ដោយ យន់ សាមៀន
2014-10-22
RFA

ក្រុមអ្នកមានបញ្ហាដីធ្លី ពិសេសអ្នកបឹងកក់ តវ៉ានៅខាងមុខការិយាល័យធនាគារពិភពលោក កាលពីថ្ងៃទី១៦ មិថុនា ២០១៤។ RFA/Leng Maly
ធនាគារពិភពលោក (World Bank) អះអាងថា ធនាគារនេះបន្តផ្អាកផ្តល់ប្រាក់កម្ចីអភិវឌ្ឍន៍ដល់កម្ពុជា ដោយសារតែបញ្ហាជម្លោះដីធ្លីនៅកម្ពុជា។ ធនាគារក៏សន្យានឹងតាមដានស្ថានភាពជម្លោះដីធ្លីនៅតំបន់បឹងកក់ និងបន្តពិភាក្សាបញ្ហាដីធ្លីជាមួយកម្ពុជា និងជាមួយបណ្ដាអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត។
ការប្រកាសគោលជំហររបស់ធនាគារនេះ ធ្វើឡើងក្រោយពេលមេធាវីអន្តរជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានដាក់ញត្តិទៅធនាគារ ទទូចអោយបន្តផ្អាកប្រាក់កម្ចីទៅរដ្ឋាភិបាលកម្ពុជា រហូតដល់មានដំណោះស្រាយជម្លោះដីធ្លីទូទាំងប្រទេសសមស្របមួយ។
នាយកធនាគារពិភពលោក ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក យូរ៉ិច ហ្សាចៅ (ULRICH ZACHAU) បានស្នើលិខិតមួយច្បាប់ទៅមេធាវីអាមេរិកាំង លោក មូរតុន ក្លា (Morton Sklar) ដោយបញ្ជាក់ថា ធនាគារពិភពលោក បន្តផ្អាកផ្តល់ប្រាក់កម្ចីដល់កម្ពុជា។ លិខិតផ្ញើទៅកាន់ លោក មូរតុន ក្លា ចុះថ្ងៃទី១៧ តុលា បញ្ជាក់ថា សមាគមផ្តល់ជំនួយអន្តរជាតិរបស់ធនាគារមិនទាន់បានពិចារណាសម្រេចផ្តល់ប្រាក់កម្ចីទៅដល់កម្ពុជា នៅឡើយទេ។
លោក យូរ៉ិច ហ្សាចៅ បន្តទៀតថា ការសន្យាផ្តល់ប្រាក់កម្ចីណាមួយនោះ តម្រូវឲ្យមានកិច្ចពិភាក្សាច្រើនជាមួយនឹងភាគីដៃគូអភិវឌ្ឍន៍ទាំងឡាយ។ ធនាគារនេះនឹងបន្តទទួលយកអនុសាសន៍ និងការចូលរួមដោះស្រាយទាំងឡាយពីសំណាក់សង្គមស៊ីវិល។ លោកថា ធនាគារពិភពលោក នឹងបន្តតាមដានស្ថានភាពនៅតំបន់បឹងកក់ ហើយនឹងសន្យាបន្តជួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងកិច្ចការអភិវឌ្ឍន៍។
មេធាវីអាមេរិកាំង តំណាងឲ្យជនរងគ្រោះនៃការរំលោភដីធ្លីនៅកម្ពុជា លោក មូរតុន ក្លា បានដាក់ញត្តិទៅធនាគារពិភពលោក កាលពីសប្ដាហ៍មុន ស្នើសុំឲ្យធនាគារនេះបន្តផ្អាកប្រាក់កម្ចីប្រមាណ ២៥លានដុល្លារទៅរដ្ឋាភិបាលកម្ពុជា ដោយសារតែវិបត្តិដីធ្លី និងការបង្ខំចេញនៅកម្ពុជា កំពុងបន្តកើតមានយ៉ាងធ្ងន់ធ្ងរនៅឡើយ។
