​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ដឹកនាំ​និស្សិត​ពិនិត្យមើល​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃអាទិត្យ ទី16 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

(រូបថត៖ ជន ស្រីណុច)

​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដោយ​មាន​សិស្ស និស្សិត និង​ព្រះសង្ឃ ជាង​១០០​អង្គ​/​នាក់​ចូលរួម​ផង នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ធ្វើដំណើរ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន កម្ពុជា​-​វៀតណាម ចំនួន​២ ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដោយ​ពួកគេ​សង្ស័យថា បោះ​ចូល​ក្នុង​ទឹកដី​ខ្មែរ​។​

​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក​រ៉ុង ឈុន មានប្រសាសន៍​ទៅកាន់​សិស្ស និស្សិត មុនពេល​ចេញដំណើ​រថា ការចុះ​ពិនិត្យមើល​តំបន់​ព្រំដែន​ខ្មែរ​-​យួន នេះ​គឺ​ដើម្បី​តាមដាន​ភាពមិនប្រក្រតី​ក្នុង​ការបោះបង្គោល​ព្រំដែន​ផង ឲ្យ​សិស្ស និស្សិត​ស្គាល់​ព្រំដែន​ប្រទេស​របស់​ខ្លួន​ច្បាស់លាស់​ផង និង​លើកទឹកចិត្ត​ឲ្យ​ពួកគេ​មាន​មនសិការ​ស្នេហា​ជាតិ​ផង​។​

​លោក​រ៉ុង ឈុន បន្តថា នៅ​ប្រទេស​គេ​ផ្សេងៗ ដូចជា​នៅ​ប្រទេស​ថៃ​ជាដើម គេ​មាន​កម្មវិធី​ដឹកនាំ​យុវជន​ឲ្យទៅ​មើល​បង្គោល​ព្រំដែន ដើម្បី​ឲ្យ​យុវជន​គេ​ស្គាល់​ព្រំប្រទល់​ប្រទេស​គេ​ច្បាស់​លាស់ ប៉ុន្តែ​មេដឹកនាំ​ខ្មែរ​មិន​បាន​បង្កើត​កម្មវិធី​នេះ​ទេ ដូច្នេះហើយ​ទើប​ក្រុម​របស់​លោក​ផ្ដួចផ្ដើម​ឲ្យមាន​កម្មវិធី​នេះ​ឡើង​។​

​តាម​គម្រោង ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​នឹង​ចុះទៅពិនិត្យ​បង្គោល​ឡាក់ លេខ ១៤៧ និង​១៤៨ ក្នុង​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយរៀង​។​

​ថ្មីៗ​នេះ លោក រ៉ុង ឈុន បាន​ថ្លែងថា ប្រសិន​ការពិនិត្យ​នេះ រកឃើញថា​មាន​ភាពមិនប្រក្រតី​កើតឡើង នោះ​លោក​នឹង​ធ្វើ​របាយការណ៍​ស្តីពី​ភាពមិនប្រក្រតី​ទាំងនោះ ដាក់​ទៅ​រដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​ការសម្រេចចិត្ត​ចុះ​ត្រួតពិនិត្យ​បង្គោល​ព្រំដែន​របស់​ក្រុមប្រឹក្សា ឃ្លាំ​មើល​កម្ពុជា​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ការរិះគន់​ថា មាន​ភាពមិនប្រក្រតី​នៃ​ការបោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម និង​វៀតណាម​ធ្វើ​ផ្លូវ​ចូល​ទឹកដី​កម្ពុជា​ប្រមាណ​៤០Km នៅក្នុង​ខេត្ត​មណ្ឌលគិរី​៕

សូម​សរសេរ​មក​កញ្ញា ជន ស្រី​ណុ​ច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

5 Responses to "​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ដឹកនាំ​និស្សិត​ពិនិត្យមើល​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​​"

  1. JUDGE says:

    Thank you Mr .Rang Chhun for your noble commitment for the integrity and independence of Cambodia. When many Khmers acknowledge we are exploited so much, particularly the students and others from all walk of lives, then Khmers start to gain our trust and partyicipate in this crucial investigation. there are always those who sold out their concience but they will become minority.
    Brave action is only activated by those with high morale.
    Samneang

