Sat, 15 November 2014
Kevin Ponniah and វង្ស សុខេង
ភ្នំពេញប៉ុស្តិ៍
នៅក្នុងពិធីប្រារព្ធខួបលើក ទី៦៣ នៃការបង្កើតគណបក្សប្រជាជន កាលពី ខែមិថុនា ឆ្នាំ២០១៤ គេមិនឃើញមានវត្តមានរបស់លោក ជា ស៊ីម ប្រធានគណបក្សចូលរួមទេ។
ក្នុងនាមជាប្រធានកិត្តិយស លោក ហេង សំរិន និងអនុប្រធាន លោក ហ៊ុន សែន បានលែងសត្វព្រាប ជាទម្លាប់ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនទាំងបីរូប តែងតែប្រារព្ធធ្វើឡើងដើម្បីជានិមិត្តរូប ខណៈបដាជាច្រើនត្រូវបានលើកនៅទូទាំងប្រទេស។
លោក ជា ស៊ីម ដែលមានវ័យចំណាស់ កំពុងញាំញីទៅដោយជំងឺទឹកនោមផ្អែមនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយលោកនៅតែផ្ទះទៅណាមិនរួចឡើយក្នុងរយៈពេលចុងក្រោយនេះ។ ខណៈដែលហត្ថលេខារបស់លោក ជា ស៊ីម នៅតែមាននៅក្នុងឯកសារនៅព្រឹទ្ធសភា ជាទីដែលលោកជាប្រធាន ក៏ការងាររបស់លោកត្រូវធ្វើដោយអនុប្រធានទីមួយ គឺលោក សាយ ឈុំ ជាយូរមកហើយ។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីឆ្នាំមុន ជាលើកដំបូងនៅពេលថ្មីៗនេះ ដែលលោក ជា ស៊ីម បានឈានចូលដល់វ័យ ៨៣ ឆ្នាំ មិនបានថ្លែងសុន្ទរកថាដ៏មានសារៈសំខាន់ នៅពេលគេប្រារព្ធខួបថ្ងៃ ៧ ខែមករា ជាថ្ងៃជ័យជម្នះលើរបបខ្មែរក្រហមឡើយ ប៉ុន្តែ លោកបានបង្ហាញមុខលើឆាកមួយនៃការប្រារព្ធខួបគណបក្សប្រជាជន រយៈពេល ៦ ខែក្រោយមកទៀត។ ប៉ុន្តែអវត្តមានគួរឲ្យកត់សម្គាល់របស់លោកនៅចំពោះមុខអ្នកដែលស្មោះស្ម័គ្រនឹងគណបក្សនៅឆ្នាំនេះ គឺមិនមានអ្វីដែលធ្វើឲ្យការប្រារព្ធពិធីនេះ មានរឿងគួរឲ្យកត់ស្គាល់នោះទេ។ តែគឺ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅវិញទេ ដែលស្ថិតក្នុងលំដាប់ ទី២ ត្រូវបានគេនិយាយសំដៅដល់ថា ជាប្រធានគណបក្សស្តីទីជាផ្លូវការជាលើកដំបូង។ តាមប្រភពជាច្រើន ក្នុងរដ្ឋាភិបាលឲ្យដឹងថា លោក ហ៊ុន សែន មានអ្វីៗគ្រប់បែបយ៉ាង លើកលែងតែតួនាទីរបស់លោក ជា ស៊ីម ដែលនឹងត្រួសត្រាយផ្លូវឲ្យគាត់កាន់តំណែងបន្តជាផ្លូវការនៅពេលមេដឹកនាំគណបក្សចាស់ជរារូបនេះ ទទួលមរណភាព។
