​បក្សប្រឆាំង​៖ គ្មាន​ច្បាប់​តែងតាំង​ទីប្រឹក្សា​ជំរុញ​ឲ្យមាន​អំពើពុករលួយ​ជា​ប្រព័ន្ធ​​

ដោយ៖​ ញឹម សុខន​
ថ្ងៃពុធ ទី22 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​ការបោះឆ្នោត អះអាងថា ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស​មួយ បើ​គ្មាន​ច្បាប់​កំណត់​ពី​ការតែងតាំង​ទីប្រឹក្សា​ទេ នោះ​អ្នកនយោបាយ​នឹង​ប្រើប្រាស់ ថវិកាជាតិ​ខ្ជះខ្ជាយ ដើម្បី​ពង្រីក​អំណាច​តាមរយៈ​បក្សពួកនិយម​។​

​មន្ត្រីជាន់ខ្ពស់​រដ្ឋ​សភា​នា​អាណត្តិ​ទី​៥​នេះ គេ​សង្គេតឃើញថា អនុប្រធាន​ទី​១​មក​ពី​បក្ស​ប្រឆាំង លោក កឹម សុខា មាន​មន្ត្រី​ខុទ្ទកាល័យ និង​ទីប្រឹក្សា​ចំនួន​២១​នាក់​។ ចំណែកឯ​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា មកពី​គណបក្ស​កាន់អំណាច លោក ងួន ញិ​ល មាន​ព្រះរាជក្រឹត្យ​តែងតាំង​ទីប្រឹក្សា ដល់​ទៅ​៦៣​នាក់ អ្នក​ទាំងនោះ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​១៧​នាក់ រដ្ឋលេខាធិការ​២៣​នាក់ និង​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ២៣​នាក់​។​

​អនុប្រធាន​គណៈកម្មកា​រ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា មក​ពី​បក្ស​ប្រឆាំង លោក សុន ឆ័យ អះអាងថា​លោក​មិនទាន់​ដឹង​ថា ការកំណត់​តែងតាំង​ទីប្រឹក្សា​ក្នុង​សភា​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​នោះ​យ៉ាងណាទេ​។​

ប៉ុន្តែ​លោក​ថា តាម​របាយការណ៍​បង្ហា​ញ​ថា មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​ក្នុង​សភា​មួយចំនួន បាន​តែងតាំង​ទីប្រឹក្សា​គ្មាន​តម្លាភាព​លើ​ក្រុមគ្រួសារ និង​បក្សពួក​គេ​ជាដើម ដែល​ធ្វើឲ្យ​បាត់បង់​ថវិកាជាតិ​។ លោក​បន្ថែមថា «​ដូច​អត់​មានអី​ជា​កំណត់ អំពី​ការតែងតាំង​ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា នោះទេ នេះ​ជា​បញ្ហា​មួយ​ដែល​បាត់បង់​ថវិកាជាតិ​ច្រើនណាស់ ជា​ការបើក​ឲ្យមាន​អំពើពុករលួយ​ផង​»​។​

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ខុមហ្វ្រែល និង​ជា​អ្នកឃ្លាំមើល​ដំណើរ​សភា លោក គុល បញ្ញា យល់​ថា​ក្បាលម៉ាស៊ីន​ដឹកនាំ​បច្ចុប្បន្ននេះ មិនបាន​កំនត់​ក្នុង​ច្បាប់​ស្តីពី​ការតែងតាំង​ទីប្រឹក្សា​នេះ​ទេ ដែល​ជា​កត្តា​ជំរុញ​ឲ្យ​អ្នក​នយោបាយ មានឱកាស​ប្រើប្រាស់​ថវិកា​ជាតិ​តាម​ចិត្ត​ចង់​ដើម្បី​ពង្រឹង​អំណាច​។ លោក​បញ្ជាក់ថា «​កិច្ចការ​នយោបាយ​ខ្លះ​គេ​កំណត់​ថា​វា​អ៊ីចឹង ពួក​អ្នកនយោបាយ​ហ្នឹង​ពេល​បាន​អំណាច​ចេះតែធ្វើ​ផ្តេសផ្តាស ចេះ​តែ​តែងតាំង​ផ្តេសផ្តាស ប្រើប្រាស់​ថវិកា​រដ្ឋ​ដោយ​ខ្ជះខ្ជាយ នេះ​ជា​បញ្ហា​បន្ទុក​ទៅលើ​រាស្ត្រ​»​។​

VOD មិនទាន់​អាច​ទាក់ទង​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ទេ​ជុំវិញ​ការលើកឡើង​នេះ ដោយ​ទូរ​សព្ទ​មិនអាច​ទាក់ទង​បាន​។​

​យ៉ាងណាក៏ដោយ លោក គុល បញ្ញា ជំរុញ​ឲ្យ​មន្ត្រីប​ក្ស​ឈ្នះឆ្នោត​ទាំង​ពីរ ដែល​ធ្វើការ​រួមគ្នា​ក្នុង​ក្បាលម៉ាស៊ីន​សភា​ក្នុង​អាណត្តិ​ទី​៥​នេះ ត្រូវ​ប្រឹងប្រែង​ធ្វើយ៉ាងណា ឲ្យមាន​ច្បាប់​ស្តីពី​ការតែងតាំង​ទីប្រឹក្សា​នេះ ដើម្បី​ធានា​ថាការប្រើប្រាស់​ថវិកា​ជាតិ​មិន​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ​សង្គម និង​ជា​តម្រូវការ​របស់​ម្ចាស់ឆ្នោត​៕

​សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnerws.com

What Next?

Recent Articles

2 Responses to "​បក្សប្រឆាំង​៖ គ្មាន​ច្បាប់​តែងតាំង​ទីប្រឹក្សា​ជំរុញ​ឲ្យមាន​អំពើពុករលួយ​ជា​ប្រព័ន្ធ​​"

  1. children says:

    how many advisor for barac obama? mr kem ly could you conduct survey comparing advisor in cambodia and us?

  2. Rayuth says:

    It is good to create a principle or rule to limit the number of advisers for the executive and legislative bodies (leaders). Why Cambodian politicians love to have many advisers? What are they for? It is time for Cambodia to have a principle defining that how many advisers should the president and vice president(s) of the National Assembly have? How many advisers should the prime minister have? It is not necessary for them to have a big pile of advisers. It seems that Cambodia has an inflation of advisers (for leaders of legislative and executive bodies).

    Corruption and nepotism, favoritism must be removed from the legislative body. It is time for the government’s anti-corruption unit (ACU) takes a realistic measure to probe into this case. At the same time, the National Assembly’s commission on anti-corruption needs to take action to invite officials in charge or any involved officials to provide clarification on corruption and nepotism in relation to any questionable promotion and transfer.

    While Cambodia is still one of the poor countries in the world, a number of advisers for leaders must be limited. Leaders in the world really need advisers, but they must be qualified. It is a bad practice has been taken root in the mindset of Cambodian leaders who like to have a big pile of advisers, in order to show off. Money should be saved properly to help poor people, other than spending on number of advisers who are not in use for the nation.

    It is time for Cambodia to have a rule to limit on appointment of advisers to the legislative and executive leaders, in order to save money for the use of the nation.

    How many advisers does the Prime Minister have so far? How many advisers does the president of the National Assembly have so far? How many advisers do the vice president(s) of the National Assembly have so far? How many do the deputies Prime Minister have so far? FOR WHAT???? WHY NEEDSO MANY????

    Repeatedly, a law or rule/principle on appointment of adviser for the legislative and executive bodies shall be created to prevent inflation of appointment of advisers as well as curbing corruption.