ព្រះ​តេជគុណ​ លួ​ន សុ​វ៉ាត ស្នើ​ប្រទេស​មហាអំណាច​ឃ្លាំ​មើល​តុលាការ​ខ្មែរ​ដែល​ចោទ​ព្រះអង្គ​ថា​ក្បត់ជាតិ​​

ដោយ៖​ ញឹម សុខន​
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ព្រះ​តេជគុណ លួ​ន សុ​វ៉ាត (រូបថត៖ ញឹម សុខន)

​ព្រះសង្ឃ​មួយ​អង្គ ដែល​ចូលរួម​យ៉ាង​សកម្ម ជំរុញ​ឲ្យមាន​ការគោរ​ព​សិទ្ធិមនុស្ស ទទូច​ឲ្យ​ស្ថានទូត មហាអំណាច​នានា ជួយ​តាមដាន ពី​ឯករាជ្យភាព​របស់​តុលាការ​កម្ពុជា ខណៈ​ព្រះអង្គ​មាន​ដីកាកោះ ឲ្យចូល​បំភ្លឺ​នៅ​ចុង​ខែ​នេះ ជុំវិញ​បទ​ចោទ​ថា​ក្បត់ជាតិ​។​

ការជំរុញ​នេះ ធ្វើឡើង​តាមរយៈ​ការ​និមន្ត​ហែ​ញត្តិ ដាក់​នៅ​ស្ថានទូត​អាមេរិក ទូត​អង់គ្លេស បារាំង សហភាព​អឺរុប និង​តំណាង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ស្ថានទូត​មួយចំនួនទៀត នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ ដែល​មាន​ព្រះសង្ឃ និង​ប្រជា​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ជិត​២០០​អង្គ​/​នាក់​ចូលរួម​។​
​ព្រះ​តេជគុណ លួ​ន សុ​វ៉ាត ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកាកោះ និមន្ត​ព្រះអង្គ​ចូល​សវនាការ​នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា​ខាង​មុខ ដើម្បី​បំភ្លឺ​ពី​បទ​ក្បត់ជាតិ រារាំង​ពលរដ្ឋ​មិន​ឲ្យ​បោះឆ្នោត ឬ​អុកឡុក​ការិយាល័យ​បោះឆ្នោត និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។​

​ព្រះ​តេជគុណ លួ​ន សុ​វ៉ាត មាន​ថេរ​ដីកា​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ដាក់​ញត្តិ​ថា តាំង​ពី​ព្រះអង្គ​បួស​ជា​ង​២០​វស្សា​មកនេះ ព្រះអង្គ​មិន​ដែល​ធ្វើ​អ្វី​ខុស​នឹង​ពុទ្ធឱវាទ​ឬ​ច្បាប់​រដ្ឋ​ទេ ដូចនេះ​អ្វីដែល​តុលាការ​ចោទប្រកាន់​ព្រះអង្គ​នោះ​ហាក់​ឆ្ងាយ​ពី​ការពិត​។ ព្រះអង្គ​មាន​ថេរ​ដីកា​បញ្ជាក់ថា «​មនុស្ស​ស្លាប់​នៅ​ផ្លូវ​វ៉េងស្រេង ៥-៦​នាក់ ក៏​មិនមែន​អាត្មា​ញុះញង់ ស្ពាន​មុនី​វង្ស​ស្លាប់​មនុស្ស​ម្នាក់​ក៏​មិនមែន​អាត្មា​ញុះញង់ មុខ​វត្ត​ស្ទឹងមានជ័យ​ស្លាប់​ស្ត្រី​លក់​បាយ​ម្នាក់ ក៏​មិនមែន​អាត្មា​ញុះញង់ ទីលាន​ប្រជាធិបតេយ្យ​វ៉ៃ​ទាំង​ព្រះសង្ឃ វ៉ៃ​ទាំង​ព្រះ​ពុទ្ធរូប វ៉ៃ​ទាំង​ពុទ្ធបរិស័ទ ក៏​មិនមែន​អាត្មា​ញុះញង់ ដោយ​លែ​ករឿង​ដីធ្លី​នៅ​បឹង​កក់ ក៏​មិនមែន​អាត្មា​ទៅ​ញុះញង់​»​។​