ធនាគារពិភពលោក បានផ្អាកផ្តល់ប្រាក់កម្ចីឲ្យកម្ពុជា កាលពីខែសីហា ឆ្នាំ២០១១ ពីព្រោះតែគោលនយោបាយបង្ខំបណ្ដេញពលរដ្ឋចេញពីផ្ទះសម្បែង និងដីធ្លីរបស់រដ្ឋាភិបាល លោក ហ៊ុន សែន។ ប៉ុន្តែ នៅពេលថ្មីៗនេះ មានសេចក្តីរាយការណ៍តាមបណ្ដាញព័ត៌មានថា ធនាគារចង់ផ្តល់ប្រាក់កម្ចីឲ្យកម្ពុជា វិញនៅខែធ្នូ ខាងមុខនេះ។ កាលពីខែសីហា ឆ្នាំ២០១១ ធនាគារពិភពលោក បានផ្អាកជាបណ្ដោះអាសន្នចំពោះគម្រោងប្រាក់កម្ចីដល់រដ្ឋាភិបាលកម្ពុជា ដើម្បីជំទាស់ទៅនឹងគោលនយោបាយរដ្ឋាភិបាលកម្ពុជា ជុំវិញការបង្ខំបណ្ដេញពលរដ្ឋចេញពីលំនៅឋាន ដើម្បីឲ្យក្រុមហ៊ុនអភិវឌ្ឍ។
អតីតនាយកធនាគារពិភពលោកប្រចាំកម្ពុជា លោក អាណេត ឌិហ្សុន (Annette Dixon) សរសេរក្នុងសេចក្តីថ្លែងការណ៍ថា លុះត្រាតែរដ្ឋាភិបាលកម្ពុជា មានកិច្ចព្រមព្រៀងសមស្របមួយជាមួយនឹងពលរដ្ឋបឹងកក់ ពុំដូច្នោះទេ ធនាគារនឹងមិនផ្តល់ប្រាក់អ្វីទាំងអស់ដល់ប្រទេសកម្ពុជា។
លោក មូរតុន ក្លា បញ្ជាក់ថា គោលជំហររបស់ធនាគារពិភពលោក ជាភស្តុតាងថ្មីមួយបន្ថែមទៀតបញ្ជាក់ថា វិបត្តិដីធ្លីនៅកម្ពុជា មានសភាធ្ងន់ធ្ងរនៅមិនទាន់អាចដោះស្រាយបាន។ លោកថា លិខិតរបស់ធនាគារពិភពលោក អាចផ្តល់ទម្ងន់បន្ថែមទៀតទៅដល់ពាក្យបណ្ដឹងរបស់ជនរងគ្រោះនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ អាយស៊ីស៊ី (ICC) ដែលបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ៖ «លិខិតរបស់ធនាគារមានចំណុចសំខាន់ពីរ។ ទី១ ព័ត៌មានផ្សព្វផ្សាយដែលអះអាងថា ធនាគារនឹងផ្តល់ជំនួយឲ្យកម្ពុជា វិញនោះ ជាព័ត៌មានមិនត្រឹមត្រូវ។ ហើយសេចក្តីសម្រេចរបស់ធនាគារណាមួយ នឹងត្រូវធ្វើឡើងដោយល្អិតល្អន់ ពាក់ព័ន្ធបញ្ហាដីធ្លី ដោយមានការចូលរួមពីពលរដ្ឋរងគ្រោះ។ ទី២ បង្ហាញថា សហគមន៍អន្តរជាតិ នឹងមិនព្រងើយកន្តើយ។ សហគមន៍ទាំងនោះនឹងបង្ខំឲ្យរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លី»។
បច្ចុប្បន្ន តុលាការព្រហ្មទណ្ឌអន្តរជាតិ កំពុងពិនិត្យពាក្យបណ្ដឹងរបស់ក្រុមមេធាវីអង់គ្លេស លោក រីឆាត រ៉ូជើ (Richard Rogers) ស្នើសុំឲ្យស៊ើបអង្កេតមន្ត្រីរដ្ឋាភិបាលកម្ពុជា ពីបទល្មើសប្រឆាំងនឹងមនុស្សជាតិ ពាក់ព័ន្ធនឹងការបង្ខំបណ្ដេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ។ ពាក្យបណ្ដឹងនេះ មិនបានចោទចំឈ្មោះមន្ត្រីរដ្ឋាភិបាលឡើយ ដោយស្នើឲ្យតុលាការស៊ើបអង្កេតដោយឯករាជ្យ។ កាលពីខែមីនា ឆ្នាំ២០១៣ លោក មូរតុន ក្លា ក៏បានដាក់ពាក្យបណ្ដឹងមួយប្រឆាំងនឹង លោក ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់បាតុករ និងការបង្ខំបណ្ដេញ។ បច្ចុប្បន្ន តុលាការកំពុងពិនិត្យបណ្ដឹងនេះមុននឹងស៊ើបអង្កេតជាផ្លូវការ។