សមាជិកមជ្ឈិមនៃគណបក្សប្រជាជនមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា លោក ជា ស៊ីម ពេលនេះ គ្រាន់តែជានិមិត្តរូបតែប៉ុណ្ណោះ ខណៈដែលលោក ហ៊ុន សែន ក្លាយជាប្រធានគណបក្សប្រជាជន លោក នឹងពង្រឹងជាផ្លូវការនូវតំណែងរបស់លោកទាំងក្នុងគណបក្សកាន់អំណាច និងរដ្ឋាភិបាល។
មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ ក្នុងបទសម្ភាសមួយនៅសប្តាហ៍នេះថា៖ «តាមនីតិវិធីច្បាប់លោក ហ៊ុន សែន នឹងក្លាយជាប្រធានគណបក្សប្រជាជន។ ប៉ុន្តែខ្ញុំ បានឮថា លោក ហ៊ុន សែន បានបដិសេធ ហើយគាត់នឹងប្រគល់ការងារនេះឲ្យទៅលោក សាយ ឈុំ ដែលជាអគ្គលេខាធិការបក្សនេះវិញ»។ មន្រ្តីដដែល បានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី ក៏មិនទាន់មានអ្វីផ្លាស់ប្តូរដែរ។ មន្រ្តីរូបនេះ បានបន្តទៀតថា៖ «លោក សាយ ឈុំ ដែលស្ថិតក្នុងលំដាប់ ទី៥ ក្នុងតំណែងមជ្ឈិមបក្ស ជាមនុស្សនៅកណ្តាល ដូច្នេះគាត់ អាចបង្រួបបង្រួមគណបក្សបាន»។
លោក ជា ស៊ីម ដែលកាលពីមុនមានឥទ្ធិពលខ្លាំង បានដឹកនាំគណបក្សប្រជាជនមិនមែនលោក ហ៊ុន សែន ទេ។ តែក្រោយមក លោក ហ៊ុន សែន ដែលជារឿយៗត្រូវបានសារព័ត៌មានអន្តរជាតិដាក់ងារថា ជា «បុរសខ្លាំង» នៅកម្ពុជា បានដកអំណាចបន្តិចម្តងៗពីលោក ជា ស៊ីម។
នៅ ខែកញ្ញា ឆ្នាំ១៩៩០ ក្នុងកាសែត LA Times ដែលបាននិយាយដល់ «វីរជនដែលរាស្រ្តគំាទ្រនៅកម្ពុជា» បានសរសេរថា៖ «ថ្វីបើប្រវត្តិរបស់គាត់មិនសូវលេចធ្លោនៅខាងក្រៅប្រទេសកម្ពុជា ក៏ដោយ ក៏ក្រុមមន្រ្តីកម្ពុជា និងក្រុមអ្នកការទូតជាច្រើននៅ ទីក្រុងភ្នំពេញ បានហៅលោក ជា ស៊ីម ថា ជាអ្នកប្រមូលផ្តុំអំណាចពិតប្រាកដនៅកម្ពុជា»។ អ្នកការទូតមួយរូប បានវាយតម្លៃថា៖ «គាត់ជាបុរសខ្លាំងលាក់មុខក្នុងរបបនេះ»។
ប៉ុន្តែនៅពេលក្រោយមក អំឡុង ឆ្នាំ១៩៩៤ លោក ហ៊ុន សែន បានចាប់ផ្តើមពង្រឹងអំណាចរបស់ខ្លួន។ លោក ហ៊ុន សែន បានជ្រើសរើសលោក ហុក ឡង់ឌី ឲ្យធ្វើជាអគ្គស្នងការនគរបាលជាតិ ជាមនុស្សដែលបង្ហាញឲ្យឃើញថា ជាអ្នកគាំទ្រដែលគួរឲ្យទុកចិត្តបាន នៅប៉ុន្មានឆ្នាំក្រោយមកទៀត។ លោក ហ៊ុន សែន ក៏បានចាប់ផ្តើមប្រែក្លាយកងអង្គរក្សផ្ទាល់ខ្លួនរបស់លោកទៅជាកងទ័ពជាក់ស្តែង ដូចដែលគេគ្រប់គ្នាបានមើលឃើញនាពេលសព្វថ្ងៃនេះ។
