លោក ហ៊ុន សែន ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ករណី​តុលាការ​ចាប់​សកម្មជន​បក្ស​ប្រឆាំង

ដោយ ឡេង ម៉ាលី
2014-11-20
RFA

ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ថ្ងៃ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្តុប​តិចណូ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ២០១៤។ RFA/Van Vichar

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បញ្ជាក់​ជា​សាធារណៈ​ថា កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ កក្កដា មិន​មែន​ជា​កិច្ច​ព្រមព្រៀង​បញ្ចប់​ដំណើរ​ការ​របស់​តុលាការ លើ​រឿង​ក្ដី​ទាក់ទង​ព្រហ្មទណ្ឌ​ទេ។

សារ​នយោបាយ​របស់​លោក​នៅ​ពេល​នេះ គឺ​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ និង​សកម្មជន​ដីធ្លី​ថ្មីៗ​នេះ។

សារ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បច្ចេកវិទ្យា​នៃ​សកលវិទ្យាល័យ អាយ.អាយ.ស៊ី (ICC) នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា។

សារ​របស់ លោក ហ៊ុន សែន ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់​ស្ថាប័ន​ជាតិ អន្តរជាតិ ដោយ​ចោទ​ប្រកាន់​ថា រាជ​រដ្ឋាភិបាល​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស និង​នយោបាយ​ធ្វើ​ជា​ឧបករណ៍​បង្ក្រាប​បក្ស​ប្រឆាំង ឬ​ធ្វើ​ជា​ចំណាប់​ខ្មាំង និង​រំលោភ​កិច្ច​ព្រមព្រៀង​នយោបាយ​ថ្ងៃ​ទី​២២ កក្កដា៖ «សំឡេង»

លោក​ថ្លែង​ថា កិច្ច​ព្រមព្រៀង​នយោបាយ​នោះ​គ្រាន់​តែ​ជា​ការ​ទប់ស្កាត់​មន្ត្រី​បក្ស​ប្រឆាំង ដែល​ពាក់ព័ន្ធ​នឹង​ករណី​របស់​តុលាការ​ឱ្យ​នៅ​ក្រៅ​ឃុំ​ប៉ុណ្ណោះ។ លោក​ផ្ដាំ​ទៅ​អ្នក​រិះគន់​ថា កុំ​ចោទ​គណបក្ស​ប្រជាជន និង​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​រឿង​តុលាការ​ចាប់​ខ្លួន​សកម្មជន​ទាំង​នោះ។ លោក ហ៊ុន សែន បញ្ជាក់​ថា ដោយសារ​តែ​គណបក្ស​ប្រជាជន និង​រាជ​រដ្ឋាភិបាល មិន​មាន​សិទ្ធិ​លើ​តុលាការ​នោះ​ហើយ ទើប​តុលាការ​មាន​សិទ្ធិ​ចាប់ ហើយ​លោក​មិន​អាច​រារាំង​បាន។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា មតិ​លើក​ឡើង​ទាំង​ប៉ុន្មាន គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​របស់​សង្គម​ស៊ីវិល សហគមន៍​អន្តរជាតិ និង​តំណាង​រាស្ត្រ៖ «អា​ហ្នឹង​មិន​មែន​ជា​ចោទ​ប្រកាន់​អី ប្រសិន​ជា​រឿង​ហ្នឹង​វា​មិន​ពិត​ទេ ឱ្យ​វា​ទៅ​តាម​ខ្យល់​ទៅ…»

ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) លោក នី ចរិយា ថ្លែង​ថា ការ​ចាប់​ខ្លួន​សកម្មជន​ទាំង​ជាង ១០​នាក់​នោះ មិន​ទាក់ទង​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ទេ៖ «សំឡេង»

