ដោយ៖ ទូច សុខា
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
បេក្ខជនប្រឡងមកមើលពិន្ទុរបស់ខ្លួន ដែលបានបិទនៅតាមមណ្ឌលប្រឡងនានា
ក្រសួងអប់រំឲ្យដឹងថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)លើកទី២នេះ បេក្ខជនប្រឡងជាប់មានចំនួន ១០ ៤៧១ នាក់ត្រូវជា ១៧,៩៤ភាគរយ ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ទាក់ទងទៅនឹងលទ្ធផលនៃការប្រឡងបាក់ឌុបលើកទី២ បង្ហាញថា បេក្ខជនដែលបានប្រឡងជាប់មាននិទ្ទេសខ្ពស់បំផុតត្រឹមC មានចំនួន១នាក់ និទ្ទេសDមានចំនួន៥៥នាក់ និងនិទ្ទេសE មានចំនួន ១០ ៨១៥នាក់។
លទ្ធផលនៃការប្រឡងបាក់ឌុបលើកទី២នេះ នឹងត្រូវប្រកាសនូវរសៀលថ្ងៃសុក្រនេះ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃស្អែក សម្រាប់បណ្តាខេត្តនានា។
សេចក្ដីប្រកាសឲ្យដឹងទៀតថា បើបូកបញ្ចូលទាំងបេក្ខជនប្រឡងជាប់លើកទី១ ចំនួន២៣ ១២៦នាក់ ត្រូវជា២៥,៧២ភាគរយនៃបេក្ខជនវត្តមានចំនួន៨៩ ៩២១នាក់ទៀតនោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងពីរលើក មានបេក្ខជនប្រឡងជាប់ចំនួន ៣៣ ៩៩៧នាក់ ត្រូវជា៤០,៦៧ភាគរយ នៃបេក្ខជនដែលមកប្រឡងទាំងពីរលើក។
គួររំឭកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០១៣ បេក្ខជនដែលបានប្រឡងជាប់មានទៅដល់៨៦,៧៧ភាគរយ៕
សូមសរសេរមកកាន់លោក ទូច សុខា តាមរយៈ sokha@vodhotnews.com
Please do not forget to improve quality of education at primary schools until high schools so that students can receive education with high quality. The ministry can not take action during exam and said that government is trying to make education reform to improve quality of education. Until now, i do not see the quality of education at primary until high schools are acceptable to cambodian people. What are standards education at schools?.