ដោយ៖ ញឹម សុខន
ថ្ងៃចន្ទ ទី27 តុលា 2014
http://vodhotnews.com
មន្រ្តីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ឲ្យដឹងថាការពិភាក្សាលើលក្ខណៈសម្បត្តិរបស់សមាជិកគជប សម្រេចបាន៩៧ភាគរយ ហើយចំណុចសេសសល់នឹងត្រូវបញ្ចប់នៅដើមសប្តាហ៍ក្រោយ។
ក្រោយពីកិច្ចប្រជុំពិភាក្សានៅវិមានរដ្ឋសភា នៅរសៀលថ្ងៃចន្ទនេះ ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន មានប្រសាសន៍ថាក្រុមការងារគណបក្សទាំងពីរបានត្រូវរ៉ូវគ្នា៩៧ភាគរយ ហើយបញ្ហាដែលនៅសេសសល់នឹងត្រូវបញ្ចប់នៅថ្ងៃចន្ទ ទី៣ខែវិច្ឆិកា ក្រោយពីមានការសម្រេចរបស់ថ្នាក់ដឹកនាំកំពូល។ លោកបន្តថាចំណុចដែលនៅសេសសល់ គឺនៅត្រង់ចំណុចសញ្ជាតិរបស់សមាជិកគជប។
គណបក្សប្រជាជនកម្ពុជាទាមទារឲ្យសមាជិកមានសញ្ជាតិតែមួយ តែគណបក្សសង្រ្គោះជាតិចង់បានថាអាចមានសញ្ជាតិពីរ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។
ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាសន៍ស្រដៀងនឹងមន្រ្តីគណបក្សប្រជាជនកម្ពុជា តែលោកថានៅមានការខ្វែងគំនិតបន្តិចបន្តួចលើកម្រិតវប្បធម៌របស់សមាជិកគជប។
គណបក្សសង្រ្គោះជាតិទាមទារឲ្យសមាជិកគជប មិនបាច់មានបទពិសោន៍លើការបោះឆ្នោតទេ មានត្រឹមតែសញ្ញាបត្របានហើយ។តែគណបក្សប្រជាជនកម្ពុជាទាមទារឲ្យមានបទពិសោធន៍។
កន្លងទៅ ក្រុមការងារកំណែទម្រង់ការបោះឆ្នោតបក្សទាំងពីរ មិនព្រមព្រៀងគ្នាលើលក្ខណៈសម្បត្តិក្នុងការជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់គជប រួមជាមួយចំណុចលម្អិតមួយចំនួនរបស់គ.ជ.ប។
គណបក្សប្រជាជនកម្ពុជាកំណត់លក្ខណៈសម្បត្តិរបស់អគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់ គ.ជ.ប គឺត្រូវមានអាយុចាប់ពី៣០ឆ្នាំឡើងទៅ ប៉ុន្តែគណបក្សសង្គ្រោះជាតិទាមទារត្រឹមអាយុ២៥ឆ្នាំ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាធ្វើកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតនេះឲ្យឯករាជ្យ ដោយសារបក្សប្រឆាំងចោទថា ការបោះឆ្នោតកន្លងមកមិនត្រឹមត្រូវ និងមានភាពមិនយុត្តិធម៌ ហើយធ្វើឲ្យជាប់គាំងនយោបាយ៕
សរសេរមកកាន់លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com