ជា​ការកត់សម្គាល់ ព្រះ​តេជគុណ លួ​ន សុ​វ៉ាត បានបង្ហាញ​ព្រះកាយ​ញឹកញាប់ ផ្តិត​យក​រូបភាព នៃ​ព្រឹត្តិការណ៍​តវ៉ា រឿង​ដីធ្លី សកម្មភាព​ទាមទារ​យុត្តិធម៌​សង្គម យុទ្ធនាការ​ជំរុញ​ឲ្យមាន​ការគោរ​ព​សិទ្ធិមនុស្ស និង​ផលិត​ជា​ខ្សែ​វីដេអូ បង្ហោះ​តាម​បណ្តាញ​សង្គម ទាក់ទិន​នឹង​អាជ្ញាធរ​ដុត​ផ្ទះ​ប្រជាពលរដ្ឋ រឿង​បណ្តេញចេញ ក្នុង​ជម្លោះ​ដីធ្លី​ជាដើម​ចម ត្រូវ​អាជ្ញាធរ​ចាប់​ឃាត់​ព្រះកាយ​ជា​ញឹកញាប់ និង​ដាក់​លក្ខខណ្ឌ​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​បន្ត​ទៀត​។​

ព្រះអង្គ លួ​ន សុ​វ៉ាត ឲ្យដឹង​ដែរថា ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​ជា​អ្នក​បួស កាន់​ព្រះពុទ្ធសាសនា រយៈពេល​២៥​ឆ្នាំ​មកនេះ ព្រះអង្គ​នឹង​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ដីកាកោះ​។ ព្រះអង្គ​មាន​ថេរ​ដីកា​បញ្ជាក់ថា «​អាត្មា​នឹង​ចូល​ទៅ​ទេសនា​ក្នុង​បន្ទប់​តុលាការ ឲ្យ​ចៅក្រម​ព្រះរាជអាជ្ញា​កាន់​ធម៌ ព្រហ្ម​វិហារធម៌ កាន់សីល​៥​ជាដើម ហើយ​និង​កុំ​កាត់ក្តី​ប្រកប​ដោយ​អគតិ​ធម៌​ទាំង​បួន​»​។​

សកម្មជន​ដីធ្លី​នៅ​តំបន់​បឹកកក់​ម្នាក់ ដែល​រដ្ឋាភិបាល​ធ្លាប់​ចាប់​ដាក់​ពន្ធនាគារ ជាង​១​ខែ ដោយសារ​ប្រឆាំង  នឹង​ការបណ្តេញចេញ អ្នកស្រី បូ​វ សុភា បានដើរ​ហែ​ក្បូន​នៅ​ព្រឹក​មិញ​នេះដែរ អះអាងថា បើ​រដ្ឋាភិបាល នៅតែ​បន្ត​អភិវឌ្ឍន៍ ដោយ​រំលោភ​សិទ្ធិមនុស្ស​នោះ អ្នករងគ្រោះ​ទំនងជា​មិន​បញ្ឈប់​ដើរ​តាម​ផ្លូវ​សាធារណៈ​ដើម្បី​ស្វែងរក​យុត្តិធម៌​ទេ​។ អ្នកស្រី​ថា «​ពួក​ខ្ញុំ​អត់​ខ្លាច​ទេ កុំ​ថា​ឡើយ​តែ​ចាប់​ប្រជាពលរដ្ឋ​បឹងកក់​៨​នាក់ ឬ​ព្រះសង្ឃ​ទៀត គ្រប់​ទាំងអស់​១៨​អង្គ /​នាក់​ហ្នឹង គឺ​ពួក​ខ្ញុំ​អត់​មានការ​ខ្លាច​ទេ អ្វី​ដែល​ខ្លាច​គឺ​ខ្លាច​អត់​មាន​សេរីភាព និង​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ គឺជា​ខ្លាច​បំផុត​សម្រាប់​ពួក​ខ្ញុំ​»​។

​នាយករដ្ឋមន្ត្រី​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មកនេះ ធ្លាប់​អះអាង​ម្តងទៀត ក្រោយ​បោះឆ្នោត​អាណត្តិ​ទី​៥​នេះ​ថា នឹង​ធ្វើ​កំណែទម្រង់​ទប់ស្កាត់​អំពើពុករលួយ និង​ប្រព័ន្ធ​យុត្តិធម៌​ផងដែរ ដើម្បី​ដណ្តើម​ប្រជាប្រិយភាព​ពី​ដៃគូ​នយោបាយ បន្ទាប់​ពី​ធ្លាក់​ប្រជាប្រិយភាព អស់​២២​អាសនៈ​ក្នុង​សភា​។​

