​ព្រះ​តេជគុណ លួ​ន សុ​វ៉ាត គ្រោង​និមន្ត​ដាក់​ញត្តិ​នៅតាម​ស្ថានទូត​ធំៗ​នៅ​ថ្ងៃស្អែក​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃចន្ទ ទី17 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ព្រះតេជគុណ លួន សុវ៉ាត កាលពី​ពេល​កន្លងមក

​ព្រះសង្ឃ​មួយ​អង្គ​ដែល​សាលាដំបូង​រាជធានី​កោះ​និមន្ត​ឲ្យចូល​បំភ្លឺ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស គ្រោង​និមន្ត​ដាក់​ញត្តិ​នៅតាម​ស្ថានទូត​ធំៗ​មួយចំនួន និង​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ​នៅ​កម្ពុជា នៅ​ថ្ងៃស្អែក​។​

គម្រោង​ដាក់​ញត្តិ​នេះ ធ្វើឡើង​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកាកោះ​និមន្ត​ព្រះអង្គ​ចូល​សវនាការ​នៅ​ថ្ងៃទី​២៥ ​ខែ​វិច្ឆិកា​ខាង​មុខ ពី​បទ​ក្បត់ជាតិ រារាំង​ពលរដ្ឋ​មិន​ឲ្យ​បោះឆ្នោត ឬ​អុកឡុក​ការិយាល័យ​បោះឆ្នោត និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។​

ព្រះ​តេជគុណ លួ​ន សុ​វ៉ាត មាន​ថេរ​ដីកានៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា ព្រះអង្គ​អំពាវនាវ​តាម​បណ្តាញ​សង្គម​ដល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ឲ្យចូល​រួម​ដាក់​ញត្តិ​នៅតាម​ស្ថានទូត​ធំៗ​មួយចំនួន​នៅ​កម្ពុជា ដូចជា អាមេរិក អង់គ្លេស បារាំង អូស្ត្រាលី ជប៉ុន និង​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជាជាដើម ដើម្បី​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់ ឲ្យជួយ​តាមដាន​ការបើកសវ​នា​ការជំនុំជម្រះ​ករណី​របស់​ព្រះអង្គ​។​

ព្រះ​តេជគុណ លួ​ន សុ​វ៉ាត មាន​ថេរ​ដីកា​បន្ថែមថា ប្រព័ន្ធ​តុលាការ​កម្ពុជាបាន​ប្រើ​ច្បាប់​គាបសង្កត់​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ និង​ចាប់​ព្រះសង្ឃ​ផ្សឹក ដោយ​រំលោភច្បាប់ព្រះពុទ្ធសាសនា ដែល​ជា​បាវចនា​ជាតិ និង​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។​

​ថ្មីៗ​នេះសាលា​រាជធានី​ភ្នំពេញ បាន​ផ្សឹក​ព្រះសង្ឃ​៣​អង្គ ដោយ​ចោទ​ពី​បទ​ចូលរួម​ធ្វើបាតុកម្ម​ខុសច្បាប់​ចាប់​សកម្មជន​ដីធ្លី​១០​នាក់ ដោយ​ចោទ​ពី​បទ​បិទ​ផ្លូវ​សាធារណៈ ធ្វើឲ្យប៉ះពាល់​ដល់​ចរាចរណ៍ជើងគោ​ក និង​អ្នក​ចាប់​នយោបាយ​បក្សប្រឆាំង​៤​នាក់ ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ​កាលពី​ពាក់កណ្ដាល​ខែ​កក្កដា ២០១៤៕

សូមសរសេរមកអ្នកនាង​ ថុលស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

8 Responses to "​ព្រះ​តេជគុណ លួ​ន សុ​វ៉ាត គ្រោង​និមន្ត​ដាក់​ញត្តិ​នៅតាម​ស្ថានទូត​ធំៗ​នៅ​ថ្ងៃស្អែក​​"

  1. សែន សម្បូរ says:

    បើនិយាយអំពីរំលោភលើព្រះពុធ្ធសាសនាគឹព្រះតេជគុណ លួន វា៉ត ហ្និងតែម្តង ? មិនគរពប្រណិប័ត្តវីធមន៍ព្រះឲបានត្រិមត្រូវទេគិទតែដើរធ្វើនយោបាយ?ជេដៀលប្រមុខរដ្ឋាភិបាលនូវក្នុង(Facebook ) ញុះញង់ប្រជាពលរដ្ឋឲធ្វើបាតុកម្មជាដើម សួរថាតើព្រះតេជគុណ លួន វា៉តចាត់ទុកថាជាព្រះសង្សឬក៏ជាអ្នកនយោបាយ?បើសិនជាព្រះសង្សចុះហេតុអីមិនប្រទិប័តធមន៍ឲបានត្រិមត្រូវ តើព្រះសង្សរាប់មុឹនអង្កនូវ
    ក្នុងប្រទេសខ្មែរទាំងមូលហេតុអ្វីក៏មិនធ្វើតាមព្រះតេជគុណ លួន វា៉ត ទៅ? បើធ្វើជានាក់នយោបាយសុំមេត្តាដោះស្បងជពរចេញទៅកុំធ្វើឲព្រះពុធ្ធសាសនាអាប់អោនប្រយ័ត្យមានបាប !បួសជាលោកសង្សត្រូវតែមានក្រិតវិន័យតិងរិណាស់គឹឲមានចិត្តខ័ណ្ទទ័យមិនត្រូវមានកាមកិលេស ទសះ មហះ ហិង្សាដូចជាព្រះតេជគុណ លួន វា៉ត នោះទេ ?

  2. Sam Sary says:

    រដ្ឋាភិបាលកម្ពុជាមានលក្ខណៈខ្សោយណាស់។ បើដឹងថា លួន សុវ៉ាត ក្បត់ជាតិ រារាំងពលរដ្ឋមិនឲ្យបោះឆ្នោត ឬអុកឡុកការិយាល័យបោះឆ្នោត និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ហេតុអ្វីបានជារដ្ឋាភិបាលមិនបានចាប់វាដាក់ឃុំឱ្យហើយទៅ? ទុកឱ្យវាដើរទៅអុកឡុកសង្គម មិនឱ្យបានសុខ។ លួន សុវ៉ាតគឺជាប៊ីនឡាដិនទីពីរនៅកម្ពុជា។

  3. sam rein sy says:

    លួន សុវ៉ាត ពិតជា ប៊ីនឡាដិន ទីពីរនៅកម្ពុជាមែន។
    He is the most wanted that offered 25 million Riels.

  4. lolo says:

    លួន សុវ៉ាតគឺជាប៊ីនឡាដិនទីពីរនៅកម្ពុជា? Bin Laden?

  5. បរិមី ព្រ:វិហារ says:

    ឯកភាពតាមមតិរបស់ sam sary ត្រូវអនុវត្តច្បាប់ ចំពោះក្រុមបែបនេះ មិនត្រូវបណ្តែតបណ្តោយ ហើយបើទោះបី វាមានអ្វីកើតឡើងក៏ដោយ ដូចជាត្រូវការ ខាងកំលាំងបាយក៏ដោយ យើងទាំងអស់គ្នានឹងប្រឈមមុខប្រើប្រាស់កំលាំងទប់ទល់ យើងមើលឃើញច្បាស់ថា បើកាលណាកំលាំងសមត្ថកិច្ចមានការអនុវត្តច្បាប់ខ្សោយហើយ ក្រុមពួកវានេះងើបឡើងហើយ បើក្រុមខិលខូចនេះរីកដាលកាន់តែធំនឹងបង្កចលាចលកាន់តែខ្លាំង ! សមត្ថកិច្ច ត្រូវចាត់ការតាមផ្លូវច្បាប់ ប្រសើរជាងទុកដល់សភាពការណ៍បង្ហូរឈាម ឬការកើតឡើងជាថ្មី នូវរបបខែ្មរក្រហមលើមាតុភូមិនេះ ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ត្រូវបង្កើនល្បឿន កាត់បន្ថយក្រុមពុករលួយ ជាមន្ត្រីក្តី ក្រុមហ៊ុនក្តី ជាពិសេសលុបបំបាត់ការរំលោភដីធ្លី និង អយុតិ្តធម៌សង្គមឱយបានច្រើនជាអតិបរិមា ក្នុងន័យកាត់បន្ថយកំហឹង ការច្រណេនឈ្ននីស ការគុំគួន សងសឹង រវាងអ្នកមានអំណាច អ្នកមានទ្រព្យ និងមន្ត្រីរាជការ និងប្រជាជន ដោយខិតបង្កើនគុណភាព សេវាសាធារណះ និងកាត់បន្ថយក្រុមខ្វះវិជ្ជាជីវះ ក្នុងការបំរើរាស្ត្រ …. ។ នេះជាដំណាក់កាលថ្មី នៃសង្គមជាតិរបស់យើង. !!!?