សូមស្វាគមន៍ ដល់ សុឆន្ទៈ និង ជាតិនិយម របស់ គណបក្ស ទាំងពីរ ដែលបាន និង កំពុងតែបំពេញបន្ត នូវ កាតព្វកិច្ច ឆ្លេីយតប នឹង សេចក្តី ត្រូវការ របស់រាស្ត្រ។ រាស្ត្រសង្ឃឹមថា គជប នឹងក្លាយទៅជា ស្ថាប័នឯករាជ្យ នឹង ផ្តល់ដល់រាស្ត្រ នូវ
តំលាភាព និង យុត្តិធម៌ ឆ្លេីយតបទៅនឹង កាតព្វកិច្ច រាស្ត្របំពេញ សំរាប់រដ្ឋ ក្នងការបោះឆ្នោត ផ្តល់សិទ្ធិ របស់ខ្លួន ដែល ក្លាយទៅជា អភ័យឯកសិទ្ធិ/ អំណាច នៃមន្រ្តី គ្រប់គ្រង ដេីម្បីផលប្រយោជន៏ រាស្ត្រ ក្នុងការកែប្រែ ជីវភាពរាស្ត និង បណ្តុះបណ្តាល នូវបញ្ញា អោយរាស្ត្រ បានក្លាយទៅជា ជនជាតិដែលមាន អត្តភាព ជា ជនជាតិថ្លៃថ្នូរ និង ប្រកបដោយ សុខភាពល្អ និង សុខមាលភាព ក្នុង តំបន់ អាសីុអាគ្នេយ៏ ដូច សម័យដេីម។
ឆ្លងកាត់សង្គ្រាម ច្រេីនតំណ និង បន្លាស់ប្តូរ នូវស្ថានភាពនយោបាយ ព្រមទាំងគ្រោះអន្តរាយដ៏មហិមា កន្លងមក បានធ្វេីអោយ ខ្មែរបែកបាក់ តាមភាពញុះញង់ផ្សេងៗ ព្រមទៅដោយ ភាពលោភលន់របស់មនុស្ស បានក្លាយទៅជា ទារុណកម្ម និង ភាពខ្សត់អត់ឃ្លាន របស់ជនជាតិខ្មែរ និង ជំរុញអោយមានចំណាកស្រុក ដែលជា ភាពវិជ្ជមាន និង អវិជ្ជមាន ដល់កម្ពុជា។
យា៉ងណាក៏ដោយ សហការនៃមន្ត្រី ទាំងពីរ គណបក្ស បានបង្ហាញអោយឃេីញពី វិវត្តន៏នៃ នយោបាយ និង ជំហរដឹកនាំ របស់ខ្មែរ ឈានទៅរក ការដឹកនាំដោយ លក្ខណៈប្រជាធិបតេយ្យ ដែលស្វែងរក ផលប្រយោជន៏ ដល់រាស្ត្រខ្មែរ ដែលបាន ដង្ហោយ រក សមភាព និង យុត្តិធម៌ ក្នុងសង្គម ក្នុងនាម ជាមនុស្សដែលត្រូវការចាំបាច់នូវ ម្ហូបចំណី/ជំរក/សំលៀកបំពាក់សមរម្យ និង សេវា សុខភាព សាធារណៈ ដូចរាស្ត្រដទៃទៀត ក្នុងភូមភាគ។ ស្របនឹងនេះផងដែរ បច្ច័យទាំងបួនយា៉ង ក្នុង វិស័យ ព្រះពុទ្ធសាសនា នោះ គឺ ជា ការត្រូវការចាំបាច់របស់មនុស្ស ដូចរៀបរាប់ខាងលេី ទោះបីជាសាច់ឈាមក្តី ឫជនដ៏ទៃក្តី។ ការយកចិត្តទុកដាក់ ដល់បច្ច័យ៤ ដល់មនុស្សខ្មែរគ្រប់រូប ត្រូវតែជា កាតព្វកិច្ច របស់អ្នកដឹកនាំខ្មែរ គ្រប់និន្នាការ ដែល សអោយឃេីញ នូវសន្តានចិត្តខ្មែរ ជាពុទ្ធសាសនិកជន ប្រកបទៅដោយ សប្បុសធម៌ ពិតប្រាកដ។
សូមអោយដំណេីរ នៃ ការគ្រប់គ្រងដោយ គតិ និង ប្រជាធិបតេយ្យ មានជានិរន្តភាព ដេីម្បីសុខមាលភាពរាស្រ្តរូបជាអង្វែង។
យុន សំនៀង