ដោយ ទីន ហ្សាការីយ៉ា
2014-10-22
RFA

២០-មិថុនា-២០១៤៖ អ្នកចូលរួមសិក្ខាសាលាស្ដីពីការចូលរួមរបស់យុវជនក្នុងកំណែទម្រង់ការបោះឆ្នោត នាខេត្តកំពង់ចាម ពាក់អាវដែលមានអក្សរស្ដីពីការកែទម្រង់ការបោះឆ្នោត។ RFA/Saut Sokprathna
ក្រុមអ្នកសារព័ត៌មានត្រូវបានសន្តិសុខរដ្ឋសភាមិនអនុញ្ញាតឲ្យចូលទៅយកព័ត៌មាន ក្នុងជំនួបពិភាក្សាស្ដីពីកំណែទម្រង់ការបោះឆ្នោត រវាងក្រុមការងារជប៉ុន និងបក្សជាប់ឆ្នោតទាំងពីរ និងក្រុមការងារបច្ចេកទេសរៀបចំការបោះឆ្នោត។
ក្នុងជំនួបបិទទ្វារនៅមន្ទីររដ្ឋសភានៅព្រឹកថ្ងៃទី ២២ តុលា មានការខុសប្លែកពីរាល់ដង ដែលអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលទៅសួរនាំ ដើម្បីផ្សាយដល់សាធារណៈជន តែព្រឹកនេះគ្មានសារព័ត៌មានណា អាចចូលទៅយកព័ត៌មានបានទេ សូម្បីអ្នកសារព័ត៌មានទូរទស្សន៍ជាតិ ក៏ពុំអនុញ្ញាតឲ្យចូលដែរ។
កាលនៅថ្ងៃទី ២១ តុលា តំណាងក្រុមការងារតាមដានអំពីកំណែទម្រង់ការបោះឆ្នោតជប៉ុន បានជួបជាមួយតំណាងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ឬហៅកាត់អ៊ឺរ៉ា (ERA) នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា ត្រូវបានក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ជាជំហានមួយសម្រាប់ឲ្យកម្ពុជា មានស្ថាប័នរៀបចំការបោះឆ្នោតឯករាជ្យពិតប្រាកដ។
តែយ៉ាងនេះក្ដី មន្រ្តីអង្គការសង្គមស៊ីវិលពន្យល់ថា ការរៀបចំច្បាប់ឲ្យស្ថាប័ន គ.ជ.ប ឯករាជ្យពិតប្រាដ ឬយ៉ាងណានោះ អាស្រ័យលើឆន្ទៈគណបក្សជាប់ឆ្នោតទាំងពីរ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សសង្គ្រោះជាតិគ្រោងធ្វើពិធីរំលឹកខួបកិច្ចព្រមព្រៀងសនិ្តភាពទីក្រុងប៉ារីស
- សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតជួបក្រុមការងារកំណែទម្រង់បោះឆ្នោតជប៉ុន
- បក្សទាំងពីរចង់ធ្វើសេចក្ដីព្រាងច្បាប់បឋមស្ដីពីស្ថាប័នគ.ជ.បឲ្យចប់មុនដាច់ឆ្នាំ២០១៤
- ព្រះសង្ឃឯករាជ្យមួយអង្គនៅបាត់ដំបងត្រូវដកតំណែងដោយសារចូលរួមការងារនយោបាយ
- អូស្ត្រាលីចំណាយលុយជាង១ពាន់លានដុល្លារក្នុង១ឆ្នាំៗលើជនភៀសខ្លួន
- កម្ពុជានិងថៃប្ដេជ្ញាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់
- សហព័ន្ធនិស្សិតរិះគន់តំណាងរាស្ត្រទាំង១២៣រូបថាមិនយកចិត្តទុកដាក់បម្រើពលរដ្ឋ
- បាតុកម្មការពារប្រជាធិបតេយ្យនៅហុងកុងមិនជះឥទ្ធិពលអាក្រក់ដល់កម្ពុជា
- សហព័ន្ធខ្មែរកម្ពុជាក្រោមជំរុញឲ្យអាមេរិកដាក់គំនាបលើវៀតណាមឲ្យគោរពសិទ្ធិមនុស្ស