ដោយ តាំង សារ៉ាដា
2014-10-23
RFA

នាយករដ្ឋមន្ត្រីប្រទេសវៀតណាម លោក ង្វ្រៀន តាន់យ៉ុង (Nguyen Tan Dung) [ឆ្វេង] ចាប់ដៃជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងឱកាសសម្ពោធបង្គោលព្រំដែនគោកលេខ ៣១៤ នៅរវាងខេត្តកំពត ប្រទេសកម្ពុជា និងខេត្តគៀងយ៉ាង ប្រទេសវៀតណាម កាលពីថ្ងៃ២៤ មិថុនា ឆ្នាំ២០១២។ RFA/Uon Chhin
អត្ថបទចាស់ៗទាក់ទងនឹងព្រំដែនរវាងកម្ពុជា និងវៀតណាម និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥នៅខាងក្រោម
ក្រុមអង្គការសង្គមស៊ីវិល ជំរុញឲ្យក្រុមប្រឹក្សាធម្មនុញ្ញលុបចោលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដោយសារសន្ធិសញ្ញានេះផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទាក់ទងករណីបាត់បង់បូរណភាពទឹកដីរបស់កម្ពុជា ទៅប្រទេសវៀតណាម។
ក្នុងខួបលើកទី២៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ នេះ លោក តាំង សារ៉ាដា ពីរដ្ឋធានីវ៉ាស៊ីនតោន (Washington) មានសេចក្តីរាយការណ៍អំពីរឿងនេះ៖
មន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី ចរិយា ជំរុញឲ្យមានយុទ្ធនាការទាមទារឲ្យក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចលុបសន្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជា និងវៀតណាម ដោយសារសន្ធិសញ្ញានោះផ្ទុយពីច្បាប់កំពូលរបស់ប្រទេសកម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ «អ៊ីចឹងខ្ញុំគិតថា ថ្វីត្បិតតែសន្ធិសញ្ញាបំពេញបន្ថែមក្នុងឆ្នាំ២០០៥ មានមែន ក៏ប៉ុន្តែប្រសិនបើមានក្រុមដឹកនាំណាមួយដែលមានឆន្ទៈសើរើនោះ គេអាចសើរើបាន ដោយឈរលើមូលដ្ឋាននៃរដ្ឋធម្មនុញ្ញ និងមូលដ្ឋាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលទាក់ទងនឹងការរក្សាទឹកដីដោយលុបកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់បូរណភាពទឹកដីនេះឯង»។
ស្របពេលគ្នានេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា នៅពាក់កណ្ដាលសប្ដាហ៍ក្រោយ ក្រុមរបស់លោកនឹងផ្ញើញត្តិដល់ក្រុមតំណាងរាស្ត្រទាំង ១២៣រូប ដើម្បីជំរុញឲ្យស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ លុបចោលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលធ្វើឲ្យសន្ធិសញ្ញាឆ្នាំ១៩៨៥ រវាងកម្ពុជា និងវៀតណាម ទៅជាសន្ធិសញ្ញាស្របច្បាប់។ លោកបន្តថា សន្ធិសញ្ញាបំពេញបន្ថែមនេះជាកិច្ចព្រមព្រៀងមួយ ដែលផ្ទុយពីឆន្ទៈរបស់ពលរដ្ឋ ផ្ទុយពីស្មារតីនៃរដ្ឋធម្មនុញ្ញ ផ្ទុយពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបានធ្វើឲ្យបាត់បង់ទឹកដីរបស់កម្ពុជា រាប់ពាន់គីឡូម៉ែត្រការ៉េ៖ «គោលបំណងធំបំផុត យើងចង់ឲ្យនិរាករណ៍នូវសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាឆ្នាំ១៩៨៥។ គឺនិរាករណ៍ចោលតែម្តង ដោយយើងមើលឃើញថា សន្ធិសញ្ញាបំពេញបន្ថែមហ្នឹងធ្វើឲ្យភាគីកម្ពុជា ខាតបង់ទាំងដែនដីគោក ទាំងទឹក និងកោះ»។
វិទ្យុអាស៊ីសេរី នៅមិនអាចសុំសេចក្តីអត្ថាធិប្បាយពីមន្ត្រីនៃក្រុមប្រឹក្សាធម្មនុញ្ញបានទេ កាលពីថ្ងៃពុធ ទី២២ ខែតុលា។
