ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​លើក​បញ្ហា​ព្រំដែន​ប្រាប់​ភាគី​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​​

ដោយ៖​ អឹុង ប៊ុនថន​​
ថ្ងៃពុធ ទី22 តុលា 2014
http://vodhotnews.com

​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះស្នើឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកយក​បញ្ហាព្រំដែន​រវាង​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ជិតខាង​ ដែល​កំពុង​កើត​មានសព្វថ្ងៃនេះ ប្រាប់​ទៅ​ភាគី​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ ​តុលា ​​១៩៩១​។​

លិខិត​របស់​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ​ដែល​មាន​ចុះហត្ថលេខា​ដោយ​ប្រធានសមាគម​ និង​សហជីព​ចំនួន​៨ នៅ​ថ្ងៃ​ទី​២២​ ខែ​តុលា​នេះ បាន​ស្នើ​ឲ្យ​លោក ហ៊ុន  សែន “​លើកយក​ករណី​ប្រទេស​វៀតណាម និង​ថៃ​ដែល​បាន​រំលោភ​បូរណភាព​ទឹកដី​ខ្មែរ ដាក់ជូន​បណ្តា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ ដើម្បី​ដោះស្រាយ​ជាបន្ទាន់​”​។​

ការស្នើ​នេះ​ស្របពេល​ដែល​កម្ពុជា​រំឭក​ខួប​លើក​ទី​២៣ នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្តីពី​បញ្ហា​កម្ពុជា​កាលពី​២៣ ​ខែតុលា ​ឆ្នាំ​១៩៩១​។​

សម្រាប់​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា យល់ថាការស្នើ​នេះ​គ្រាន់តែ​ជា​សិទ្ធិ​របស់​ក្រុម​នោះ​ប៉ុណ្ណោះ​។ លោក​ថ្លែងថា «​នេះ​គ្រាន់​តែ​មតិ​ខ្ញុំ​ទេ បើ​យើង​ថា​មាន​ទឡ្ហីករណ៍​ត្រឹមត្រូ​វសឹ​ម​យើង​លើក។​ បើ​យើង​គ្រាន់តែ​ឮសូ​គេ​ថា យើង​សន្និដ្ឋាន​ដោយ​ខ្លួនឯង មិនដឹង​គេ​រំលោភ​នៅ​ត្រង់ណា អាហ្នឹង​វា​អត់​ប្រយោជន៍​ទេ ព្រោះ​ថា​អង្គការ​ឬ​ប្រទេស​ស្អីៗ​នោះ គេ​វិនិច្ឆ័យ​ទៅ​លើ​ការ​ពិត​ប្រាកដ​»។​

ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លើកឡើងថា មាន​ប្រទេស​ចំនួន​១៨​ជា​ម្ចាស់​ហត្ថលេខី​ប៉ុន្តែ​ក្នុងនោះ “​ប្រទេស​វៀតណាម ​និង​ថៃ មិន​គោរព​តាម​ស្មារតី​នៃ​កិច្ច​ព្រៀង​នេះ​ទេ ដោយ​នៅ​តែ​បន្ត​រំកិល​បង្គោល​ព្រំដែន​ចូល​មក​ទឹកដី​ខ្មែរ ​និង​រំលោភ​យក​ដីស្រែ​ចម្ការបស់​ពលរដ្ឋ​ខ្មែរ​នៅតាម​បណ្តោយ​ព្រំដែន​”​។​

ការលើក​ពី​បញ្ហា​ព្រំដែន​នេះ ក៏​ចំពេលមន្ត្រី​ជំនាញ​ព្រំដែន​នៃ​រដ្ឋាភិបាល​កម្ពុជា ចោទ​ភាគី​វៀតណាម​ថា មិន​គោរព​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ករណី​ព្រំដែន​នៅ​ច្រក​ដាក់​ដាំ ក្នុង​ខេត្ត​មណ្ឌលគិរី​។ ចំណែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនី​វណ្ណ បាន​ដាក់​លិខិត​សុំឲ្យ​នាយករដ្ឋមន្ត្រី​បំភ្លឺ​អំពី​បញ្ហា​ព្រំដែន​ក្នុង​ខេត្តមណ្ឌលគិរី​នេះ ដោយ​អះអាង​ថា វៀតណាមសង់​ផ្លូវ​ចូល​មក​តំបន់​នោះ​ប្រមាណ​៤០​គីឡូម៉ែត្រ​។​

