លោក ឈាង វុន ស្បថ​ចុះ​នរក​បើ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​បឹងប្រាំ​មិន​បាន​សម្រេច

ដោយ ឡេង ម៉ាលី
2014-11-13
RFA

ឈាង វុន ៦២០
តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មណ្ឌល​បាត់ដំបង គឺ​លោក ឈាង វុន ស្បថ​ឱ្យ​លោក​ចុះ​នរក បើ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ឃុំ​អម្ពិល​ប្រាំ​ដើម​មិន​បាន​សម្រេច នា​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ RFA/Leng Maly

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មណ្ឌល​បាត់ដំបង គឺ​លោក ឈាង វុន ស្បថ​ឱ្យ​លោក​ចុះ​នរក បើ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ឃុំ​អម្ពិល​ប្រាំ​ដើម​មិន​បាន​សម្រេច។

សម្បថ​របស់ លោក ឈាង វុន គឺ​ធ្វើ​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ពុទ្ធបដិមា និង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​រាប់​សិប​នាក់ ដែល​ឡើង​មក​រក​អន្តរាគមន៍​ជួយ​ពួក​គាត់ នៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៣ វិច្ឆិកា៖ «ទូល​បង្គំ​ខ្ញុំ​ករុណា ឈ្មោះ ឈាង វុន អ្នក​តំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង ហើយ​ថ្ងៃ​នេះ មាន​ភ័ព្វ​វាសនា​មក​ជួប​ប្រជាពលរដ្ឋ​បឹង​ប្រាំ។ លោក​មាន​ទុក្ខ​វេទនា​ដោយសារ​រឿង​បញ្ហា​ដីធ្លី។ ទូល​បង្គំ​ខ្ញុំ​ករុណា​បាន​ស្នើ​ឱ្យ​បងប្អូន​យើង​ទៅ​បឹង​ប្រាំ​វិញ ហើយ​នឹង​ទៅ​ដោះស្រាយ ជំរុញ​អាជ្ញាធរ​ដោះស្រាយ​ដីធ្លី​ជូន​គាត់ ហើយ​បើ​ដោះស្រាយ​បាន​មិន​បាន​អី​យ៉ាង​ម៉េច នឹង​តាម​ដាន​អាជ្ញាធរ ជំរុញ​ឱ្យ​អាជ្ញាធរ​ហ្នឹង​ជួយ​ដោះ​ស្រាយ​ទាល់​តែ​ចប់​សាច់​រឿង​ហ្នឹង បាទ! ហើយ​បើ​សិន​ជា​មិន​បាន​សម្រេច​ទេ ឱ្យ​ខ្ញុំ​ករុណា​ចុះ​នរក»

អ្នក​ភូមិ​បឹង​ប្រាំ​មួយ​ចំនួន សប្បាយ​ចិត្ត​ពេល​ឮ​ពាក្យ​ស្បថ​សច្ចា​របស់ លោក ឈាង វុន។ អ្នក​ភូមិ​ខ្លះ​ថ្លែង​ថា គាត់​មាន​ជំនឿ និង​សង្ឃឹម​ខ្លះ​ថា រឿង​ដីធ្លី​ដែល​មាន​បញ្ហា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ នឹង​អាច​ដោះស្រាយ​បាន​ឆាប់ៗ។ អ្នក​ភូមិ​ខ្លះ​មាន​ប្រសាសន៍​ថា គាត់​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា តាម​ការ​ស្នើសុំ​របស់ លោក ឈាង វុន ដែល​ឱ្យ​ទៅ​ដោះស្រាយ​នៅ​មូលដ្ឋាន​បឹង​ប្រាំ​វិញ។ ក៏ប៉ុន្តែ អ្នក​ភូមិ​ខ្លះ​ទៀត​ហាក់​នៅ​ស្ទាក់ស្ទើរ​ចំពោះ​សម្បថ​របស់ លោក ឈាង វុន ព្រោះ​មិន​ទាន់​មាន​សកម្មភាព​ជាក់ស្ដែង​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