ឆ្លើយតបទៅនឹងចលនាជំរុញឲ្យក្រុមប្រឹក្សាធម្មនុញ្ញ សើរើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ឡើងវិញនេះ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ដែលជាប្រធានគណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា ផងនោះថ្លែងថា កម្ពុជា មិនអាចលុបចោលសន្ធិសញ្ញាឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម បានទេ ដោយសារសន្ធិសញ្ញានេះបានក្លាយជាសន្ធិសញ្ញាអន្តរជាតិបាត់ទៅហើយ៖ «ខ្ញុំមិនដឹងជាច្បាប់របស់ប្រទេសយើង បន្ទាប់ពីសភាឲ្យសច្ចាប័នហើយ គេមិនដែលឲ្យទៅស្ថាប័នរដ្ឋធម្មនុញ្ញសើរើអីទៀត។ ខ្ញុំក៏មិនដែលឮ ក្នុងនីតិអន្តរជាតិ។ ប្រទេសណាក៏ដូចប្រទេសណាដែរ កាលណាឲ្យសច្ចាប័នហើយ គឺវាចប់ហើយ។ ច្បាប់នេះមិនជាច្បាប់ផ្ទៃក្នុងរបស់កម្ពុជា ទេ តែវាជាសន្ធិសញ្ញាអន្តរជាតិ។ ដូច្នេះ សន្ធិសញ្ញាឆ្នាំ២០០៥ ជាសន្ធិសញ្ញាអន្តរជាតិ។ ដូច្នេះ ប្រទេសមានកាតព្វកិច្ចដែលដាក់ក្នុងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ហ្នឹង»។
ទោះជាយ៉ាងនេះក្តី លោក រ៉ុង ឈុន មានប្រសាសន៍ថា លោកនឹងកៀរគរក្រុមសហជីពកម្មករ និងក្រុមសមាគមយុវជនជាច្រើនទៀត ដើម្បីធ្វើលិខិតចំហមួយទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការជំរុញឲ្យប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា រូបនេះ លើកយកបញ្ហាទឹកដីរបស់កម្ពុជា ដើម្បីកោះបណ្ដាប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទាំងអស់ ប្រជុំឡើងវិញ។
ក្រុមអ្នកឃ្លាំមើលព្រំដែននិយាយថា រាល់សន្ធិសញ្ញាដែលធ្វើឡើងក្នុងអំឡុងនៃការត្រួតត្រារបស់កងទ័ពវៀតណាម ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ គឺផ្ទុយទៅនឹងឆន្ទៈនៃច្បាប់ស្ដីពីសន្ធិសញ្ញាទីក្រុងវ្យែន (Vienna) ឆ្នាំ១៩៦៩ ដែលកម្ពុជា ជាប្រទេសម្ចាស់ហត្ថលេខី។
រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា បច្ចុប្បន្នមាត្រា៥៥ ចែងថា រាល់សន្ធិសញ្ញា ឬកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្រប និងឯករាជ្យ ឬអធិបតេយ្យភាព បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល។
ចំណែកមាត្រា១ ចំណុច “ឃ” ក្នុងឧបសម្ពន្ធ៥នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏បានចែងដែរថា ត្រូវបញ្ចប់រាល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលផ្ទុយទៅនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពរបស់ខ្លួន។
គណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសបារាំង ឲ្យដឹងថា សន្ធិសញ្ញាឆ្នាំ១៩៨៥ ដែល លោក ហ៊ុន សែន បានចុះហត្ថលេខាជាមួយ លោក ង្វៀង កូថាច់ រដ្ឋមន្ត្រីការបរទេសវៀតណាម ខណៈកម្ពុជា ស្ថិតក្រោមការត្រួតត្រារបស់កងទ័ពវៀតណាម បាននាំឲ្យកម្ពុជា បាត់បង់ព្រំដែនទឹក និងព្រំដែនគោករបស់ខ្លួនចម្ងាយជាង ៣ម៉ឺនគីឡូម៉ែត្រការ៉េ រួមទាំងបាត់កោះត្រល់ ទំហំជាង ៥០០គីឡូម៉ែត្រការ៉េ ស្មើនឹងប្រទេសសិង្ហបុរី (Singapore) ទាំងមូល និងបាត់កោះប៉ូឡូប៉ង់ហ្សង់ ឬកោះក្រចកសេះ ទំហំប្រហែល ៦គីឡូម៉ែត្រការ៉េថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបកស្រាយបញ្ហាព្រំដែនក្នុងរដ្ឋសភារយៈពេលជាងប្រាំម៉ោងកាលពីពាក់កណ្ដាលឆ្នាំ២០១៣ នោះ ជាការសមរម្យជាទីបំផុត៖ «សម្ដេចតេជោ បានចំណាយពេលជាងប្រាំម៉ោងកន្លះ ដើម្បីពន្យល់រដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិខ្ពស់បំផុតរបស់ប្រទេសយើង ហើយបានផ្សព្វផ្សាយទាំងអស់តាមវិទ្យុទូរទស្សន៍តាមអីទាំងអស់ ហើយនិងបោះពុម្ពផ្សាយអត្ថបទដែលលោកបានអន្តរាគមន៍ជាច្រើនម៉ឺនក្បាលទៀត។ ហើយលោកមានប្រសាសន៍ថា បើសិនជាអស់លោកមិនយល់ទេ នោះលោកសូមឲ្យខាងទូរទស្សន៍វិទ្យុចាក់ផ្សាយទៀត។ រួចដូច្នេះ ខ្ញុំមិនដឹងជាមានអីនឹងថែមទៅនឹងអ្វីដែលសម្ដេចតេជោ បានប្រសាសន៍ក្នុងរដ្ឋសភារយៈពេលប្រាំម៉ោងជាងទៅហើយ គឺខ្ញុំអស់មានអ្វីនឹងបន្ថែមទៅហើយ»។