លោក ហ៊ុន សែន បញ្ជាក់​ថា បញ្ហា​ចាប់​ខ្លួន​នេះ​មិន​បាន​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ចរចា ដើម្បី​ជំរុញ​ការ​រៀបចំ​ច្បាប់​ស្ដីពី​ការ​ចាត់​តាំង និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​សភា​នោះ​ទេ។ លោក​ថ្លែង​ទៀត​ថា រឿង​នេះ​យក​ល្អ​កុំ​ចាក់​សាំង​លើ​ភ្លើង ហើយ​ដំណើរ​ការ​អ្វីៗ​ទៅ​តាម​ច្បាប់ ព្រោះ​ទន្ទឹម​នឹង​ប្រជាធិបតេយ្យ ក៏​ត្រូវ​ពង្រឹង​នីតិរដ្ឋ​ដែរ៖ «មិន​អាច​ទេ ហើយ​ក៏​មិន​យោគយល់​បាន​ដែរ ឬ​ក៏​អាច​អត់ឱន​ឱ្យ​បាន​ដែរ។ អា​រឿង​អី​ឡើង​បិទ​ផ្លូវៗ អា​ហ្នឹង​ដល់​ពេល​វេលា​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​គេ​ត្រូវ​ធ្វើ គេ​ចាត់​ការ​ហើយ។ ស្អី​ក៏​នយោបាយ​ដែរ។ អា​រឿង​ព្រហ្មទណ្ឌ​សោះ ក្រឡៃ​ទៅ​នយោបាយ។ អើ! បើ​កាឡៃ​ទៅ​នយោបាយ ស្រេច​តែ​ធ្វើ​មិន​ដឹង​តែ​ម្ដង ឱ្យ​តុលាការ​គេ​លេង​យ៉ាង​ម៉េច​លេង​ទៅ។ ប៉ុន្តែ ទោះ​បី​ជា​យើង​ដឹង ក៏​មិន​ដឹង​ទៅ​ធ្វើ​ម៉េច​ដែរ។ អា​ហ្នឹង​សិទ្ធិ​តុលាការ»

រហូត​មក​ដល់​ពេល​នេះ មាន​សកម្មជន​ដីធ្លី និង​សកម្មជន​នយោបាយ​ចំនួន​ជិត ២០​នាក់​ហើយ​ដែល​តុលាការ​ចាប់​ខ្លួន​ផ្ដន្ទាទោស​ពី​បទ​ព្រហ្មទណ្ឌ ក្នុង​ការ​ធ្វើ​បាតុកម្ម។ ក្នុង​នោះ​ក៏​មាន​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែរ គឺ​លោក មាជ សុវណ្ណារ៉ា។

សារ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ព្រមាន​ឱ្យ​ដឹង​ដែរ​ថា សមាជិក​សភា​ដែល​មាន​រឿង​នៅ​តុលាការ តុលាការ​ធ្វើ​អី​មិន​បាន​ទេ​នៅ​ពេល​ដែល​សមាជិក​សភា​មាន​អភ័យ​ឯកសិទ្ធិ ប៉ុន្តែ​ទុក​ក្រោយ​ឆ្នាំ​២០១៨។ ប៉ុន្តែ​ចាំ​ដល់​អស់​អភ័យ​ឯកសិទ្ធិ តុលាការ​កោះ​ទៀត ព្រោះ​មិន​មាន​អ្វី​រំលត់​បណ្ដឹង​អាជ្ញា​ហ្នឹង​បាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

20 Responses to "លោក ហ៊ុន សែន ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ករណី​តុលាការ​ចាប់​សកម្មជន​បក្ស​ប្រឆាំង"

  1. 007 says:

    Fuk you , stupit PM

  2. pingpong says:

    ១. ការចាប់ខ្លួនសកម្មជនគណៈបក្សនយោបាយសង្រ្គោះជាតិ គឺជា ការឆ្លើយតបរបស់បក្ខពួកនិងគ្រួសារហ៊ុនសែន ចំពោះសមាជិកសភាគណៈសង្រ្គោះជាតិកកូរកកាយនៅសភា រដ្ឋាភិបាលនិងអំពើពុករលួយនានា។
    ២. តាមពិតទៅកិច្ចព្រមព្រៀងថ្ងៃទី២២ គឺកើតឡើងបាន ដោយសារទិញសម រង្សីនូវចំនួនទឹកប្រាក់ដ៏ច្រើន ពីឧកញ៉ាស្ករឈាម!!! និងការរៀបចំដំណើរកៀបស៊ីពីហ៊ុនសែន និងសមរង្សី ទៅលើសមាជិកបក្សខ្លួនឯងទេ!!
    ៣. លទ្ធផលនេះ គឺជាលទ្ធផលដោយសារសមរង្សីថោក!!

