ដោយ ទេព សុរ៉ាវី
2014-11-16
RFA

ក្រុមគ្រួសារអ្នកស្លាប់ក្នុងព្រឹត្តិការណ៍ជាន់គ្នាស្លាប់នៅស្ពានពេជ្រ ចូលរួមក្នុងពិធីប្រារព្ធខួប៣ឆ្នាំ នាមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣។ RFA/Ouk Savborey
សាសាលារាជធានីភ្នំពេញ មានគម្រោងរៀបចំខួប៤ឆ្នាំ ឧទ្ទិសកុសលដល់វិញ្ញានក្ខន្ធ នៃអ្នកស្លាប់ក្នុង ហេតុការណ៍ជាន់គ្នាស្លាប់ នៅលើស្ពានពេជ្រ នៅថ្ងៃទី២២ វិច្ឆិកាខាងមុខ។ ទន្ទឹមនេះ សាច់ញាតិជនរងគ្រោះដែល រួចពីស្លាប់ក្នុងហេតុការណ៍នោះ ក៏ទទួចឲ្យរដ្ឋាភិបាល រកអ្នកដែលទទួលខុសត្រូវ យកមកផ្តន្ទាទោស ប្រសើជាងការរំលឹកខួបជារឿងរាល់ឆ្នាំ។
យុវជន អ៊ុង ង៉ែត ជនរងគ្រោះម្នាក់ដែលបានរួចពីស្លាប់ក្នុងហេតុការណ៍ជាន់គ្នាស្លាប់ នៅស្ពានពេជ្រ ឲ្យដឹងថាព្រឹត្តការណ៍នៅយប់នោះ ហាក់នៅស្រស់ៗនៅឡើយសម្រាប់លោក។ លោកនៅតែខ្លាច កោះពេជ្រ មិនហ៊ានធ្វើដំណើរទៅទីនោះនៅពេលយប់ បើទោះបីជាវាកន្លងហួសរយៈពេល ៤ឆ្នាំហើយក៏ដោយ។
យុវជនវ័យ៣០ឆ្នាំរូបនេះ បញ្ជាក់ថាការរំលឹកខួបដល់អ្នកស្លាប់ ជាការប្រសើរមួយសម្រាប់ពួកគាត់។ ប៉ុន្តែបើចង់ឲ្យប្រសើជាងនេះទៅទៀតនោះ គឺរដ្ឋាភិបាលត្រូវស្វែងរកអ្នកទទួលខុសត្រូវ ក្នុងរឿងនេះ យកមកផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធពីការធ្វេសប្រហែសដែលបណ្តោយ ឲ្យមានហេតុការណ៍នេះកើតឡើង៖ «ខ្ញុំគិតថាអ្នកដែលធ្វើប្រហែសនឹង គិតថាសមទទួលទោស ប៉ុន្តែស្រុកយើងឥឡូវវាមិនស្រួលទេ។ អ្នកមានរបួសទាំងអស់គ្នានឹងគាត់បានតែគេសងជំងឺចិត្តខ្លះៗ ប៉ុន្តែបើឲ្យនិយាយពីរឿងទៅជាប់ទោសជាប់អីនឹង ខ្លះក៏គេមិនហ៊ាននិយាយអីដែរ សម្រាប់ខ្ញុំមិនថាខ្ញុំនឹងអីទេ ប៉ុន្តែប៉ុន្មានឆ្នាំតាំងពីរឿងក្តៅៗ ល្មមឲ្យជាប់ខ្លះហើយព្រោះអីវាមិនស្រួលដែរ ឲ្យស្លាប់មនុស្សប៉ុន្មានរយអ្នកអ៊ីចឹង»។
រហូតមកដល់ពេលនេះ មិនមានមន្ត្រីរដ្ឋាភិបាល និងសមត្ថកិច្ចណាម្នាក់ ត្រូវកាត់ទោស ឬលាលែង ចេញពីតំណែង ទាក់ទងនឹងហេតុការណ៍ជាន់គ្នាស្លាប់នៅស្ពានពេជ្រ កាលពីរាត្រីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១០នោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសក្រោយហេតុការណ៍នោះភ្លាមៗថា សោកនាដកម្មនេះកើតឡើងដោយការធ្វេសប្រហែស និងជាកំហុសរួមគ្នា របស់រដ្ឋាភិបាលនិងជនរងគ្រោះ។ រដ្ឋាភិបាលក៏បានប្រកាស បញ្ចប់ការស៊ើបអង្កេតសោកនាដកម្មនេះ ដោយបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការជាន់គ្នាស្លាប់នោះ បណ្តាលមកពីភាពភ័យស្លន់ស្លោ គឺមិនមែនដោយសារឆក់ខ្សែភ្លើង អំពីភេរវកម្ម ឬជាអំពើឃាតកម្មគ្រោងទុកជាមុននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកភូមិខ្វាក្នុងខណ្ឌដង្កោរិះគន់អាជ្ញាធរយឺតយ៉ាវពីការជួយរំដោះទឹកលិចផ្ទះពលរដ្ឋ
- ប្រជាពលរដ្ឋចោទអាជ្ញាធរខេត្តព្រះសីហនុថាអាចជាប់ពាក់ព័ន្ធបទល្មើសល្បែងស៊ីសង
- សាលាក្រុងគ្រោងរៀបចំខួប៤ឆ្នាំឧទ្ទិសកុសលដល់អ្នកស្លាប់នៅលើស្ពានកោះពេជ្រ
- ពលរដ្ឋទាមទារទម្លាក់មេភូមិនៅប៉ោយប៉ែតចោទថាបក្ខពួកនិយម
- សមត្ថកិច្ចចាប់អ្នកតវ៉ា៣នាក់និងព្រះសង្ឃមួយអង្គនៅមុខតុលាការរាជធានីភ្នំពេញ
- ព្រះសង្ឃឯករាជ្យទាមទារឲ្យលោកឈាងវុនសុំទោសពីរឿងប្រមាទព្រះសង្ឃ
- រដ្ឋាភិបាលមិនទាន់ផ្តល់សំណងដល់ជនរងគ្រោះក្នុងករណីផ្ទុះកាំជ្រួច
- សាច់ញាតិជនរងគ្រោះដែលស្លាប់ដោយផ្ទុះកាំជ្រួចទាមទារសំណងពីរដ្ឋាភិបាល
- ប្រជាពលរដ្ឋខេត្តព្រៃវែងព្រួយបារម្ភដាច់ស្បៀងដោយសារគ្មានទឹកធ្វើស្រែនៅឆ្នាំនេះ
you never and ever will find it, for this leaders if any thing involving whit their party you never can fine no one that committed this crime. peace for all