ដោយ៖ ណុល ដារ៉ា
ថ្ងៃព្រហស្បតិ៍ ទី20 វិច្ឆិកា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
សង្គមស៊ីវិលធ្វើការលើផ្នែកសិទ្ធិមនុស្សនៅកម្ពុជា យល់ឃើញថា ចំណាត់ការរបស់អង្គការសហប្រជាជាតិដែលត្រួតពិនិត្យ និងចាត់វិធានការលើការរំលោភសិទ្ធិមនុស្ស ជាសារមួយទៅដល់មេដឹកនាំនៃបណ្ដាប្រទេសដទៃទៀត ដែលមានការរំលោភសិទ្ធិមនុស្ស ។
ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កនាថ្ងៃអង្គារទី១៨ វិច្ឆិកានេះ បានបោះឆ្នោតឲ្យមានដំណោះស្រាយ ករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទៅលើមេដឹកនាំកូរ៉េខាងជើង ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត យល់ថាចំណាត់ការរបស់អង្គការសហប្រជាជាតិទៅលើមេដឹកនាំប្រទេសកូរ៉េខាងជើងនេះ ជាសារមួយព្រមានទៅដល់មេដឹកនាំបណ្ដាប្រទេសផ្សេងទៀត កុំឲ្យមានការរំលោភសិទ្ធិមនុស្សដូចនៅប្រទេសកូរ៉េខាងជើង ។
អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោកចាន់ សុវេត យល់ថា ការត្រួតពិនិត្យទៅលើការរំលោភសិទ្ធិមនុស្ស គឺជាកាតព្វកិច្ចរបស់អង្គការសហប្រជាជាតិ ។ លោកថា ការរំលោភសិទ្ធិមនុស្ស មានដូចជាបទល្មើសប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមជាដើម ។ ចំពោះករណីបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិវិញ លោកចាន់ សុវេត យល់ថា តែកាលណាតុលាការនេះរកឃើញមានបទល្មើស ដូចការចោទប្រកាន់ នោះគេនឹងចាត់វិធានការ ។
ថ្មីៗនេះមានព័ត៌មានថា មេធាវីអន្តរជាតិចំនួនពីររូប បានប្ដឹងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ទាក់ទងនឹងករណីការបណ្ដេញពលរដ្ឋចេញពីលំនៅដ្ឋានទាំងបង្ខំ ដោយគ្មានសំណងត្រឹមត្រូវ និងករណីបង្ក្រាបបាតុករនៅផ្លូវវេងស្រេង រួមទាំងករណីបំផ្ទុះគ្រាប់បែកនៅថ្ងៃ៣០ មីនា ១៩៩៧ ជាដើម៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com
ម៉េច យល់ឃើញយ៉ាងម៉េច និងចង់ធ្វើយ៉ាងម៉េចជាមួយនឹងលោកហ៊ុនសែន?
គិតថា វាត្រូវតែយកលោក គីម ជុង អ៊ុន ទៅឡើងតុលាកាអន្តរជាតិ ឬយ៉ាងម៉េច?
យើងចាំតែមើល!
តែលោកហ៊ុនសែននេះ វាដូចអញ្ចឹងដែរឬទេ? ប្រជាជនខ្មែរមានប៉ុន្មានលាននាក់? ហើយមានប៉ុន្មាននាក់ដែលបានប្តឹងប្រឆាំងលោកហ៊ុនសែន និងប៉ុន្មាននាក់ដែលគាំទ្រលោកហ៊ុនសែន?
សាកល៎មើល ថាតើទៅរួច ឬក៏អត់?
ត្រូងដឹងថា ដែលទាំងអស់គ្នាមានមុខមាត់ស្រែកជេរប្រទេចលោកហ៊ុនសែន ដូចថ្ងៃនេះ ក៏ដោយសារហ៊ុនសែន ដែរ, កុំអី ពួកអ្នកឯងអស់នេះ បានងាប់បាត់ ឬក៏មិនមានកំណើតជាមនុស្សផង។
គេចាំតែមើលថា តើICC នេះ ធ្វើអីហ៊ុនសែន ទេ។ កុំយករឿងហ៊ុនសែន មកញុះញង់ឲ្យមានសង្គ្រាមនៅកម្ពុជា ដូចរឿងអ៊ីរ៉ាក់ ដែលអាមេរិកមានចេតនារំលំសាដាមហ៊ូសេន។ ឃើញទេ ដោយសារឈ្មួញសង្គ្រាមអាមេរិក អ៊ីរ៉ាក់ត្រូវរងទុក្ខវេទនាដល់នេះ។ ថ្ងៃនេះ មានរឿង ISIS ទៀត , សួរថា តើអាមេរិកធ្វើអី ISIS?