  3. ប្រជាពលរដ្ឋ says:

    មេដឹកនាំ ល្អ ធ្វើ អ្វីៗ ដោយយុត្តិធម៏ មិនលំអៀង មិនប្រកាន់បក្សពួក កុំប្រើល្បិច មួលបង្កាច់គេ !

    បើធ្វើ ដោយ សុច្ចរិត ត្រឹមត្រូវ ប្រជាពលរដ្ឋ ទាំងអស់ គោរព ជា ប្រវត្តិសាស្ត្រ !

  4. A hun sen says:

    He can do everything to khmer people but he can’t do with Vietnam people stupid leader. fuck A hun Sen.

  5. says:

    តុលាការអាងនាយករដ្ឋមន្រ្តីរីឯនាយករដ្ឋមន្រ្តីអាងតុលាការនេះវីធីបានផលប្រយោជន៏រាងខ្លួន។
    ដូចពាក្យគេថាអញជួយឯង ​​​​​​​ឯងត្រូវជួយអញវិញ។

  6. A hun sen says:

    All khmer people should be put Hun Sen in to blacklist when he die.

  7. ប្រជាពលរដ្ឋ says:

    តាចាស់ ហ៊ុន សែន ល្មម ទៅវត្ត រកធម៏អារ្យ សន្សំកុសល ទៅជាតិមុខផង !

    កុំ នៅនិយាយ ភូតកុហក គេទៀត ! មានតែ កូន ង៉ា ទើបជឿ តា អែង !

  8. Bol says:

    ត្រឹមត្រូវហើយ ដែលលោកហ៊ុនសែន បានប្រាប់ឲ្យដឹង និងឲ្យយល់សាចរឿង។

  9. Bol says:

    Bol
    November 21, 2014 at 11:42 am

    អាជ្ញាធរខណ្ឌ មានជ័យ ប្រើវិធានការ ក្ដៅ ចុះរដ្ឋបាលនៅ វត្ដស្ទឹងមានជ័យ ឃាត់ ព្រះសង្ឃ និង មនុស្ស៧នាក់
    Friday, 21 November 2014 10:59 ដោយ ៖ ដើមអម្ពិល (DAP)-ID:011
    E-mail Print PDF

    ភ្នំពេញ ៖ ដោយមើលឃើញពីភាពអនា ធិបតេយ្យរញ៉េរញ៉ៃ និងប្រើប្រាស់កុដិលោក ជាកន្លែងធ្វើ សកម្មភាពបទល្មើស ក៏ដូចជា ធ្លាប់មានរឿងរ៉ាវនាពេល កន្លង ទៅជាច្រើន ករណីនោះ គណៈបញ្ជាការ ឯកភាពខណ្ឌ មានជ័យ បានប្រើ វិធាន ការក្ដៅចុះធ្វើរដ្ឋបាល នៅក្នុងវត្ដស្ទឹងមានជ័យ ក្នុងគោលបំណង ពិនិត្យ មើលសកម្មភាពរបស់មនុស្សមួយចំនួន ដែល ស្នាក់នៅទីនោះ ព្រមទាំងរៀបចំសណ្ដាប់ ធ្នាប់ ឡើងវិញ នៅកន្លែងដែលជាទីគោរព សក្ការៈរបស់ពុទ្ធបរិស័ទទូទៅ ។

    យុទ្ធនាការចុះធ្វើរដ្ឋបាលនៅវត្ដស្ទឹងមាន ជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខាងលើនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោម ការដឹកនាំបញ្ជា ផ្ទាល់ពីសំណាក់ អភិបាល រងខណ្ឌមានជ័យ លោកឌី រត្ន័ខេមរុណ និងមានការចូលរួមពី ថ្នាក់មេបញ្ជាការអាវុធហត្ថ អធិការនគរបាល ខណ្ឌ កម្លាំងសណ្ដាប់ធ្នាប់ ចៅសង្កាត់ ស្ទឹងមានជ័យ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច ជាច្រើននាក់ ។

