ស្លាប់​៣​របួស​១០​នាក់​ដោយសារ​រថយន្ដ​បុក​គ្នា​នៅ​ខេត្ដ​សៀមរាប​​

ដោយ៖​ បូ សាវី​
ថ្ងៃសៅរ៍ ទី15 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

រថយន្តបង្កហេតុទាំងពីរ (រូបថត៖ បូ សាវី)

​យ៉ាងហោច​ណាស់​មនុស្ស​៣​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​១០​នាក់​ផ្សេង​ទៀត​រងរ​បូ​ស ដោយសារ​រថយន្ដ បុក​គ្នា​នៅ​ស្រុក​ពួក​ខេត្ដ​សៀមរាប ខ​ណះ​រថយន្ដបង្ក​បើក​គេច​ជង្ហុក​។​

​អធិការ​ស្រុក​ពួក ខេត្ដ​សៀមរាប លោក ទេព ពុំ​សែន ប្រាប់ ​VOD​ នៅ​រសៀល​ថ្ងៃ​សុក្រ​ថា ហេតុការណ៍​នេះ​កើតឡើង នៅ​ម៉ោង ១​និង​៣០​នាទី​រសៀល តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ពី​សៀមរាប ទៅ​បន្ទាយមានជ័យ ស្ថិតនៅ​ភូមិ​ព្រៃ​ជ្រូក ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្ដ​សៀមរាប។​

​លោក ទេព ពុំ​សែន បាន​បន្ដថា គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ដ​និង​រថយន្ដ​នេះ ដោយសារ អ្នកបើកបរ​មានការ​ធ្វេសប្រហែស គួបផ្សំ​ក្នុង​ល្បឿន​លឿន​ផងដែរ ដែល​បណ្ដាលឲ្យ​មនុស្ស ៣​នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ នឹង​១០​នាក់​ផ្សេង​ទៀត រងរបួស កំពុង​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ឯកជន។ ​លោក​បន្ដថា ជនរងគ្រោះ​បាត់បង់​ជីវិត រួមមាន ទី​១ ឈ្មោះ ប៊ុត គឹម​លឿង អ្នកបើកបរ​រថយន្ដ ទី​២ ឈ្មោះ ហ៊ុន ម៉ើ ភេទ​ប្រុស អាយុ​៤១ នៅ​ភូមិ​ពន្លៃ ឃុំ​ណាំ​តាវ  និង​ទី​៣ មិន​ទាន់​ស្គាល់​អត្ដ​សញ្ញាណ។ ​ចំណែក​អ្នក​របួស មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ប៉ុន្ដែ​លោក​ថា ក្នុងនោះ​មាន​ស្ដ្រី​០៦​នាក់​។​

​លោក​បាន​បន្ដថា រថយន្ដ​បង្ក​ម៉ាក កា​ម៉ា​រី​ ពណ៌​ខ្មៅ សេរី​២០០៦ ពាក់​ស្លាក​លេខ កំពង់ចាម ២A11 64 អ្នកបើកបរ​មិន​ស្គាល់​អត្ដ​សញ្ញាណ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច និង​រថយន្ដ​មួយ​គ្រឿង​ទៀត ម៉ាក​កាម៉េ​រី ពណ៌​ខ្មៅ សេរី​ឆ្នាំ​១៩៩៤ ពាក់​ស្លាក​លេខ ប៉ៃលិន 2A 06 58 អ្នកបើកបរ​ឈ្មោះ ប៊ុត គឹម​លឿង ស្លាប់​។​

​លោក​អធិការ​បាន​បន្ថែមថា បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​បាន​យក​រថយន្ដ​ទាំង​ពីរ​ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​ពួក ដើម្បី​រងចាំ​ការដោះស្រាយ​៕

សូម​សរសេរ​មក​លោក បូ សាវី តាម​រយៈ savy@vodhotnews.com

What Next?

Recent Articles

4 Responses to "ស្លាប់​៣​របួស​១០​នាក់​ដោយសារ​រថយន្ដ​បុក​គ្នា​នៅ​ខេត្ដ​សៀមរាប​​"

  1. Bol says:

    ពុំមែនជារឿងចម្លែក និង ពុំមែនចៃដន្យទេ!
    រឿងនេះ មិនអាចបន្ថយបានទេ៕

  2. ប្រជាពលរដ្ឋ says:

    រថយន្ត បង្ករ ខ្លាច ក្រឡុក សុខចិត្ត គេចទៅ ខាងឆ្វេង ប៉ះជាមួយ រថយន្ត បើកត្រឹមត្រូវ !

    កំហុស ធំ = ក្រសួងគមនាគមន៍ ធ្វើ ផ្លូវ មិន ល្អ មានក្រឡុក ដុបៗ !

    កំហុស = អ្នកបើក រថយន្ត គេចក្រឡុក ទៅ ខាងឆ្វេង ដៃ បណ្តាលអោយប៉ះ រថយន្ត បើកត្រឹមត្រូវ !

    រយ: កាលកន្លងមក កំហុសរបស់ រដ្ឋ ផ្នែក ក្រសួងគមនាគមន៍ ចរាចរ =

    = ធ្វើផ្លូវ មិនល្អ ! « ផ្លូវ ក្រឡុក ​ ផ្លូវ ទឹករលក ផ្លូវ តូច ផ្លូវ ឆាប់ខូច អន់គុណភាព ! »

    = ផ្លាកសញ្ញាចរាចរ គំនូសសញ្ញា ទ្រូងផ្លូវ មិនមានគ្រប់កន្លែង « កន្លែងខ្លះមាន​ កន្លែងខ្លះអត់ ! »

    > .. កំហុសនេះ បំផ្លាញ ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ . សម្លាប់ ប្រជាពលរដ្ឋ ដោយមិនដឹង ខ្លួន !

    …………… សូម ជួយពិចារណា ទាំងអស់គ្នា . !!!!!!!!!!!

  3. people says:

    why they drive too fast ? the road condition very bad they should be careful .the governemnt should used the budget on double to build the roads ,they should divide two land each because in the future will be a lot more cars on the roads.poor cambodian people die almost every day in the car accident.GOD bless all cambodian people’

  4. ព្រះរាជាណាចក្រដឹកនាំតាមបែបអាខ្វាក់ជិះកអាខ្វិន says:

    ផ្លូវសម័យមហាជោរ!!!!