យោងតាមប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សលោក Brad Adams ដែលជាអ្នករិះគន់ឥតសំចៃ លើលោក ហ៊ុន សែន បានថ្លែងថា៖ «នេះជាការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ក្នុងគណបក្សប្រជាជន ដោយក្នុងពេលឆាប់ៗខាងមុខនេះ លោក ហ៊ុន សែន ប្រាកដជាមនុស្សដែលមានឥទ្ធិពលបំផុតក្នុងបក្ស និងក្នុងប្រទេស។ គាត់មានអំណាចខ្លាំងរហូតដល់ធ្វើរដ្ឋប្រហារកាលពី ខែកក្កដា ឆ្នាំ១៩៩៧ ទម្លាក់អំណាចទ្រង់ នរោត្តម រណឫទ្ធិ លោក ញឹក ប៊ុនឆៃ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយមានការជំទាស់ពីលោក ជា ស៊ីម លោក ស ខេង លោក ទៀ បាញ់ និងជាងនេះទៅទៀត មានការជំទាស់ពីអគ្គមេបញ្ជាការកងទ័ព លោក កែ គឹមយ៉ាន»។
ក្នុង ឆ្នាំ២០០៤ លោក ជា ស៊ីម ត្រូវបានអមដំណើរចេញពីប្រទេសដោយអគ្គស្នងការនគរបាលជាតិលោក ហុក ឡងឌី បន្ទាប់ពីលោកបដិសេធមិនចុះហត្ថលេខាក្នុងនាមជាប្រមុខរដ្ឋស្តីទីលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងត្រួសត្រាយផ្លូវឲ្យគណបក្សប្រជាជន និងគណបក្សហ៊្វុនស៊ិនប៉ិច បង្កើតរដ្ឋាភិបាលចម្រុះ។
មានការរាយការណ៍ថា លោក ជា ស៊ីម ខឹង ដែលសម្ព័ន្ធភាពលោកត្រូវបានកាត់ចេញពីតំណែងទីស្តីការគណៈរដ្ឋមន្រ្តី ដែលត្រូវប្រគល់ឲ្យអ្នកផ្សេងក្នុងកិច្ចព្រមព្រៀងមួយរវាងលោក ហ៊ុន សែន និងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច។ សេចក្តីសម្រេចឲ្យលោក ជា ស៊ីម ឡើងជិះយន្តហោះទៅ ទីក្រុងបាងកក ដើម្បីព្យាបាលសុខភាព បានត្រួសត្រាយផ្លូវឲ្យលោក ញឹក ប៊ុនឆៃ អនុប្រធានព្រឹទ្ធសភា ចុះហត្ថលេខាលើវិសោធនកម្ម។
អ្នកសង្កេតការណ៍ជាច្រើននាក់ចាត់ទុកទំនាស់ផ្ទៃក្នុងនៃគណបក្សប្រជាជននេះថា ជាដំណាក់កាលសំខាន់ក្នុងការតស៊ូដើម្បីអំណាចរវាងបុរសទាំងពីរ ហើយនៅពេលដែលជញ្ជីងបានទ្រេតទៅខាងលោក ហ៊ុន សែន។
លោក Carlyle Thayer អ្នកជំនាញស្តីពីតំបន់អាស៊ីអាគេ្នយ៍ នៅបណ្ឌិតសភាកងទ័ពការពារជាតិអូស្ត្រាលី បានថ្លែងថា៖ «ព្រឹត្តិការណ៍ទាំងនេះ មិនលុបបំបាត់ចោលនូវបក្ខពួកនិយមទេ ប៉ុន្តែបានប៉ះពាល់ដល់អំណាច និងឥទិ្ធពលនៃក្រុមដែលដឹកនាំដោយលោក ជា ស៊ីម»។ លោកបន្តថា៖ «ព្រឹត្តិការណ៍ ខែកក្កដា ឆ្នាំ២០១៤ ពុំធ្លាប់មានពីមុនមកទេ ព្រោះព្រឹត្តិការណ៍នេះ បង្ហាញពីបក្ខពួកនិយមក្នុងគណបក្សប្រជាជន និងការបែកបាក់រវាងលោក ហ៊ុន សែន និង ជា ស៊ីម»។