ចំណែក​វិទ្យុ​អាស៊ីសេរី​បាន​ផ្សាយ​ថា ពលរដ្ឋ​អះអាងថា​ថៃ​រំកិល​ព្រំដែន​ចូល​ដី​ខ្មែរ​ប្រមាណ​២​គីឡូម៉ែត្រ​បន្ថែម​ទៀត ​តាម​ព្រំដែន​កម្ពុជា-​ថៃនៅ​ខេត្ត​ប៉ៃលិន និង​គ្រប់គ្រង​ដោយ​ទាហាន​ថៃ​៕

សូមសរសេរមកលោក អឹុង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

4 Responses to "ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​លើក​បញ្ហា​ព្រំដែន​ប្រាប់​ភាគី​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​​"

  1. អាវ៉ាគិមហុងវាទៅខ្វល់អីទឹកដីខ្មែរ! វាចង់កាត់ឱ្យបុន្មានហិក្តាស្រាច់តែក្បាលចិត្តវា​​,ទោះបីអ្នកឯងលើកយកកិច្ចព្រមព្រៀងពីណាក៏ដោយក៏ឥតបានការដែរ​​​!ព្រោះវាខួរក្បាលយួនគុំនិតយួនចាំតែលេបទឹកដីខ្មៃរទៅហើយ,ពួកអាវាសែក្បត់ជាតិបម្លាញជាតិសម្លាប់ខ្មែរ,ម្នាក់ៗអួតថាឯងរុំដោះជាតិ​ផ្ទុយទៅវិញរុំដោះដើម្បីឱ្យដីទៅយួន

  2. វាសនាខ្ញុុំអនាគតខ្ញុំ says:

    ស្វាគីមហុង!បុរសវង្វេងផែនទី សូមអញ្ជើញទៅពិនិត្យមើល​ យួនសង់​ផ្លូវ​ចូល​មក​តំបន់​នោះ​ប្រមាណ​៤០​គីឡូម៉ែត្រ​ក្នុងខេត្តមណ្ឌលគីរី។​

  3. ?? says:

    if we talking about our border between CAMBODIA and VEITNAM it just like the owner did not care and let VEITNAMESE took what ever they all way wanted. but it is only this regime that they got their powers from those thieve VEITNAMESE to do what ever they want. it is not this whole nation to give up for those thieve VEITNAMESE nation. even if in this 21 century those thieve still playing game behind international community back door. all CMABODIAN and international community knew all about this matter. we are watching your Mr……..you said only you was a GOD saving your own nation from what ever your boos have been screw up in our nation for century, the history tool us as a CAMBODIAN that we are a nation that never stilling any bodies land. CAMBODIA starting from biggest to smallest what going on Mr???????????????????????????????wake up if your are a human being have to think that you are not smarter then any bodies else. only a dump person that using military to hole his powers this kind of guy leaving the world whit a bad name. all of us knew that dictator around the world was doing to their nation, and I see you are the one that learning from them. it is not let to change it yet, but you have to do it now it is the only way to clean your name in your own nation and around the world. I do not think you and your families want to have your name as( CHUM NEON SDACH PEIRL?????? SOUY REACH) PEACE FOR ALL

  4. VengSreng(ChongAkheat) says:

    Hun Sen ,
    Ah sam-re,
    ah kro-roham,
    ah ac-vi-chea,
    ah la-gne langer,
    ah khmer kro-ham,
    ah khiet – to- kor,
    ah bom-planh cheat,
    ah ka-jass youn,
    ah kbot cheat,
    ah kvac ma-ah-yoos
    ah plon dey reash
    ah louch pro-pon ke
    ah pouk-ro-louy louch cheat
    ah ngoab ty-hong
    ah pou-ke khang khouch, khang pler
    ah ot om-noi-tien
    ah un-jeang arch
    ah choy mer heng un-dor-ra thien
    ah ke kab kbal
    ah ke cut kbal chro-louk khnong pa-kun arch
    ah kdor veng khmao sa-oy ko-krooc
    ah chhker ka-chas dom-bao kbal
    ah cut tuek dey auy youn
    ah auy youn chol srok
    ah ty-hong millions dorng
    ah plon-san-leuk chnoat
    ah criminal 100000000000000000000000000000000000000000 yang