ដោយ៖ ណាត សុភាព
ថ្ងៃសុក្រ ទី14 វិច្ឆិកា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ប្រជាពលរដ្ឋប្រមូលផ្ដុំនៅមុខរដ្ឋសភា ដើម្បីដាក់ញត្តិ នៅព្រឹកថ្ងៃសុក្រនេះ (រូបភាព៖ ណាត សុភាព)
អាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ បានចាប់ខ្លួនអ្នករត់រឺម៉កម៉ូតូម្នាក់ មិនឲ្យដឹកអ្នកភូមិបឹងកក់ និងសកម្មជនដីធ្លីផ្សេងទៀតហែក្បួនទៅកាន់រដ្ឋសភា ដើម្បីសុំអន្តរាគមន៍ឲ្យដោះលែងតំណាងរបស់ពួកគាត់ឲ្យមានសេរីភាពវិញ។
ការចាប់ខ្លួនអ្នករត់រឺម៉កម៉ូតូនេះ ធ្វើឡើងបន្ទាប់ពីអ្នកភូមិបឹងកក់ បានជួលឲ្យដឹកពួកគេទៅរដ្ឋសភា ដើម្បីស្នើឲ្យកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បំភ្លឺជុំវិញការផ្តន្ទាទោសព្រះសង្ឃ៣អង្គ ដែលធ្លាប់តវ៉ាមុខស្ថានទូតវៀតណាម និងសកម្មជនដីធ្លី១០នាក់ក្នុងនោះមានអ្នកស្រី ទេព វន្នី ម្ចាស់ពានរង្វាន់ស្ត្រីក្នុងភាពជាមេដឹកនាំពិភពលោក ដែលផ្តល់ដោយសហរដ្ឋអាមេរិក រួមនឹងសកម្មជនគណបក្សសង្គ្រោះជាតិ២នាក់ទៀត ។
អ្នកស្រី បូវ សុភា តំណាងអ្នកបឹងកក់ក្នុងការដឹកនាំការតវ៉ានេះបានប្រាប់VODថា ការប៉ះទង្គិចនេះកើតឡើងនៅម្ដុំវិហារឥស្លាម នៅក្នុងតំបន់បឹកក់នោះ អាជ្ញាធរចាប់ខ្លួនអ្នករត់រឺម៉កម៉ូតូម្នាក់ និងរឹបអូសរឺម៉កម៉ូតូចំនួន២គ្រឿង។ តែរហូតមកដល់ពេលនេះមិនទាន់ដឹងថាដោះលែង ឬយ៉ាងណានៅឡើយ។
តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ លោក វ៉ាន់ ណារិទ្ធិ ដែលមកជួបអ្នកតវ៉ាថ្លែងនៅមុខរដ្ឋសភាថា នឹងយកសំណើរនេះ ជជែកជាមួយនឹងគណៈកម្មការទាំងអស់ដើម្បីរកដំដោះស្រាយជួនពលរដ្ឋដែលកំពុងរងគ្រោះទាំងនោះ។ លោកថា «យើងដឹងហើយថាបើកាលណាមានការរំលោភបំពានត្រូវតែមានការរើបម្រះតស៊ូហើយ អញ្ចឹងថ្ងៃនេះលើកទឹកចិត្ដទាំងអស់គ្នាថាឲ្យបង្កើន អាវប្បធម៌នេះបន្ដទៅទៀតប៉ុន្ដែធ្វើមេចយ៉ាងណាយ៉ាងណានោះធ្វើម៉េចជៀសវាងអំពើហិង្សាដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋ» ។
អ្នកស្រី បូវ សុភា ព្រមានថា បើរដ្ឋសភាមិនពន្លឿនដោះស្រាយឲ្យបានឆាប់ទេ ពួកគេនឹងបន្តធ្វើបាតុកម្ម និងស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិបន្ថែមទៀត ។ អ្នកស្រីថា «ខ្ញុំគិតថាបើសិនជាអត់មានដំណោះស្រាយសម្រាប់ពួកគាត់ ខ្ញុំនឹងធ្វើយុទ្ធនាការបន្ដរហូត ទោះមានការចាប់ខ្លួនបន្ដបន្ទាប់ក៏ដោយ ខ្ញុំនឹងគ្រោងធ្វើ ថា្នក់ជាតិនិងអន្តរជាតិដើម្បីរកកិច្ចអន្ដរាគមន៍ ហើយខ្ញុំហ្នឹងដើររកកិច្ចអន្ដរាគមន៍ពីស្ថានទូតផ្សេងៗទៀតដែលគាត់ជាប្រទេសហត្ថលេខី គាត់ហ្នឹងពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជា តើវិវត្ដន៍ទៅរកលទ្ធិប្រជាធិបតេយ្យ ឬមួយវិវត្ដន៍ទៅរកកុម្មុនីស» ។
មន្ត្រីស៊ើបអង្កេតនៅសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត ដែលតាមដានករណីនេះយល់ថា ការចាប់ខ្លួនអ្នករត់រឺម៉កម៉ូតូនេះ គឺជាការបំបាក់ស្មារតីអ្នកប្រកបមុខរបរស្របច្បាប់ និងរំលោភសិទ្ធិអ្នកតវ៉ា ។ លោកថា «គឺជាការបំបាក់ស្មារតីទៅលើប្រជាពលរដ្ឋគ្រប់រូប មិនចំពោះតែអ្នករកស៊ីនោះទេបាទ ព្រោះភ្នាក់ងារសាលារាជធានីភ្នំពេញនេះគឺគាត់មានគម្រោងការមួយចង់ទប់ស្កាត់កុំឲ្យមានការ ចេញមកតវ៉ាទាមទានេះ ហើយសកម្មភាពនៃអំពើហ្នឹងគឺជារឿងមួយដែលអនុវត្ដខុសនិតិវិធីច្បាប់ហើយ» ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនអាចទាក់ទងបាននៅឡើយ ដោយទូរសព្ទចូលតែពុំមានអ្នកលើក ។
