គង់ សុឋានរិទ្ធ
22 តុលា 2014
វីអូអេខ្មែរ
ភ្នំពេញ— ឈើប្រណិតកម្ពុជាយ៉ាងហោចណាស់ចំនួន៥,៥ម៉ឺនតោនត្រូវបានលក់ទៅកាន់ប្រទេសចិនក្នុងរយៈពេលប្រាំបួនខែដើមឆ្នាំ២០១៤នេះ ស្របពេលដែលកម្ពុជាកំពុងស្ថិតនៅក្រោមការកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរ។
នេះបើយោងបណ្តាញជនជាតិដើមភាគតិចកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលនៅក្នុងស្រុកនៅថ្ងៃពុធនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់បណ្តាញជនជាតិដើមភាគតិចនិងអង្គការក្រៅរដ្ឋាភិបាលសរុបចំនួនប្រាំបង្ហាញថា ការជួញដូរឈើប្រណិតនិងការកាប់ទន្ទ្រានព្រៃឈើបានកើតឡើងជាច្រើននៅក្នុងខេត្តប៉ែកឦសាន ប៉ែកឧត្តរនិងនៅតាមតំបន់ជួរភ្នំក្រវាញ ដូចជានៅក្នុងខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ ពោធិសាត់ កោះកុង និងខេត្តកំពង់ស្ពឺ។ សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា គម្របព្រៃឈើប្រទេសកម្ពុជានៅសល់ត្រឹមតែ៤៦ភាគរយប៉ុណ្ណោះដោយរាប់បញ្ចូលទាំងចម្ការព្រៃឈើដែលដាំថ្មី។
លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាហៅថា NGO Forum បានលើកឡើងនៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃនេះថា នៅមានការលំបាកក្នុងការស្វែងរកព័ត៌មានលម្អិតអំពីការនាំឈើប្រណិតទៅកាន់ប្រទេសចិននេះ។
«យោងតាមរបាយការណ៍របស់ក្រសួងបង្ហាញថា ឈើដែលនាំចេញទៅចិនគឺ៥,៥ម៉ឺនតោនក្នុងរយៈពេលប្រាំបួនខែចុងក្រោយ ហើយដោយសារតែនេះជាបញ្ហារសើប យើងទទួលបានតួលេខតែប៉ុណ្ណឹង»។
បណ្តាញជួញដូរឈើសំខាន់ៗសំដៅទៅកាន់ទីផ្សារនៃប្រទេសវៀតណាមនិងប្រទេសចិន។ នេះបើតាមក្រុមអ្នកអភិរក្សបរិស្ថាន។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឲ្យដឹងថា បទល្មើសព្រៃឈើនិងការជួញដូរឈើប្រណិតដែលបានកើតឡើងចន្លោះពីឆ្នាំ២០១២ដល់ឆ្នាំ២០១៣មានចំនួន៥៣៥ករណី។ ដោយឡែកចំនួនបទល្មើសបានកើនឡើងរហូតដល់១៨៩១ករណីសម្រាប់រយៈពេល៩ខែដើមឆ្នាំ២០១៤នេះ។
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមសកម្មជនការពារបរិស្ថានខាងលើសង្កត់ធ្ងន់ថាមានតែក្រុមហ៊ុនឯកជនពីរប៉ុណ្ណោះដែលមានសិទ្ធិប្រមូលទិញឈើគ្រប់ប្រភេទពីស្តុករបស់រដ្ឋបាលព្រៃឈើ ពីក្រសួងបរិស្ថាន។ ប៉ុន្តែក្រុមសកម្មជនបរិស្ថានលើកឡើងពីកង្វះតម្លាភាពនៅក្នុងការផ្តល់អំណាចឲ្យក្រុមហ៊ុនទាំងនេះ។ ក្រុមហ៊ុនទាំងពីរគឺក្រុមហ៊ុនទ្រីភាពនាំចូលនាំចេញដែលត្រូវគេលើកពីរឿងអាស្រូវនៃការកាប់បំផ្លាញព្រៃឈើយ៉ាងច្រើននិងក្រុមហ៊ុន MDS Thmorda S.E.Z Co.Ltd។
