កង​រាជ​អាវុធ​ហត្ថ ៣​ពាន់​នាក់​នឹង​ដាក់​ពង្រាយ​​ការពារ​សន្តិសុខ​ថ្ងៃ​បុណ្យ​អុំទូក

ការ​ប្រណាំង​ទូក​អុំ ទូកចែវ ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក កាល​ពី​ឆ្នាំ​២០១០។

ការ​ប្រណាំង​ទូក​អុំ ទូកចែវ ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក កាល​ពី​ឆ្នាំ​២០១០។ ស្រេង ម៉េងស៊ុន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​ប្រមាណ​ ៣០០០នាក់ នឹង​ត្រូវ​ដាក់​ពង្រាយ​ដើម្បី​ការ​ពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់ និង​សង្គ្រោះ​បឋម ក្នុងព្រះរាជ​ពិធិបុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះខែ នា​ដើម​ខែ​វិច្ឆិកា ខាង​មុខ​នេះ។

លោក ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​មាន​ប្រសាសន៍​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃ​អង្គារ​នេះ​ថា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ ២០០០នាក់ ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ថែរក្សា​សណ្តាប់ធ្នាប់​សន្តិសុខ នៅ​តំបន់​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក និង​ជួយ​សហការ​ជាមួយ​កម្លាំងនគរ​បាល​ជាតិ ដើម្បី​រៀបចំ​ចរាច​រ​នៅ​រាជ​ធានី​ភ្នំពេញ។

ចំណែក​ កម្លាំង​រាជ​អាវុធ​ហត្ថ​ចំនួន​១០០០នាក់ ជា​កម្លាំង​ត្រៀម​សង្គ្រោះ​បឋម ក្នុង​ករណីមាន​ឧបទ្ទវ​ហេតុ​ណាមួយ​កើត​ឡើង​។

លោក​ថា៖«នេះ​ជា​ឆ្នាំ​បើក​ឆាក​ដំបូង (ក្រោយការ​លុប​ចោល​បុណ្យ​អុំ​ទូក​បី​ឆ្នាំ) ទើប​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ យក​ចិត្ត​ទុកដាក់​លើ​សន្តិសុខ សុវត្ថិភាព​អ្នក​ចូលរួម​ពិធី​បុណ្យ​ឲ្យ​មែន​ទែន។ យើង​ការ​ពារ​ កុំ​ឲ្យ​មាន​ព្រឹត្តការណ៍​ចាស់​ជាន់​ដាន​​បន្ត​ទៀត»។

លោក គៀត ចន្ទថារិទ្ធ អ្នក​នាំពាក្យ​នគរបាលជាតិ មិន​អាច​ទាក់ទង​បាន ថាតើ​​កម្លាំង​នគរបាល​ជាតិ​ចំនួន​ប៉ុន្មាន នឹង​ចូលរួម​សហការ​ជាមួយ​កងរាជ​អាវុធហត្ថ​ ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នេះ។

ព្រឹត្តការណ៍​ជាន់​គ្នា​ស្លាប់​ចំនួន​ ៣៥៣នាក់ នៅ​ក្នុង​ពិធី​បុណ្យ​អុំទូកនាថ្ងៃទី​៣ កាលពីខែ​វិច្ឆិកា ​ឆ្នាំ​២០១០ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សម្រេច​ចិត្ត​លុប​ចោលពិធី​បុណ្យ​នេះ អស់រយៈពេល​បី​ឆ្នាំ ដោយ​យក​សំអាង​ថា មាន​គ្រោះ​ទឹក​ជំនន់។


What Next?

Recent Articles

2 Responses to "កង​រាជ​អាវុធ​ហត្ថ ៣​ពាន់​នាក់​នឹង​ដាក់​ពង្រាយ​​ការពារ​សន្តិសុខ​ថ្ងៃ​បុណ្យ​អុំទូក"

  1. VengSreng(ChongAkheat) says:

    Hun Sen ,
    Ah sam-re,
    ah kro-roham,
    ah ac-vi-chea,
    ah la-gne langer,
    ah khmer kro-ham,
    ah khiet – to- kor,
    ah bom-planh cheat,
    ah ka-jass youn,
    ah kbot cheat,
    ah kvac ma-ah-yoos
    ah plon dey reash
    ah louch pro-pon ke
    ah pouk-ro-louy louch cheat
    ah ngoab ty-hong
    ah pou-ke khang khouch, khang pler
    ah ot om-noi-tien
    ah un-jeang arch
    ah choy mer heng un-dor-ra thien
    ah ke kab kbal
    ah ke cut kbal chro-louk khnong pa-kun arch
    ah kdor veng khmao sa-oy ko-krooc
    ah chhker ka-chas dom-bao kbal
    ah cut tuek dey auy youn
    ah auy youn chol srok
    ah ty-hong millions dorng
    ah plon-san-leuk chnoat
    ah criminal 100000000000000000000000000000000000000000 yang

  2. CountryStudent says:

    If Youn invade Cambodia by troops directly, it’s hard to win because it’s easy to be understood by Cambodian people and international community.
    So Youn installed Khmer traitor puppet to work as an aggression toll for them in Cambodia;
    Youn keep encroaching the border, its puppet does nothing;
    Youn keep sending illegal immigration to occupy Cambodia everyday, its puppet does nothing;
    Youn take concession land for some million hectares in side and near the border, its puppet does nothing;
    Youn control Ang Kor Wat, Boc Kor, Sea shore, petroleum, imported goods, so called (economy), its puppet does nothing
    Youn run Khmer millitary, its puppet does nothing;
    Youn colonize the whole Cambodia and working to swallow Cambodia completely one day, it puppet does nothing;
    Youn puppet only discourage and scare its own people to keep quiet do nothing and allow Youn to do any thing they want
    I think if Cambodia is an independent and sovereignty state, if it can’t fight the aggressor, it always can go to United Nation for help; unfortunately, Hun Sen CPP the Youn puppet will not dare to do that

    ========================

    If Hun Sen CPP change mind and become patriot, it will jeopardy their position, power, property , crony and family tree; with these kinds of low low character people, they never will

    I admire at Viet Leader and its citizen, you can not hire one of them to be traitor of their own country no matter what you give them