21 Responses to "លោក ឈាង វុន ស្បថ​ចុះ​នរក​បើ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​បឹងប្រាំ​មិន​បាន​សម្រេច"

  1. Judge says:

    ឯកឧត្តម ឈាង វុន ចាំបាច់ស្បថធ្វេីអ្វី ព្រោះការយកចិត្តទុកដាក់ដល់សុខទុក្ខរបស់រាស្ត្រ ជាកាតព្វកិច្ចរបស់លោក ជា តំណាងរាស្រ្តហេីយ ហេីយទុកវេទនានេះ មិនគួរអូសពេលវែងអន្លាយនោះទេ។ បានសេចក្តីថា កន្លងមកលោកមិនបានឮពី ការរំលោភមកលេីរាស្ត្រ ដោយអំណាចក្តី និង ពីសំណាក់អ្នកមានក្តី។ សម្បថគ្រាន់តែជាពាក្យដោះទាល់ប៉ុណ្ណោះទេ សូម្បីក្មេងសម័យនេះ ក៏ដឹងច្បាស់ហេីយដែរ ។ សួរថា អសមត្ថភាព ដោះស្រាយទុក្ខរបស់រាស្ត្រ ឫទាល់ច្រក រកមធ្យោបាយ បោករាស្ត្រ តាមសម្បថទៅវិញ?????។ សូមបញ្ជាក់ ថា ខ្លឹមសាររបស់ព្រះពុទ្ធសាសនា នោះគឺ នរកក៏នៅលេីចិត្ត រីឯស្ថានសួរក៏នៅលេីចិត្ត។ ជាការប្រសេីរណាស់ ដែលទេីបតែបានចាប់អារម្មណ៏ ពីទុក្ខលំបាករបស់រាស្ត្រ។ សេចក្តីសង្វេគនៃទុក្ខ ជាការចាប់ផ្តេីមនូវ ការស្វែងរកនូវការរំដោះទុក្ខ។ បេីជាការពិតមែននោះ លោកនឹងបានក្លាយទៅជា អរហន្តរបស់ព្រះពុទ្ធណាលោក។សាធុ!
    សំនៀង

  2. សែនសែន says:

    ស្បត់ឱ្យប្រជាជនកាត់ក្បាលវិញល្អជាង
    អ្នកណាទៅដឹងថាពូ ឈាង វុន ទៅឋាននរកជួប ហ៊ុន សែន
    ប្រព្រឹត្តិអំពើពុករលួយ ហើយយកចោរធ្វើឪពុករឹបអូសដីធ្លីគេនៅឯឋាននរកទៀតនោះ !
    ស្បត់ឱ្យប្រជាជនសំលៀងកាំបិតពូថៅឱ្យហើយទៅ កុំភ្លេចយកជ្រុញមកទ្រាប់ផង
    ក្រែងកាត់កមិនដាច់ ។

  3. ចាក់អង្រែ says:

    អីយ៉ា ! គេលេងមែនទែនឬ ? បើមែនរករកប៉ាំងតោទុកសិន ។

  4. បរិមី ព្រ:វិហារ says:

    អំពើជាក់ស្តែងប្រកបដោយលទ្ធផល វានិយាយលឺជាងសំដី!

  5. Ka RY says:

    If he didn´t decicde that next term of national assembly will fail of CPP .He have 3 years more for solution in land conflex .2018 no cheang von and CPP in national assembly hall.

  6. មីនងួន says:

    អាមួយនេាះនិយាយដូចមែនទែន៊៊៊៊៊៊៊៊៊៊៊

  7. ឆ្មាខ្មៅ says:

    សម្បថបែបនេះ លោក ហ៊ុន សែនធ្លាប់ប្រើម្តងរួចមកហើយ គឺបើបើការពារព្រៃឈើមិនបានទេ នោះលោកនឹងកាត់ក្បាលចោល ប៉ុន្តែទីបំផុតព្រៃឈើជិតរលាយទៅហើយ តែមិនឃើញក្បាលលោក ជ្រុះចេញពីករសោះ ឥទ្បូវស្នៀតបែបនេះត្រូវបានអ្នកតំណាងរាស្រ្ត ឈង វុនយកមកប្រើទៀតហើយ សូមរាស្រ្តខ្មែរប្រយ័ត្នផង។