លោក Thayer បន្ថែមថា ប៉ុន្តែ ខណៈដែលក្រុមលោក ជា ស៊ីម ចុះខ្សោយយ៉ាងខ្លាំង តែបណ្តាញរបស់លោកនៅតែមាន ដោយលោក ស ខេង ដែលជាប្អូនថ្លៃ និងមានអំណាចលំដាប់ ទី៤ ក្នុងបក្ស នៅកាន់តំណែងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ទោះជាយ៉ាងណា ក្នុង ឆ្នាំ២០០៩ លោក កែ គឹមយ៉ាន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងលោក ស ខេង តាមរយៈអាពាហ៍ពិពាហ៍របស់កូនអ្នកទាំងពីរ ត្រូវបានដកចេញពីតំណែង ជាអគ្គមេបញ្ជាការកងទ័ព ហើយជំនួសដោយលោក ប៉ុល សារឿន ដែលជាអ្នកគាំទ្រលោក ហ៊ុន សែន យូរអង្វែងមកហើយ។
ក្នុង ឆ្នាំ២០១១ មន្រ្តីមួយចំនួនដែលជិតស្និទ្ធនឹងក្រុមលោក ជា ស៊ីម ត្រូវបានចាប់ខ្លួន ក្នុងនោះមានលោក ឈឿន ចាន់ថន មេអង្គរក្សលោក ជា ស៊ីម ដែលជំនួសដោយលោក យឹម លាង ដែលមានចំណងជិតស្និទ្ធជាមួយនឹងលោកនាយករដ្ឋមន្រ្តី។ យោងតាមមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ បានឲ្យដឹងថា ប៉ុន្តែ ខណៈដែលចុះខ្សោយយ៉ាងខ្លាំង ក្រុមលោក ជា ស៊ីម នៅតែជាក្រុមមួយ ដែលទប់ក្នុងជួរគណបក្ស។ លោកបានបន្តថា ទោះជាយ៉ាងណា លោក ស ខេង គ្មានជំហរប្រជែងនឹងលោក ហ៊ុន សែន ទេ លើកលែងតែកម្លាំងខាងក្រៅ ដូចជា វៀតណាម ដើរតួនាទី។ មន្រ្តីរូបនេះបន្ថែមថា ការផ្តាច់ខ្លួនចូលរួមនឹងគណបក្សសង្គ្រោះជាតិ ដែលឥឡូវនេះមានអាសនៈ ៥៥ ក្នុងរដ្ឋសភា និងអាចយកឈ្នះការបោះឆ្នោតលើកក្រោយនោះ អាចកើតឡើង។
លោកបញ្ជាក់ថា៖ «គ្មានអ្នកណា ហ៊ានចាកចេញពីគណបក្សប្រជាជនទេ ព្រោះឯកសារទាំងអស់របស់ ពួកគេស្ថិតក្នុងដៃអង្គភាពប្រឆាំងអំពើពុករលួយ។ ដូច្នេះ ប្រសិនបើអ្នកណាចាកចេញពីគណបក្សប្រជាជន ឯកសារទាំងនោះនឹងបញ្ជូនទៅកាន់តុលាការ»។
លោកបានបន្ថែមទៀតថា ទោះជាយ៉ាងណា លោក ហ៊ុន សែន នៅតែភ័យខ្លាច។ «លោក ហ៊ុន សែន ជាមនុស្សដែលតាមដានរាល់ព័ត៌មាន ហើយព័ត៌មានទាំងអស់ស្ថិតក្នុងដៃគាត់…គាត់មានភ្នាក់ងារគ្រប់រង្គសាល ភោជនីយដ្ឋាននិងសណ្ឋាគារនៅភ្នំពេញ»។