ព្រះ​តេជគុណ លួ​ន សុ​វ៉ាត មានជំនឿថា តាមរយៈ​យុទ្ធនាការ​ដាក់​ញត្តិ​ថ្ងៃនេះ តំណាង​ស្ថានទូត ជា​ប្រទេស​មហាអំណាច និង​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១​នេះ នឹង​តាមឃ្លាំមើល​សវនាការ​នា​ថ្ងៃទី​២៥​ខែ​វិច្ឆិកា​នេះ ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស និង​ជំរុញ​ឲ្យ​អ្នក​ដឹកនាំ​តាម​គន្លង​ប្រជាធិបតេយ្យ​៕

​សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

10 Responses to "ព្រះ​តេជគុណ​ លួ​ន សុ​វ៉ាត ស្នើ​ប្រទេស​មហាអំណាច​ឃ្លាំ​មើល​តុលាការ​ខ្មែរ​ដែល​ចោទ​ព្រះអង្គ​ថា​ក្បត់ជាតិ​​"

  1. សែន សម្បូរ says:

    នេះជាច្បាប់របសប្រទេសខ្មែរពិភពលោកគេមិមែនភ្លឹទេកុំចេះតែដើរញុុះញង់បរទេឲធ្វើតាមគុំនិតឆ្កួតលីលា របស់ខ្លួននោះ សង្សមិនចំជា
    សង្ស លួន សុវា៉ត ដោះស្បង់ជីព័រចេញទៅបើខ្លួនជាសង្សដាច់សិល្យទៅហើនោះ។

  2. ខ្មែរចេះស្គាល់ជាតិ says:

    អាយួនcppកំពុងចាប់ផ្ដើមចោតនឹងចាប់លោកសង្សញ៉ត់ចូលពន្ធនាគាដូចនៅសម័យខ្មែរនៅកម្ពុជាក្រោម​​​​,រាល់ថ្ងៃពួកអាចុយមាយក្បត់cppគ្មានដឹងអីទេ,ឲ្យតែឃើញជនជាតិខ្មែរនិយាយអ្វីៗបន្តិចបន្តួចចាប់គ្នាញ៉តគុក។ពួកអាកូនឥតពូជ។

  3. ព្រះរាជាណាចក្រដឹកនាំតាមបែបអាខ្វាក់ជិះកអាខ្វិន says:

    ក្បត់ជាតិគឺក្បត់អញ(អាសែន)!!!!

  4. ខ្មែរចេះស្គាល់ជាតិ says:

    លួ​ន សុ​វ៉ាតមិមែនក្បត់ជាតិទេ វាគឺជាប៊ីនឡាដិនតែប៉ុណ្ណោះ។ ថ្ងៃណាមួយវានឹងដាក់គ្រាប់បែកកម្ទេចវិមានឯករាជ្យ ក៏អាចថាបាន។

  5. Bol says:

    ម្យ៉ាងដែរ! តើកម្ពុជានេះ វាអាក្រក់ប៉ុណ្ណាទៅ? កម្ពុជា វាត្រូវតែមានចៅហ្វាយគ្រប់ជំនាន់អញ្ចឹងឬ?
    ឥឡូវ ម៉េចក៏មិនទៅត្រួតលោក ប្រាយុធ?

    តើក្នុងពេលប្រជុំអាស៊ាននៅមីយ៉ានម៉ា លោកអូបាម៉ា មានបាននិយាយបន្ទោសលោកប្រាយុធឬទេ?
    សង្គមមួយ វាត្រូវតែករណីពិសេស ដែលរដ្ឋាភិបាលមួយត្រូវចេះដោះស្រាយគ្រប់គ្រងជាតិឲ្យមានស្ថិរភាព និងសន្តិសុខ។
    យើងត្រូវចេះប្រើសិទ្ធិរបស់យើង ដែលមិនប៉ះពាល់ដល់អ្នកដទៃ និងមិនធ្វើឲ្យប្រទេសធ្លាក់ក្នុងអស្ថរភាព៕

  6. chanry says:

    Why are you afraid ? Don’t wake up the world.If your action true please face the court .Don’t need another for help you.

