០​នាក់​ផ្សេង​ទៀត​កំពុង​ព្យាបាល ក្នុង​ជម្រក​បណ្តោះអាសន្ន បន្ទាប់​ពី​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ​បង្ក្រាប​ដោយ​ហិង្សា កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ នៅ​ជិត​ផ្ទះ​នាយករដ្ឋមន្ត្រី នៅ​ពេល​ពួកគេ​ចេញ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​រឿង​ជម្លោះ​ដីធ្លី​។​

​លោក ម៉េង ចាន់ថន មកពី​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ អះអាងថា ជា​តំណាង​ក្រុមអ្នកតវ៉ា​រឿង​ដីធ្លី នោះ​ឲ្យ VOD ដឹង​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៤​នេះ​ថា ពួកគេ​៣៧​នាក់​បាន​រងរបួស ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​ជិត​ផ្ទះ​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ លោក​ថា ក្នុងនោះ​៣​នាក់ កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កម្ពុជា​-​សូ​វៀត និង​ម្នាក់​ទៀត​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​ពេទ្យ អង្គការ លីកាដូ​។ លោក​បញ្ជាក់ថា «​គាត់​ត្រូវ​ក្បាល​សន្លប់ សន្លប់​តែម្តង វ៉ៃ​ជាន់​ធាក់​គាត់ អត់​ដឹង​ខ្លួន​តែម្តង​»​។​

លោក ម៉េង ចាន់ថន ឲ្យដឹងទៀតថា អ្នករងរបួស​៣៤​នាក់​ផ្សេង​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​វត្ត​សាមគ្គី​រង្សី​ក្នុង​រាជធានី​ភ្នំពេញ​។​

ក្រោយ​ផ្ទុះ​ហិង្សា​កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៤​ម្សិលមិញ អង្គការ​លីកាដូ​បានចេញ​សេចក្តីថ្លែងការណ៍​បឋម​បង្ហាញថា យ៉ាង​តិច​មាន​ក្រុមអ្នកតវ៉ា​១៨​នាក់​រងរបួស ក្នុងនោះ​៥​នាក់​រងរបួស​ធ្ងន់ មាន​ទាំង​កុមារ​ផង​។​

ក្រុមអ្នកតវ៉ា​ឲ្យដឹង​ដែរថា ជនរងគ្រោះ​អាយុ​១៤​ឆ្នាំ ឈ្មោះ ច័ន្ទ ពន្លឺ ត្រូវបាន​បញ្ជូន​មក​សង្គ្រោះបន្ទាន់​នៅ​ពេទ្យ​អង្គការ​លីកាដូ​វិញ ដោយសារ​របួស​លើ​ក្បាល​ធ្ងន់ធ្ងរ ហើយ​មាន​អាការ​ក្អួតចង្អោរ​ញឹកញាប់​។​

​ជនរងគ្រោះ​រូប​នេះ មិន​អាច​ផ្តល់​សម្ភាសន៍​ជាមួយ VOD បាន​ទេ​នៅ​ពេល​ចុះ​ទៅដល់​កន្លែង​ព្យាបាល ប៉ុន្តែ​អ្នកស្រី ច័ន្ទ សុភា ដែល​ត្រូវជា​ម្តាយមីង​អះអាង​ក្មួយ​គាត់​មាន​អាការ​ធ្ងន់ធ្ងរ ហើយ​ក្រុម​ជនរងគ្រោះ​កំពុង​ពិចារណា​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​រក​យុត្តិធម៌​ករណី​ប្រើ​ហិង្សា​ដោយ​ក្រុម​សន្តិសុខ​នេះ​។​

​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ លោក អំ សំអាត ស្តីបន្ទោស​ថា រដ្ឋាភិបាល​មិន​គួរ​បណ្តោយ​ឲ្យមាន​ការវាយ​បង្ក្រាប​ទៅលើ​សេរីភាព​បញ្ចេញមតិ ដោយ​សន្តិវិធី​បែបនេះ​ទេ​។ លោក​ជំរុញ​ឲ្យ ស្ថាប័ន​ពាក់ព័ន្ធ​ចាប់​ជនដៃដល់​មក​ផ្តន្ទាទោស ដើម្បី​បង្ហាញ​ថា​ការរំលោភ​សិទ្ធិ​មនុ​ស្សម្ត​ង​ហើយ​ម្តងទៀត​នៅ​កម្ពុជា មិន​មាន​ការរៀបចំ​ទុក​ជា​លក្ខណៈ​ប្រព័ន្ធ​។ លោក​បញ្ជាក់ថា «​ប្រសិន​ជា​មិន​មាន​ការស៊ើបអង្កេត​ទេ ខ្ញុំ​គិតថា​នេះ​វា​ជា​ការចាប់ផ្តើម​នៃ​អំពើ​ហិង្សា​ជា​លក្ខណៈ​ប្រព័ន្ធ​ឡើងវិញ​»​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​ថា​ក្រសួង​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ បើ​មាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​។​