ចំពោះលោក Sebastian Strango អ្នកនិពន្ធសៀវភៅ «កម្ពុជា ជារបស់ ហ៊ុន សែន» បានឲ្យដឹងថា នេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តយូរអង្វែងរបស់លោកនាយករដ្ឋមន្រ្តី។ លោកបញ្ជាក់ថា៖ «ចំពោះលោក ហ៊ុន សែន ការកាន់អំណាចគឺជាល្បែងរំពឹងទុក និងបង្ក្រាបលើការគំរាមកំហែងក្នុងគណបក្សរបស់គាត់ផ្ទាល់ ក៏ដូចជាពីគណបក្សប្រឆាំង។ បំណងពិតគឺធ្វើឲ្យប្រភពអំណាចទាំងអស់ ដែលប្រជែងនឹងគាត់ ចុះខ្សោយ និងបែកបាក់»។ ការបន្តប្រជែងគ្នារវាងលោក ហ៊ុន សែន និងលោក ស ខេង គឺជាមូលហេតុមួយដែលអ្នកវិភាគសន្មតថា លោក ហ៊ុន សែន នឹងជ្រើសរើសមិនធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជាទេ។
លោក Markus Karbaum ទីប្រឹក្សាឯករាជ្យ ដែលជំនាញខាងនយោបាយកម្ពុជា បានថ្លែងថា៖ «មេដឹកនាំថ្មី ត្រូវតែអាចបង្រួបបង្រួមក្រុមផ្សេងៗក្នុងគណបក្ស ផ្សះផ្សារវាងផលប្រយោជ៍ផ្សេងៗ ហើយពង្រឹងគណបក្សប្រជាជនក្នុងសង្គមជាមួយនឹងការប្រកួតប្រជែងប្រជាធិបតេយ្យ»។ លោកបានបន្ថែមថា លោក សាយ ឈុំ គឺជាបុគ្គលស័ក្តិសមម្នាក់។ ប៉ុន្តែ ឥស្សរជនគណបក្សប្រជាជនទទូចជាសាធារណៈថា កិច្ចពិភាក្សាបែបនេះ គឺឆាប់ពេកហើយ។ លោក ជា សុន ព្រឹទ្ធសមាជិក បានថ្លែងថា៖ «[លោក ជា ស៊ីម] នៅតែជាប្រធានគណបក្ស ហើយថាមពល និងការចងចាំរបស់គាត់នៅតែល្អ។ ដូច្នេះ យើងមិនត្រូវជជែកពីតំណែងរបស់គាត់ទេ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា បើទោះបីជាលោក ហ៊ុន សែន ជាប្រធានស្តីទីក៏ដោយ ក៏ប៉ុន្តែ លោក «តែងតែពិគ្រោះយោបល់ជាមួយនឹងសម្តេច ជា ស៊ីម» និងលោក ហេង សំរិន។ លោក ស៊ីផាន ក៏បានបដិសេធផងដែរថា ការប្រជែងគ្នាក្នុងគណបក្សគឺជាពាក្យចចាមអារ៉ាមដែលបានផ្សព្វផ្សាយជុំវិញកម្ពុជាចាប់តាំងពី ឆ្នាំ១៩៩២ មក។ «គណបក្សប្រជាជននៅតែរឹងមាំ ពីថ្នាក់មូលដ្ឋានដល់ថ្នាក់កំពូល។ យើងមិនទៅជាមួយបុគ្គលទេយើងទៅជាមួយនឹងស្ថាប័ន»។
ខណៈដែលលទ្ធផលនៃការបោះឆ្នោតកាលពី ខែកក្កដា ឆ្នាំមុន អាចធ្វើឲ្យបែកបាក់គណបក្ស ប៉ុន្តែ លោក អ៊ូ វីរៈ អ្នកអត្ថាធិប្បាយនយោបាយ ជឿជាក់ថា លទ្ធផលនេះ ពិតជាបានជំរុញឲ្យគណបក្សប្រជាជនកាន់តែជិតស្និទ្ធនឹងគ្នា ដោយដឹងថា ជម្លោះនឹងធ្វើឲ្យគណបក្សប្រឆាំងកាន់តែខ្លាំង។ លោកបន្តថា ប៉ុន្តែ មានការបែកបាក់គ្នាស្តីពីថា តើកំណែទម្រង់គួរទៅដល់កម្រិតណា?
