​បទ​យកការណ៍​៖ ​ការ​ដាក់​គុក​សកម្មជន​ដីធ្លី​ធ្វើឲ្យ​កុមារ​អាយុ​២​ឆ្នាំ និង​ក្មេង​ខ្លះ​ទៀត​អត់​ទីពឹង

ដោយ៖​ ឡាយ សា​មាន និង​ អឹុង ប៊ុនថន​
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

កូនៗ របស់​អ្នក​ស្រី ស៊ាង ធាវី សកម្មជន​ដីធ្លីដែល​ត្រូវ​ឃុំ​ខ្លួន (រូបថត៖ ឡាយ សាមាន)

សូរ​សំឡេង​ក្មេងស្រី​អាយុ​២​ឆ្នាំ បាន​យំ​កងរំពង ស្រែក​ដង្ហោយ​រក​ម្តាយ​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ដោយសារ​ដើរ​ចេញ​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​។​

កុមារី​តូច​នេះ​ជា​កូន​របស់​អ្នកស្រី ភួង សុភាព សកម្មជន​ដីធ្លី​ម្នាក់​នៅ​សហគមន៍​ថ្មគោល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ក្នុង​ផ្ទះ​តូច​មួយ​ដែល​ដំបូង និង​ជញ្ជាំង​ហ៊ុមព័ទ្ធ​ដោយ​ស័ង្កសី​ច្រេះ​ចាប់ គឺ​មាន​សមាជិក ៧​នាក់ ក្នុងនោះ​ស្រី​៤ ប្រុស​៣​នាក់ កំពុង​រស់នៅ​កណ្តោចកណ្តែង​ដោយសារ​ម្តាយ​ត្រូវ​ជាប់គុក និង​ឪពុក​រត់ចោល​ទៀត​។​

អ្នកស្រី ភួង សុភាព អាយុ​៤០​ឆ្នាំ ត្រូវបាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ព្រៃ​ស ខណៈ​គាត់​បាន​ចេញ​តវ៉ា​ជា​មួយ​អ្នក​មាន​ជម្លោះ​ដីធ្លី​ផ្សេង​ទៀត​មក​ពី​សហគមន៍​បឹងកក់ អ្នក​ឡ​ពាង និង​អ្នកភូមិ​ថ្មគោល នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ​។​

​កញ្ញា ស៊ា​ង ធា​រី ជា​កូនស្រី​ច្បង​ទទួលបន្ទុក​ចិញ្ចឹម​បងប្អូន​៦​នាក់ រៀបរាប់​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា បន្ទាប់​ពី​ម្តាយ​ត្រូវបាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ ក្នុង​ក្រុម​គ្រួសារ​ជួប​បញ្ហា​ប្រឈម​ជាច្រើន ដូចជា​គ្មាន​អ្នក​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ និង​គ្មាន​ពេល​ជូន​ក្មេង​ទៅ​សាលារៀន​។ ដោយ​ជួប​បញ្ហា​នេះ នាង​សម្រេច​ចិត្ត​ឈប់​ពី​ការងារ​ជា​កម្មករ​កាត់ដេរ ដើម្បី​មើល​ថែ​ទាំង​ប្អូនៗ​ទាំងនោះ រង់ចាំ​ម្តាយ​ចេញពី​គុក​មកវិញ​។ កញ្ញា​បញ្ជាក់ថា «​ខ្ញុំ​សូម​អំពាវនាវ​ដល់​តុលាការ សុំឲ្យ​ជួយ​ដោះលែង​ម៉ាក់​ខ្ញុំ​មក​វិញ​មក ព្រោះ​អី​អត់​ពី​គាត់​ទៅ អត់​មាន​អ្នកណា​ផ្គត់​ផ្គង​គ្រួសារ​ទេ ហើយ​ជីវភាព​ពិបាក​មែនទែន ហើយ​ប្អូនៗ​ខ្ញុំ យំ​រក​ម៉ាក់ ខ្ញុំ​ចង់បាន​ម៉ាក់​មកវិញ សុំ​ឲ្យ​តុលាការ​ដោះលែង​ម៉ាក់​ខ្ញុំ​មក​វិញ​ផង​»​។​