  2. ?? says:

    the main problem of our uneducated leaders was corruption and the border between Cambodia and that thief of our nation. I want to see what else can they saying about these ??? those criminal mind can not use our Cambodian military to bleed their own blood. it will be consequent if those thug use them ,they will turn those weapon to that evil I believing that. I hope one day every thing will be clear. peace for all Cambodian

  3. អាជ្ញាធរអាគីពាក់ប្រឡៅកស្ដាប់ពួកចោរCPPបង្អៅ says:

    ​នៅ​ប្រទេស​ថៃ​ជាដើម គេ​មាន​កម្មវិធី​ដឹកនាំ​យុវជន​ឲ្យទៅ​មើល​បង្គោល​ព្រំដែន
    ដើម្បី​ឲ្យ​យុវជន​គេ​ស្គាល់​ព្រំប្រទល់​ប្រទេស​គេ​ច្បាស់​លាស់ ប៉ុន្តែ​មេដឹកនាំ​ខ្មែរ​មិន​បាន​បង្កើត​កម្មវិធី​នេះ​ទេ ដូច្នេះហើយ​ទើប​ក្រុម
    ***
    ពីព្រោះចោរក្បត់ជាតិសាសន៍លក់ទឹកដីឡើងធ្វើមេដឹកនាំ ទើបបិទបាំងមិនឱ្យសិស្សានុសិស្សខ្មែរទៅមើល
    បង្គោលព្រំដែនទឹកដីរបស់ផងខ្លួន ។

  4. ខ្មែរចេះស្គាល់ជាតិ says:

    ពួកអាគណបក្សប្រជាជនវាមិនខ្វល់ពីររឿងទឹកដីទេ,វាគិតតែពីរឿងពុករលួយនឹងស្រីញី។គ្រាន់តែប្រវត្តិសាស្ត្រទឹកដីខ្មែរពួកអាក្បត់អស់នឹងវាហាមមិនឲ្យនិសិត្សរៀនសូតផងវាគិចង់បំបាត់ចោលទាំងអស់ដើម្បីយកប្រទេសខ្មែរឲ្យទៅពួកអាចោរយួនដូចជាកោះត្រល់

  5. Bol says:

    ស្តាយណាស់ ស្តាយត្រង់ថា ខ្មែរជំនាន់មុន ពុំមានអ្នកស្នេហាដូចម្សៀរ រ៉ុង ឈុន នេះ សោះ។ និយាយយ៉ាងនេះ អាចសួរថា សម្បីសម្តេចតា ក៏មិនស្នហាជាតិ ដូចអាគាត់នេះ ទេ។
    ស្រុកខ្មែរសព្វថ្ងៃ តើមានមនុស្សដូចរ៉ុងឈុននេះ ប៉ុន្មាននាក់?

    ខំប្រឹងទៅ ដើរតែមើលព្រំដែន ព្រទល់បានហើយ ហើយកុំខំធ្វើការរកស៊ី, ដល់តែក្រទៅ តាំងយកដីស្រែទៅបញ្ចាំឲ្យយួន រួចតាំងនិយាយថា យួនឈ្លានពាន។
    ត្រូវដឹងពីរបៀបរស់នៅរបស់ប្រជាជនខ្មែរតាមព្រំដែនយួន ជាពិសេសនៅខេត្តស្វាយរៀង ។ ប្រជាជនជនដូចជានៅព្រំដែន ទាំងនោះ មានដី មិនធ្វើស្រែដោយខ្លួនឯងទេ តែបែរជាយកដីទៅជួលឲ្យយួន ទៅបញ្ចាំឲ្យយួន ។ ដលពេលដែលបញ្ចាំទៅ គ្មានលុយលួសយកដី គឺដីត្រូវដាច់ជាកម្មសិទ្ធរបស់គេ។
    រឿងនេះ វាមានច្បាប់ តែធ្វើដូចម្តេច បើគាត់ ធ្វើស្ងាត់ៗ តែគាត់?