«សំណួរគឺថា តើអ្នកណាជាអ្នកធ្វើកំណែទម្រង់ពិតប្រាកដ តើលោក ស ខេង ឬលោក ហ៊ុន សែន? ខ្ញុំគិតថា មិនទាន់ច្បាស់នៅឡើយទេ។ នេះគឺជាសំណួរសំខាន់មួយ»។
លោក Adam នៃអង្គការឃ្លាំមើលសិទិ្ធមនុស្សបានថ្លែងថា ដំបូងក្រុមលោក ជា ស៊ីម និង ស ខេង ត្រូវបានគេគិតថា ជាក្រុមរឹងរូសជាងលោក ហ៊ុន សែន ប៉ុន្តែ នៅពេលពាក់កណ្តាលទសវត្សរ៍ ទី៩០ សហគមន៍អន្តរជាតិមើលឃើញថា ក្រុមនេះជាក្រុមនិយមកណ្តាល។ លោកបន្ថែមថា តាមលោកដឹង ក្រុមនេះមិនបានពាក់ព័ន្ធនឹងអំពើហិង្សានយោបាយ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះទេ។ លោកបានបន្ថែមថា អ្នកការទូតសង្ឃឹម និងបង្ហាញការពេញចិត្តចំពោះលោក ស ខេង ព្រោះគេគិតថា ពួកគេអាចទាក់ទងនឹងគាត់បាន ហើយគេគិតថា គាត់ជាមនុស្សដែលមានហេតុផល។
ក្នុងបទសម្ភាសមួយកាលពី ឆ្នាំ២០០៤ លោក Ron Abney អតីតនាយកប្រចាំប្រទេសនៃវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) ដែលជាអ្នកគាំទ្រលោក សម រង្ស៊ី មេដឹកនាំប្រឆាំង ហាក់បីដូចជានិយាយថា IRI នឹងគាំទ្រក្រុមលោក ស ខេង ប្រសិនបើក្រុមនេះបែកចេញ។ លោកបន្តថា៖ «មានការបែកបាក់ក្នុងគណបក្សប្រជាជន មានក្រុមនិយមកណ្តាល ហើយព្រះជាម្ចាស់ជូនពរពួកគេ។ ប្រសិនបើក្រុមនិយមកណ្តាលមកជួបយើង ហើយថា គេចង់បង្កើតគណបក្សប្រជាជន II ដែលនិយមកណ្តាលនោះ យើងប្រហែលអាចធ្វើការជាមួយនឹងពួកគេ»។ ប៉ុន្តែ ចំពោះអ្នកទាំងឡាយ ដែលបានឃ្លាំមើលស្ថានការណ៍អស់ច្រើនទសវត្សរ៍មកហើយនោះ ដូចជា លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយថ្លែងថា ពេលវេលាបង្កើតគណបក្សប្រជាជន II នោះ បានកន្លងផុតទៅហើយ។ លោកស្រីបានថ្លែងថា៖ «ឥឡូវនេះ លោក ស ខេង នៅតែឯង ដោយសារតែលោក ជា ស៊ីម អាយុច្រើន។ ជំនាន់នេះ ក្រុមទាំងមូលកាន់តែចាស់។ ដូច្នេះ គេគ្រាន់តែព្យាយាមជួយគ្នា ហើយបន្តទៅឲ្យអ្នកជំនាន់ក្រោយ»។ លោកស្រីបានគូសបញ្ជាក់បន្ថែមថា៖ «ពួកគេជិះទូកតែមួយ»៕
កើត ចាស់ ឈឺ ស្លាប់់ គឺជាក្រិត្យក្រមធម្មជាតិ។ អ្វីដែលមានន័យបំផុតសម្រាប់មនុស្សទូទៅនោះគឺការរក្សាបាននូវស្រមោល ៉កេរ្តិ៍ឈ្មោះ ៉ដូចពាក្យចាស់លោកថា ទូកទៅ កំពង់នៅ។ ក្នុងនាមពលរដ្ឋមួយរូបខ្ញុំសូមគោរពជូនពរសម្តេចធម្មពោធិសាល ជា សុីម សូមមានជន្មាយុយឺនយូរ
គ្មានសត្វឆ្កែណាមិនស៊ីអាចមន៏!!!