  6. Bol says:

    ចាប់អាត្រងោលនេះ ដាក់គុកទៅ។
    អាត្រងោលនេះ ធ្វើខូចជំនឿប្រជាពលរដ្ឋខ្មែរលើពុទ្ធសាសនា។
    ល្អមើលណាស់ កាលណាគេឃើញសកម្មភាពព្រៃផ្សៃ ច្រងេងច្រងាងរបស់មនុស្សគ្រងស្បង់ប៉ុន្មានក្បាល នៅវត្តស្ទឹងមានជ័យ នៅមុខសាលារាជធានី ជាដើម។
    ពួកនោះ គឺជាក្រុមអាត្រងោល លួន សាវាត និងអាតិញ ស្អីគេនោះ ហ្នឹងហើយ៕

  7. people says:

    oh mr bol you swear to monk you will go to hell one day’ the judge accused monk the past he did ‘what about chhouk bun dit? and what about the thugs who shoot factory workers? what the thugs put grenades on the democracy park 1997 kill people?these judges are hun-sen dog’why don’t theses judges investigate the scandal in parliament?cpp have too many dirty trick like their boss veitcong.GOD bless all cambodian people’

  8. Knight Rider says:

    បួសជាសង្ឃមិននៅក្នុងវត្ត គិតតែដើររករឿងគេឯង ហើយ ចោទ ថាគេរំលោភសិទ្ធ និងមើលងាយព្រះពុទ្ធសាសនា ទៅវិញ មិនខ្លាច បាបទេឬ? បើគេពិត ជា អាក្រក់ដូចការចោទប្រកាន់មែននោះហេតុអីគេមិន ចាប់ប្រមូលលោកសង្ឃទាំងអស់យកទៅផ្សឹក ទៅ?គេ ធ្វើ តែចំពោះ សង្ឃរំលោភច្បាប់ ប៉ុណ្ណោះ សូមមេត្តាកុំយកព្រះពុទ្ធសាសនាទៅបិទបាំងអំពើរទុច្ចរបស់ខ្លួន បួសជាសង្ឃ ត្រូវខន្តី ទ្រិស្តីព្រះពុទ្ធគឺ អហិង្សា។
    រឿងមួយទៀត មិនត្រូវយកវត្តអារា៉ម ទៅធ្វើជាជំរកដល់ជន់ឧក្រិដ្ឋអោយសោះគឺអាចនឹងមានទោស ដល់ខ្លួន។
    ខ្ញុំបានឃើញក្នុង video កាលពីឆ្នាំ២០១៣ ក្រោយ ពេលបោះឆ្នោត ឃើញពួកក្មេងនិងលោកសង្ឃស្ទាវនាំគ្នាព័ទ្ធស្ទាក់វាយ ក្រុមសមត្តកិច្ចហើយនិងដុតឡាន ឆេះ អស់ រួចនាំគ្នារត់គេចរត់ចូលវត្ត ហើយលោកសង្ឃមួយចំនួនបាន ចេញមករារាំង មិន អោយសមត្តកិច្ចចាប់ជនឧក្រិដ្ឋទាំងនោះ។ នេះជាការជ្រៀតជ្រែកកិច្ចការសមត្ថកិច្ច សង្ឃទាំងនោះត្រូវតែចាប់ផ្សឹកនិងដាក់ទោស។
    រាជរដ្ឋាភិបាលត្រូវតែពង្រឹងច្បាប់អោយបានរឹងមាំដោយប្រើកម្លាំងសមត្ថកិច្ចបង្ក្រាបកុំអោយពួកនេះបង្ករចលាចលបានដែលអាច និង ឈាន ទៅជាសង្រ្គាមសីុវិលទៀត សង្ឃប៊ុន តិញនិងលួន សាវ៉ាត ជាសង្ឃបារ៉ាជិក៕