​អ្នកវិភាគ​៖​ ការ​មិន​ជជែក​សាលដីកា ​ICJ​ ជាមួយ​ថៃ​ជា​ចំណុច​គ្រោះថ្នាក់​នៅ​ថ្ងៃ​អនាគត​​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​អ្នកវិភាគ​បញ្ហា​សង្គម​លើកឡើងថា កម្ពុជា​មិន​លើកយក​ករណី​អនុវត្តន៍​សាលដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ជជែក​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​គឺជា​ការខាតបង់ ហើយ​អាច​បង្ក​គ្រោះថ្នាក់​នៅ​ថ្ងៃ​អនាគត​។

ការលើកឡើង​របស់​អ្នកវិភាគ​បែបនេះ បន្ទាប់​ពីនាយករដ្ឋមន្ត្រី​ថៃ​ដែល​កើតចេញ​ពី​រដ្ឋប្រហារ​យោធា​លោក ​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា (Prayut Chan-O-Cha) ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​២​ថ្ងៃ​ គឺ​ថ្ងៃទី​៣០​ និង​៣១ ​​ខែតុលា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក ច័ន្ទ​អូ​ចា ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន និង​ចូល​គាល់​ព្រះមហាក្សត្រ​នរោត្តម សីហមុនី​ផង តែ​ភាគី​ទាំង​ពីរ​មិន​បាន​ជជែក​ពី​ការអនុវត្តន៍​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែល​ប្រកាស​ជិត​១​ឆ្នាំ​មកនេះ​ទេ​។​

ប្រធាន​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​និង ជា​វិភាគ​បញ្ហា​សង្គម​លោក អ៊ូ វីរៈ យល់ឃើញថា ការ​ដែល​ភាគី​កម្ពុជា​មិន​លើកយក​ករណី​អនុវត្តន៍​សាលដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ករណី​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ជជែក​ជាមួយ​ភាគី​ថៃ​នោះ គឺជា​ការខាតបង់​ធំធេង​របស់​កម្ពុជា​។ លោក​បញ្ជាក់ថា បើ​មិន​ដោះស្រាយ​ឲ្យបាន​ចប់​នោះ ពេល​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​តានតឹង​ជា​ថ្មី​ទៀត​នោះ នោះ​ថៃ​នឹង​យក​លេស​យក​កម្ពុជា​ជា​សត្រូវ​បង្ក​សង្គ្រាម​ទៀត​។ លោក​ថា «អ្វី​ដែល​ខ្ញុំ​ព្រួយ​បារម្ភគឺ​​ នៅ​ពេល​ដែល​ស្ថានភាព​ថៃ​ច្របូក​ច្របល់​អាច​នៅ​ពេលដែល​ព្រះ​មហាក្សត្រ​ថៃ​កំពុង​ប្រឈួន​ខ្លាំង ស្មាទោសប្រសិន​លោក​ចូល​ទិ​វង្គត ខ្ញុំ​មើល​ទៅ​ប្រទេស​ថៃ​យក​លេស​យក​កម្ពុជា​ធ្វើ​ជា​សម្រូវ​ នោះ​ក៏​ជា​គ្រោះ​ថ្នាក់​ដល់​ប្រទេស​កម្ពុជា​ដែរ​​»។

សម្រាប់​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ និង​នយោបាយ​លោក សុខ ទូច ហៅ​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ ​ជា​ការខាតបង់​របស់​កម្ពុជា ហើយ​ជា​ជោគជ័យ​របស់​ថៃ​។ លោកបញ្ជាក់ថា ថៃ​ជោគជ័យ​ត្រង់​ថា អាច​រក​ការគាំទ្រ​រដ្ឋាភិបាល​ខុស​ច្បាប់​របស់​លោក ច័ន្ទ​អូ​ចា ដែល​កើតចេញ​ពី​រដ្ឋប្រហារ​យោធា និង​អាច​ពន្យារពេល​អនុវត្ត​ន៍​សាលដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​។

កាលពី​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​អន្តរជាតិ​ប្រកាស​សាលដីកា​របស់​ខ្លួន​លើក​ទី​២ ករណី​ជម្លោះ​នៅ​ប្រាសាទ​ព្រះវិហារ​គឺ​បាន​សម្រេច​ថា ដី​ដែល​ស្ថិត​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​ស្ថិត​ក្រោម​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ថៃ​ត្រូវ​ដក​កងកម្លាំង​របស់​ខ្លួន​ចេញពី​តំបន់​នោះ​។​

ទោះ​យ៉ាងណា​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ នៅ​មិនទាន់​បាន​អនុវត្តន៍​នៅឡើយ​ដោយ​ភាគី​ថៃ​ សូម​ពន្យារ​ដោយ​ហេតុផល​ថា រង់ចាំ​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​ថៃ​បាន​ធូរស្រាល​សិន​។​

សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ បន្ទាប់​ពី​កម្ពុជា​បាន​ប្តឹង​ឲ្យ​តុលាការ​នេះបកស្រាយ​ឡើងវិញ លើ​សាលដីកា​ឆ្នាំ​១៩៦២ ដោយសារ​តែ​ភាគី​ថៃ ទាមទារ​កាន់កាប់​ដី​ទំហំ​៤,៦​គីឡូម៉ែត្រ​ក្រឡា ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ កាលពី​ឆ្នាំ​២០០៨​នោះ​។ សង្គ្រាម​តាម​បណ្តោម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ជា​ថ្មី​នេះ នាំឲ្យ​ភាគី​ទាំងពីរ​សុទ្ធតែ​មាន​អ្នកស្លាប់ និង​រងរបួស​ដូចគ្នា​៕

សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

3 Responses to "​អ្នកវិភាគ​៖​ ការ​មិន​ជជែក​សាលដីកា ​ICJ​ ជាមួយ​ថៃ​ជា​ចំណុច​គ្រោះថ្នាក់​នៅ​ថ្ងៃ​អនាគត​​"

  1. ?? says:

    CAMBODIAN leaders are always tough to their people. but for some other nation can’t even say a word. peace for all

  2. Ah ny says:

    រដ្ផាភិបាលនៅតែមានមោទនភាព ថាខ្លួនពិតដឹកនាំប្រទេសបានត្រូវ តែសំរាប់ប្រជាជនខ្មែរ និងអន្តរជាតិ ចាត់ទុកថារដ្ផាភិបាល នៅមិនទាន់មានលទ្ផភាពដោះស្រាយ បញ្ហាបាន នៅឡើយដូចជា
    បញ្ហាដីធ្លី
    បញ្ហាជនអន្តោប្រវេស
    ពុករលួយ
    ជាពិសេសព្រំដែនជាមួយប្រទេសជិតខាង
    នេះមកពីរដ្ផាភិបាលកំពុងមានអំនួត និងអ្វីដែលខ្លួនមាន មិនដឹងពេលណាទើបអ្នកដឹកនាំរបស់ប្រទេសមួយនេះ នាំគ្នាភ្ញាក់ពីដេក ទេ??????ឬមួយចាំដល់ពេលប្រទេសជាតិរលាយដូច នគរចំប៉ា????​ដល់ពេលនោះ តើមានអ្វីអាចដោះស្រាយបាន????? យាប៉ណាស់ស្រុកខ្មេរ សំបូរអ្នកបន់ឌិតមួយចំនួន សុទ្ធតែបន់ឌិត ឡប់ សតិ ??????

  3. Anonymous says:

    shit leader