    ប្រភពព័ត៌មានពីមន្ដ្រីអាជ្ញាធរ និងសមត្ថ កិច្ច ដែលចូលរួមនៅក្នុងយុទ្ធនាការចុះធ្វើរដ្ឋ បាលខាងលើនេះ បានឱ្យដឹងថា ជាលទ្ធផល ព្រះសង្ឃ ៤អង្គ ត្រូវបានឃាត់ព្រះកាយនិង មនុស្ស៣នាក់ផ្សេងទៀត ត្រូវ បានចាប់ខ្លួន ក្រោយពីពិនិត្យឃើញថា ព្រះសង្ឃនិងមនុស្ស ទាំងនេះអាចជាប់ពាក់ព័ន្ធទៅនឹងបទល្មើសគឺ គ្រឿងញៀន ដោយសារតែវត្ថុតាងមួយចំនួន ត្រូវបានរកឃើញនៅកន្លែងស្នាក់នៅរបស់ពួក គេ ដូចជា បៀរ ស្លាកលេខម៉ូតូ ដបទឹកសុទ្ធ ដែលជាឧបករណ៍ សម្រាប់ជក់គ្រឿងញៀន កំប៉ុងប៊ីយ៉ែ ស្នាប់ដៃនិង ថ្នាំញៀនមួយចំនួន ផងដែរ ។

    សមត្ថកិច្ចនិងអាជ្ញាធរ បានបញ្ជាក់ទៀត ថា ក្រោយពីចុះរៀបចំសណ្ដាប់ធ្នាប់និងត្រួត ពិនិត្យរួចមក មានព្រះសង្ឃមួយអង្គមិនបាន ស្នាក់នៅក្នុងកុដិនោះឡើយ ពោលទៅស្នាក់ នៅក្រោមចេតីយ និងទីតាំងដ៏តូចចង្អៀត ទៅវិញ ។ ដោយឡែកព្រះសង្ឃខ្លះទៀត បានធ្វើបន្ទប់តូចៗ ជួលទៅឱ្យគេស្នាក់ នៅយក លុយយកកាក់ទៅវិញ ។

    សូមបញ្ជាក់ថា ការចុះធ្វើរដ្ឋបាលរៀបចំ សណ្ដាប់ធ្នាប់និងបញ្ហាសន្ដិសុខនៅក្នុងវត្ដស្ទឹង មានជ័យ ដែលធ្លាប់មានភាពចម្រូងចម្រាស់ ជាមួយអាជ្ញាធរនិង សមត្ថកិច្ចនាពេលកន្លង ទៅនោះ បានធ្វើឡើង ក៏មានការឯកភាពពី ព្រះចៅអធិការវត្ដនិងគណៈកម្មការវត្ដផង ដែរ ។

    ព្រះសង្ឃនិងមនុស្សទាំងអស់ចំនួន៧នាក់ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចនាំខ្លួនទៅ សួរនាំបន្ដទៀត ហើយមានវិធានការតាមផ្លូវ ច្បាប់ ៕
    _________________________
    សុំគាំទ្រវិធានការនេះ ដើម្បីយើងអាចសំពះព្រះសង្ឃមិនខុស!
    ត្រូវញែកឲ្យដាច់ និងរកឲ្យឃើញថា ណាមួយជាព្រះសង្ឃ និងណាមួយជាអាត្រងោល!!

    ដោយសារតែទីអារាម ជាទីត្រជាក់ត្រជុំ ម្លេះ បានជា នរណាក៏មកស្នាក់ក្នុងទីវត្តដែរុំ
    ភាពងាយនៃការចូលជ្រកនេះ ហើយដែលធ្វើឲ្យទីវត្ត ត្រូវបានពួកទុច្ចរិតប្រើប្រា់ជាកន្លែងសុខសាន្តរបស់វា និងបានប្រែក្លាយទីវត្តខ្លះ ឲ្យទៅជា «ទីបញ្ជាការដ្ឋាននៃចលនាអនាធិបតេយ្យ» , ពិសេស មានវត្តតាព្រហ្មមានជ័យ វត្តនន្ទមុនី ក្នុងតំបន់ស្ទឹងមានជ័យ វត្តនាគវន្ត ក៏អញចឹងដែរ និងត្រូវពិនិត្យឲ្យគ្របវត្ត ក្នុងរាជធានី និងតំបន់ជិត ក្រុង៕
    សុំគាទ្រ!!!!! សូមអាជ្ញាធរបន្តទៀត! សព្វថ្ងៃ ពេលភ្ជុំបិណ្ឌម្តងៗ ពិបាកសម្រេចចិត្តថា នឹងទៅវត្តណាណាស់។ ដូចនេះហើយបានជា អ្នកភ្នំពេញ គេច្រើនតែភ្ជុំនៅតាមស្រុកកំណើត និងនៅទីវត្តដែលឆ្ងាយពីក្រុង ព្រោះគេយល់ថា វត្តនៅភ្នំពេញ មួយចំនួនជាវត្តដែលសម្បូរពួកពាល សូម្បីតែសង្ឃ ក៏ពាលដែរ៕

