ដោយ៖ ញឹម សុខន
ថ្ងៃអាទិត្យ ទី16 វិច្ឆិកា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ប្រជាសហគមន៍អ្នកមានជម្លោះដីធ្លីប្រមូលផ្ដុំគ្នានៅពន្ធនាគារព្រៃសកាលពីព្រឹកមិញនេះ (រូបថត៖ ញឹម សុខន)
ប្រជាសហគមន៍មកពីរាជធានីខេត្ត ប្រកាសមុខពន្ធនាគារព្រៃស នាព្រឹកថ្ងៃអាទិត្យនេះថា ពួកគេនឹងប្រមូលផ្តុំគ្នាតវ៉ាមុខពន្ធនាគារនេះ រៀងរាល់មួយសប្តាហ៍ម្តង បើតុលាការមិនដោះលែងសកម្មជន១៧នាក់ឲ្យមានសេរីភាពវិញទេនោះ។
ការប្រកាសនេះ ធ្វើឡើងក្នុងពិធីរំដោះគ្រោះតាមបែបព្រះពុទ្ធសាសនា នៅមុខពន្ធនាគារព្រៃស នាថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៤នេះ នូវអ្វីដែលក្រុមអ្នកតវ៉ាជឿថា អាចជំរុញឲ្យសកម្មជនទាំង១៧នាក់ដែលកំពុងជាប់ឃុំខ្លួន អាចរួចផុតពីការចោទប្រកាន់ទាំងអយុត្តិធម៌។
ក្នុងពិធីតស៊ូមតិដោយសន្តិវិធីនោះ ព្រះសង្ឃដែលបាននិមន្តចូលរួម បានសូត្រកំណាព្យ បែបបន្ទន់ចិត្តឲ្យមន្ត្រីពាក់ព័ន្ធពិចារណា ដោះលែងអ្នកតស៊ូមតិទាំងនោះឲ្យមានសេរីភាពវិញ។
សកម្មជនដែលកម្លាំងចម្រុះរបស់រដ្ឋាភិបាលចាប់ឃុំខ្លួនទាំង១៧នាក់នោះរួមមាន ស្ត្រីជាសម្មជនដីធ្លីនៅតំបន់បឹងកក់៩នាក់ ស្ត្រីជាតំណាងសហគមន៍ថ្មគោលម្នាក់ ដែលមានកូន៧នាក់ក្នុងបន្ទុកគ្រួសារ ព្រះសង្ឃគង់នៅវត្តស្ទឹងមានជ័យចំនួន៣អង្គ ដែលសកម្មទាមទារយុត្តិធម៌សង្គម និងសកម្មជននយោបាយ របស់គណបក្សសង្គ្រោះជាតិចំនួន៤នាក់ទៀត។
កូនស្រីម្នាក់ក្នុងចំណោមកូនទាំង៧នាក់របស់អ្នកស្រីភួង សុភាព សកម្មជនដីធ្លី នៅថ្មគោល ដែលកំពុងជាប់ពន្ធនាគារ កញ្ញា សៀង សុខេង ប្រាប់អ្នកសារព័ត៌មានពេលចូលរួមតវ៉ានោះថា ពួកគេទាំង៧នាក់កំពុងអត់អាហារបរិភោគ ដោយសារបងស្រីដែលទទួលបន្ទុកដោះស្រាយជីវភាពគ្រួសារធ្លាក់ខ្លួនឈឺ មិនអាចទៅធ្វើការក្នុងរោងចក្រដូចធម្មតាបាន បន្ទាប់ពីដឹងថា ម្តាយត្រូវអាជ្ញាធរចាប់ឃុំខ្លួន។ កញ្ញាបន្តថា ប្អូនតូចៗបង្ខំចិត្តឈប់ទៅសាលា ចំណែកឯប្អូនអាយុ២ខួបអត់ទឹកដោះប៉ៅ។ កញ្ញាអំពាវនាវឲ្យតុលាការដោះលែងម្តាយខ្លួន ដើម្បីមកគ្រប់គ្រងកូនចៅវិញ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះ មានប្រសាសន៍ថា ពិធីបន់ស្រន់ដែលអ្នកភូមិកំពុងធ្វើនេះ បង្ហាញថា ពលរដ្ឋហាក់អស់ជំនឿលើប្រព័ន្ធដឹកនាំរដ្ឋក្នុងការស្វែងរកយុត្តិធម៌ជូនពួកគេ ទើបពួកគេងាកមកបន់ស្រន់ ឲ្យវត្ថុស័ក្តិសិទ្ធិជួយអន្តរាគមន៍ទៅវិញ។ លោកចាត់ទុកថា វិធានការចាប់ខ្លួននោះថា ជារូបភាពគំរាមកំហែងសេរីភាពបញ្ចេញមតិ។
យ៉ាងនេះក្តីមន្ត្រីរដ្ឋាភិបាលធ្លាប់អះអាងថា ការចាប់ខ្លួនមនុស្សទាំង១៧នាក់ដាក់ពន្ធនាគារនោះ គឺធ្វើឡើងតាមនីតិវិធីច្បាប់ ដើម្បីពង្រឹងនីតិរដ្ឋនៅម្ពុជា។ ប៉ុន្តែអ្នកតាមដានសង្គមមើលឃើញថា អ្នកមានអំណាចដែលប្រព្រឹត្តិបទល្មើធ្ងន់ធ្ងរ សមត្ថកិច្ចមិនបានចាប់ខ្លួនមកផ្តន្ទាទោសទេ ដូចជាករណីលោក ឈូក បណ្ឌិត ដកកាំភ្លើងខ្លីបាញ់កម្មករ៣នាក់ឲ្យរងរបួសកាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១២ ការបាញ់សម្លាប់លោក ម៉ៅ សុខចាន់ នៅគល់ស្ពានក្បាលថ្នល់ កាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៣ ការសម្លាប់អ្នកលក់បាយនៅគល់ស្ពានស្ទឹងមានជ័យកាលពីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៣ ការសម្លាប់កម្មករ៥នាក់នៅផ្លូវវ៉េងស្រេងកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៤នេះជាដើម៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
សកម្មភាពអ្នកភូមិបឹងកក់និងថ្មគោលទាមទារនៅមុខពន្ធនាគារព្រៃស (វីដេអូ)
ដោយ៖ ឧស្សាហ៍
ថ្ងៃអាទិត្យ ទី16 វិច្ឆិកា 2014
http://vodhotnews.com
សកម្មភាពអ្នកភូមិបឹងកក់និងថ្មគោលទាមទារនៅមុខពន្ធនាគារព្រៃស
systematic corruuption in the legislative body must be eradicated, the corruption committed with its systematic structure, a structure organized at the Department Level! this systematic is orgainized within the ministry level!
I want HUN SEN himself admiring that he have no ability to work for this nation. get out when you still have time the more you stay the more problem you will face. don’t ever think military action can silence these people. the whole world is watching you Mr……… you are not a GOD for this nation or the world, instate you are the enemy in your own nation and the world. peace to all CAMBODIAN