អ្នកភូមិបឹកក់ប៉ះទង្គិចជាមួយសមត្ថកិច្ចករណី តវ៉ាឲ្យមានការ​ដោះលែងតំណាង​របស់​ខ្លួន​

ដោយ៖​ ខាន់ លក្ខិណា​
ថ្ងៃសុក្រ ទី14 វិច្ឆិកា 2014
http://vodhotnews.com

​អាជ្ញាធរ​រាជធានី​ភ្នំ​ពេញ ចាប់ផ្ដើមប៉ះទង្គិច​ច​ជាមួយអ្នក​ភូមិ​បឹងកក់ នៅ​ព្រឹក​​ថ្ងៃ​សុក្រ​នេះ និង​បាន​ចាប់ខ្លួនមនុស្ស​ម្នាក់ ខណៈ​អ្នកភូមិប្រមូលផ្ដុំ​គ្នាដើរ ក្បួនទៅ​កាន់​រដ្ឋសភា ដើម្បី​សុំ​អន្តរាគមន៍​ដោះលែងតំណាង​របស់​ពួកគាត់មកវិញ​។​

​អ្នកស្រី បូ​វ ​សុភា ដែល​តំណាង​អ្នក​បឹងកក់ក្នុង​ការដឹកនាំការ​តវា់បាន​ប្រាប់VODថា ការប៉ះទង្គិច​នេះកើតឡើង​នៅម្ដុំ​វិហារ​ឥស្លាម នៅក្នុង​តំបន់បឹក​ក់ គឺ នៅពេល​អ្នកភូមិចេញ​ដើរក្បួនទៅកាន់មន្ទីរ​រដ្ឋសភា ដើម្បី​ទាមទារ​ឲ្យ​ដោះលែង តំណាង​របស់​ពួកគាត់១០​នាក់ និង​​ព្រះសង្ឃ​មួយអង្គ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ។​

​អ្នកស្រី​អះអាងថា នៅក្នុង​ហេតុការណ៍​នេះ អាជ្ញាធរចាប់ខ្លួនបុរស​ម្នាក់ និងរឹបអូសរ៉ឺ​ម៉កម៉ូតូចំនួន២​គ្រឿងយក​ទៅ​បាត់ ។

​អ្នកស្រី​បន្តថា បើទោះជាយ៉ាងនេះ​ក្ដី ពួកគាត់​ជា​អ្នករងគ្រោះ​ករណី​ដីធ្លី នៅតែ​បន្ត​រក​មធ្យោបាយ ដោយ​សន្តិវិធី ដើម្បី​បាន​ទៅដល់មន្ទីររដ្ឋសភា នៅ​ព្រឹក​នេះ ។​

​តាម​ព័ត៌មាន មិនមែន​មាន​តែ​អ្នក​ភូមិ​បឹងកក់​នោះទេ ដែល​ធ្វើ​ការតវ៉ា​គឺ​មាន​ក្រុមយុវជន និង​សហគមន៍ ជាច្រើន ទៀត ដែល​អាច​មាន​ជិត​១០០០​នាក់ កំពុង​រៀបចំ​ចេញ​ក្បួន ទៅ​កាន់​រដ្ឋសភា​។​

​សូមជម្រាបថា ក្នុងចំណោមមនុស្ស១១​នាក់​ដែល​ស្ថិត​ក្នុង​ពន្ធនាគារ​ព្រៃ​ស គឺ​ក្នុង​នោះ​មាន​អ្នកស្រី​ ទេព ​វ​ន្នី និង​ព្រះសង្ឃ​មួយ​អង្គ​ផងដែរ ។ ពួកគាត់ ត្រូវបាន​តុលាកា​ររា​ធានី​ភ្នំពេញកាត់ទោសម្នាក់ៗ​១​ឆ្នាំ និងពិន័យ​ប្រាក់​២​លាន​រៀល ដោយ​ស្ត្រី៧​នាក់ ត្រូវ​ចោទ​ពី​បទបង្ក​ការកកស្ទះ​ចរចា​រណ៍​សាធារណៈ ឯស្ត្រី​៣នាក់​ផ្សេងទៀត និង​​ព្រះសង្ឃ​មួយ​អង្គ ​ត្រូវ​ចោទ​ពី​បទ​ប្រឆាំង​​រាជការ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់​ទោស ៕ 

សូម​សរ​សេរ​មក​កាន់​កញ្ញា កាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com

What Next?

Recent Articles

One Response to "អ្នកភូមិបឹកក់ប៉ះទង្គិចជាមួយសមត្ថកិច្ចករណី តវ៉ាឲ្យមានការ​ដោះលែងតំណាង​របស់​ខ្លួន​"

  1. Miror says:

    law is made by the will of the majority of people throught their representatives in the NA, for the people. So Single Standard of law must be applied equally before the law, by whichthe court must play an independent and neutral role to adjudicate all cases fairly! As people in this Kingdom, we do not want to see the application of double stanadrd of law withim this Kingdom! we need a national unity with indenity is Khmer! unity is the force! L”union fait la force!, Former King Sihanouk said!

    1