​ក្រុម​អ្នក​មាន​ជម្លោះ​ដីធ្លី​ដែល​ត្រូវបាន​សន្តិសុខ​ខណ្ឌ​វាយ​បង្ក្រាប​នេះ អះអាងថា កាលពីដើមឆ្នាំ​២០១២ លោក សួស យ៉ារ៉ា ជា​ក្មួយ​លោក សុខ អាន និង​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះវិហារ បាន​ប្រើ​កងកម្លាំងប្រដាប់អាវុធ ឈូសឆាយ​ផ្ទះ​របស់​ពលរដ្ឋ​២៥៣​គ្រួសារ វត្ត​អារាម សាលារៀន នៅ​ភូមិ​ឫស្សី ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​

​ចំណែក​ការសុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ផង គ្មាន​ការឆ្លើយតប​ជា​វិជ្ជមាន​ទេ ទើប​ពួកគេ​ព្យាយាម​យក​ញត្តិ​ដាក់ជូន​ដល់ដៃ​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ប៉ុន្តែ​ពួកគេ​បែរ​ជា​រងគ្រោះ​ថែម​មួយ​ជាន់​ទៀត​៕

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

4 Responses to "អ្នក​រងរបួស​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ជិត​ផ្ទះ​នាយករដ្ឋមន្ត្រី​កើន​ដល់​ជិត​៤០​នាក់​​"

  1. VengSreng(ChongAkheat) says:

    Hun Sen ,
    Ah sam-re,
    ah kro-roham,
    ah ac-vi-chea,
    ah la-gne langer,
    ah khmer kro-ham,
    ah khiet – to- kor,
    ah bom-planh cheat,
    ah ka-jass youn,
    ah kbot cheat,
    ah kvac ma-ah-yoos
    ah plon dey reash
    ah louch pro-pon ke
    ah pouk-ro-louy louch cheat
    ah ngoab ty-hong
    ah pou-ke khang khouch, khang pler
    ah ot om-noi-tien
    ah un-jeang arch
    ah choy mer heng un-dor-ra thien
    ah ke kab kbal
    ah ke cut kbal chro-louk khnong pa-kun arch
    ah kdor veng khmao sa-oy ko-krooc
    ah chhker ka-chas dom-bao kbal
    ah cut tuek dey auy youn
    ah auy youn chol srok
    ah ty-hong millions dorng
    ah plon-san-leuk chnoat
    ah criminal 100000000000000000000000000000000000000000 yang

  2. VengSreng(ChongAkheat) says:

    Hun Sen ,
    Ah sam-re,
    ah kro-roham,
    ah ac-vi-chea,
    ah la-gne langer,
    ah khmer kro-ham,
    ah khiet – to- kor,
    ah bom-planh cheat,
    ah ka-jass youn,
    ah kbot cheat,
    ah kvac ma-ah-yoos
    ah plon dey reash
    ah louch pro-pon ke
    ah pouk-ro-louy louch cheat
    ah ngoab ty-hong
    ah pou-ke khang khouch, khang pler
    ah ot om-noi-tien
    ah un-jeang arch
    ah choy mer heng un-dor-ra thien
    ah ke kab kbal
    ah ke cut kbal chro-louk khnong pa-kun arch
    ah kdor veng khmao sa-oy ko-krooc
    ah chhker ka-chas dom-bao kbal
    ah cut tuek dey auy youn
    ah auy youn chol srok
    ah ty-hong millions dorng
    ah plon-san-leuk chnoat
    ah criminal 100000000000000000000000000000000000000000 yang

  3. Anonymous says:

    ពួកអានរគសន្ដិសុខ ញ៉ៀនខាងវ៉ៃគេខ្លាំងម្លេះ ពួកអស់នេះបើមេវាប្រើរ៏ ឱយវ៉ៃម៉ែឳវា ក៏វាវ៉ៃដែរមើលទៅ

  4. people says:

    these security who beat people must face the justice ‘people can’t bear any more .why need to beat people?animal brain ‘people must sue them .