​អ្នកស្រី ភួង សុភាព ជា​ស្រី​មេម៉ាយ ប្រកប​របរ​លក់ដូរ​បន្តិចបន្តួច​នៅ​តាម​ផ្សារ ដើម្បី​យក​លុយ​ចិញ្ចឹម​កូន​ទាំង​៧​នាក់ បន្ទាប់​ពី​ប្តី​របស់​អ្នកស្រី​ចាកចេញ​បាត់​គ្មាន​ដំណឹង​។ អ្នកស្រី​ក៏​ជា​សកម្មជន​ដីធ្លី ដែល​តែងតែ​ចេញមុខ​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ផងដែរ​។​

កូនស្រី​ទី​៣ ក្នុង​សមាជិក​គ្រួសារ កុមារី ស៊ា​ង ស្រី​ផស្ស អាយុ​៧​ឆ្នាំ  រៀន​នៅ​ថ្នាក់​ទី​២ និយាយថា បន្ទាប់​ពី​ម្តាយ​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ នាង​គ្មាន​អារម្មណ៍​រៀនសូត្រ គ្មាន​ភាព​កក់ក្តៅ នឹង​គ្មាន​អ្នក​រៀបចំ​ទុកដាក់​ផ្ទះសម្បែង​ឡើយ​។ កុមារ​រូបនេះ​ចាត់ទុកថា ម្តាយ​គឺជា​អាយុជីវិត​របស់​គាត់ ហើយ​ក្រុម​គ្រួសារ​មួយ​នេះ​មិន​អាច​ខ្វះ​ម្តាយ​បាន​ទេ «​ពិបាកចិត្ត ហើយ​ខ្ញុំ​អត់​សូវ​ចង់​រៀន​ប៉ុន្មាន​ទេ ព្រោះ​អី​ម៉ាក់​ខ្ញុំ​មិន​នៅ​។ កាលពីមុន​ម៉ែ​ខ្ញុំ​នៅផ្ទះ ម៉ែ​ខ្ញុំ​ដាំបាយ លាងចាន [​ខ្ញុំ​]​មក​ពី​រៀន​វិញ បាន​ឱប​ម៉ាក់​។ ឥឡូវ​លែង​បាន​ឱប​ម៉ាក់​ហើយ ព្រោះ​ម៉ែ​គេ​ចាប់​បាត់​ហើយ​»​។​

សកម្មជន​ម្នាក់​ដែល​នៅ​សេសសល់​ពី​ការចាប់ខ្លួន​នោះ អ្នកស្រី ភួង ង៉ែត ត្រូវជា​ប្អូនបង្កើត អ្នកស្រី ភួង សុភាព ឲ្យដឹងថា គ្រួសារ​របស់​បងស្រី​គាត់​មាន​ជីវភាព​លំបាក ក្រ​ក្សត់ រក​មួយ​ថ្ងៃរ​ស់​មួយ​ថ្ងៃ​។  អ្នកស្រី បន្តថា មូលហេតុ​ដែល​ពួកគាត់​ចេញ​តវ៉ា ក៏​ដោយសារ​អាជ្ញាធរ​ចង់​យក​ដី​របស់​គាត់​ដើម្បី​ពង្រីក​ព្រលានយន្តហោះ ដោយ​គ្មាន​សំណង ។ អ្នកស្រី​បញ្ជាក់ថា ពេល​ពួកគេ​តវ៉ា អាជ្ញាធរ​បាន​ប្រើ​ហិង្សា​ជា​ញឹកញាប់​។​អ្នកស្រី​បញ្ជាក់ថា «​គាត់​ចេញ​ទៅ​តវ៉ា​ម្តងៗ ប៉ូលិស​វ៉ៃ​ធ្វើបាប​គាត់ ដូច​ឃើញ​រូបភាព​ជាក់ស្តែង​ហើយ ឈាម​ច្រមុះ ទាត់ ធាក់​គាត់ សព្វ​គ្រប់បែបយ៉ាង តែ​គាត់​តស៊ូ​ដើម្បី​អី​? ដើម្បី​ដី និង​ផ្ទះ​និង​កូន​គាត់ បើកាលណា​គាត់​មិន​តស៊ូ ចុះ​កូន​៧​នាក់​បាន​អី​រស់នៅ អ៊ីចឹង​គឺ​គាត់​ចេញ​ទៅ​តាម​ទារ តវ៉ា ទៅ​ហ្នឹង​ក៏​មាន​ខ្ញុំ​ទៅ​ចូលរួម​ជាមួយ​ដែរ ដោយសារ​ខ្ញុំ​កូនតូច គេ​អត់​ហ៊ាន​ធ្វើ​អី​ខ្ញុំ ដល់​ពេល​ត្រូវ ត្រូវតែ​បងស្រី​ខ្ញុំ​ទេ និង​បងប្អូន​អ្នក​បឹងកក់ អ្នក​បុរី​កីឡា​ផ្សេងៗ​ទៀត​ត្រូវ​។ ពួក​ខ្ញុំ​ឡើង​កង់​បី​(​រ៉ឺម៉ក​ម៉ូតូ​)​មក​ផ្ទះ​វិញ​ហើយ ស្រាបតែ​គាត់​មក​ចាប់​បងស្រី​ខ្ញុំ​ពីលើ​កង់​បី​ទាញ​ទម្លាក់ ចង់​ធ្លាក់​ទាំង​ខ្ញុំ​ទៀត ហើយ​យក​ដំបង​មក​គំរាម​ខ្ញុំ​ទៀត​»​។​