  8. love khmer says:

    I don’t believe on him

  9. Vanda says:

    How can believe on his swar? អ្នកធំស្រុកខ្មែរចូកចិត្តស្បត់និងសន្យាហើយធ្វើមិនបាន។ ពិបាកជឿ ប៉ុន្តែគរទុកឱកាសជូនគាត់ផងទៅ។

  10. ?? says:

    I hear I can see keep up your word Mr Chrouk ,if you can do it you will be betters than your boos. you know what, your boos his old sickness is coming back. his boss Vietkong order him to take more Cambodian life. be careful he has been taken too many Cambodian life in the past . right now he hate our people even more because they has been protest again him. peace to good Cambodian.

  11. lee says:

    ស្បថរងាប់អីអាឡប់ វុន ដោះស្រាយអោយប្រជាពលរដ្ឋ នឹងគោរពសិទ្ធិប្រជាពលរដ្ឋទៅវាគ្រប់គ្រាន់ហើយ។

  12. ខ្មែរស្រឡាញ់ជាតិ says:

    អាហើមឈាងវុនវានិយាយថាដោះស្រាយដីធ្លីប្រជាជនមិនបាន​វាចុះនរក,វានិយាយនេះពេលវាទាល់ច្រកមិនអាចធ្វើអ្វីឲ្យប្រ​​​ជាជនបានទេ!វាគិតតែច្រកពោះវាឲ្យប៉ោងដូចសត្វហិងអញ្ចឹង​​រាស្រឯងងាប់រាប់ម៉ឺននាក់វាមិនឈឺក្បាលផងមើល​ៗទៅ មុខមាត់វាមិនមែនខ្មែរទេ,បើអ្នកឯងខ្មែរចេះអាណិតអាសូដល់រាស្រកំពង់វេទនារាប់លាននាក់,សព្ធថ្ងៃនៅស្រុកខ្មៃរទាំងមូលមើលឃើញគណបក្សប្រជាជនយកដីចំការផ្ទៈសំបែងរបស់ប្រជាជនទៅលក់ឲ្យអាចោរយួនឬមួយជនដ៏ទៃទៀត,ហើយអួត​​ថាឯងជួយរាស្រ

  13. ខ្មែរស្រឡាញ់ជាតិ says:

    អាហើមឈាងវុនវានិយាយថាដោះស្រាយដីធ្លីប្រជាជនមិនបាន​វាចុះនរក,វានិយាយនេះពេលវាទាល់ច្រកមិនអាចធ្វើអ្វីឲ្យប្រ​​​ជាជនបានទេ!វាគិតតែច្រកពោះវាឲ្យប៉ោងដូចសត្វហិងអញ្ចឹង​​រាស្រឯងងាប់រាប់ម៉ឺននាក់វាមិនឈឺក្បាលផងមើល​ៗទៅ មុខមាត់វាមិនមែនខ្មែរទេ,បើអ្នកឯងខ្មែរចេះអាណិតអាសូដល់​​​​រាស្រកំពង់វេទនារាប់លាននាក់,សព្ធថ្ងៃនៅស្រុកខ្មៃរទាំងមូល​​​​មើលឃើញគណបក្សប្រជាជនយកដីចំការផ្ទៈសំបែងរបស់ប្រជាជនទៅលក់ឲ្យអាចោរយួនឬមួយជនដ៏ទៃទៀត,ហើយអួត​​ថាឯងជួយរាស្រ

  14. ទឺកភ្នែកជនរងគ្រោះ says:

    សង្ឃឹមថាអាចដោះស្រាយបានព្រោះបញ្ហាទាំងអស់ហ្នឹងគឺកើតចេញមកពីបក្សពួកគ្នាគាត់តែប៉ុណ្ណោះ

