ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​នៅ​ត្បូងឃ្មុំ​ស្លាប់​សង្ស័យ​ថា​ពុល​នំ​កញ្ចប់​ផលិត​នៅ​វៀតណាម

ដោយ សូត្រ សុខប្រាថ្នា
2014-11-15
RFA

អាជ្ញាធរ​ស្រុក​តំបែរ ខេត្ត​កំពង់ចាម កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​ប្រាកដ ដែល​បណ្ដាល​អោយ​ក្មេង​ស្រី​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​ពេល​ហូប​នំ​កញ្ចប់​ដែល​ផលិត​នៅ​ប្រទេស​វៀតណាម។

ការ​ស្រាវជ្រាវ​នេះ កើត​ឡើង​នៅ​ពេល​ដែល​ក្មេង​ស្រី​វ័យ ៦​ឆ្នាំ​ម្នាក់​ឈ្មោះ ភ័ក្ត សាវី កើត​មាន​អាការៈ​ពុល នៅ​ពេល​ហូប​នំ​កញ្ចប់​នាំ​ចូល​ពី​ប្រទេស​វៀតណាម មាន​យីហោ វង់ ណាត្រា (Vong Na Tra) និង​បាន​ស្លាប់​នៅ​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

អធិការ​ស្រុក​តំបែរ លោក ហុង គីមហឿន មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​យ៉ាង​ទេ ពីព្រោះ​អាជ្ញាធរ​កំពុង​ធ្វើ​ការ​វិភាគ​រក​សារធាតុ​នៅ​ក្នុង​នំ​នោះ។ លោក​បន្ត​ថា នំ​កញ្ចប់​នោះ​ត្រូវ​សង្ស័យ​ជា​មូលហេតុ​ចម្បង ដ្បិត​ក្រោយ​ពី​ហូប​មិន​ទាន់​អស់​ផង ស្រាប់​តែ​ក្មេង​ស្រី សាវី មាន​អាការៈ​មិន​ស្រួល​ខ្លួន បន្ទាប់​មក​ក៏​ទន់​ដៃ​ទន់​ជើង៖ «មិន​ទាន់​ទេ​បង អា​នេះ​យើង​នៅ​ពេល​ភ្លាមៗ​នោះ យើង​ចុះ​ទៅ​កន្លែង​កើត​ហេតុ។ ខ្ញុំ​បាន​ប្រមូល​វត្ថុ​តាង​ទាំងអស់​ហ្នឹង ហើយ​ប្រធាន​ពេទ្យ​ត្បូងឃ្មុំ គាត់​ឱ្យ​ប្រធាន​មន្ទីរពេទ្យ​ឃុំ​ទឹកជ្រៅ មក​យក​នំ​ហ្នឹង​ទៅ​ពិសោធន៍។ យើង​បាន​ចែក​ឱ្យ​ទៅ​គាត់ ៦​គ្រាប់ ដើម្បី​ឱ្យ​ខាង​ធ្វើ​កោសល្យវិច័យ​បង»

ហេតុការណ៍​នោះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នៅ​ភូមិ​ចំបក់ ឃុំ​នាងទើត ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

4 Responses to "ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​នៅ​ត្បូងឃ្មុំ​ស្លាប់​សង្ស័យ​ថា​ពុល​នំ​កញ្ចប់​ផលិត​នៅ​វៀតណាម"

  1. people says:

    oh GOD have to be careful ‘people have a evident of poison must take matter to court and sue them for the victim’ family ,all the police or authority and doctor must help that family .GOD bless all cambodian people’

  2. ប្រជាពលរដ្ឋ says:

    មិនត្រឹម ស្លាប់ ដោយសារ ចំណី អាហារ ដែលមានជាតិ ពុល តិច ច្រើន ក្នុង ចំណីអាហារ នោះទេ គឺ

    អាចស្លាប់ ដោយសារ គ្រឿង ស្រវឹង មិនតិច ទេ បន្ទាប់ពី ជម្ងឺ អេត !

    ប្រទេសកម្ពុជា គ្មាន មន្ត្រី ត្រួតពិនិត្យ អនាម័យ ចំណី អាហារ ទេ ! មានតែ អ្នកយកលុយ

    តែប៉ុណ្ណោះ « ស្លាប់ អាណា ស្លាប់ ទៅ ធ្វើអី ធ្វើទៅ អោយតែ លុយអញ មក ! »

  3. Chourn says:

    បបួលគ្នាសុីតែនុំយួនហ្នុងទៅខ្មែរនិងងាប់អស់ហើយ។ បន្លែយួនចូលស្រុកខ្មែរមានថ្នាំគីមីឥឡូវខ្មែរ​ អយុ៥០ឆ្នាំស្លាប់ជាបន្តរបន្ទាប់ហើយនិងខ្លះទៀតកំពុងតែបាត់បង់សមត្ថភាព នេះគឺបណ្តាលមក ពីអ្នកដឹកនាំភ្លើគិតតែពីក្រុមគ្រួសារខ្លួន។

  4. ?? says:

    all Cambodian must be very careful whit all kind of production from Vietnam . it come to situation that this nation government may use thing that can eliminate our nation one after one until they can take over our nation . whit our leaders that not responsible for our nation you never know what they are doing. the secret of these two leaders not many people can tell you what is their intention to these two nation. please be very careful…………….. peace to all Cambodian