សាកល៎មើល ក្រែងស្រុកខ្មែរបាវិទៅរកឆ្នាំ ១៩៧០!!!
អាមេរិកធ្វើអីISIS អាមេរិកគ្រាន់តែទំលាក់គ្រាប់បែកងាប់ISIS អោយរពុយដូចរុយប៉ណ្ណោះ។មិនទាន់ឃើញមឈ្ឈូសមិនទាន់ស្រក់ទឹកភ្នែកទេម្នាល។
អាជ្ញាធរខណ្ឌ មានជ័យ ប្រើវិធានការ ក្ដៅ ចុះរដ្ឋបាលនៅ វត្ដស្ទឹងមានជ័យ ឃាត់ ព្រះសង្ឃ និង មនុស្ស៧នាក់
Friday, 21 November 2014 10:59 ដោយ ៖ ដើមអម្ពិល (DAP)-ID:011
E-mail Print PDF
ភ្នំពេញ ៖ ដោយមើលឃើញពីភាពអនា ធិបតេយ្យរញ៉េរញ៉ៃ និងប្រើប្រាស់កុដិលោក ជាកន្លែងធ្វើ សកម្មភាពបទល្មើស ក៏ដូចជា ធ្លាប់មានរឿងរ៉ាវនាពេល កន្លង ទៅជាច្រើន ករណីនោះ គណៈបញ្ជាការ ឯកភាពខណ្ឌ មានជ័យ បានប្រើ វិធាន ការក្ដៅចុះធ្វើរដ្ឋបាល នៅក្នុងវត្ដស្ទឹងមានជ័យ ក្នុងគោលបំណង ពិនិត្យ មើលសកម្មភាពរបស់មនុស្សមួយចំនួន ដែល ស្នាក់នៅទីនោះ ព្រមទាំងរៀបចំសណ្ដាប់ ធ្នាប់ ឡើងវិញ នៅកន្លែងដែលជាទីគោរព សក្ការៈរបស់ពុទ្ធបរិស័ទទូទៅ ។
យុទ្ធនាការចុះធ្វើរដ្ឋបាលនៅវត្ដស្ទឹងមាន ជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខាងលើនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោម ការដឹកនាំបញ្ជា ផ្ទាល់ពីសំណាក់ អភិបាល រងខណ្ឌមានជ័យ លោកឌី រត្ន័ខេមរុណ និងមានការចូលរួមពី ថ្នាក់មេបញ្ជាការអាវុធហត្ថ អធិការនគរបាល ខណ្ឌ កម្លាំងសណ្ដាប់ធ្នាប់ ចៅសង្កាត់ ស្ទឹងមានជ័យ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច ជាច្រើននាក់ ។
ប្រភពព័ត៌មានពីមន្ដ្រីអាជ្ញាធរ និងសមត្ថ កិច្ច ដែលចូលរួមនៅក្នុងយុទ្ធនាការចុះធ្វើរដ្ឋ បាលខាងលើនេះ បានឱ្យដឹងថា ជាលទ្ធផល ព្រះសង្ឃ ៤អង្គ ត្រូវបានឃាត់ព្រះកាយនិង មនុស្ស៣នាក់ផ្សេងទៀត ត្រូវ បានចាប់ខ្លួន ក្រោយពីពិនិត្យឃើញថា ព្រះសង្ឃនិងមនុស្ស ទាំងនេះអាចជាប់ពាក់ព័ន្ធទៅនឹងបទល្មើសគឺ គ្រឿងញៀន ដោយសារតែវត្ថុតាងមួយចំនួន ត្រូវបានរកឃើញនៅកន្លែងស្នាក់នៅរបស់ពួក គេ ដូចជា បៀរ ស្លាកលេខម៉ូតូ ដបទឹកសុទ្ធ ដែលជាឧបករណ៍ សម្រាប់ជក់គ្រឿងញៀន កំប៉ុងប៊ីយ៉ែ ស្នាប់ដៃនិង ថ្នាំញៀនមួយចំនួន ផងដែរ ។
សមត្ថកិច្ចនិងអាជ្ញាធរ បានបញ្ជាក់ទៀត ថា ក្រោយពីចុះរៀបចំសណ្ដាប់ធ្នាប់និងត្រួត ពិនិត្យរួចមក មានព្រះសង្ឃមួយអង្គមិនបាន ស្នាក់នៅក្នុងកុដិនោះឡើយ ពោលទៅស្នាក់ នៅក្រោមចេតីយ និងទីតាំងដ៏តូចចង្អៀត ទៅវិញ ។ ដោយឡែកព្រះសង្ឃខ្លះទៀត បានធ្វើបន្ទប់តូចៗ ជួលទៅឱ្យគេស្នាក់ នៅយក លុយយកកាក់ទៅវិញ ។
