ព្រះអម្ចាស់នរោត្តម រណឫទ្ធិ ប្រធានគណបក្សសង្គមរាស្ដ្ររាជាធិបតេយ្យផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយវីអូអេកាលពីថ្ងៃច័ន្ទទី២៤ ខែកុម្ភៈឆ្នាំ២០១៤។
សុខ ខេមរា
20 វិច្ឆិកា 2014
វីអូអេខ្មែរ
វ៉ាស៊ីនតោន— ព្រះអម្ចាស់នរោត្តម រណឫទ្ធិ ប្រធានគណបក្សសង្គមរាស្ដ្ររាជាធិបតេយ្យមានបន្ទូលថា ព្រះអង្គគ្មានសុទិដ្ឋិនិយមចំពោះការបង្កើតស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យចេញពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិទេ។
ព្រះអង្គមានបន្ទូលដូច្នេះក្នុងបទសម្ភាសន៍ជាមួយវីអូអេនាពេលថ្មីៗនេះ ដោយសារថា នេះជាមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជាដែលគេដឹងថាទទួលជ័យជម្នះ រាល់ការបោះឆ្នោតជាច្រើនអាណតិ្តចុងក្រោយនេះ។
ព្រះអម្ចាស់នរោត្តម រណឫទ្ធិ ដែលជាអតីតនាយករដ្ឋមន្ត្រីទី១ដែលត្រូវបណ្តេញចេញពីមុខតំណែងក្នុងអំពើរដ្ឋប្រហារកាលពីខែកក្កដាឆ្នាំ១៩៩៧ និងក្រោយមកក្លាយជាអតីតប្រធានរដ្ឋសភាក្នុងប្រទេសកម្ពុជា បានបន្តថា ព្រះអង្គគាំទ្រការចូលរួមក្នុងសភារបស់គណបក្សង្គ្រោះជាតិ តែព្រះអង្គអះអាងថា គណបក្សជំទាស់នេះមិនបានបញ្ជាក់ច្បាស់ពីជំហររបស់ខ្លួនថា ជាអ្នកប្រឆាំងរបៀបដៃគូ ឬក៏ជាអ្នកប្រឆាំងក្នុងនាមគណបក្សប្រឆាំង។
ព្រះអង្គបានផ្តល់អនុសាសន៍ថា ការចូលរួមដោយមិនទទួលយកមុខតំណែងអ្វីក្នុងសភានោះអាចជាការល្អជាងសម្រាប់គណបក្សសង្គ្រោះជាតិ ដោយសារព្រះអង្គអះអាងថា នៅពេលរដ្ឋាភិបាលមិនដំណើរការទៅមុខនោះមិនមែនជាការទទួលខុសត្រូវចំពោះជាតិរបស់គណបក្សនេះទេ៕
សូមទស្សនាបទសម្ភាសន៍វីអូអេផ្តាច់មុខជាមួយព្រះអម្ចាស់ នរោត្តម រណឫទ្ធិ កាលពីខែកុម្ភៈឆ្នាំ២០១៤៖

Is he a crying man with wisdom? possibly NOT.
Samneang
ទូលបង្គុំក៏គ្មានសុទិដ្ធិនិយម ចំពោះព្រះអង្គដែរ ក្នុងការដឹកនាំបក្សសង្គមរាស្រ្តរាជាធិបតេយ្យស្អីគេនោះ។ ទូលបង្គុំមានសុទិដ្ធិនិយមចំពោះព្រះអង្គ នៅពេលព្រះអង្គ បង្កើតបក្សមួយហើយមិនបានប៉ុន្មានឆ្នាំផងបក្សដែលព្រះអង្គបង្កើតនោះក៏រលាយសាបសូន្យដូចអំបិលត្រូវទឹកអញ្ជឹង ព្រះអង្គ គួរសំរាកព្រះកាយដើម្បីកំដរនិងថែរក្សាអ្នកម្នាងដ៏ក្មេងខ្ចីរបស់ព្រះអង្គវិញប្រសើរជាងមកធ្វើនយោបាយ។
ជីវិតនយោបាយរបស់ព្រះអង្គបានបញ្ជប់ហើយ តើទ្រង់ប្រឹងបង្កើតបក្សធ្វើអ្វីទៀត ?
bumdhol listen not ears’
how can the Prince run a political party without having idea about NECprocess??
នៅពេលនេះ ព្រះអង្គចេះតែប្រឹងស្វះស្វែងបញ្ចេញជាមតិ ដើម្បីព្រះអង្គអាចទាញបានការគាំទ្រ។ តែមិនខុសទេ ព្រោះព្រះអង្គមានសិទ្ធិក្នុងការធ្វើនយោបាយ និងនិយាយ។ គេក៏គួរតែយកអនុសាសន៍ព្រះអង្គមកពិចារណា ផងដែរ, ថ្វីដ្បិត ព្រះអង្គបានបាត់បង់តួនាទីដឹកនាំប្រទេស ក៏ពិតមែន៕
អាស្តេច លួចឆីប្រពន្ធកូនចៅ វាមិនអាចម៌ទេ អាស្តេចឡឺកឺ
He should stay away politic better. He lost his credibly.
នេះគឺជាសាររបស់បក្សប្រជាជនដោយប្រយោលតាមរយះទ្រង់ឬណរឹទ្ធិថាបក្សប្រជាជននិងមិនអនុញាតឲ្យគជបថ្មីកើតឡើងនោះទេ។ រស់ដោយសារហ៊ុនសែនផ្តល់លុយឲ្យទ្រាំធ្វើជាអ្នកនាំសារឲ្យហ៊ុនសែន វាមានទៅស្អីបើទោះបីជាស្តេចក៍ដោយដោយសារតែលុយទ្រាំឲ្យមនុស្សសាមញ្ញប្រើក៍មិនអីដែរ។
He looks like a comedian! He talks meaningnessly! Go back to france is better!
He needs new Mercedes S-Class ,,