សហភាពសហជីពកម្ពុជាថាក្រសួងការងារ​រិតត្បិតការបញ្ចេញ យោលបល់ក្នុង​ការ​កំណត់​ប្រាក់ឈ្នួល​កម្មករ​

ដោយ៖​ ​ប្រែ​ង សត្យា​ភិរក្ស​
ថ្ងៃអង្គារ ទី21 តុលា 2014
http://vodhotnews.com

សហភាព​សហជីព​កម្ពុជា​ ​លើក​ឡើង​ថាក្រសួង​ការ​ងារ​​រិត​ត្បិត​សេរីភាព​ក្នុង​ការ​បញេ្ចញ​យោបល់​​របស់​ភាគី​ ​ដែល​ចូល​រួម​ប្រជុំ​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​-​និយោជិត​។

​សេចក្ដី​ថ្លែង​ការណ៍​របស់​សហភាព​សហជីព​កម្ពុជា​ ​ចុះ​ថ្ងៃ​ទី​២១​ ​ខែ​តុលា​នេះ​ ​ឲ្យ​ដឹង​ថា​ ​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ ​ទី​២០​ ​​ក្រុម​ការ​ងារ​បាន​ចាប់​ផ្ដើម​កិច្ច​ប្រជុំ​ពិភាក្សា​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមារ​បស់​កម្ម​ករ​​និយោជិត​ ​ផ្នែក​វាយនភ័ណ្ឌ​កាត់​ដេរ​សម្លៀក​បំពាក់​ ​និង​ស្បែក​ជើង​ ​ដែល​​មាន​​ការ​រឹត​បន្តឹង​ដល់​ភាគី​ចូល​រួម​ពិភាក្សា​យ៉ាង​ធ្ងន់​ធ្ងរ​ ​ដែល​មិន​ធ្លាប់​មាន​ចំពោះ​រាល់​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​កន្លង​មក​។

សេចក្ដី​ថ្លែង​ការ​ដដែល​បន្ថែម​ថា​ ​នៅ​ក្នុងក្រម​សីលធម៌​នៃ​ការ​ប្រជុំ​នេះ​បាន​ដាក់​បម្រាម​​ដល់​អ្នក​ចូល​រួម​ ​ត្រូវ​រក្សា​ការ​សម្ងាត់​នៃ​ព័ត៌មាន​។

ដោយ​ឡែក​សហភាព​សហជីព​កម្ពុជា​ ​ធ្វើ​ការ​កត់​សម្គាល់​លើ​លក្ខណៈ​វិនិច្ឆ័យ​ផ្នែក​សង្គម​ ​និង​សេដ្ឋ​កិច្ច​របស់​មន្ត្រី​ក្រសួង​ការ​ងារ​ ​អំពី​បន្ទាត់​ភាព​ក្រី​ក្រ​សម្រាប់​អាហារ​ ​ក្នុង​កម្រិត​២២០០​គីឡូ​កាឡូរី​ ក្នុង​១​ខែ​ ​ចំណាយ​៩៤៩៤៥​រៀល​ ​និង​ការ​ចំណាយ​ក្រៅ​ពី​អាហារ​ក្នុង​១​ខែ​ចំនួន​ ៩៨១០៦​រៀល​ ​(រាជធានីភ្នំពេញ)​ថា ​មិន​ឆ្លុះ​បញ្ជាំង​ទៅ​ និង​ការ​ចំណាយ​ជាក់​ស្ដែង​នៃ​តម្លៃ​ទំនិញ​ទី​ផ្សារ​។

VODមិន​អាច​សុំ​ការអត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​​លោក ហេង សួរ បាន​នៅ​ឡើយ​ទេ ដោយ​ទូរ​សព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

សហភាព​សហជីព​កម្ពុជា​ស្នើ​ឲ្យ​ក្រសួង​ការ​ងារ​ផ្ដល់​សេរីភាព​ពេញ​លេញ​ដល់​អ្នក​ចូល​រួម​កិច្ច​ពិភាក្សា​ ​និង​ពិនិត្យ​មើល​នូវ​លក្ខណៈ​វិនិច្ឆ័យ​ផ្នែក​សង្គម​ ​និង​សេដ្ឋ​កិច្ច​ឡើង​វិញ​។​ ​ជា​មួយ​គ្នា​នេះ​ ​សហភាព​សហជីព​កម្ពុជា​ប្ដេជ្ញា​រក្សា​ជំហរ​១៧៧​ដុល្លារ​ជូន​កម្មករ​ ​និង​ព្រមាន​ពី​អសន្តិភាព​នៅ​តាម​បណ្ដា​រោង​ចក្រ​ ​បើ​សិន​ការ​ទាម​ទារ​ខាង​លើ​មិន​ទទួល​បាន​លទ្ធ​ផល​ទេ​នោះ​។

សូមសរសេរមកកាន់លោក ប្រែង សត្យាភិរក្ស  phireak1988.kth@gmail.com

What Next?

Recent Articles