ដោយ ប្រាជ្ញ ចេវ
2014-11-20
RFA

ក្រុមតំណាងរាស្ត្រស្ត្រីចំនួន ៦រូបនៃគណបក្សប្រឆាំង បានចុះទៅសួរសុខទុក្ខក្រុមស្ត្រីជាសកម្មជនដីធ្លីចំនួន ១០នាក់ នៅពន្ធនាគារព្រៃស (ម២) នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា។
ថ្លែងនៅមុខពន្ធនាគារព្រៃស ក្រុមតំណាងរាស្ត្រស្ត្រីនៃគណបក្សសង្គ្រោះជាតិ បានទាមទារឲ្យរដ្ឋាភិបាល ចាត់វិធានការជាបន្ទាន់ ដើម្បីឲ្យមានការដោះលែងក្រុមស្ត្រីដែលជាសកម្មជនដីធ្លីនោះមកវិញ។
ក្រោយជួបក្រុមស្ត្រីសកម្មជនដីធ្លីនៅពន្ធនាគារព្រៃស អ្នកស្រី មូរ សុខហួរ ថ្លែងថា អ្នកស្រីមានការព្រួយបារម្ភពីបញ្ហាសុខភាពពួកគេ។ ប៉ុន្តែ អ្នកស្រីបញ្ជាក់ថា ក្រុមស្ត្រីទាំងនោះនៅតែមានស្មារតីរឹងមាំ។ អ្នកស្រី មូរ សុខហួរ លើកឡើងថា ការចាប់ខ្លួនក្រុមស្ត្រីទាំងនោះ គឺជាការរំលោភសិទ្ធិក្នុងការរស់នៅ៖ «គ្មានអ្វីឈឺចាប់ជាងភាពអយុត្តិធម៌ទេចា៎! គ្មានអ្វីឈឺចាប់ជាងការរំលោភ ត្រូវគេរំលោភសិទ្ធិ ហើយជាពិសេស សិទ្ធិក្នុងការរស់នៅទេ។ ខ្ញុំបារម្ភណាស់ទៅលើសុខភាពសុខមាលភាពរបស់ស្ត្រីទាំង ១០រូប ហើយស្ត្រី។ ប៉ុន្តែអ្វីដែលខ្ញុំសរសើរស្ងើចសរសើរជានិច្ច គឺស្មារតីរឹងមាំរបស់ស្ត្រីទាំងនោះ»។
ស្ត្រីទាំង ១០នាក់នេះ ជាពលរដ្ឋរស់នៅក្នុងសហគមន៍បឹងកក់ បុរីកីឡា និងថ្មគោល។ ពួកគាត់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល។ មតិជាតិ និងអន្តរជាតិ ចាត់ទុកថា ការកាត់ក្ដីនេះជារឿងនយោបាយ ហើយសង្គមស៊ីវិល ទាមទារឲ្យមានការដោះលែងឲ្យនៅក្រៅឃុំដោយឥតលក្ខខណ្ឌ។
ទាក់ទងនឹងការចាប់ខ្លួនក្រុមស្ត្រីសកម្មជនដីធ្លីនេះដែរ គណៈកម្មការទី១នៃរដ្ឋសភា បានសរសេរលិខិតមួយច្បាប់ កោះហៅអភិបាលរាជធានីភ្នំពេញមកឆ្លើយបំភ្លឺ។ ប្រសិនបើគ្មានដំណោះស្រាយ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងកោះហៅរដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី មកឆ្លើយបំភ្លឺនៅកិច្ចប្រជុំសភាពេញអង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតពិភាក្សាលើប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មី
- លោក សុរិយា ស៊ូប៊ែឌី ទាមទារឲ្យកម្ពុជាគោរពច្បាប់និងគោលការណ៍តុលាការឯករាជ្យ
- ក្រសួងយុត្តិធម៌បដិសេធសំណើលោក សម រង្ស៊ី សុំដោះលែងលោក មាជ សុវណ្ណារ៉ា
- សង្គមស៊ីវិលបារម្ភពីសកម្មភាពចាប់ខ្លួននិងផ្ដន្ទាទោសសកម្មជនដីធ្លីនិងនយោបាយ
- ពលរដ្ឋដាក់ញត្តិទៅស្ថានទូតនានាឲ្យជួយអន្តរាគមន៍ដោះលែងសកម្មជនដីធ្លីនិងព្រះសង្ឃ
- យុទ្ធនាការហែក្បួនផ្សព្វផ្សាយអំពីបុរសល្អដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រីនៅខេត្តកំពត
- សាលាឧទ្ធរណ៍យល់ព្រមបិទបណ្ដឹងសុំនៅក្រៅឃុំដើម្បីព្យាបាលជំងឺរបស់លោក វន់ ពៅ
- លោក កឹម សុខា៖ កុំយកការចាប់ខ្លួនសកម្មជនបក្សធ្វើជាថ្នូរក្នុងការបង្កើតគ.ជ.ប.ថ្មី
- ក្រុមការងារបក្សជាប់ឆ្នោតទាំងពីរនឹងពិភាក្សារឿងគជបដែលមិនទាន់ឯកភាពគ្នា
គួរតែដាក់ស្លាកសញ្ញាថ្មីនេះទៅក្នុងស្លាកសញ្ញាចរាចរដើម្បីអោយប្រជាជនបានដឹងផង។ហើយក៏សំណូមពរអោយពិភពលោកចេះប្រើប្រាស់និងបានមករៀនសូត្រពីខ្មែរផង។