បំផ្លាញដូចគ្នា!!គ្រាន់តែពាលស៊ីពាលក្នុងទ្រុងយួន!!!
the three evil face acting as GOD saving our people life . but the trough was they obey their boss Vietnamese to eliminated Cambodian nation since 1951. even right now their fake democracy was under ambivalent policy of Vietnamese world evil government. this evil nation is still influent in our nation by having those three evil supporting them. peace for all Cambodian
three king = dick head ,dumb head, lopster head.
Hatred and no respect to CPP leaders not just happened in this recent years but happening in years and many cases we have battled by killing each others. If it is unavoidable, let turning back and keep fighting with these kind of people. It is vital to note that if there is no three leaders stand here there will not have Cambodia as today that including the people who criticized them!!!
ដូចជាពិចារណាពេកហើយ។ សួរថា ម្តេចបានជាឆ្ងល់ម្លេះ?
ក្នុងគណបក្សប្រជាជនកម្ពុជានេះ ពុំមានអ្វីដែលគេដណ្ត់មអំណាចគ្នាដូច CNRP ទេ។
បក្សបានចែកការងារគ្នា និងបានប្រគល់សេចក្តីទុកចិត្តឲ្យលោកហ៊ុនសែនដឹកនាំប្រទេសក្នុងនាមគណបក្សអស់ហើយ។
គណបក្សប្រជាជន គេបានប្រជុំ គេជជែកគ្នាផ្ទៃក្នុង ដើម្បីរកការឯកភាពគ្នាកំណត់ការគ្រប់គ្រងប្រទេស។ ជាធម្មតាទេ គេត្រូវប្រគល់សេចក្តីទុកចិត្តទៅលើមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ ទៅតាមកាលទេសៈ។
ចង់និយាយថា ឲ្យមានអំណាច!!! សួរថា តើអំណាចយ៉ាងម៉េច? តើដើម្បីនិយាយថា អំណាច វាទាល់តែដូចសមរង្ស៊ី និងកឹមសុខា នោះឬអី? អាមួយថា « ទៅ» ស្រាប់តែអាមួយ វាថា « វាមិនទៅ»!! ចង់អញ្ចឹងឬអី? សុំឲ្យដឹងច្បាស់ថា គណបក្សប្រជាជន « គេមិនធ្វើដូចនេះទេ»។
អំណាចគណបក្សប្រជាជន គឺ «គណបក្ស»។ ការអនុវត្តរបស់គណបក្ស ត្រូវដឹកនាំដោយគណកម្មាធិការកណ្តាល ដែលមានលំដាប់កម្រឹតខ្ពស់ដល់ គណៈអចិន្ត្រៃយ៍របស់គេ។ លោកជាស៊ីម ក៏ពុំមានអំណាច លោកហេងសំរិន ក៏គ្មានអំណាច ហើយលោកហ៊ុនសែនក៏គ្មានអំណាចដូចគ្នា។ ទាំងអស់គ្នា ត្រូវស្ថិតនៅក្រោមអំណាចរបស់បក្ស។
ដូចនេះ កុំចាំបាចើពិចារណាអី។
គ្រាន់តែត្រូវដឹងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពុំមែនដូច CNRP ទេ។ គេឥតដណ្តើមអំណាចគ្នាទេ។
ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងការគម្រាមកំហែងដោយពួកចចក ដូចរាល់ថ្ងៃនេះ ប្រសិនបើគ្មានអ្នកដឹកនាំពូកែដូចគណបក្សប្រជាជន និងដូចលោកហ៊ុនសែន នោះទេ, នុះ កម្ពុជា ដែលមានតែ ១៤លាននាក់ ប្រាកដជា បែកបាក់ ប្រទូស្តរាយ រលាយរលត់ឈ្មោះបាត់អស់ហើយ។
ឃើញឬទេ គណបក្សប្រជាជន ដែលមានលោកហ៊ុនសែនជាមេទ័ពស្រួច បានបញ្ចប់អស់នូវសង្គ្រាម និងកំពុងកសាងប្រទេស។ តែក្នុងពេលដែលបក្សប្រជាជន ដែលបានប្រគល់សេចក្តីទុកចិត្តឲ្យលោក ហ៊ុនសែនធ្វើជាមេទ័ពស្រួច កសាងប្រទេស ក៏មានពួកចចក ពួកចារបុរសខិតខំបំផ្លាញដំណើការកសាងប្រទេសនេះ។
