បក្សប្រឆាំងថាអ្នកកាន់អំណាច មិន​បានគោរពកិច្ច​ព្រមព្រៀងទីក្រុង​ប៉ារីសឲ្យ​ពេញលេញ​

ដោយ៖​ ណាត​ សុភាព​ និង អុឹង ប៊ុនថន​
ថ្ងៃព្រហស្បតិ៍ ទី23 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោក​ កឹម សុខា អនុប្រធាន​គណបក្សសង្គ្រោះជាតិ ថ្លែង​ក្នុងពិធីអបអរ​សាទរខួប​ទី២៣ នៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣តុលា នៅទីស្នាក់ការគណបក្ស (រូបថត៖ ណាត សុភាព)

គណបក្ស​សង្គ្រោះជាតិ លើកឡើង​ថា​ជាង​២០ឆ្នាំ​មក​​នេះ​ គណបក្ស​ប្រជា​ជន​កម្ពុជា ​ដែល​កាន់​អំណាច មិនបាន​គោរពស្មារតី នៃ​កិច្ច​ព្រមព្រៀង​ ទីក្រុង​ប៉ារីស ឲ្យ​បាន​ពេញ​លេញ ​នៅ​ឡើយ​។

សេចក្តីថ្លែង​ការណ៍របស់គណបក្ស​សង្គ្រោះជាតិ​ ​ចុះ​ថ្ងៃ២៣ តុលា​ ឆ្នាំ​២០១៤នេះ​ បានកត់​សំគាល់​ថា ប្រទេសកម្ពុជាមិនទាន់អនុវត្តពេញលេញនូវស្មារតីនៃកិច្ចព្រមព្រៀងនេះ ដូចជាសង្រ្គាម​ដណ្តើម​ដីធ្លីពីប្រជាជនក្រីក្រនៅ​ពេល​​បច្ចុប្បន្ន។ ការបង្រួបបង្រួមជាតិ​ ​ដែលផុសចេញពី​បេះដូង​អ្នក​ន​យោ​បាយ​​មិនទាន់មានពិតប្រាកដ។ ការ​គោរព​សេរីភាព​ប្រជាពលរដ្ឋ​នៅ​ឆ្ងាយពី​គោលការណ៍​រដ្ឋ​ធម្មនុញ្ញ។ មិន​ទាន់មាន​ការ​អភិវឌ្ឍ​ពិត​ប្រាកដ ដោយសារ​មាន​គម្លាត​ខ្លាំង​រវាង​អ្នក​មាន និង​អ្នក​ក្រ ពិសេស​យុវជន​អត់ការងារធ្វើ និង​បញ្ហា​បូរណភាព​ទឹក​ដី​មិន​ទាន់​បាន​ដោះ​ស្រាយ។

ក្នុងពិធីអបអរ​សាទរខួប​ទី២៣ នៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣តុលា ធ្វើនៅទីស្នាក់ការគណបក្ស​សង្គ្រោះជាតិ​ ប្រធាន​ស្តីទីគណបក្សនេះ លោក កឹម សុខា ​អំពាវ​នាវ​ឲ្យ​គណបក្ស​កាន់អំណាច​ឈប់ប្រើអំពើហិង្សា និងធ្វើសង្គ្រាម​ជាមួយ​ពលរដ្ឋ ហើយ​រួមគ្នា​ជាមួយ​នឹង​គណបក្ស​សង្គ្រោះជាតិ ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឲ្យ​មាន​ប្រសិទ្ធភាព​។ លោកបន្ថែម​ថា «អ៊ីចឹង​ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យ​​យើង​ទាំងអស់​គ្នា គិត​ពីសន្តិភាព​ គឺ​ឈប់​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ឈឺ​ចាប់​ ឈប់​ទៅ​ប្លន់​យក​ដី​ប្រជារាស្ត្រ​​​ ឈប់​ប្លន់​យក​​ផ្ទះ​សម្បែង​ប្រជារាស្ត្រ ឈប់​ធ្វើ​សង្គ្រាម​ជាមួយ​ប្រជាជាតិ​ឯង​ ឈប់​ធ្វើ​សង្គ្រាម​ជាមួយ​អ្នក​ទន់​ខ្សោយ ឈប់​ធ្វើ​សង្គ្រាម​ជាមួយ​ជន​រួម​ជាតិ​ខ្លួន​ឯង​ទៅ​ នោះ​ទើប​មាន​សន្តិភាព​ពិត»។

