Tue, 11 November 2014
ឃុត សុភចរិយា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សកម្មជនតវ៉ាដីធ្លីចំនួន ៤នាក់ទៀតត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបញ្ជូនទៅស្នងការរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារនេះ នៅពេលដែលពួកគេមកតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញជាមួយនឹងប្រជាពលរដ្ឋដទៃទៀតប្រមាណជាង ៦០នាក់ពីសហគមន៍ដីធ្លីផ្សេងៗ ដើម្បីទាមទារឲ្យមានការដោះលែងអ្នកភូមិបឹងកក់ ៧នាក់ដែលត្រូវបានចាប់ខ្លួនក្នុងការប៉ះទង្គិចតវ៉ាមួយកាលពីម្សិលមិញ។
សកម្មជនទាំង ៤នាក់រួមមានឈ្មោះ ហេង ពេជ្រ, អ៊ុំ ស្រីទូច, ព្រះតេជគុណ ស៊ឺន ហៃ បណ្តាញព្រះសង្ឃឯករាជ្យ និងឈ្មោះ ភួង សុភាព ពលរដ្ឋសហគមន៍ថ្មគោល។
ស្នងការរាជធានីភ្នំពេញ បានបញ្ជូនពលរដ្ឋអ្នកភូមិបឹងកក់ចំនួន ៧ ដែលមានអ្នកស្រី ទេព វន្នី, លោកយាយ ង៉ែ ឃុន, អ្នកស្រី គង់ ចាន់ថា, អ្នកស្រី បូ ឆវី, អ្នកស្រី ផាន់ ឈុនរ៉េត, អ្នកស្រី នង ស្រេង និងកញ្ញា សុង ស្រីលាភ ដែលត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃនេះ ដើម្បីធ្វើការសាកសួរ។
សកម្មជនដីធ្លីនៃសហគមន៍បឹងកក់ ប្រមាណជាង ៥០ នាក់ បានមកបិទផ្លូវនៅមុខសាលារាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីតវ៉ាទាមទារឲ្យមន្ត្រីអន្តរាគមន៍បូមទឹកភ្លៀងដែលជន់លិចសហគមន៍រហូតមកដល់ពេលល្ងាចនៅមិនទាន់ដោះលែងនៅឡើយ។
ក្រុមអ្នកភូមិទាំងនោះបានធ្វើការអះអាងថា ពួកគេនឹងធ្វើការតវ៉ាឲ្យមានការដោះលែង និងដោះស្រាយប្រព័ន្ធលូបន្តទៀត។
សូមរង់ចាំអានព័ត៌មានពិស្តារ…