    នេះគឺជាល្បិចទិញទឹកចិត្តប្រជារាស្ត្ររបស់តាស៊ីឃ្លូ។

  15. តុលាការដុះកន្ទុយឆ្កែ says:

    អាតំណាងរាស្រ្តដុះកន្ទុយឆ្កែបំរើចោរស្បថចុះនរកឯណាទៀត ?
    សព្វថ្ងៃក្រោមការដឹកនាំរបស់ពួកចោរ CPP ពុករលួយ លួចប្លន់ រឹបអូសដីធ្លី
    ប្រើប៉ូលិសទាហាន កងអង្គរក្សវាយបាញ់ ចាប់ដាក់គុក អាងប្រើអំណាចតុលាការដុះកន្ទុយឆ្កែកាត់ទោស
    ចោទប្រកាន់មួយលបង្កាច់ប្រជាជនម្ចាស់ដីឱ្យមានទោស ដោះលែងចោរនិងឃាតក
    ស្រុកខ្មែរសព្វថ្ងៃនេះគឺជាឋាននរកហើយពួកអាឡប់ CPP !

  16. ក្មេងវត្ដ says:

    ស្បថគ្រាន់តែជាបពាក្យទលច្រកបើពូកែធ្វើអោយតែបានសម្រេចទៅលោក

  17. មីនងួន says:

    ស្បតអេាយក្រឡាប់ឡានងាបទាំងអាមួយនេាះផងបានត្រូវ៊៊៊៊៊៊៊

  18. កូនអ្នកមាន says:

    អាមួយនឹង អាងស្អីបបួលគេស្បថរហូត, សូមថ្តាំទៅបងប្អូនដែលបានស្បថជាមួយម្នាក់នឹង ថា គ្មានប្រយោជន៍ទេ ចូលស្បថសច្ចា​ប្រណិធាន​ នៅក្នុងព្រះបរមរាជវាំង មានវត្ថុក៏សាកសិទ្ធផង គាត់នៅហ៊ាន បំពាន ពុករលួយ…៕

  19. Sok sereyboth says:

    ពួកវាជាច្រើនក្នុងគណបក្សប្រជាជន រួមទាំងអាសំគិសឈាងវុនផង គឺមិនមែនជាអ្នកនយោបាយទេ គឺពួកអានយោបោក បើអ្នកនយោបាយពិតប្រាកដគេមិនយកពាក្យស្បត់មកនិយាយឬធ្វើជាត្រីមុខដើម្បីដោះទាល់ទេ គឺគេត្រូវសន្យាជាមូយប្រជាជនគេ ( ក្នុងនាមខ្ញុំជាតំណាងរាស្ត្រដែលបងប្អូនបោះឆ្នោតគាំទ្រ និងជាតណាងបងប្អូន ខ្ញុំសូមសន្យា បើធ្វើការហ្នឹងមិនចេញជូនបងប្អូនទេ ខ្ញុំនិងលាឈប់ពីតំណែងភ្លាម) កុំយកពាក្សស្បត់មកអះអាងឪ្យគេជឿ នេះជារបៀបថោកទាប ដែលពួកវាធ្លាប់ប្រើជាង៣០ឆ្នាំហើយ គឺពាក្យដដែលៗ មិនខុសពីអាមួយនោះនៅចំពោះមុខប្រជាជនថា ( បើការពារព្រៃឈើមិនបានសន្យាកាត់ក្បាល តែមកទល់ឥឡូវនេះព្រៃរហោរដ្ឋានបានក្លាយជាវាលល្ហរល្ហេវអស់ទៅហើយ តែក្បាលវានៅតែនៅលើករដដែល ដូច្នេះកុំសូវយកចិត្តទុកដាក់ជាមួយពួកអាCPPពេក ព្រោះសុទ្ទតែអាពួកបោកប្រាស់ ។