​អ្នកស្រី ភួង ង៉ែត អះអាងថា បងស្រី​គាត់​គ្មាន​កំហុស​ដូច​អ្វី​ដែល​តុលាការ​ចោទប្រកាន់​ឡើយ និង​ស្នើ​ដល់​រដ្ឋាភិបាល​ដោះលែង​បងស្រី​គាត់ ឲ្យ​ត្រឡប់​មក​វិល​ជួបជុំ​គ្រួសារ​វិញ ដើម្បី​ចិញ្ចឹម​កូន​៧​នាក់​ក្នុង​បន្ទុក​។​

កញ្ញា ស៊ា​ង ធា​រី ជា​កូនស្រី​ច្បង ឲ្យដឹងថា​ពេល​ភ្លៀង​ម្តងៗ​ទឹក​លិច​ចូល​ផ្ទះ​ដោយសារ​ដំបូលផ្ទះ​ធ្លុះធ្លាយ ជាពិសេស​ប្អូន​នាង​អាយុ​២​ឆ្នាំ ដែល​មិន​ទាន់​ផ្តាច់​ទឹកដោះ បាន​ស្រែកយំ​រាល់​យប់ តាំង​ពី​ម្តាយ​ត្រូវ​ជាប់គុក ហើយ​ក្មេងៗ​ខ្លះ​ទៀត​កំពុង មាន​ជំងឺ​ក្តៅខ្លួន ដោយ​គ្មាន​អ្នក​ថែទាំ​ឡើយ​។ កញ្ញា​បន្តថា «​ខ្ញុំ​សុំ​ឲ្យ​តុលាការ ដោះលែង​ម៉ាក់​ខ្ញុំ​ឲ្យចេញ​ឆាប់ៗ​មក ព្រោះ​អី​មើលទៅ គាត់​ដូច​គ្មាន​ធ្វើ​អ្វី​ខុស​ទេ គ្រាន់​តវ៉ា​ដើម្បី​យក​ដីធ្លី ផ្ទះសម្បែង​មកវិញ​សោះ ហើយ​តុលាការ​អត់​ជួយ​ដោះស្រាយ ហើយ​ចាប់​ម៉ាក់​ខ្ញុំ​ទៅទៀត​»​។​

អ្នក​មាន​ជម្លោះដី​ធ្លី និងកូន​ៗ​ មក​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​តំណាង និង​ម្តាយ​របស់​ខ្លួន​

 