  7. ប្រជាពលរដ្ឋ says:

    ប្រទេសកម្ពុជាយើង រលាយ ហិនហោច ដោយសារ ស៊ីជោរ លើកជើង គ្មាន វិចារណញ្ញាណ !

    មនុស្ស ខ្លះ រេ តាមខ្យល់ អែបអ្នកខ្លាំង ដល់អ្នកខ្លាំង ជរា ប្រើការមិនកើត ទៅរក អែបអ្នកថ្មី ម្តង !

  8. Chourn says:

    បន្ទាប់ពីបក្សប្រឆាំងផ្តល់ភាពស្របច្បាប់ដល់រដ្ឋាភិបាលហ៊ុនសែនមក ឬក៍ហៅថាបន្ទាប់ពីបក្សប្រឆាំង យកសាច់ទៅជូនសត្វខ្លាដែលជិតដល់ថ្ងៃងាប់នោះ ហើយខ្លាឥឡូវវាថែមទាំងមិនដឹងគុណអ្នកដែល បានឲ្យអាហារវាសុីរហូតមានកំលាំងជាថ្មីនោះទេ គឺវាថែមទាំងចាប់សមាជិកអ្នកមានគុណខ្លួនសុីម្តងៗ មិនចេះស្វាង។ តើទៅថ្ងៃដ៍ខ្លីខាងមុខនេះយើងនិងទុកខ្លារមើលគុណនេះតទៅទៀតឬត្រូវកំចាប់វាចោល

  9. Chourn says:

    បើចង់រកអ្នកក្បត់ជាតិពិតប្រាកដគឺមិនមែនព្រះសង្ឃនោះទេគឺអ្នកដឹកនាំខ្មែរសព្វថ្ងៃនិងឯងដូចជា លក់កោះត្រល់និងដីតាមព្រំដែនខាងកើត យកលុយពុករលួយពីជនបរទេសដើម្បីចូលមករស់ នៅ ស្រុកខ្មែរជាដើម។ តើនណាជាអ្នកក្បត់ជាតិពិតប្រាកដ ឬក៍ព្រះសង្ឃដែលខិតខំការពាប្រទេសជាតិ ជាជនក្បត់ជាតិ?

  10. ទឺកភ្នែកជនរងគ្រោះ says:

    តាមពិតក្រុមដែលក្បត់ជាតិគឺជាក្រុមអាតុលាការកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចដែកជោសែន

    នេះទៅវិញទេដែលវាក្បត់ជាតិក្បត់ប្រជាជនក្បត់ព្រះមហាក្សត្រក្បត់ប្រទេសជាតិ វាបង្ករបញ្ហា

    អសន្តិសុខដល់សង្គមខ្មែរ វាធ្វើឲ្យប្រជាពលរដ្ឋខ្មែររងទុក្ខវេទនាគ្មានពេលស្រាក។​ វាដេកសម្ងំស៊ី

    ប្រាក់ខែនិងញើសឈាមរបស់ប្រជានខ្មែរ។ ដូចនេះគួរតែប្រជាជនខ្មែរនៅទូទាំងប្រទេសនាំគ្នា

    ក្រោកឡើងរួមដៃគ្នាកំទេចស្ថាបន័មួយនេះ និងកុំបាច់បង្កើតអាក្រុមតុលាការចោលម្សៀតនេះ

    តទៅទៀត។ មិនចាំបាច់មានអ្នកកាត់ក្តីអត់ប្រយោជន៍ទេ។ ទុកឲ្យតុលាការនៅលើការសាម្គីកម្លាំង

    របស់ប្រជាពលរដ្ឋជាអ្នកកាត់ក្តីវិញ។ តុលាការប៉ុលពត វាប្រើត្រិមតែចុងការណុង ត្បូងចប និង

    តំបង់ប៉ុណ្ណោះ។ ឥឡូវយើងសាកនាំគ្នាចំណាំមុខក្រុមអាពួកតុលាការអស់ហ្នឹងឲ្យបានច្បាស់

    រួចហើយចាប់វាមកកាត់ក្តីតាមរយះផ្លែពួថៅ ត្បូង ចប ឬចុងកាណុង ម្ដងមួយៗវិញម្តងសាក

    លមើល ទើបដឹងថាពិតជាមានយុត្តិធម៌មែនស្នាដៃការសាម្គីរបស់ជនរួមជាតិខ្មែរ។