ដោយ ទេព សុរ៉ាវី
2014-10-23
RFA

ចំណុចតម្រុយបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម លេខ៩៨/១ ដែលបាត់កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤។ Photo courtesy of police.gov.kh
អាជ្ញាធរខេត្តត្បូងឃ្មុំ បញ្ជាក់ថា បង្គោលតម្រុយព្រំដែនកម្ពុជាវៀតណាម លេខ៩៨/១ បានបាត់ដោយមិនដឹងមូលហេតុ កាលពីថ្ងៃទី២១ ខែតុលា។ ខាងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា នៅមិនទាន់ដឹងពីព័ត៌មានបាត់បង្គោលតម្រុយនេះនៅឡើយទេ តែបានអះអាងថា មន្ត្រីជំនាញនឹងចុះទៅស្រាវជ្រាវពីករណីនេះ។
នគរបាលព្រំដែនកម្ពុជា និងតម្រួតព្រំដែនវៀតណាម កំពុងស៊ើបអង្កេតករណីបាត់បង្គោលតម្រុយព្រំដែនលេខ៩៨/១ បន្ទាប់ពីភាគីទាំងពីរដើរល្បាតព្រំដែន ហើយមិនបានឃើញបង្គោលតម្រុយនោះ កាលពីថ្ងៃទី២១ តុលា កន្លងទៅ។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក ម៉ៅ ពៅ ឲ្យដឹងនៅថ្ងៃទី២៣ តុលា ថា បង្គោលតម្រុយព្រំដែនលេខ៩៨/១ ស្ថិតនៅចន្លោះបង្គោលឡាក់លេខ៩៨ និង៩៩ បានបាត់ចេញពីកន្លែងដៅទុក។ បង្គោលតម្រុយព្រំដែនដែលបាត់នោះ គឺស្ថិតនៅភូមិស្រែតានង ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់នឹងខេត្តតៃនិញ ប្រទេសវៀតណាម។
លោកបញ្ជាក់ថា បង្គោលតម្រុយព្រំដែនដែលបាត់នោះ ជាបង្គោលតូចដែលមានទំហំផ្ចិតប្រមាណ ១០សង់ទីម៉ែត្រ កម្ពស់ប្រហែល ១ម៉ែត្រ និងដាំចុះទៅក្រោមដីប្រវែង ៦ ទៅ ៧តឹក។ លោកពន្យល់ថា ការបាត់បង្គោលតម្រុយនេះ មិនប៉ះពាល់ដល់ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរឡើយ ហើយលោកបានរាយការណ៍ទៅដល់អាជ្ញាធរថ្នាក់ជាតិរួចហើយ ដើម្បីឲ្យចុះមកត្រួតពិនិត្យ និងដាំបង្គោលនេះឡើងវិញ។
លោក ម៉ៅ ពៅ៖ «គឺថាវាដីធូរដីល្បាប់នៅតំបន់នោះ យើងសន្និដ្ឋានខ្លាចក្រែងមានបងប្អូនយើង អ្នកគង្វាលគោក្របីនៅតំបន់នោះ គាត់ខ្វះខាតនូវតម្រូវការផលប្រយោជន៍របស់គាត់ ក៏ដកមិនដឹង? ឬក៏យ៉ាងណានោះ ឥឡូវនេះសមត្ថកិច្ចរបស់យើងនឹងកំពុងយកចិត្តទុកដាក់យ៉ាងសស្រាក់សស្រាំក្នុងការស្វែងរក ប៉ុន្តែតួយ៉ាងណា យើងបានដៅស្រាប់ហើយ គឺនិយាមការនោះមានត្រឹមត្រូវ។ ដូច្នេះ ថ្នាក់ជាតិ និងថ្នាក់ខេត្តជួបគ្នា ដើម្បីដាក់ទៅវិញ វាមិនមានអីប៉ះពាល់ទៅនឹងបង្គោលឡាក់ធំទេ»។
ទាក់ទងនឹងការបាត់បង្គោលតម្រុយព្រំដែនកម្ពុជាវៀតណាម នេះ មន្ត្រីរដ្ឋាភិបាល និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បញ្ជាក់ថា លោកនៅមិនទាន់ដឹងពីព័ត៌មាននេះនៅឡើយទេ។ តែលោកគិតថា អាចមានមូលហេតុពីរយ៉ាង ដែលធ្វើឲ្យបង្គោលតម្រុយនោះបាត់ គឺអាចបាត់ដោយសារកត្តាធម្មជាតិ និងអាចបាត់ដោយសារកត្តាមនុស្សជាអ្នកប្រព្រឹត្ត។
តាមគេហទំព័រអគ្គស្នងការនគរបាលជាតិ ឲ្យដឹងថា បង្គោលតម្រុយព្រំដែនលេខ៩៨/១ គឺស្ថិតនៅក្នុងចម្ការអំពៅរបស់ជនជាតិវៀតណាម ម្នាក់ ឈ្មោះ ជុង វ៉ាន់ចុង ភេទប្រុស អាយុ ៣៩ឆ្នាំ ត្រង់ចំណុចបង្គោលនិយាមការខាងកម្ពុជា ឬខ្នាតវាស់វែងទីតាំងបោះបង្គោលឡាក់ U.T.M (E631966-N1296868) ដែលឈមនឹងប្រទេសវៀតណាម ត្រង់និយាមការ VN2000 (97182-31544)។ តាមនិយាមការនេះ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក ម៉ៅ ពៅ អះអាងថា ទាំងភាគីកម្ពុជា និងវៀតណាម អាចវាស់ និងដាក់បង្គោលតម្រុយនោះសាជាថ្មី ដោយមិនប៉ះពាល់ដល់បង្គោលឡាក់ធំៗនៅតាមព្រំដែន។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន សម្ដែងការភ្ញាក់ផ្អើលចំពោះករណីនេះ និងសង្ស័យថា អាចមានអ្វីនៅពីក្រោយការបាត់បង្គោលតម្រុយព្រំដែនលើកនេះ៖ «យើងគិតថា វានឹងមានអ្វីនៅពីក្រោយការបាត់បង្គោលនេះ ឬមួយការបំបាត់នូវភស្តុតាង ដើម្បីបោះបង្គោលឡើងវិញ និងអាចប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជា យើងបន្តទៀត»។
