តុលាការ​បដិសេធ​ការ​ស្នើសុំ​របស់​មេធាវី​ឲ្យ​លោក មាជ សុវណ្ណារ៉ា នៅ​ក្រៅ​ឃុំ

ដោយ ទីន ហ្សាការីយ៉ា
2014-11-20
RFA</b>

មាជ សុវណ្ណារ៉ា ៦២០
រូប​ថត​លោក មាជ សុវណ្ណារ៉ា ក្នុង​ហ្វ្រូហ្វាល(Profile) ហ្វេសប៊ុក (Facebook) ផ្ទាល់​ខ្លួន​របស់​គាត់។ Photo Courtesy of Meach Sovannara

ការ​ស្វះស្វែង​រក​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី លោក មាជ សុវណ្ណារ៉ា ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោង​ទុក​នោះ​ទេ។ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​ការ​ស្នើសុំ​នេះ។

លោក មាជ សុវណ្ណារ៉ា គ្រោង​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ការិយាល័យ​សហព័ន្ធ​ស៊ើប​អង្កេត អែហ្វប៊ីអាយ (FBI) អំពី​ករណី​ចាប់​ខ្លួន​នេះ ដោយសារ​លោក​ជា​ខ្មែរ​អាមេរិកកាំង។

ការ​គ្រោង​ប្ដឹង​ទៅ​សហព័ន្ធ​ស៊ើប​អង្កេត អែហ្វប៊ីអាយ សហរដ្ឋ​អាមេរិក នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា មិន​ព្រម​ដោះ​លែង លោក មាជ សុវណ្ណារ៉ា ឲ្យ​នៅ​ក្រៅ​ឃុំ​តាម​សំណើ​របស់​មេធាវី​របស់​លោក។

ក្នុង​លិខិត​សរសេរ​ដោយ​ដៃ​ផ្ទាល់​របស់ លោក មាជ សុវណ្ណារ៉ា តាម​រយៈ​មេធាវី​របស់​លោក​នោះ បញ្ជាក់​ថា លោក​នឹង​ប្ដឹង​ទៅ​សហព័ន្ធ​ស៊ើប​អង្កេត អែហ្វប៊ីអាយ របស់​រដ្ឋាភិបាល​អាមេរិក ក្នុង​នាម​លោក​ជា​ពលរដ្ឋ​អាមេរិកកាំង​ដើម​កំណើត​ខ្មែរ​ម្នាក់ ដើម្បី​ឲ្យ​ស៊ើប​អង្កេត​ករណី​ចាប់​ខ្លួន​លោក​ក្នុង​ហេតុផល​នយោបាយ តុលាការ​មិន​ឯករាជ្យ និង​មិន​យុត្តិធម៌​នោះ។

មេធាវី​ការពារ​ក្ដី លោក មាជ សុវណ្ណារ៉ា គឺ​លោក ចាន់ ចេន មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​តុលាការ​នេះ ជា​រឿង​អយុត្តធម៌​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​កូន​ក្ដី​របស់​លោក ដែល​មិន​អាច​ទទួល​យក​បាន៖ «សំឡេង»

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា បាន​ចាប់​ឃុំ​ខ្លួន លោក មាជ សុវណ្ណារ៉ា ជា​ខ្មែរ-អាមេរិកាំង និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទ​ប្រកាន់ ផ្ដើម​គំនិត​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ដឹក​នាំ​ចលនា​កុបកម្ម។ បើ​សិន​ជា​តុលាការ​រក​ឃើញ​ថា លោក​ពិត​ជា​មាន​ទោស​មែន លោក មាជ សុវណ្ណារ៉ា នឹង​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣០​ឆ្នាំ។

