យ៉ុង ច័ន្ទកណ្ណិកា សង្ស័យ​អតីតសង្សារ​ប្រុង​ទម្លាយ​រឿងពិត

លោក ចាន់ ចំណាន មន្ត្រី​ពន្ធនាគារ និង​តារាចម្រៀង យ៉ុង ច័ន្ទកណ្ណិកា ថ្ងៃ​រៀបការ។

លោក ចាន់ ចំណាន មន្ត្រី​ពន្ធនាគារ និង​តារាចម្រៀង យ៉ុង ច័ន្ទកណ្ណិកា ថ្ងៃ​រៀបការ។ សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រោយ​រៀប​មង្គលការ​បាន​តែ​ប្រមាណ​១០​ថ្ងៃ ស្រាប់តែ​ថ្មីៗ​នេះ មាន​អ្នក​លេង​បណ្តាញ​សង្គម​ម្នាក់​បាន​ធ្វើការ​វាយប្រហារ​ចំៗ​ទៅលើ​តារាចម្រៀង​នាង យ៉ុង ច័ន្ទកណ្ណិកា ដែល​គេ​សង្ស័យ​ថា អ្នក​ចេញ​មក​វាយប្រហារ​តារា​រូប​នេះ​គឺជា​អតីត​គូស្នេហ៍​ចាស់ ឬ​ក៏​សាច់ញាតិ​គូស្នេហ៍​របស់​នាង ខណៈ​គេ​បាន​ដឹង​ថា អ្នក​វាយប្រហារ​តារា​រូប​នេះ​ហាក់​មាន​ចេតនា​ចង់​ទម្លាយ​អាថ៌កំបាំង​អ្វី​មួយ​ទៀត​ផង​។

ទើប​តែ​សើច​ញញឹម​សប្បាយ​ចិត្ត​រឿង​ចូល​រោងការ​ដូច​ក្តីប្រាថ្នា​មិន​ទាន់​នឹង​បិទ​មាត់​ជិត​នោះ ស្រាប់តែ​គណនី​ហ្វេសប៊ុក​អនាមិក​មួយ ដោយ​ដាក់​ឈ្មោះ​ថា Laka Bodo បាន​រំលេច​សារ​ជេរ ប្រមាថ​ខ្លាំងៗ​ទៅលើ​តារាចម្រៀង​សំនៀង​ផ្អែម ២​ដួង គឺ​អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ដែល​ទើប​រៀបការ និង​បាន​រាលដាល​ដល់​អ្នកនាង កែវ ច័ន្ទសម្ផស្ស ជា​បងប្អូន​ជីដូន​មួយ​នឹង​គ្នា​យ៉ាង​ចាស់ដៃ។

អ្នក​ប្រើ​គណនី​ហ្វេសប៊ុក​អនាមិក​ម្នាក់​នោះ បាន​សរសេរ​សារ​ជេរ​ប្រមាថ​ខ្លាំងៗ​បង្ហាញ​ជា​សាធារណៈ​ហាក់​មាន​ចេតនា​ចង់​លាតត្រដាង​អាថ៌កំបាំង​អ្វី​មួយ​ពី​តារា​រូប​នេះ ពិសេស​ទំនង​ចង់​ធ្វើឲ្យ​នាង​ខ្មាស​គេ​ក្រោយ​រៀបការ​ហើយ​។

ភ្លាម​នោះ​គេ​ចាប់​អារម្មណ៍​ថា ទំនង​ជា​អ្នក​វាយប្រហារ​នោះ​អាច​ជា​អតីត​សង្សារ ឬ​ក៏​សាច់ញាតិ​សង្សារ​ចាស់​នាង​ផង​មិន​ដឹង ព្រោះ​គេ​បាន​ដឹង​ថា យ៉ុង ច័ន្ទកណ្ណិកា ក្រោយ​បែក​បុរស​កំពូល​ស្នេហ៍​អាណិកជន​បារាំង​មិន​បាន​ប៉ុន្មាន​នាង​ក៏​រៀបការ​ប្តី​ថ្មី​នោះ​។