លោកតឹក វណ្ណារ៉ាអះអាងថា ក្រៅពីក្រុមហ៊ុនប្រមូលទិញឈើទាំងពីរ នៅមាន ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច១២១ទៀតដែលក្រុមហ៊ុនទាំងនេះទទួលរងការរិះគន់ថា បានរួមចំណែកក្នុងការកាប់បំផ្លាញព្រៃឈើក្នុងស្រុក។
លោកឯម សុភ័ក្ត្រ អ្នកសម្របសម្រួលនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ប្រចាំខេត្តមណ្ឌលគីរីកត់សម្គាល់ថា មានការកាប់បំផ្លាញឈើប្រណិតយ៉ាងគំហុកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
«រូបភាពទី១គឺការកាប់បំផ្លាញព្រៃឈើដោយសារឈ្មួញ ដោយសារជនមានអំណាចឃុបឃិតជាមួយមន្ត្រីដែលអនុវត្តច្បាប់។ ទី២ការបាត់បង់ដោយសារការផ្តល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនប្រមូលទិញឈើ គឺបំផុសឲ្យប្រជាពលរដ្ឋតាមមូលដ្ឋានកាប់ឈើលក់ឲ្យខ្លួន។ មួយទៀតគឺបាត់បង់ព្រៃតាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ច។ ចំណុចទី៤គឺបាត់បង់តាមរយៈការហូរចូលរបស់ប្រជាពលរដ្ឋពីខាងក្រៅហើយចូលមកកាប់ឈើយកដីដើម្បីធ្វើចម្ការ»។
លោកសុភ័ក្ត្រអះអាងថា ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាមានការចូលរួមជាប្រព័ន្ធ។
«យើងឃើញថា សមត្ថកិច្ចទាំងអស់មានការឃុបឃិតគ្នាជាប្រព័ន្ធ។ សូម្បីតែពីថ្នាក់ចៅហ្វាយខេត្តមកត្រឹមមេភូមិ។ បើសហគមន៍ឬ NGO រាយការណ៍ថា មានបទល្មើសព្រៃឈើ គាត់អត់ចាប់អារម្មណ៍ចាត់វិធានការទេ»។
អ្នកស្រីមុំ សុគីន តំណាងបណ្តាញកសាងសន្តិភាពសហគមន៍ប្រចាំខេត្តក្រចេះ លើកឡើងដែរថា ក្រុមអាជ្ញាធរមិនសហការជាមួយតំណាងសហគមន៍ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនោះទេ។
អ្នកស្រីឲ្យដឹងថា មានការដឹកជញ្ជូនឈើយ៉ាងតិចចំនួន៥០រថយន្តកាត់តំបន់របស់អ្នកស្រី។
«ក្នុងមួយយប់ដឹកពី៥០ទៅ៦០ឡាន គឺមិនភូតទេ គឺដឹកចេញពីព្រះវិហារ ស្ទឹងត្រែង ក្រចេះ អាចប្រមូលគ្នា។ ពេលនោះការដឹកអាចស្របច្បាប់ និងមិនស្របច្បាប់»។
យោងតាមលោកកែម ឡី អ្នកស្រាវជ្រាវកិច្ចអភិវឌ្ឍន៍សង្គមឲ្យដឹងថា ព្រៃឈើនៅកម្ពុជាអាចនឹងធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន៧៥ភាគរយនៅឆ្នាំ១៩២៧រហូតដល់៣៨ភាគរយនៅឆ្នាំ២០១៤និង២០១៥ ហើយលោកជឿថា គម្របព្រៃឈើកម្ពុជាអាចស្ថិតនៅត្រឹមតែ២០ភាគរយប៉ុណ្ណោះ នៅឆ្នាំ២០២០។
វីអូអេបានព្យាយាមទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងកសិកម្ម តែមិនអាចស្វែងរកសេចក្តីអត្ថាធិប្បាយបានទេនៅថ្ងៃនេះ។
ប៉ុន្តែលោកសៅ សុភាព នាយខុទ្ទល័យនិងជាអ្ននាំពាក្យក្រសួងបរិស្ថានឆ្លើយតបមកវិញថា ការលើកឡើងខាងលើរបស់សកម្មជនបរិស្ថានមិនមានអ្វីថ្មីនោះទេ។
«វាជាទស្សនៈរបស់គាត់។ ដោយឡែករាជរដ្ឋាភិបាល យើងមានគោលនយោបាយរបស់យើង គឺទី១យើងនៅតែបន្តទប់ស្កាត់ការកាប់ទន្ទ្រានការព្រៃឈើក៏ដូចជាធនធានធម្មជាតិ។ ទី២ពាក់ព័ន្ធនឹងបញ្ហាព្រៃឈើ យើងនៅតែបន្តកម្មវិធីស្តារព្រៃឈើឡើងវិញ ដូចជាតាមរយៈការដាំព្រៃឈើឡើងវិញនៅតំបន់រិចរិល ឬនៅតំបន់ដែលមានការខូចខាត»។