លិខិត​ជូន​ដំណឹង​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៤ វិច្ឆិកា ដែល​មេធាវី​របស់ លោក មាជ សុវណ្ណារ៉ា ទទួល​បាន​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា នេះ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​អ្វី​ច្រើន​ទេ គ្រាន់​តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា ពាក្យ​ស្នើសុំ​ឲ្យ​ដោះ​លែង​កូន​ក្ដី​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ចុះ​ថ្ងៃ​ទី​១១ វិច្ឆិកា នោះ តុលាការ​បាន​សម្រេច​មិន​ព្រម​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រិះរក​គ្រប់​វិធី​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង លោក មាជ សុវណ្ណារ៉ា។ លោក យឹម សុវណ្ណ អះអាង​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រក​វិធី​សម្រប​សម្រួល​ផ្នែក​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដោះ​លែង​នេះ ដូច​ដែល​ធ្លាប់​ធ្វើ​កន្លង​មក ព្រោះ​ថា ការ​ចាប់​ខ្លួន​នេះ​ជា​រឿង​នយោបាយ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន លោក មាជ សុវណ្ណារ៉ា នេះ ជា​រឿង​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​របស់​គណបក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​២២ កក្កដា៖ «សំឡេង»

មេធាវី​ការពារ​ក្ដី លោក មាជ សុវណ្ណារ៉ា គឺ​លោក ចាន់ ចេន ឲ្យ​ដឹង​ថា លោក​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត ដើម្បី​ស្នើសុំ​ឲ្យ​កូន​ក្ដី​របស់​លោក​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "តុលាការ​បដិសេធ​ការ​ស្នើសុំ​របស់​មេធាវី​ឲ្យ​លោក មាជ សុវណ្ណារ៉ា នៅ​ក្រៅ​ឃុំ"

  1. Bol says:

    ជាតិជាមនុស្សកញ្ជះគេ គឺវាអញ្ចឹង!
    ប្រទេសកម្ពុជា ដែលមានអធិបតេយ្យភាព ជាជាតិថ្លៃថ្នូរ ត្រូវពួកអាកញ្ជះគេទៅដឹកដៃពួកបរទេស មកជាន់ឈ្លី។
    សួរថា តើមនុស្ស ដែលមានសញ្ជាតិ ២ ដូចក្បាលអាមាជ សុវណ្ណារ៉ា នេះ អាចត្រូវបានច្បាប់អនុញ្ញាត ឲ្យទទួលខុសត្រូវក្នុងស្ថាប័នកំពូលរបស់រដ្ឋដែរឬអត់់?

    គ្មានអ្វី ដែលថោកទាបជាងមនុស្សម្នាក់សញ្ជាតិ ២ នេះ ទេ។

    និយាយដល់នេះ ក៏ត្រូវនិយាយដល់ គជប. ដែរ។ ឃើញទេ? អាមនុស្សសញ្ជាតិ ២ គឺអញ្ចឹង។ តែបើថា ទៅ ជួនកាលក៏មាន អ្នកដែលល្អដែរ។ តែក្បាលអានេះ គឺអញ្ចឹង យើងស្គាល់វាច្បាស់ណាស់!

    ឥឡូវធើទៅ ! ធើឲ្យ អាមេរិក មកជាន់ឈ្លីខ្មែរល៎មើល????? សាកល៎មើល??

  2. Bol says:

    កុំថាឡើយ ឯងមានសញ្ជាតិ អាមេរិក ហើយអាចអាមេរិក មកត្រួតត្រាខ្មែរ។ តែឯងត្រូវមើលពីចៅហ្វាយឯង គឺសម រង្ស៊ី ផង ដែលមានសញ្ជាតិបារ៉ាំង សួរថា តើបារាំងធ្វើអ្វី មកលើតុលាកាកម្ពុជា? ក្រែងចៅហ្វាយឯងរួចពីទោស ដោយសារស្តេចខ្មែរ ទេឬអី?
    កុំភ្លេចថា បរទេសណាក៏ដោយ តែប្រព្រឹត្តិបទល្មើសនៅប្រទេសណាមួយ គឺអាជ្ញាធរ និងតុលាកាប្រទេសនោះ ត្រូវចាប់ខ្លួន និងផ្តន្ទាទោស នៅក្នុងប្រទេសគេហើយ។
    តើតុលាកាកម្ពុជាបានដាក់គុកជនជាតិបរទេសប៉ុន្មាននាក់ហើយ? មើល ស៊ុមខ្វាមឃីទៅ ជាប់គុកប៉ុន្មានឆ្នាំ?
    ឯងក៏អញ្ចឹងដែរ ណា អាល្បង មាជ ! គឺត្រូវជាប់គុកតាមទម្ងន់ទោសដែលឯងបានធ្វើ ។
    តែមិនអីទេ សិទ្ធិរបស់ឯង ក្នុងការស្រែករកចៅហ្វាយឯង ឲ្យមកជួយ!!!!