  10. Bol says:

    សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ គណបក្ស​សង្គ្រោះ​ជាតិ សង់រោង​ពិធី​បង្សុកូល​ជូន​អ្នកស្លាប់​
    0
    G +
    0

    (ថ្ងៃទី 21 វិច្ឆិកា 2014, ម៉ោង 10:46:AM) | ដោយ: មុនីរាជ

    ក- ក ក+ | Print
    ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាតអោយ គណបក្ស​សង្គ្រោះ​ជាតិ សង់រោង​ជាប់​ទីតាំង​ស្តូប នៅមុខ​អតីត​ស្ពាន​ពេជ្រ ដើម្បី​ប្រារព្ធ​ពិធី​បង្សុកូល ជូន​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដោយ​ឧបទ្ទវហេតុ លើ​ស្ពាន​ពេជ្រ​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នេះ​ទេ​។​

    ​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ជម្រាប​ទៅ​ប្រធាន គណៈកម្មាធិការ​ប្រតិបត្តិ រាជធានី​ភ្នំពេញ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ថា សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​បានទេ ដោយហេតុថា ទីតាំង​ខាងលើ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ ត្រៀម​រៀបចំ​ប្រារព្ធ​ពិធី ខាងលើ នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ តាម​ទំនៀមទម្លាប់ ប្រពៃណី សាសនា និង​មានការ​រាប់បាត្រ និង​ប្រគេន​ទេយ្យវត្ថុ ដល់​ព្រះសង្ឃ ១០៨ អង្គ ព្រមទាំង​មានការ​ចូលរួម​ពី​ពុទ្ធបរិស័ទ ញាតិមិត្ត​ជិត​ឆ្ងាយ ពិសេស​ក្រុមគ្រួសារ​សាច់ញាតិ បងប្អូន​នៃ​ជនរងគ្រោះ​។​

    ​លោក ឃួ​ង ស្រេង បាន​បន្តថា ក្នុងករណី​គណបក្ស​សង្គ្រោះ​ជាតិ មានបំណង​រៀបចំ​ពិធី​បង្សុកូល​​ដើម្បី​ឧទ្ទិស កុសល​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នោះ ថ្នាក់ដឹកនាំ និង​សមាជិក គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូលរួម​ក្នុង​កម្មវិធី​នេះ ដែល​រៀបចំ ដោយ​សាលា​រាជធានី​ភ្នំពេញ​៕
    _____________________

    មិនដឹងជាយ៉ាងម៉េច បានជាពួកអាអស់នេះ វាចូលចិត្តតែធ្វើអ្វី ឲ្យឈ្លើយពីសង្គមគេ?
    ពួកអាជម្លើយ!!

    ត្រឹមត្រូវ សាលារាជធានី មានវិធានការត្រឹមត្រូវ!!

    ដាក់កម្លាំចាំចាប់អាណា ដែលមកធ្វើអ្វីផ្តេសផ្តាសផង!
    ពួកអាអស់នេះ ឲ្យតែចេញមក គឺអញ្ចឹង !!

  11. Bol says:

    មេការ​សំណង់​ម្នាក់ ត្រូវ​សន្តិសុខ​យាម​ការដ្ឋាន កាប់​ក្បាល ជាច្រើន​ពូថៅ​ស្លាប់​
    0
    G +
    0

    (ថ្ងៃទី 21 វិច្ឆិកា 2014, ម៉ោង 10:38:AM) | ដោយ: ​សាវ​ណ្ណា​រិ​ទ្ធ​

    ក- ក ក+ | Print
    ភ្នំពេញ: បុរស​ជា​មេការ​សំណង់​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ដោយសារតែ​បុរស ជា​សន្តិសុខ យាម​នៅក្នុង​ការដ្ឋាន​សំណង់​នោះ ខឹង​និង​បាន​យក​ពូថៅ កាប់​ចំក្បាល ជាច្រើន​ពូថៅ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ជាង ៧ យប់ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ការដ្ឋាន​សំណង់ ដែល​ទើប​សាងសង់ ផ្ទះ​៩AEo ផ្លូវ​លេខ​៣៨៤ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ។