ស្ត្រីសកម្មជនដីធ្លីចំនួន១០នាក់ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារម្នាក់ៗ១ឆ្នាំនិងពិន័យជាប្រាក់ ក្នុងម្នាក់២លានរៀល បន្ទាប់ពីពួកគេតវ៉ាបិទផ្លូវព្រះមុនីវង្ស រកអន្តរាគមន៍រំដោះទឹកស្អុយដែលជន់លិចផ្ទះនៅបឹងកក់ ។ ចំណែកព្រះសង្ឃ១អង្គក៏ត្រូវបានកាត់ទោសដូចគ្នានេះដែរ ខណៈឃ្លាំមើលការតវ៉ានៅមុខតុលាការ។ រីឯព្រះសង្ឃ២អង្គ និងមន្ត្រីគណបក្សសង្គ្រោះជាតិ២នាក់ ត្រូវតុលាការឃុំខ្លួនបណ្តោះអាសន្ន បន្ទាប់ពីទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ និងធ្វើបាតុកម្មមុខស្ថានទូតវៀតណាម៕

សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
.. ,,, … អាជ្ញាធរ ខ្លះ ក្បត់សច្ចះធម៏ ក្បត់យុត្តិធម៏ ដោយសារ អ្វី ? ដើម្បី អ្វី ?
CPP ruled government is opening a political campaign to crackdown the youth, activists, supporters of CNRP as well as those land activists! there is no rule of law now, but a law of CPP, not law of the land, but law of man! this is a new wave of political harrassment, threat and intimidation which is violating the 1993 Constitution!CP”s popularioty rating is going down in the whole country right now. Most people including the youth now are well aware of the politics!
អាជ្វាធរខ្លះយួនហ៊្នសេនទិញក្បាលឲ្យមកវាយសម្លាប់ជាតិខ្មែរដើម្បីបំបាត់ពូជសាស្សឲ្យឆាប់យកដីឲ្យយួនកាន់កាប់
ចាប់ទៅពួកហ្អែង ចាប់ខ្មែរដាក់គុកឲ្យអស់ទៅ ដើម្បីទុកដីអោយយួននៅ
you can not trust SAMAKMET HENG SAMRIN he have been used by some bodies else . and those some bodies else was under another nation comment. peace for all
បោះឆ្នោតឱ្យចោរពុករលួយឡើងកាន់អំណាចប្លន់រឹបអូសដីផ្ទះសំបែងខ្លួនឯង
យកទៅឱ្យពួកក្រុមហ៊ុនដែលសូកប៉ាន់ពួកចោររាល់ថ្ងៃ ពួកវាជាមន្រ្តីចោរប្លន់ដីធ្លីអស់លោកអ្នក
ឱ្យវាដោះស្រាយជូនអស់លោកអ្នកម៉េចនិងចេញផ្លែផ្កាកើត ?
ហ៊ុន សែន ដោះសាគេចខ្លួនថាអត់ដឹងរឿងបញ្ហាដីធ្លី ! ប៉ុន្តែវាបញ្ជាឱ្យប៉ូលិសរារាំងវាយដំចាប់
ក្រុមអ្នកតវ៉ារឿងដីធ្លីបញ្ជូនទៅតុលាការ កាត់ទោសម្ចាស់ដីដែលតវ៉ាឱ្យជាប់គុក ធ្វើអីវាកើត ?
ពួកវាមានកាំភ្លើងត្រូវបាញ់វាបាញ់ងាប់ចោល ហើយឱ្យរង្វាន់ឃាតកបាញ់អស់លោកអ្នកទៀត !
អស់លោកអ្នកមានអំណាចខាងបោះឆ្នោតរើសយកមេដឹកនាំ ប៉ុន្តែអស់លោកអ្នកបោះឆ្នោតរើសយកជនឧក្រិដ្ឋ
ឱ្យឡើងធ្វើមេដឹកនាំសម្លាប់បង្ហិនទ្រព្យសម្បត្តិរបស់ខ្លួន គួរឱ្យសោកស្ដាយណាស់ ! ពិតជាគួរឱ្យសោកស្ដាយណាស់ !
ដឹងឮថា ហ៊ុន សែន មិនដែលដោះស្រាយបញ្ញាដីធ្លីឱ្យប្រជាជនដែរ នៅតែបោះឆ្នោតឱ្យទៀត
កុំព្រួយដេកចាំតែយំទៅ ! រឿងអូសដីធ្លីនិងមានបន្តជាហូរហែរទៀត ថ្ងៃនេះអូសដីអ្នកនេះ ថ្ងៃក្រោយអូសដីអ្នកនោះ
គង់តែបានជួបអង្គុយយំគ្រប់ៗគ្នាមិនខាន ដរាបណា ហ៊ុន សែន នៅកាន់អំណាចជានាយករដ្ឋមន្រ្តី !
ពួកនេះកំពុងតែពុលដូចឆ្កែឆ្កួតចាប់មិនរើសមុខហើយ។ ជូនពរឆាប់ដល់ថ្ងៃរលាយមកដល់ឆាប់ៗ