ប៉ុន្តែ​យ៉ាងណា យ៉ុង ច័ន្ទកណ្ណិកា ក៏​មិន​ខ្លាច​នឹង​ការ​ជេរប្រមាថ​នោះ​ដែរ​។ នាង​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​ថា៖​«​laka Bobo មិនមែន fan របស់​ខ្ញុំ​ទេ។ តែ​គេ​ចង់​មក​រក​រឿង​តែ​ម្តង​ដោយ​ការ​មើល​ងាយ​បង​ប្អូន​ខ្ញុំ​ជា​អ្នក​សិល្បៈ​។ ខ្ញុំ​តបត​ទៅវិញ ព្រោះ​កុំ​ឲ្យ​ប៉ិន​ខាង​មើល​ងាយ​អ្នក​សិល្បៈ​ពេក»។

ឆ្លើយតប​នឹង​ការ​ជេរប្រមាថ​ជា​សាធារណៈ​នោះ យ៉ុង ច័ន្ទកណ្ណិកា បន្ត​ថា៖​«​laka Bodo អរគុណ ដែល comment មក។ ចង់​សួរ​អ្នក​ថា បើ​គេ​ជេរ​អ្នក ឬ​ជេរ​បងប្អូន ម៉ែ​អ្នក​ថា មីរលួយវ៉ល់ មីស្រីខូច តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ដែរ?? ជេរ​គេ​វិញ ឬ​ក៏​ស្ងៀម​ឲ្យ​គេ​ជេរ​ទាំង អ្នក​មិនមែន​ជា​មនុស្ស ដូច​គេ​ជេរ​អ៊ីចឹង??»។

ទោះបី​មាន​ការ​សង្ស័យ​ថា ម្នាក់​នោះ​អាច​ជា​សង្សារ ឬ​គ្នីគ្នា​សង្សារ​ចាស់​របស់​នាង​ក្តី តែ​ស្រស់ស្រី​ទើប​រៀបការ​ប្តី​រូប​នេះ​និយាយ​ថា នាង​មិន​ធ្លាប់​ស្គាល់​នោះ​ទេ​។ នាង​បន្ត​ទៀត​ថា៖​«​ខ្ញុំ​ដឹង​ថា​អ្នក​ស្គាល់​ខ្ញុំ ព្រោះ​ខ្ញុំ​ជា​តារា តែ​ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​ទេ ព្រោះ​អ្នក​ជា​មនុស្ស​ធម្មតា នេះ​ហើយ ជា​ចំណុច​ពិសេស ដែល​អ្នក​មិន​អាច​ធ្វើ​ដូច​ខ្ញុំ​បាន ខ្ញុំ​ធើ្វ​ម៉េច​ដឹង​ថា អ្នក​មិន​រលួយវ៉ល់ហ៎?? តែ​ពេល​នេះ សម្ដី អ្នក​រលួយវ៉ល់​ជាង​ខ្លួន​របស់​អ្នក​ទៀត.. ប្រហែល​ជា​មុខ​អាក្រក់​ណាស់​ហើយ បាន​មិន​ក្លាហាន​ដាក់​រូប​ក្នុង profile!! អ្នក​ថា ខ្ញុំ​គ្មាន​ខួរ​គិត តែ​បើ​អ្នក​មាន​ខួរ​គិត អ្នក​មិនមែន​មក​ប្រើ​ភាសា​ឆ្កែ​មក​ព្រុស ដោយ​មិន​ដឹង​មូលហេតុ និង​គ្មាន​ការពិចារណា ដូច​មនុស្ស​មិន​បាន​រៀនសូត្រ​អ៊ីចឹង​ទេ!!»៕

What Next?

Recent Articles