VOD មិនអាចទាក់ទង លោក ខៀវ កាញារិទ្ធ នាំពាក្យរដ្ឋាភិបាលបានទេ។ ចំណែកអ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ «(សំនួរ​អ្នក​សារព័ត៌មាន​VOD៖ ខ្ញុំ​សុភាព Call ពី​ VOD ទៅឯកឧត្តម​) ខ្ញុំ​អត់​និយាយ​រក​ទេ​ VOD សុំ​ទោស​»។

អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍន៍សង្គម លោក កែម ឡី យល់​ថា ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ និង​ការ​លើក​ឡើង​របស់​លោក កឹម សុខា មិន​ទាន់មាន​ប្រសិទ្ធភាពទេ។ លោក​ផ្តល់​ជា​អនុសាសន៍​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ទំាង​៥៥រូប ​ត្រូវ​ប្រមូល​ឯកសារ​យក​មក​វិភាគ រួច​ធ្វើលិខិតដាក់ទៅ​រដ្ឋាភិបាល និង​ប្រទេស​ហត្ថលេខីនៃកិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ទើប​ដោះ​ស្រាយ​បញ្ហា​ទំាង​នោះ​មាន​ប្រសិទ្ធភាព​។ លោក​បញ្ជាក់ថា «គណបក្ស​សង្គ្រោះ​ជាតិ ឬ​ប្រជាពលរដ្ឋ​ហ្នឹង​ត្រូវ​ធ្វើ​លិខិត​ទៅ​ភាគី​ហត្ថលេខី​ទាំង​១៨​ហ្នឹង ឲ្យ​មាន​ការ​ប្រជុំ​ឡើង​វិញ​ ហើយ​ពិនិត្យ​មើល​របាយ​ការណ៍​របស់​ខ្លួនដែល​បាន​ធ្វើ​ហ្នឹងថា មិន​ទាន់​គោរព​បែប​ណា ហើយ​ឲ្យ​ប្រទេស​កម្ពុជាហ្នឹង​គោរព​បន្ថែម​ទៀត ខ្ញុំ​គិត​ថា​ប្រសើរ​»។

រដ្ឋាភិបាលកម្ពុជាបានលុបចោលថ្ងៃ២៣ តុលា ពីប្រតិទិនឈប់សម្រាកបុណ្យ​ជាតិ អស់រយៈ​ពេល​ជាច្រើនឆ្នាំ។ ​ប៉ុន្តែបន្ទាប់​ពីមានការរិះគន់​​ច្រើន និងក្រោយពីសម្តេចឪយាងចូលទិវង្គត ទើបលោក ហ៊ុន សែន​ សម្រេច​ដាក់​ថ្ងៃ​ទី​២៣​តុលា នេះជាថ្ងៃបុណ្យជាតិវិញ៕

សូមសរសេរមកលោក ណា​ត សុភាព​ តាមរយៈ sopheap@vodhotnews.com និងលោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