    ​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា បុរស​ដែល​ត្រូវ​សន្តិសុខ កាប់​ស្លាប់ មានឈ្មោះ ជា សំខាន់ អាយុ​ជាង​៤០​ឆ្នាំ មុខរបរ​ជា​មេការ​សំណង់ ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុក កំណើត នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ។ រីឯ​ជនដៃដល់ មានឈ្មោះ ម៉ត សារឿន អាយុ​ជាង​២០​ឆ្នាំ មុខរបរ​ជា​សន្តិសុខ យាម​នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ធំ​។ ក្រោយពី​បាន​បង្កហេតុ​រួច ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​។
    _______________________

    ចរិតកូនខ្មែរ អ្នកស្នហាជាតិសម័យបច្ចប្បន្ន គឺអញ្ចឹង! ក្លាហានអញ្ចឹង!
    ចាំមើលថា តើបន្ទាប់ពីនេះ វាទៅណា? ពួកមនុស្សបែបនេះ វានឹងរត់ទៅចូលចលនាប្រឆាំងនឹងរាជរដ្ឋាភិបាល វានឹងទៅជាសកម្មជនដីធ្លី វានឹងក្លាយជាសមាជិក និអជាសកម្មជន របស់CNRP ជាពុំខាន៕

  12. people says:

    mr P-M 35years still sing the same song ,still used the same tricks,still have dirty mind,what about veit encroachment ? why din’t he talk? he only threat the ordinary people but never against the veit-youn.mr strong man only strong with people no gun but scaring of veit.with veit we should call him mr coward.GOD bless all cambodian people’

  13. Bol says:

    ចាប់ខ្លួនអ្នក កាសែត ជាតិនិយម ពីបទ ប្រើហិង្សា
    Friday, 21 November 2014 11:43 ដោយ ៖ ដើមអម្ពិល (DAP)-ID:011
    E-mail Print PDF

    ភ្នំពេញ ៖ អ្នកកាសែតម្នាក់ នៅអង្គភាព ជាតិនិយម ដែលមិនសូវឮឈ្មោះ ត្រូវ បានកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍បឹងរាំង ចុះទៅឃាត់ខ្លួន ក្រោយពី ទទួលសេចក្ដីរាយ ការណ៍ភ្លាមៗពីប្រជាពលរដ្ឋថា ជននេះបាន ប្រើអំពើហិង្សាដោយយកកៅអីជ័រវាយក្បាល បុរសម្នាក់ បណ្ដាលឱ្យបែកក្បាលពីរកន្លែង ។

    មន្ដ្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍បឹងរាំង បាន ឱ្យដឹងថា អំពើហិង្សាដែលបង្កឡើងដោយអ្នក កាសែតរូបនេះ កើតនៅវេលាម៉ោង៥និង ៣០នាទីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅជាប់របងវត្ដកោះ ផ្លូវលេខ១៧៤ ភូមិទី៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

    មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងរាំង បានបញ្ជាក់ ថា ជនដៃដល់ដែលប្រើអំពើហិង្សាខាងលើ នេះ មានឈ្មោះឡៃ ប៉ឹង អាយុ៤៥ឆ្នាំ អះ អាងខ្លួនថា ជាអ្នកយកព័ត៌មានឱ្យអង្គភាព សារព័ត៌មានជាតិនិយម ស្នាក់នៅផ្ទះលេខ ៤៥ E2 ផ្លូវលេខ១៦៨ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា ។ ដោយឡែកជនរងគ្រោះ វិញ ឈ្មោះថោង ម៉េងលី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ ៦៣ E3 ផ្លូវលេខ១៦៨ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា របួសក្បាលខាងឆ្វេងពីរកន្លែង ដេរ១០ថ្នេរ ។

    បើតាមការបញ្ជាក់របស់សមត្ថកិច្ចនៅ វេលាម៉ោងកើតហេតុខាងលើនេះ ខណៈ ដែលជនរងគ្រោះ ដោតផ្លាសកុំព្យូទ័រ នៅ តូបបោះពុម្ពរបស់ឈ្មោះស្វាយ ញ៉ ស្រាប់តែ ពេលនោះ ជនសង្ស័យបានស្រែកជេរពីតូប របស់ខ្លួនថា អ្នកណាថា សង់រោងជនរងគ្រោះ ឮជេរក៏សួរទៅរកជនសង្ស័យស្រាប់តែជន សង្ស័យបានទាញកៅអីជ័រ វាយក្បាលជនរង គ្រោះ បណ្ដាលឱ្យបែកក្បាលពីរកន្លែង ។