លោក មូរតុន ក្លា បន្ថែមទៀតថា លិខិតរបស់ធនាគារពិភពលោក ក៏បញ្ជាក់ដែរថា ដំណោះស្រាយរបស់រដ្ឋាភិបាលជុំវិញបញ្ហាដីធ្លីមិនមានប្រសិទ្ធភាព ហើយមិនអាចយកលទ្ធផលនៃការដោះស្រាយនេះទៅជាភស្តុតាង ដើម្បីឲ្យធនាគារផ្តល់ប្រាក់កម្ចីឲ្យវិញ៖ «បញ្ហាដីធ្លីមិនទាន់អាចបញ្ចប់បាននៅឡើយទេ។ រដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាដីមួយចំនួនតូចតែប៉ុណ្ណោះ។ រដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហាទាំងនោះឲ្យបានម៉ត់ចត់ ហើយបញ្ហាដីធ្លីនេះត្រូវមានការចូលរួមពីសហគមន៍អន្តរជាតិ។ ដូច្នោះតាមរយៈធនាគារពិភពលោកផង និងតុលាការព្រហ្មទណ្ឌអន្តរជាតិផង នឹងបន្តដាក់គំនាបលើរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់បង្ខំរដ្ឋាភិបាលនេះឲ្យដោះស្រាយបញ្ហាដីធ្លីឲ្យម៉ត់ចត់ និងត្រឹមត្រូវ»។
មកទល់ពេលនេះ រដ្ឋាភិបាលនៅមិនទាន់បានសម្រេចដោះស្រាយឲ្យពលរដ្ឋនៅតំបន់បឹងកក់ ឲ្យបានចប់សព្វគ្រប់នៅឡើយទេ។ ទោះបីជារដ្ឋាភិបាលសម្រេចផ្តល់ដីប្រមាណ ១២ហិកតារទៅឲ្យពលរដ្ឋតំបន់បឹងកក់ ប៉ុន្តែនៅមិនទាន់មានការកំណត់ផែនទីដី ១២ហិកតារនោះឲ្យបានច្បាស់លាស់នៅឡើយទេ។ កាលពីឆ្នាំ២០១១ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១៨៣ ផ្តល់ដីទំហំ ១២,៤៤ហិកតារ ដើម្បីឲ្យប្រជាពលរដ្ឋអភិវឌ្ឍនៅនឹងកន្លែង។ ប៉ុន្តែរហូតមកទល់ពេលនេះ ព្រំដីប្រជាពលរដ្ឋភាគច្រើននៅមិនទាន់បានកំណត់នៅឡើយទេ។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ នៅថ្ងៃអង្គារ ទី២១ តុលា ស្វាគមន៍សេចក្តីសម្រេចរបស់ធនាគារពិភពលោក ដែលសម្រេចបន្តផ្អាកប្រាក់ជំនួយនៅកម្ពុជា។ លោកថា បញ្ហាដីធ្លីនៅកម្ពុជា កំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរមិនទាន់អាចដោះស្រាយបាន៖ «ការដោះស្រាយនោះហាក់មានដូចជាមានការយឺតយ៉ាវ ជាពិសេសពលរដ្ឋមិនសូវពេញចិត្តនឹងដំណោះស្រាយ ហើយនិង រដ្ឋាភិបាលត្រូវខិតខំបន្ថែមទៀតឲ្យពលរដ្ឋពេញចិត្តនឹងដំណោះស្រាយ ហើយឲ្យពលរដ្ឋអាចស្នើសុំឲ្យធនាគារភ្ជាប់លុយមកកម្ពុជា វិញ»។
មន្ត្រីនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មិនទាន់ឆ្លើយតបនឹងសំណួរវិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ តុលា នៅឡើយទេ។