កម្ពុជា និងវៀតណាម មានខ្សែបន្ទាត់ព្រំដែនរួមគ្នាប្រវែងជាង ១.២០០គីឡូម៉ែត្រ។ បង្គោលព្រំដែនកម្ពុជាវៀតណាម ចាប់ផ្ដើមបោះជាផ្លូវការក្រោយពេលសន្ធិសញ្ញាបំពេញបន្ថែម ដែលធ្វើឡើងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម កាលពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ននេះ គឺបានបោះបង្គោលធំៗប្រមាណជា ៣០០បង្គោល។ ចំណែកបង្គោលតូចៗ ឬបង្គោលខណ្ឌសីមា មានជាច្រើនពាន់បង្គោល ប៉ុន្តែអាចមានការប្រែប្រួលបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សមត្ថកិច្ចចាប់មនុស្ស១០នាក់ពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល
- លោក កឹម សុខា ព្រមានបក្សកាន់អំណាចឲ្យត្រៀមខ្លួនធ្វើជាបក្សប្រឆាំង
- ពលរដ្ឋហែក្បួនដាក់ញត្តិក្នុងថ្ងៃខួបទី២៣នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស
- សង្គមស៊ីវិលជំរុញឲ្យក្រុមប្រឹក្សាធម្មនុញ្ញលុបចោលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥
- ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាស្នើលើកបញ្ហាព្រំដែនដាក់ឲ្យម្ចាស់ហត្ថលេខីទីក្រុងប៉ារីសដោះស្រាយ
- ក្រុមស្រាវជ្រាវជប៉ុនបង្ហាញពីភាពមិនប្រក្រតីមួយចំនួនក្នុងពេលបោះឆ្នោតនៅកម្ពុជា
- លោក សុន ឆ័យ ស្នើរដ្ឋសភាព្យួរការងារអគ្គលេខាធិការរងសភាសង្ស័យថាពុករលួយ
- អតីតព្រះចៅអធិការវត្តភ្នំខ្ពស់និងពុទ្ធបរិស័ទតវ៉ាមុខវត្តព្រះមេគណខេត្តបាត់ដំបង
- បក្សសង្គ្រោះជាតិគ្រោងធ្វើពិធីរំលឹកខួបកិច្ចព្រមព្រៀងសនិ្តភាពទីក្រុងប៉ារីស
If Youn invade Cambodia by troops directly, it’s hard to win because it’s easy to be understood by Cambodian people and international community.
So Youn installed Khmer traitor puppet to work as an aggression toll for them in Cambodia;
Youn keep encroaching the border, its puppet does nothing;
Youn keep sending illegal immigration to occupy Cambodia everyday, its puppet does nothing;
Youn take concession land for some million hectares in side and near the border, its puppet does nothing;
Youn control Ang Kor Wat, Boc Kor, Sea shore, petroleum, imported goods, so called (economy), its puppet does nothing
Youn run Khmer millitary, its puppet does nothing;
Youn colonize the whole Cambodia and working to swallow Cambodia completely one day, it puppet does nothing;
Youn puppet only discourage and scare its own people to keep quiet do nothing and allow Youn to do any thing they want
I think if Cambodia is an independent and sovereignty state, if it can’t fight the aggressor, it always can go to United Nation for help; unfortunately, Hun Sen CPP the Youn puppet will not dare to do that
========================
If Hun Sen CPP change mind and become patriot, it will jeopardy their position, power, property , crony and family tree; with these kinds of low low character people, they never will;
I admire at Viet Leader and its citizen, you can not hire one of them to be traitor of their own country no matter what you give them