    ក្រោយទទួលសេចក្ដីរាយការណ៍ភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយ អន្ដរាគមន៍ ហើយចាប់ខ្លួនជនដៃដល់រូបនេះ យកមកសួរនាំ ដើម្បីមានវិធានការតាមផ្លូវ ច្បាប់ ៕
    ___________________

    អាជ្ញាធរចេះតែចាប់អញ្ចឹង មិនខ្លាចគេចោទប្រកាន់ថា យើងចាប់អ្នកសារពត៌មានទេឬអី??

    សូមសួរទៅក្លឹបអ្នកកាសែតផង និងសួរទៅអងស់លោកអ្នកសិទ្ធិមនុស្ស ផង!!!

    វា « ជាតិនិយម» ពេក បានជាវាយគេបែកក្បាលអញ្ចឹង៕

  14. Anonymous says:

    Bol = អាចំកួត!

  15. Khmers says:

    មនុស្សយើង កាលណាគេធ្លាប់រកសីុអីបាន រកសីុហ្នឹងបន្តទៀត។ មធ្យោបាយវាយត្រីបព្ចូាលស៊ងចាប់ផ្តើមទៀតហើយ។ លើកមុន គេវាយមួយផូងនៅស្ពានក្បាលថ្នល់ មួយផូងនៅផ្លូវវេងស្រេង មួយផូងនៅពោធិចិនតុង មួយផូងនៅស្ពាននាគ ត្រីចូលស៊ងបានមួយគន្លាក់ (កិច្ចព្រមព្រៀង22 កក្កដា) តែមិនទាន់ចូលស៊ុបដូចការចង់បាន។ លើកនេះ មួយផូងនៅបឹងកក់ មួយផូងនៅតាមវត្ត មួយផូងនៅCNRP តើត្រីហ៊ានចូលស៊ងមួយគន្លាក់ទៀតកាន់តែជ្រៅឬអត់ (យល់ព្រមតាមអ្វីដែលCPP ចង់បានក្នុងការប្រជុំក្រុមការងាររបស់បក្សទាំង២)? ក្នុងកាលៈទេសៈនេះ CNRPត្រូវពង្រឹងជំហររបស់ខ្លួនឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីធានាថា គជបថ្មីពិតជាឯករាជ្យយុត្តិធម៌ ។ នេះជាមហាឪកាសក្នុងប្រវត្តិសាស្រ្ត អាចថា សំណាង1ក្នុង1000ឆ្នាំគ្រោះថា្នក់ សំរាប់យើងទាំងអស់គ្នាជាខ្មែររស់តទៅទៀត។ CNRPមិនត្រូវភ័យខ្លាច ចុះញ៉ម ចុះចាញ់ ចុះចូល ចំពោះការគំរាមកំហែង បំភិតបំភ័យ បំបាក់ស្មារតី ដោយតុលាការបក្សនេះឡើយ។ យើងសង្កេតឃើញថា នៅពេលក្រុមការងារបច្ចេកទេសធ្វើការដល់ចំនុចរសើប ឬចំនុចស្លាប់រស់សំរាប់គជបឯករាជ្យ ក៏ស្រាប់តែមានការចាប់ខ្លួនសកម្មជនតែម្តង។ ដូច្នេះ ការចាប់ខ្លួនសកម្មជនប៉ុន្មានថ្ងៃកន្លងមកនេះ បង្ហាញឲ្យឃើញថា CPP ពុំមានឆន្ទះនយោបាយពិតប្រាកដក្នុងការកែទំរង់គជបឡើយ។ CPPគិតថា ឆ្លៀតពេលដែលអន្តរជាតិកំពង់ទទួលស្គាល់រដ្ឋាភិបាលខ្លួន(ព្រោះនាយករដ្ឋមន្រ្តីមានមោទនភាពដោយត្រូវបានអព្ជើាញឲ្យទៅចូលរួមនៅតាមវេទិការនានាក្នុងប្រទេសជាច្រើន) ប្រហែលជាមិនមានសំពាធពីអន្តរជាតិទេ ប្រសិនបើខ្លួនធ្វើអ្វីមិនត្រឹមត្រូវ។ ប៉ុន្តែ រដ្ឋាភិបាលបាននិងកំពង់ទទួលរងសំពាធពីអន្តរជាតិ។ ក្រោយការចាប់ខ្លួនមិនបានប៉ុន្មានថ្ងៃផង អ្នករាយការណ៏ពិសេសរបស់អសបលោកស៊ូបេឌី និង តំណាងសហភាពអឺរ៉ុបលោកកូតាំង ក៏បានចេញមករិះគន់ភ្លាមដែរ។
    ដំណាក់កាលនេះលែងជាដំណាក់កាលចរចារទៀតហើយ។ ការចរចារបានបព្ចាប់កាលពីថ្ងៃទី22 កក្កដា។ កិច្ចព្រមព្រៀង 22 កក្កដា ជាលទ្ធផលនៃការចរចាររួចទៅហើយ។ ដំណាក់កាលនេះ គឺការអនុវត្តលទ្ធផលនៃការចរចារ(កិច្ចព្រមព្រៀង 22 កក្កដា)។ សូមបព្ជាាក់ថា ក្រុមការងារបច្ចេកទេសមិនមែនក្រុមចរចារទេ។ ក្រុមការងារបច្ចេកទេសពិភាក្សាការងារបច្ចេកទេស ។
    អរគុណ