ទោះជាយ៉ាងនេះក្តី ក្រុមសកម្មជនព្រៃឈើបានទទូចឲ្យរដ្ឋាភិបាលលុបអាជ្ញាបណ្ណទទួលទិញឈើរបស់ក្រុមហ៊ុនទ្រីភាពដ៏មានឥទ្ធិពលនិងស្នើឲ្យមានការរឹតបន្តឹងការបង្រ្កាបបទល្មើសព្រៃឈើឲ្យកាន់តែមានប្រសិទ្ធិភាពនិងប្រកបដោយតម្លាភាព៕
អត្ថបទព័ត៌មានទាក់ទង
- វេទិកា៖ ការអភិវឌ្ឍរបស់រដ្ឋាភិបាលមិនបានគិតគូរពីផលប៉ះពាល់ទៅលើសង្គមនិងបរិស្ថាន
- Global Witness បន្តរិះគន់ក្រុមហ៊ុនវៀតណាមអំពីទំនាស់ដីនៅកម្ពុជា
- ក្រសួងបរិស្ថានដកដីសម្បទានពីក្រុមហ៊ុនប្រាំបី
- អង្គការសារព័ត៌មានអន្តរជាតិប្រតិកម្មនឹងការបាញ់សម្លាប់អ្នកកាសែតខ្មែរ
If Youn invade Cambodia by troops directly, it’s hard to win because it’s easy to be understood by Cambodian people and international community.
So Youn installed Khmer traitor puppet to work as an aggression toll for them in Cambodia;
Youn keep encroaching the border, its puppet does nothing;
Youn keep sending illegal immigration to occupy Cambodia everyday, its puppet does nothing;
Youn take concession land for some million hectares in side and near the border, its puppet does nothing;
Youn control Ang Kor Wat, Boc Kor, Sea shore, petroleum, imported goods, so called (economy), its puppet does nothing
Youn run Khmer millitary, its puppet does nothing;
Youn colonize the whole Cambodia and working to swallow Cambodia completely one day, it puppet does nothing;
Youn puppet only discourage and scare its own people to keep quiet do nothing and allow Youn to do any thing they want
I think if Cambodia is an independent and sovereignty state, if it can’t fight the aggressor, it always can go to United Nation for help; unfortunately, Hun Sen CPP the Youn puppet will not dare to do that
========================
If Hun Sen CPP change mind and become patriot, it will jeopardy their position, power, property , crony and family tree; with these kinds of low low character people, they never will;
I admire at Viet Leader and its citizen, you can not hire one of them to be traitor of their own country no matter what you give them