កម្ពុជានៅត្រូវការអ្នកដឹកនាំប្រទេសរបស់គណបក្សប្រជាជន និងត្រូវការមេទ័ពស្រួចដូចលោកហ៊ុនសែន។ គ្មានលោកហ៊ុនសែន នោះ ពួកចចកនឹងមានឱកាសចូលបំផ្លាញកម្ពុជាឲ្យក្លាយជាកម្ពុជាឆ្នាំ ១៩៧០។
look you guy the border post in the west of kingdom Cambodia have feet walking toward you right now. and VIETNAMESE coming in Cambodia freely . more then four million of them and 99 years land giving to them . after all Cambodia will be just like a village that I live in . you are really like a frog in a tiny hole that did not see how big the wold saw. one province I living in is three time bigger then Cambodia. do you want three time smaller then it is to day. or you and your leaders give this whole country to that thief every thing will be over . I will not care any more, did you knew from 1970 Vietnamese created POL POT and KHMER HOCHIMIN just to destroy our nation. in 1979 they come to invaded Cambodia did they want to get out from Cambodia. the answer is no ,without PARIS peace agreement you and your relative just a group of VIETNAMESE slavery. peace to all CAMBODIAN who love their own nation
look you guy the border post in the west of kingdom Cambodia have feet walking toward you right now. and VIETNAMESE coming in Cambodia freely . more then four million of them and 99 years land giving to them . after all Cambodia will be just like a village that I live in . you are really like a frog in a tiny hole that did not see how big the wold is. one province I living in is three time bigger then Cambodia. do you want three time smaller then it is to day. or you and your leaders give this whole country to that thief every thing will be over . I will not care any more, did you knew from 1970 Vietnamese created POL POT and KHMER HOCHIMIN just to destroy our nation. in 1979 they come to invaded Cambodia did they want to get out from Cambodia. the answer is no ,without PARIS peace agreement you and your relative just a group of VIETNAMESE slavery. peace to all CAMBODIAN who love their own nation
សរសើរគាត់ទៅ គាត់ចាស់ជរា ដើរលេងរួចប៉ុណឹ្ណងហើយ ប៉ុន្តែគាត់នៅតែតស៊ូនឹងការងារ មិនផ្ទេរអោយអ្នកដទៃគ្រប់គ្រងនោះទេ មិនដូចពួកបរទេសខ្លះ ពិសេសជប៉ុនតែម្តង គ្រាន់តែចូលដល់វ័យជរាភ្លាមក៏តាំងផ្ទេរអំណាចអោយទៅក្មេងស្រករក្រោយកាន់កាប់ជំនួសវិញ ដោយខ្វះការតស៊ូនឹងការងារមិនដូចសម្តេចខ្ញុំសោះ។