ដោយ៖ ណាត សុភាព
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
អ្នកជំនាញលើកិច្ចការបោះឆ្នោត និងអ្នកច្បាប់យល់ថា បើគណបក្សទំាងពីរអនុញ្ញាតិឲ្យបេក្ខជនដែលមានសញ្ជាតិពីរធ្វើជាសមាសភាពនៃគណៈកម្មការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នឹងជួយឲ្យស្ថាប័នជាតិមួយនេះកាន់តែប្រសើរជាង ការកំណត់ឲ្យមន្រ្តីគជបត្រូវមានសញ្ជាតិតែមួយគត់នោះ។
ការលើកឡើងនេះ គឺបន្ទាប់ពីក្រុមការងារបច្ចេកទេសបក្សទាំងពីរ នៅបន្តខ្វែងគំនិតគ្នាត្រង់ការកំណត់សញ្ជាតិខ្មែរពីកំណើតរបស់សមាសភាព គ.ជ.ប ឲ្យមានតែមួយ ដែលទាមទារដោយគណបក្សប្រជាជនកម្ពុជា ខណៈគណបក្សសង្គ្រោះជាតិទាមទារឲ្យមានសញ្ជាតិពីរ។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ(និចហ្វិច) លោក ហង្ស ពុទ្ធា យល់ថាបើបើកឲ្យអ្នកមានសញ្ជាតិពីរធ្វើការនៅ គ.ជ.ប នឹងមានប្រយោជន៍ច្រើនដល់ស្ថាប័ននេះ និងមិនធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងរវាងបក្សទំាងពីរនោះទេ។ លោកមានប្រសាសន៍ថា «ខ្ញុំសំនូមពរឲ្យគណបក្សទាំងពីរ លោកអនុវត្តទៅតាមកិច្ចព្រមព្រៀង ពិសេសគឺរក្សាទុកបេក្ខភាពលោកស្រី ពុង ឈីវកេក ឲ្យនៅដដែល ដើម្បីធានាឲ្យមាននិរន្តរភាពនៅក្នុងសង្គម និងនយោបាយ»។
លោកមេធាវី សុក សំអឿន យល់ថាការកំណត់សញ្ជាតិមួយឬពីរ អាស្រ័យលើគណបក្សនយោបាយទំាងពីរ។ តែលោកបញ្ជាក់ថា ការកំណត់សញ្ជាតិតែមួយអាចធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកដែលមានសញ្ជាតិពីរ ករណីមានបញ្ហាផ្សេងពេលបំរើការងារ។ លោកយល់ថា ការបើកទូលាយឲ្យមានសញ្ជាតិពីរ មានសារៈសំខាន់សម្រាប់សមាសភាព គ.ជ.ប។ លោកថា «ដូចថា យើងបើកទូលាយបន្តិចទៅ ព្រោះបើស្រុកយើងនៅមានការភ័យខ្លាច អញមានរឿងអី អញរត់ទៅក្រៅអត់រួច។ អ៊ីចឹងអាចនឹងធ្វើឲ្យបាត់អ្នកដែលគាត់មកពីស្រុកក្រៅ គាត់អត់អាចជួយយើងបានទេ»។
តាមច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រា៣៣មានខ្លឹមសារថា ពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នា និងគាំពារឲ្យមានសញ្ជាតិពីរ ក្នុងការបំពេញការងារ និងរស់នៅសង្គម។
ប៉ុន្តែប្រធានក្រុមការងារចរចាពីការរៀបចំច្បាប់បោះឆ្នោតថ្មីមកពីគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋសភា កាលពីម្សិលមិញថា បក្សទាំងពីរនៅតែខ្វែងគំនិតគ្នាត្រង់ការកំណត់សញ្ជាតិខ្មែរពីកំណើត និងសញ្ជាតិខ្មែរតែមួយគត់។ លោកថា បញ្ហាមួយទៀត គឺការហាមសាច់សារលោហិត ឬសែស្រឡាយរបស់ប្រធានឬអនុប្រធានគណបក្សនយោបាយ ធ្វើការនៅ គ.ជ.ប។
ចំណែកប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា គណបក្សនេះ មិនចង់ឲ្យមានការកំណត់សញ្ជាតិតែមួយសម្រាប់មន្រ្តី គ.ជ.ប នេះទេ ព្រោះនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ មិនបានហាមអ្នកមានសញ្ជាតិពីរធ្វើនៅក្នុងស្ថាប័នណាមួយនោះឡើយ។ លោកថា រាល់ចំណុចខ្វែងគំនិតគ្នាគឺទុកជូនថ្នាក់ដឹកនាំកំពូលជាអ្នកសម្រេច បន្ទាប់ពីក្រុមការងារនៃគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជាបន្តពិភាក្សានៅថ្ងៃទី២៤ ខែវិច្ឆិកា នេះបន្តទៀត៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
សញ្ជាតិ 2 មិនអី ទេ !
ត្រូវ ប្រយ័ត្ន ជនជាតិ បរទេស មានមុខ នាទី ដឹកនាំប្រទេស អោយក្លាយជា កម្ពុជាក្រោម ទី 2 !
នៅអាមេរិក បារាំង អាលឺម៉ង់ ជប៉ុន …. ថៃ ម៉ាឡេសីុ តើមានប្រទេសណាហ៊ានកំណត់កិច្ចការសំខាន់ៗបែបនេះឱយមានសញ្ញាតិ 2 នោះ ។ ក្រែងយើងគិតគូរផលប្រយោជន៍មែនទេ ហេតុអីតំរូវឱយអ្នកមានសញ្ជាតិពីរចូលបានទៅវិញ បើមានយួនមានសញ្ជាតិខែ្មរចូលមិនវីវរទេឬ?! ពួកនេះជាពួកសីុមពីរមែន!??
Cambodians who were born in Cambodia but later became either US, Australian, French, Canadian, German……etc should be eligible for member or candidate of NEC.
Due to political changes in Cambodia in 70’s and 80’s, there were plenty of Cambodian refugees and later they settled in other countries.
Before 70’s, there were some two nationalities who were sent to study overseas. Even HM the king and other very high positions in RGC. Therefore, any citizens who were born in Cambodia should not be prohibited from member of any public sector.
Please try to avoid double standard as it is not fair to them.
And of course, it should not available for those who were born in China, US, England, Vietnam …..etc.
If that idea against two nationalities to those whose their parents are Cambodian, and they also were born in Cambodia, it has to have a valid reason/explanation other than just party’s option. And please open up your mind to become modern politicians,thank.
Samneang
………………. , ស្លាប់ ដោយសប្បាយ ភ្លើតភ្លើង . !
……………….. , ស្លាប់ ដើម្បី ប្រទេសជាតិ មិនហ៊ាន . !
អ្នកជំនាញដែលលើកឡើងក្នុងអត្ថបទនេះ គឺជាអ្នកមានសញ្ជាតិ២ ហា ហា ហា!
អាសុីចង់ធ្វើអីចេះ
ត្រូវតែសញ្ជាតិខ្មែរមួយគត់ទើបត្រិមត្រូវ មានដែលធ្លាប់គិទទេថាចុះបើសញ្ជាតិពីរតែខ្មែរយួនទៅវិញនោះតើគិទយា៉ងណា ?សូមអស់លោក
បក្សសង្រ្គោះគិទឲបានហ្មត់ចត់ផង ?
ឬមួយបក្សcnrpរកអ្អកសញ្ជាតិខ្មែរតែមួយហើយពិតប្រាកដមិនបានបានជាប្រកែកម្លេះគួឲ្យខ្មាស់គេណាស់
it dosen’t matter as long as they serve cambodia and people’