ប៉ុន្តែ លោក រ៉ុង ឈុន អះអាងថា ការបកស្រាយជាងប្រាំម៉ោងរបស់ លោក ហ៊ុន សែន ក្នុងរដ្ឋសភានាពេលនោះ ជាការបកស្រាយដែលហាមមិនឲ្យមានអ្នកសួរដេញដោល និងជាការបកស្រាយមិនចំការពិត៖ «តាមការពិត ទោះបីលោកនាយករដ្ឋមន្ត្រីបកស្រាយ ១០០ម៉ោង បើបកស្រាយចំកន្លែងខុស បើបកស្រាយអត់ឲ្យគេសួរដេញដោល គឺអត់មានន័យអីទេ។ គ្រាន់តែសូត្រទៅ សូត្រអត់ចំគោលដៅដែលគេចង់បាន។ យើងត្រូវឈរចាំឆ្លើយឲ្យអ្នកចូលរួមហ្នឹងគេអ្នកចាំសួរ អាហ្នឹងបានល្អប្រសើរ។ ហើយបើគ្រាន់តែយើងសរសេរពង្រាង សរសេរទៅហើយគ្រាន់តែកាន់ក្រដាសសូត្រ ហើយសូត្របង្វែង អាហ្នឹងវាអត់មានន័យខ្លឹមសារអីទេ ពីព្រោះអត់ឲ្យគេសួរដេញដោលពីចំណុចនេះចំណុចនោះ»។
ការបកស្រាយរយៈពេលជាងប្រាំម៉ោងរបស់លោកនាយករដ្ឋមន្ត្រីក្នុងរដ្ឋសភា អំពីបញ្ហាព្រំដែននោះ ភាគច្រើន លោក ហ៊ុន សែន ហាក់បន្ទោសទៅដល់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ថាព្រះអង្គបានបន្សល់ទុកនូវវិបត្តិព្រំដែនរវាងកម្ពុជា និងវៀតណាម ទាំងព្រំដែនគោក និងព្រំដែនទឹកដល់មនុស្សជំនាន់ក្រោយ ហើយរូបលោកគ្រាន់តែជាអ្នកដោះស្រាយតាមក្រោយប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្លាប់មានបន្ទូលប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា ព្រះបាទនរោត្តម សីហនុ មិនដែលទទួលស្គាល់សន្ធិសញ្ញារវាងកម្ពុជា និងវៀតណាម ទាំងឡាយណាក្នុងអំឡុងឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ខណៈកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម នោះឡើយ៕
ព័ត៌មានទាក់ទងនឹងព្រំដែន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋព្រះសង្ឃសង្គមស៊ីវិលអបអរសាទរខួបទី២៣នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស
- លោក សុន ឆ័យ ស្នើរដ្ឋសភាព្យួរការងារអគ្គលេខាធិការរងសភាសង្ស័យថាពុករលួយ
- ក្រុមស្រាវជ្រាវជប៉ុនបង្ហាញពីភាពមិនប្រក្រតីមួយចំនួនក្នុងពេលបោះឆ្នោតនៅកម្ពុជា
- អតីតព្រះចៅអធិការវត្តភ្នំខ្ពស់និងពុទ្ធបរិស័ទតវ៉ាមុខវត្តព្រះមេគណខេត្តបាត់ដំបង
- បក្សសង្គ្រោះជាតិគ្រោងធ្វើពិធីរំលឹកខួបកិច្ចព្រមព្រៀងសនិ្តភាពទីក្រុងប៉ារីស
- សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតជួបក្រុមការងារកំណែទម្រង់បោះឆ្នោតជប៉ុន
- បក្សទាំងពីរចង់ធ្វើសេចក្ដីព្រាងច្បាប់បឋមស្ដីពីស្ថាប័នគ.ជ.បឲ្យចប់មុនដាច់ឆ្នាំ២០១៤
- ព្រះសង្ឃឯករាជ្យមួយអង្គនៅបាត់ដំបងត្រូវដកតំណែងដោយសារចូលរួមការងារនយោបាយ
- អូស្ត្រាលីចំណាយលុយជាង១ពាន់លានដុល្លារក្នុង១ឆ្នាំៗលើជនភៀសខ្លួន
The 1991 Paris accord protects the independence, territorial integrity and sovereignty of Cambodia! We must delete the so called illegal treaty of 1982, 1983, 1985 and 2005! We, khmer is on the lose of our territory and sovereignty by these illegal treaties made in the 1980s under the illegal occupation of Cambodia!