ឯកសារសិក្សារបស់អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិបង្ហាញថា ពលរដ្ឋខ្មែរប្រមាណ ៧សែន ៧ម៉ឺននាក់ ត្រូវបានបង្ខំបណ្ដេញចេញពីផ្ទះសម្បែង និងដីធ្លីពីផ្ទៃដីប្រមាណ ៤៩លានហិកតារ ស្មើនឹងទំហំនឹងប្រទេសអេស្ប៉ាញ (Spain)។ ឯកសារបង្ហាញទៀតថា មន្ត្រីមានអំណាចរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់យុទ្ធនាការទ្រង់ទ្រាយធំរួមមាន ការធ្វើឃាត ការចាប់ឃុំខ្លួនដាក់ពន្ធនាគារ រំលោភផ្លូវភេទ និងគំរាមកំហែងប្រឆាំងទៅនឹងពលរដ្ឋណាដែលហ៊ានចេញមុខតវ៉ាពីការបង្ខំបណ្ដេញចេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ហេតុអ្វីពលរដ្ឋមានជម្លោះដីជាមួយក្រុមហ៊ុននៅកំពង់ស្ពឺទារសំណងពីធនាគារANZ?
- ពលរដ្ឋដែលត្រូវដកដីសង់មជ្ឈមណ្ឌលយោធិនពិការនៅសៀមរាបទាមទារសំណង
- សម្ភាសអនុប្រធានទី១រដ្ឋសភាអំពីការលុបគម្រោងផ្ដល់ដីសម្បទានសេដ្ឋកិច្ច
- មនុស្សជិត២០នាក់របួសក្នុងពេលកម្លាំងសន្តិសុខវាយបំបែកអ្នកតវ៉ារឿងដី
- ពលរដ្ឋនៅឱរ៉ាល់សុំអន្តរាគមន៍ពីអភិបាលស្រុករឿងជម្លោះដីជាមួយក្រុមហ៊ុនលោកលីយ៉ុងផាត់
- ពលរដ្ឋខេត្តពោធិ៍សាត់លើកគ្នាតវ៉ាសុំអន្តរាគមន៍ពីអាជ្ញាធរដោះស្រាយជម្លោះដី
- ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងផ្លូវដែកតវ៉ាមុខធនាគារអេ.ឌី.ប៊ី
- ពលរដ្ឋស្រុកជុំគិរីខេត្តកំពតព្រួយខ្លាចបាត់ដីដោយមន្ត្រីសុរិយោដីខេត្តវាស់បំបាត់ក្បាលដី
- ពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីសំរោងអណ្ដែតធ្វើកូដកម្មនឹងម្ចាស់ក្រុមហ៊ុន
Hun Sen ,
Ah sam-re,
ah kro-roham,
ah ac-vi-chea,
ah la-gne langer,
ah khmer kro-ham,
ah khiet – to- kor,
ah bom-planh cheat,
ah ka-jass youn,
ah kbot cheat,
ah kvac ma-ah-yoos
ah plon dey reash
ah louch pro-pon ke
ah pouk-ro-louy louch cheat
ah ngoab ty-hong
ah pou-ke khang khouch, khang pler
ah ot om-noi-tien
ah un-jeang arch
ah choy mer heng un-dor-ra thien
ah ke kab kbal
ah ke cut kbal chro-louk khnong pa-kun arch
ah kdor veng khmao sa-oy ko-krooc
ah chhker ka-chas dom-bao kbal
ah cut tuek dey auy youn
ah auy youn chol srok
ah ty-hong millions dorng
ah jounh kreung nhean
ah plon-san-leuk chnoat
ah criminal 100000000000000000000000000000000000000000 yang