  20. Chourn says:

    ទោះបីជាមិនបាច់ស្បថថានិងចុះនារកក៍មុខពួកអស់នេះដូចនរកស្រាប់ទៅហើយដូចជាឈាងវុន

  21. Bol says:

    សូមឯកឧត្តម មេត្តាអនុញ្ញាតឲ្យខ្ញុំបានបញ្ចេញការយល់ឃើញ និងការកត់សំំគាល់អំពីអ្វីៗដែលទាក់ទងនឹងបញ្ហាដីធ្លី និងទាក់ទងដល់កាយវិការរបស់ឯកឧត្តម ក្នុងការចូលខ្លួនទៅដោះស្រាយបញ្ហាដីធ្លី បឹងប្រាំ នេះ។

    បើយើងមើលពីបញ្ហាទំនាស់នេះ យើងបានឮថា មានកើតឡើងតាំងពីយូរមកហើយ រវាងប្រជាជន និងអ្នកដែលត្រូវគេចោទថា បានរំលោភលើដីប្រជាជន។ យើងក៏ឆ្ងល់ដែរ ដែលថា អាជ្ញាធរខេត្តតាំងពីលោកប្រាជ្ញចន្ទ រហូតដល់ចៅហ្វាយខេត្តថ្មី ក៏នៅតែគ្មានសមត្ថភាព។ សួរថា តំណាងរាស្ត្រក៏មាន ចៅហ្វាយខេត្ត ចៅហ្វាយស្រុក ក៏មាន និងមានរហូតដល់ទៅ តុលាកា ទៀត។ តែហេតុដូចម្តេច បានជាដោះមិនចេញ?? តាំពីថ្នាក់ខេត្ត ដល់ថ្នាក់ជាតិ យើងមានយន្តការ « គណកម្មាធិការដោះស្រាយទំនាស់ដីធ្លី » គឺមានទាំងអស់។ យន្តការនេះ ហើយ ដែលត្រូវបានបង្កើតឡើង ដើម្បីចង់បញ្ជៀស ដំណោះស្រាយតាមផ្លូវតុលាកា ដែលជាដំណោះបែបច្បាប់សុទ្ធសាធ។ តែមិនដឹងថាយ៉ាងម៉េច បានជាគាំងស្ញេញ ដោះស្រាយមិនបាន។ លោកនាយករដ្ឋមន្ត្រី បាននិយាយកាលពីប៉ុន្មានខែមុនថា លោកនឹងដកចៅហ្វាយខេត្តណា ដែលដោះស្រាយរឿងទំណាស់ដីធ្លី មិនចេញ។ លោកក៏បានព្រមានឲ្យចៅហ្វាយខេត្តទាំងនោះ ចុះចេញពីតំណែងដោយខ្លួនឯងទៀតផង។

    តែរហូតដល់ថ្ងៃនេះ គឺរឿងដដែលៗ។

    តាមពិត សម្រាប់ខ្ញុំ ក៏មិនខុសពីមហាជនផ្សេងៗ ទៀតដែរ ដែលបានតែឮ តែមិនដឹងថា អ្នកណារំលោភអ្នកណា ឡើយ។ យើងដឹងថា បច្ចប្បន្ននេះ មិនដឹងជាអ្នកមានរំលោភអ្នកក្រ ឬក៏អ្នកក្ររំលោភអ្នកមាន ឡើយ។ ប៉ុន្តែយើងក៏ដឹងដែរថា ខាងប្រជាពលរដ្ឋយើងសព្វថ្ងៃនេះ គាត់អាងប្រមូលគ្នា ដង្ហែរជាបាតុកម្មដាក់សម្ពាធលើរដ្ឋាភិបាល។ យើងគួរតែយល់ដែរថា និងត្រូវចែកញែកឲ្យច្បាស់ថា « ពុំមែនឲ្យតែឃើញអ្នកមានទឹកភ្នែក គឺសុទ្ធតែជាអ្នកត្រូវគេជិះជាន់ នោះឡើយ»។