មន្រ្តី និង តំណាងរាស្រ្ត ក្នុងគណបក្សប្រជាជន ពិតជាពួកក្បត់ជាតិបំផ្លាញទឹកដីដូនតាមែន
ទោះដឹងថាយួនរំលោភយកទឹកដីខ្មែរប៉ុណ្ណា ក៍ពួកមន្រ្តីក្បត់ជាតិក្នុងបក្សប្រជាជនធ្វើព្រងើយកន្តើយ
ជាពិសេសពួកមេទាហាននិងពួកមេប៉ូលិសពាក់ផ្កាយជ្រកក្រោមអាចម៍ជន្លេនពួនក្បាលតែម្ដង
មិនដែលហ៊ានបើកមាត់និយាយរឿងយួនរំលោភយកទឹកដីខ្មែរសោះ ។
all of us have right to protect our nation from VEITNAMESE accelerate to put our nation under HO CHIMIN policy of communist UNITED ENDOCHEN . at this political landscape this thief nation changing their policy toward UNITED STATE for the help again CHINA. but just remember the UNITED STATE was their old enemy this VEITNAMESE just want to play game whit them again. actually this former enemy is too smart for them to play the game of politic. CAMBODIA and LEO both of this countries have to fitting again this aggressor by taking back our territories and sovereignty. the treaty in 1982,1983,1985,2005. was not came out from our nation. it just the game of VEITNAMESE use to play to our nation whit the powers addiction of our leader. all these treaty can not counting if our nation rising up again whit it. the whole nation have to protecting our territory and sovereignty for the future generation. peace for all CAMBODIAN
ខ្មែរជិតអស់ដីនៅហើយ !
កូនមីកាដួយហោករីកស្ញេញមន្រ្តីគ្រប់ស្ថាប័នបក្សប្រជាជននាំគ្នាបៅក្ដអាខ្វាក់ចុយម៉ែវាក្បត់ជាតិចុយម្រ៉ាយម្នាក់ណឹងបានហើយ
មិនបាច់គិតដល់កូនចៅរបស់ពួកអាចុយម្រ៉ាយមីចុយម្រ៉ាយង៉ែងអ្ហែងជំនាន់ក្រោយអត់ទឹកដីរស់នៅទេ ចាស់ៗអស់ហើយនៅឆ្កួតទ្រ
ពងអាចោរក្បត់ជាតិទៀត គួរឱ្យអញក្មេងជំនាន់ក្រោយក្ដៅក្រហាយណាស់ ! លោកអើយ ……………………………………
If Youn invade Cambodia by troops directly, it’s hard to win because it’s easy to be understood by Cambodian people and international community.
So Youn installed Khmer traitor puppet to work as an aggression toll for them in Cambodia;
Youn keep encroaching the border, its puppet does nothing;
Youn keep sending illegal immigration to occupy Cambodia everyday, its puppet does nothing;
Youn take concession land for some million hectares in side and near the border, its puppet does nothing;
Youn control Ang Kor Wat, Boc Kor, Sea shore, petroleum, imported goods, so called (economy), its puppet does nothing
Youn run Khmer millitary, its puppet does nothing;
Youn colonize the whole Cambodia and working to swallow Cambodia completely one day, it puppet does nothing;
Youn puppet only discourage and scare its own people to keep quiet do nothing and allow Youn to do any thing they want
I think if Cambodia is an independent and sovereignty state, if it can’t fight the aggressor, it always can go to United Nation for help; unfortunately, Hun Sen CPP the Youn puppet will not dare to do that
========================
If Hun Sen CPP change mind and become patriot, it will jeopardy their position, power, property , crony and family tree; with these kinds of low low character people, they never will
I admire at Viet Leader and its citizen, you can not hire one of them to be traitor of their own country no matter what you give them
Alop blind Hun Sen gave land and island to Yung