សូមបញ្ជាក់ថា ការចុះធ្វើរដ្ឋបាលរៀបចំ សណ្ដាប់ធ្នាប់និងបញ្ហាសន្ដិសុខនៅក្នុងវត្ដស្ទឹង មានជ័យ ដែលធ្លាប់មានភាពចម្រូងចម្រាស់ ជាមួយអាជ្ញាធរនិង សមត្ថកិច្ចនាពេលកន្លង ទៅនោះ បានធ្វើឡើង ក៏មានការឯកភាពពី ព្រះចៅអធិការវត្ដនិងគណៈកម្មការវត្ដផង ដែរ ។
ព្រះសង្ឃនិងមនុស្សទាំងអស់ចំនួន៧នាក់ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចនាំខ្លួនទៅ សួរនាំបន្ដទៀត ហើយមានវិធានការតាមផ្លូវ ច្បាប់ ៕
_________________________
សុំគាំទ្រវិធានការនេះ ដើម្បីយើងអាចសំពះព្រះសង្ឃមិនខុស!
ត្រូវញែកឲ្យដាច់ និងរកឲ្យឃើញថា ណាមួយជាព្រះសង្ឃ និងណាមួយជាអាត្រងោល!!
ដោយសារតែទីអារាម ជាទីត្រជាក់ត្រជុំ ម្លេះ បានជា នរណាក៏មកស្នាក់ក្នុងទីវត្តដែរុំ
ភាពងាយនៃការចូលជ្រកនេះ ហើយដែលធ្វើឲ្យទីវត្ត ត្រូវបានពួកទុច្ចរិតប្រើប្រា់ជាកន្លែងសុខសាន្តរបស់វា និងបានប្រែក្លាយទីវត្តខ្លះ ឲ្យទៅជា «ទីបញ្ជាការដ្ឋាននៃចលនាអនាធិបតេយ្យ» , ពិសេស មានវត្តតាព្រហ្មមានជ័យ វត្តនន្ទមុនី ក្នុងតំបន់ស្ទឹងមានជ័យ វត្តនាគវន្ត ក៏អញចឹងដែរ និងត្រូវពិនិត្យឲ្យគ្របវត្ត ក្នុងរាជធានី និងតំបន់ជិត ក្រុង៕
សុំគាទ្រ!!!!! សូមអាជ្ញាធរបន្តទៀត! សព្វថ្ងៃ ពេលភ្ជុំបិណ្ឌម្តងៗ ពិបាកសម្រេចចិត្តថា នឹងទៅវត្តណាណាស់។ ដូចនេះហើយបានជា អ្នកភ្នំពេញ គេច្រើនតែភ្ជុំនៅតាមស្រុកកំណើត និងនៅទីវត្តដែលឆ្ងាយពីក្រុង ព្រោះគេយល់ថា វត្តនៅភ្នំពេញ មួយចំនួនជាវត្តដែលសម្បូរពួកពាល សូម្បីតែសង្ឃ ក៏ពាលដែរ៕
oh mr bol you seem to know alot and mr sen he your god’funny why don’t mr pen so vann be your god too?he the first P-M but he against the boss(youn-veit) so end up in veit jail but mr sen send people to k5 and let 20 thousands veit families to settle in cambodia and gave tral island to veit and did the coup 1997 and put grenade on peaceful protest people so nobody know in future but alot of people don’t like the way he lead the country because corruption too much from the top to bottom .the judgement day coming one day.GOD bless all cambodian people’
អ្វីៗ នៅក្នុងចិត្ត មនុស្ស ល្អ អាក្រក់ នឹងដឹង នៅពេល ជរា ដេកស្ងៀម !