4 Responses to "បក្សប្រឆាំងថាអ្នកកាន់អំណាច មិន​បានគោរពកិច្ច​ព្រមព្រៀងទីក្រុង​ប៉ារីសឲ្យ​ពេញលេញ​"

  1. Sok sereyboth says:

    ការដែលហ៊ុនសែនលប់ថ្ងៃ២៣តុលានេះ គឺហ៊ុនសែនមិនទទួលស្គាល់នៃការរស់ឡើងវិញរបស់ប្រជាជនខ្មែរ និងចង់បំបិតភស្តុតាងប្រវត្តិសាស្ត្រដែលប្រទេសទាំង១៨គាំទ្ររប្រជាជនខ្មែត តែឥឡូវនេះមិនត្រឹមតែ១៨ប្រទេសទេ គឺជុំវិញពិភពលោក នរណាមួយមិនស្គាល់ប្រទេសខ្មែរ មហាពុករលួយ សម្លាប់ប្រជាជនឯង បំផ្លាញជាតិសាស្ត្រឯង លួចឆក់ប្លន់ដោយប្រើអំណាចរំលោភសិទ្ទលើពលរដ្ឋស្លូតត្រង់ឯង ដូចនេះបើចង៉ឪ្យប្រជាជនបានសេចក្តីសុខតទៅ ទាល់តែធ្វើតាមអនុសាសនៃការសំរេចចិត្តស្រុះស្រួលគ្នានៅថ្ងៃ២៣តុលានាទីក្ុងប៉ារីសទើប្រជាជនលែងដៀល លែងជេរ និងដាក់បន្តាសារតទៅទៀត ។

  2. CountryStudent says:

    If Youn invade Cambodia by troops directly, it’s hard to win because it’s easy to be understood by Cambodian people and international community.
    So Youn installed Khmer traitor puppet to work as an aggression toll for them in Cambodia;
    Youn keep encroaching the border, its puppet does nothing;
    Youn keep sending illegal immigration to occupy Cambodia everyday, its puppet does nothing;
    Youn take concession land for some million hectares in side and near the border, its puppet does nothing;
    Youn control Ang Kor Wat, Boc Kor, Sea shore, petroleum, imported goods, so called (economy), its puppet does nothing
    Youn run Khmer millitary, its puppet does nothing;
    Youn colonize the whole Cambodia and working to swallow Cambodia completely one day, it puppet does nothing;
    Youn puppet only discourage and scare its own people to keep quiet do nothing and allow Youn to do any thing they want
    I think if Cambodia is an independent and sovereignty state, if it can’t fight the aggressor, it always can go to United Nation for help; unfortunately, Hun Sen CPP the Youn puppet will not dare to do that

    ========================

    If Hun Sen CPP change mind and become patriot, it will jeopardy their position, power, property , crony and family tree; with these kinds of low low character people, they never will

    I admire at Viet Leader and its citizen, you can not hire one of them to be traitor of their own country no matter what you give them

  3. Anonymous says:

    ចុះកឹម សុខាសមរង្សីបានធ្វើអីខ្លះក្រៅដឹកនាំធ្វើបាតុកម្មទាំងដោយផ្ទាល់នឹងដោយប្រយោល

  4. បរិមី ព្រ:វិហារ says:

    បើបក្សកាន់អំណាចមិនគោរពកិច្ចព្រមពៀងពេញលេញទេ មានតែបក្សប្រឆាំងបានសំរេចកិច្ចព្រមព្រៀងនេះបានពេញលេញ!? ហួសឆ្ងល់តែម្តង កឹម សុខា និង សម រង្សី ក្រឡេកមើលក្រោយមើល អ្នកណាគេអាចរំលាយកំលាំងប្រយុទ្ធជាទាហានខែ្មក្រហមរាប់សែននាក់បាន រំលាយអង្គការចាត់តាំងខែ្មរក្រហមទាំងស្រុងបាន អ្នកណាគេនាំមកនូវសនិ្តភាព និងការបង្រួបបង្រួមជាតិទាំងមូលបាន មានតែបក្សប្រជាជននិង ហ៊ុន សែន តែមួយគត់ ។ កុំតែមានលទ្ធផលទាំងនេះ កុំថាកឹម សុខា មានរថយន្ត មា៉ក់សីុដេស និង តូយូតា Lexus 570 ជិះ គ្រាន់តែក្បាលមេក្រូ កឹម សុខានិយាយជាមួយនេះ ក៍គ្មាន កុំពូកែខាងទ្រឹសី្តពេក កឹម សុខា សុំពូកែខាងជាក់ស្តែង ផង!?