សកម្មជន​ដីធ្លី​ចំនួន​១០​នាក់​រួមមាន អ្នកស្រី ភួង សុភាព អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ថ្មគោល​ក្បែរ​ព្រលានយន្តហោះ អ្នកស្រី ទេព វ​ន្នី ម្ចាស់​ពានរង្វាន់​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ពិភពលោក ព្រះសង្ឃ​៣​អង្គ ដែល​ជួយ​តវ៉ា ត្រូវបាន​អាជ្ញាធរ​ចាប់​ទៅ​កាត់ទោស ខណៈ​ពួកគេ​តវ៉ា​ដោយ​បិទផ្លូវ​ករណី​ទឹកស្អុយ​ជន់​លិច​ផ្ទះ​នៅ​បឹងកក់​។​

នាយក​លេខាធិការដ្ឋាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ចំណាត់​របស់​រដ្ឋាភិបាល​លើ​សកម្មជន​ដីធ្លី​ទាំងនោះ គឺ​អយុត្តិធម៌​បំផុត សម្រាប់​ពលរដ្ឋ​ក្រីក្រ និង​គ្មាន​អំណាច​។  លោក​មានប្រសាសន៍ថា «​ហើយ​យក​គាត់​ទៅ​ឃុំ​ដោយ​អយុត្តិធម៌​នេះ គឺ​ធ្វើឲ្យប៉ះពាល់​ដល់​ក្រុមគ្រួសារ របស់​គាត់​ជា​ពិសេស កូនៗ​កំព្រា​ម្តាយ ដែល​កំពុង​តែ​រង់ចាំ​ទឹកដោះ កំពុងតែ​រង់ចាំ​នូវ ការ​បីបាច់​ថែរក្សា និង​ចិញ្ចឹម​ថា្នក់​ថ្នម​ពី​ម្តាយ ហើយ​ឥឡូវនេះ ម្តាយ​ជាប់ពន្ធនាគារ ហើយ​កូនង៉ែត​កូន​តូច​ច្រើន ដល់​ពី​៧​នាក់ ដូច្នេះ​វា​ជា​រឿង​អយុត្តិធម៌​មួយ សម្រាប់​គ្រួសារ​អ្នកក្រីក្រ អ្នក​ដែល​រង​នូវ​ភាពអយុត្តិធម៌ ដោយសារតែ​ប្រព័ន្ធ​តុលាការ​ដែល​មិន​ឯករាជ្យ​»​។​

ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​រដ្ឋាភិបាល បានចេញ​សេចក្តីថ្លែងការណ៍​មួយ ការពារ​ចំណាត់​របស់​ខ្លួន​នេះ​ថា​ធ្វើ​ទៅ​តាម​ច្បាប់ ខណៈ​ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​បក្សប្រឆាំង​ថ្កោលទោស។​

យ៉ាងណា​ក៏​ដោយ​កុមារី ស៊ា​ង ស្រី​ផស្ស អាយុ​៧​ឆ្នាំ ជា​កូន​អ្នក​របស់​សកម្មជន​ដីធ្លី​កំពុង​ជាប់ពន្ធនាគារ អង្វរ​ឲ្យ​អាជ្ញាធរ​ដោះលែ​ង​ម្តាយ​គេ​មក​វិញ​ជាបន្ទាន់ ខណៈ​ពួកគេ​កំពុង​រស់នៅ​ដោយ​អត់​មាន​អ្នក​ថែទាំ និង​ខ្វះខាត​អាហារ​បរិភោគ «​ខ្ញុំ​សូម​ឲ្យ​អាជ្ញាធរ​ហ្នឹង ដោះលែង​ម៉ែ​ខ្ញុំ​មក​វិញ ព្រោះ​អី​ខ្ញុំ​ខ្វះ​ម្តាយ​អត់​បាន​ទេ ខ្វះ​ការរៀនសូត្រ គ្មាន​បាយ​ហូប​គ្រប់គ្រាន់​ទេ ខ្ញុំ​សូមឲ្យ​តុលាការ​មាន​ភាពយុត្តិធម៌ ដោះលែង​ម៉ែ​ខ្ញុំ​មក​វិញ​មក ខ្ញុំ​ត្រូវការ​ម៉ែ​ព្រោះ​អី​ពួក​ខ្ញុំ​វេទនាណាស់ ត្រូវការ​ម៉ែ​រៀនសូត្រ ត្រូវការ​ម៉ែ​មក​ដាំបាយ​លាងចាន ធ្វើ​ម្ហូប​ឲ្យ​ខ្ញុំ​ទៅ​រៀន​»៕

សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com និង​លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Related Articles

6 Responses to "​បទ​យកការណ៍​៖ ​ការ​ដាក់​គុក​សកម្មជន​ដីធ្លី​ធ្វើឲ្យ​កុមារ​អាយុ​២​ឆ្នាំ និង​ក្មេង​ខ្លះ​ទៀត​អត់​ទីពឹង"

  1. Bol says:

    កងទ័ព​ថៃ បំបិទ​មាត់​ក្រុម​សកម្មជន​ដីធ្លី​ដោយ​ធ្វើការ​ចាប់​ខ្លួន​មនុស្ស​៥​នាក់
    Tue, 18 November 2014
    The Bangkok Post

    ក្រុងបាងកកៈ ទាហាន និង​ប៉ូលិស​ថៃ កាលពី​ថ្ងៃ​អាទិត្យ បាន​រារាំង​ការ​ប៉ុនប៉ង​របស់​ក្រុម​សកម្មជន​កំណែទម្រង់​ដីធ្លី​ក្នុង​ការ​ធ្វើ​សន្និសីទ​កាសែត​មួយ​ដើម្បី​ពន្យល់​ពី​មូលហេតុ​ដែល​របប​យោធា​នេះ បាន​ហាមប្រាម​ពួកគេ​មិន​ឲ្យ​រៀបចំ​កម្មវិធី​ពិភាក្សា​អំពី​កំណែទម្រង់​ដីធ្លី។

    អ្នក​រៀបចំ​កិច្ចពិភាក្សា​៥​នាក់​ត្រូវ​បាន​គេ​ប្រមូលផ្តុំ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ចាណា​សុងក្រាម ក្រោយពី​ពួកគេ​តវ៉ា​ដោយ​មាត់ របស់​ពួកគេ​បិទ​ស្តុត​ខ្មៅ​នៅ​ពី​មុខ​កន្លែង​ប្រារព្ធ​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃ​ទី​១៤​ខែ​តុលា​នៅឯ​កន្លែង​ជួប​គ្នា​Kok Wua នៅ​តាម ផ្លូវ Ratchadamnoen បាន​ចែក​លិខិត​ជា​ចំហ​ដល់​ក្រុម​អ្នកកាសែត​។

    ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ប្រាំ​នាក់ គឺ Nitirat Sap អតីត​ជា​អគ្គលេខា​នៃ​សហព័ន្ធ​និស្សិត​ថៃ​។

    ពួកគេ​តវ៉ា​ប្រឆាំង​បម្រាម​របស់​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​និង​សណ្តាប់ធ្នាប់​(NCPO)​ទៅលើ​ព្រឹត្តិការណ៍​ដែល​ត្រូវ​បាន​គេ​គ្រោង​នៅ​ថ្ងៃ​អាទិត្យ​នៅឯ​Alliance Francaise នៅ​តាម​ដងផ្លូវ​Witthayu ក្នុង​ក្រុង​បាងកក​។

    ចំណងជើង​«ដី​របស់​យើង តើ​ដី​ទាំងអស់​ជា​កម្មសិទ្ធិ​របស់​អ្នក​ណា?»​។

    ព្រឹត្តិការណ៍​នោះ ត្រូវ​បាន​គ្រោង​បញ្ចូល​កិច្ចពិភាក្សា និង​ការ​ប្រគុំ​តន្រ្តី​។

    នៅ​ថ្ងៃ​សៅរ៍ លោក Pakorn Areekul ជា​សមាជិក​នៃ​ក្រុម​អ្នក​រៀបចំ​ព្រឹត្តិការណ៍ នេះ បាន​និយាយ​ថា លោក​អនុសេនីយ៍ទោ Passakorn Kulrawiwan ជា មេបញ្ជាការ​កងវរសេនា​តូច​ទ័ព​សេះ បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា NCPO នឹង​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​ព្រឹត្តិការណ៍​ដូច​ដែល​បាន​គ្រោង​នោះ​ទេ។