  16. Anonymous says:

    ឆ្កែ កន្ទុយ ខ្វៀន នៅតែ ខ្វៀន ទាល់តែ ដេក បាន ឈប់ខ្វៀន !

  17. សែនសែន says:

    អាឆ្កែកញ្ចាស់ដំបៅក្បាលនេះដឹកនាំប្រទេសចាប់តែប្រជាជនបាត់បង់ដីធ្លីនិងសមាជិកគណបក្សដទៃទេ
    ចំពោះមន្រ្តីឆ្កែដំបៅក្បាលបក្ខពួកគណបក្សប្រជាជនពុករលួយដល់ក្នុងសភាក៍វាមិនចាប់ដែរ
    ចំណែកអា ឈូក បណ្ឌិត បាញ់កម្មការិនីរបួស៣នាក់ក៍វាមិនចាប់ដែរ ព្រោះជាវាជាពូជកូនចៅមីកាដួយហោក
    រីកស្ញេញ់ យកប្រជាជនខ្មែរធ្វើជាសត្រូវរបស់មន្រ្តីបក្សប្រជាជនពួកវា ។

  18. ?? says:

    this BOL guy is not a normal person, he seem to know every thing that was happen in the past and at this moment .he must be a good tool for HUN SEN to make our people confuse what is right and what is wrong. but no matters the true are still be the true you can not hiding it. no matter what you said we are not that stupid as the way you though. your boss action our people seeing clearly bad or good . the evil is very deference from the good person can not put it together. you should be sham to yourself by supporting evil and eliminate your nation sole. peace for Cambodian who love their own nation.

  19. ?? says:

    this BOL guy is not a normal person, he seem to know every thing that was happen in the past and at this moment .he must be a good tool for HUN SEN to make our people confuse what is right and what is wrong. but no matters the true are still be the true you can not hiding it. no matter what you said we are not that stupid as the way you though. your boss action our people seeing clearly bad or good . the evil is very deference from the good person can not put it together. you should be sham to yourself by supporting evil and eliminate your nation sole. I’m sick and tied to see this evil face for many decade . peace for Cambodian who love their own nation.

  20. សែនសែន says:

    អត់អីជួយកែកន់ចរិកនិងឈ្មោះស្អុយគគ្រុករបស់ចៅហ្វាយវា
    ដូចនេះមានតែប្រើក្បួនពង្វាងមតិអ្នកអាន យករឿងក្រៅទំពរ័
    ពត៏មានមកបង្វែងដានដើម្បីកុំឱ្យគេជេរក្បាលឆ្កែឆ្កួតរបស់ចៅហ្វាយវាខ្លាំងពេក
    ខ្លាចអាចៅហ្វាយឆ្កួតរបស់វាខឹងគាំងបេះដូងងាប់តៃហោងឆាប់ៗ ។