  3. Bol says:

    Bol
    November 21, 2014 at 11:42 am

    អាជ្ញាធរខណ្ឌ មានជ័យ ប្រើវិធានការ ក្ដៅ ចុះរដ្ឋបាលនៅ វត្ដស្ទឹងមានជ័យ ឃាត់ ព្រះសង្ឃ និង មនុស្ស៧នាក់
    Friday, 21 November 2014 10:59 ដោយ ៖ ដើមអម្ពិល (DAP)-ID:011
    E-mail Print PDF

    ភ្នំពេញ ៖ ដោយមើលឃើញពីភាពអនា ធិបតេយ្យរញ៉េរញ៉ៃ និងប្រើប្រាស់កុដិលោក ជាកន្លែងធ្វើ សកម្មភាពបទល្មើស ក៏ដូចជា ធ្លាប់មានរឿងរ៉ាវនាពេល កន្លង ទៅជាច្រើន ករណីនោះ គណៈបញ្ជាការ ឯកភាពខណ្ឌ មានជ័យ បានប្រើ វិធាន ការក្ដៅចុះធ្វើរដ្ឋបាល នៅក្នុងវត្ដស្ទឹងមានជ័យ ក្នុងគោលបំណង ពិនិត្យ មើលសកម្មភាពរបស់មនុស្សមួយចំនួន ដែល ស្នាក់នៅទីនោះ ព្រមទាំងរៀបចំសណ្ដាប់ ធ្នាប់ ឡើងវិញ នៅកន្លែងដែលជាទីគោរព សក្ការៈរបស់ពុទ្ធបរិស័ទទូទៅ ។

    យុទ្ធនាការចុះធ្វើរដ្ឋបាលនៅវត្ដស្ទឹងមាន ជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខាងលើនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោម ការដឹកនាំបញ្ជា ផ្ទាល់ពីសំណាក់ អភិបាល រងខណ្ឌមានជ័យ លោកឌី រត្ន័ខេមរុណ និងមានការចូលរួមពី ថ្នាក់មេបញ្ជាការអាវុធហត្ថ អធិការនគរបាល ខណ្ឌ កម្លាំងសណ្ដាប់ធ្នាប់ ចៅសង្កាត់ ស្ទឹងមានជ័យ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច ជាច្រើននាក់ ។

    ប្រភពព័ត៌មានពីមន្ដ្រីអាជ្ញាធរ និងសមត្ថ កិច្ច ដែលចូលរួមនៅក្នុងយុទ្ធនាការចុះធ្វើរដ្ឋ បាលខាងលើនេះ បានឱ្យដឹងថា ជាលទ្ធផល ព្រះសង្ឃ ៤អង្គ ត្រូវបានឃាត់ព្រះកាយនិង មនុស្ស៣នាក់ផ្សេងទៀត ត្រូវ បានចាប់ខ្លួន ក្រោយពីពិនិត្យឃើញថា ព្រះសង្ឃនិងមនុស្ស ទាំងនេះអាចជាប់ពាក់ព័ន្ធទៅនឹងបទល្មើសគឺ គ្រឿងញៀន ដោយសារតែវត្ថុតាងមួយចំនួន ត្រូវបានរកឃើញនៅកន្លែងស្នាក់នៅរបស់ពួក គេ ដូចជា បៀរ ស្លាកលេខម៉ូតូ ដបទឹកសុទ្ធ ដែលជាឧបករណ៍ សម្រាប់ជក់គ្រឿងញៀន កំប៉ុងប៊ីយ៉ែ ស្នាប់ដៃនិង ថ្នាំញៀនមួយចំនួន ផងដែរ ។