  2. រាតថា says:

    ស្រុកខ្មែរ តែប៉ុណ្ណឹង មានអីថាទៅមិនរួច ច្បាប់នៅលើបបូរមាត់ពួកអាបន់ឌិត ទាំងភ្លើ អស់និង

  3. សែនសែន says:

    កាដួយម៉ែវាកូនមីកាដួយហោកតុលាការ
    កាដួយម៉ែវាកូនមីកាដួយហោកហ៊ុនសែន
    កាដួយម៉ែវាច្បាប់ចុយកាដួយម៉ែមន្រ្តីបក្សប្រជាជន
    កូនមីសំផឹងអនុវត្តច្បាប់អត់ពូជអំបូរតាមតែវាថា ។

  4. ប្រជាពលរដ្ឋ says:

    អ្នកលើកឡើង ពី ប្រទេស ថៃ =

    តើ ប្រទេស ថៃ មានបាន សម្លាប់ ប្រជាពលរដ្ឋថៃ អស់រាប់លាននាក់ដូច ប្រទេសកម្ពុជា ឬ នៅ ? !

    ប្រទេសកម្ពុជាយើង រលាយ ដោយសារ : ស៊ីជោ លើកជើង អែបអប រាយការ កុហកថ្នាក់លើ !

  5. chantra says:

    អនាគតរបស់គាត់ទៅណាមិនឆ្ងាយពីការឈប់់រៀន ដើររើសអេតចាយ សុំទានគេ ឬក៏ធ្វើការចំណាកស្រុកតែប៉ុណ្ណោះ ។ នេះហើយសម័យដ៏មហាគតិបណ្ឌិត ដែលដឹកនាំដោយសម្ដេច មហាសែន ស៊ីជោរ ពូកែសុំទានបរទេស នេះឯងបើមិនដូរចេញ ទោះបីផែនដីរលាយក៏កម្ពុជាគ្មានផ្លូវឈានឆ្ពោះទៅរកការរិកចម្រើនដូចបណ្ដារប្រទេសអាស៊ានផង ចុះទម្រាំអន្តរជាតិវិញនៅឯណាឈ្មោះ ។ ដើម្បីអំណាចគ្មានគិតដល់ប្រជាជននោះទេ ស្រែកយំរាល់ថ្ងៃក្បែរផ្ទះកោតតែធ្វើមិនដឹងមិនលឺចុះទម្រាំគ្នានៅខេត្ដឆ្ងាយៗតើនឹងទៅជាយ៉ាងណា។ កុំនិយាយថាកម្ពុជាទើបងើបពីសង្រ្គាម មិនដែលមានឯណាទើបពីសង្រ្គាមជាង៣០ឆ្នាំ ហើយនៅតែក្រទៀត បើនិយាយពីទ្រព្យលក់ខ្ទិចលក់ខ្ទីគ្មានសល់រហូតដល់មានជនបរទេស ជួយការពារជំនួសជាតិខ្មែរទៀតខណៈដែលរដ្ឋាភិបាលមានបំណងលេបត្របាក់ជាយអារ៉ែងមួយសារទៀតកុំអីអោះអាលីង ។ នេះហើយសម័យមនុស្សស៊ីជោរ បក្សពួកនិយម ល្មោភអំនាចនិយម លោភលន់និយម ។ ត្រង់ប្រជាពលរដ្ឋស្លាប់អីក៏ស្លាប់ទៅៗ មិនខ្វល់ មិនលឺមិនដឹងសព្វបែបយ៉ាង ។

  6. people says:

    thai and other asean countries are corrupted but at least they improve their people life style and build proper roads and states building .cambodia amount the poores in asean countris,not even have one jet fighter.budget money should spend more on the health and the national roads but this government spend most of defend because they only defend their corrupted groups.people must think twice before voting to cpp and if they give small sac of rice or one sarong just take it but don’t vote to the leeks(cpp).GOD bless all cambodian people’