    ដូចនេះ បើតាមខ្ញុំ ខ្ញុំគិតថា ផ្លូវច្បាប់ក៏មាន និងក៏មានយន្តការគណៈកម្មាធិការខេត្ត និងជាតិ ទៀត ដែលអាធ្វើរឿងនេះ មិនឲ្យបង្កើតបញ្ហា យូរអង្វែងដូចនេះ។ រឿងនេះ វាក៏មិនតម្រូវឲ្យឯកឧត្តម ឈាន វុន ទៅស្បថ ទៅស្បែរ ស្អីនោះទេ។ វាហួសសម័យហើយ។ ពាក្យសម្បថ វាមិនអាចថា មិនសក្តិសិទ្ធិនោះឡើយ តែវាគ្មានន័យ ទាល់តែសោះ។

    យើងគិតថា ក្នុងនាមជាតំណាងរាស្ត្រម្នាក់ គួរតែដឹងរឿងនេះ តាំងពីយូរ ហើយ ក៏ត្រូវប្រឡូកដោះស្រាយ តាំងពីយូរ។ តែឯកឧត្តមដេក ៗ មិនក្រោក។ ឯកឧត្តមដេក រហូតដល់ មានគេចូលមកចង់ដណ្តើមបាយស៊ី ទើឯកឧត្តមងើបឡើង ដូចយល់សប្តិ។

    គិតថា ពាក្យសម្បថឯកឧត្តមនេះ វាគួរឲ្យចង់សើចណាស់។ នរណា ក៏គេសើចដែរ។ តំណាងរាស្រ្ត និងជាមន្ត្រីជាន់ខ្ពស់ ដូចឯកឧត្តម មិនគួរឲ្យគេមើលងាយមើលថោក ប៉ះពាល់ដល់កិត្យានុភាពរបស់ គណបក្សប្រជាជនឡើយ។

    យើងថា ឯកឧត្តម មិនចាំបាច់ស្បថ ទេ។ ឯកឧត្តម ត្រូវតែទៅជួបប្រជារាស្ត្រ និងស្វែងយល់អំពីបញ្ហាដែលប្រជារាស្ត្រ និងសន្យាតាមបែបច្បាប់ និងការទទួលខុសត្រូវរបស់ឯកឧត្តម ថា ថ្ងៃណា ដែលឯកឧត្តមនឹងចុះទៅពិនិត្យ និងចូលរួមដោះស្រាយបញ្ហានេះ ឲ្យចប់។ ឯការបញ្ចប់បញហា ក៏វាមិនកំណត់ថា វាត្រូវតែដីនេះ ត្រូវបានប្រគល់ទាំងអស់ ឬក្នុងចំណែកណាមួយ ទៅឲ្យអ្នកទាមទារនេះ ដែរ។ ព្រោះអ្វី ? ព្រោះយើងវាមិនដឹងថា «នរណារំលោភនរណា»។ តែយើងយល់ថា បើដោះស្រាយតាមយន្តការមូលដ្ឋាន ខេត្ត វាអាចធ្វើឲ្យភាគីទាំងពីទទួលផលដូចគ្នា ទៅតាមគោលការណ៍ « សម្បទាន»។

    សូម្បីតែសំដីស្បថរបស់ឯកឧត្តមនេះ វាគួរឲ្យចង់សើច ត្រង់ថា « សុំឲ្យខ្ញុំចុះនរក បើដោះរឿងនេះ មិនចប់»។ រឿងអ្វីក៏ដោយ ក៏វាមានកន្លែងបញ្ចប់ដែរ។ តែត្រង់ថា បញ្ចប់ទាំងក្តីឈឺចាប់សម្រាប់ភាគីណាមួយ និងក្តីសប្បាយណាមួយ ដោយចៀសមិនផុត។

    គិតថា ឯកឧត្តម គួរតែឲ្យអ្នកតវ៉ាទាំងនេះ ក៏ត្រូវសន្យាជាមួយឯកឧត្តមដែរថា ត្រូវតែទទួលស្គាល់ការណ៍ពិតរបស់ខ្លួន ហើយក៏កុំសង្ឃឹម និងទាមទារ ថា « ១០០%១០០ » គឺជារបស់យើង ព្រោះយើងនឹងដោះស្រាយតាមរបៀបសម្បទាន មិនមែនតាមផ្លូវតុលាកា៕