    សមត្ថកិច្ចនិងអាជ្ញាធរ បានបញ្ជាក់ទៀត ថា ក្រោយពីចុះរៀបចំសណ្ដាប់ធ្នាប់និងត្រួត ពិនិត្យរួចមក មានព្រះសង្ឃមួយអង្គមិនបាន ស្នាក់នៅក្នុងកុដិនោះឡើយ ពោលទៅស្នាក់ នៅក្រោមចេតីយ និងទីតាំងដ៏តូចចង្អៀត ទៅវិញ ។ ដោយឡែកព្រះសង្ឃខ្លះទៀត បានធ្វើបន្ទប់តូចៗ ជួលទៅឱ្យគេស្នាក់ នៅយក លុយយកកាក់ទៅវិញ ។

    សូមបញ្ជាក់ថា ការចុះធ្វើរដ្ឋបាលរៀបចំ សណ្ដាប់ធ្នាប់និងបញ្ហាសន្ដិសុខនៅក្នុងវត្ដស្ទឹង មានជ័យ ដែលធ្លាប់មានភាពចម្រូងចម្រាស់ ជាមួយអាជ្ញាធរនិង សមត្ថកិច្ចនាពេលកន្លង ទៅនោះ បានធ្វើឡើង ក៏មានការឯកភាពពី ព្រះចៅអធិការវត្ដនិងគណៈកម្មការវត្ដផង ដែរ ។

    ព្រះសង្ឃនិងមនុស្សទាំងអស់ចំនួន៧នាក់ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចនាំខ្លួនទៅ សួរនាំបន្ដទៀត ហើយមានវិធានការតាមផ្លូវ ច្បាប់ ៕
    _________________________
    សុំគាំទ្រវិធានការនេះ ដើម្បីយើងអាចសំពះព្រះសង្ឃមិនខុស!
    ត្រូវញែកឲ្យដាច់ និងរកឲ្យឃើញថា ណាមួយជាព្រះសង្ឃ និងណាមួយជាអាត្រងោល!!

    ដោយសារតែទីអារាម ជាទីត្រជាក់ត្រជុំ ម្លេះ បានជា នរណាក៏មកស្នាក់ក្នុងទីវត្តដែរុំ
    ភាពងាយនៃការចូលជ្រកនេះ ហើយដែលធ្វើឲ្យទីវត្ត ត្រូវបានពួកទុច្ចរិតប្រើប្រា់ជាកន្លែងសុខសាន្តរបស់វា និងបានប្រែក្លាយទីវត្តខ្លះ ឲ្យទៅជា «ទីបញ្ជាការដ្ឋាននៃចលនាអនាធិបតេយ្យ» , ពិសេស មានវត្តតាព្រហ្មមានជ័យ វត្តនន្ទមុនី ក្នុងតំបន់ស្ទឹងមានជ័យ វត្តនាគវន្ត ក៏អញចឹងដែរ និងត្រូវពិនិត្យឲ្យគ្របវត្ត ក្នុងរាជធានី និងតំបន់ជិត ក្រុង៕
    សុំគាទ្រ!!!!! សូមអាជ្ញាធរបន្តទៀត! សព្វថ្ងៃ ពេលភ្ជុំបិណ្ឌម្តងៗ ពិបាកសម្រេចចិត្តថា នឹងទៅវត្តណាណាស់។ ដូចនេះហើយបានជា អ្នកភ្នំពេញ គេច្រើនតែភ្ជុំនៅតាមស្រុកកំណើត និងនៅទីវត្តដែលឆ្ងាយពីក្រុង ព្រោះគេយល់ថា វត្តនៅភ្នំពេញ មួយចំនួនជាវត្តដែលសម្បូរពួកពាល សូម្បីតែសង្ឃ ក៏ពាលដែរ៕