សម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នានេះ អង្ករក្រអូប ឬផ្ការំដួលរបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់ជាអង្ករដែលមានរសជាតិឆ្ងាញ់បំផុតក្នុងពិភពលោក។ ប៉ុន្តែនៅឆ្នាំនេះ តំណែងជើងឯកដែលគេចង់ដណ្ដើមយកយ៉ាងខ្លាំង និងដែលប្រគល់ដោយក្រុមអ្នកកាត់សេចក្ដីនៅក្នុងសន្និសីទអង្ករពិភពលោករៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលក្នុងរាជធានីភ្នំពេញនេះ ត្រូវបានគ្រងរួមគ្នាជាមួយអង្ករក្រអូបហូម៉ាលី (Hommali) របស់ប្រទេសថៃ។ អង្ករដែលទទួលបានជ័យលាភីទាំងពីរនេះបានផ្ដួលប្រទេសចំនួន៤១ផ្សេងទៀត។
លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍អំឡុងសន្និសីទអង្ករពិភពលោកនេះថា ” យើងទទួលបានជ័យជម្នះជាអង្ករដែលមានរសជាតិឆ្ងាញ់បំផុត ប៉ុន្តែអ្វីដែលយើងចាំបាច់ត្រូវធ្វើនៅពេលបន្ទាប់ គឺត្រូវពង្រឹងគុណភាព និងយីហោរបស់យើង ហើយលើកកម្ពស់អង្កររបស់យើងឲ្យកាន់តែល្បីល្បាញ។ មានមនុស្សមួយចំនួនប៉ុណ្ណោះដែលស្គាល់អង្កររបស់យើង ដូច្នេះយើងត្រូវខិតខំបន្ថែមទៀត”។
លោក ភែត ដាតដូវ (Pat Daddow) អ្នកវិភាគទីផ្សារពិភពលោកនៅកាសែត The Rice Trader បានមានប្រសាសន៍ថា ពានរង្វាន់នេះនឹងធ្វើឲ្យពាណិជ្ជករកម្ពុជាមានសាច់ដុំកាន់តែធំនៅក្នុងទីផ្សារពិភពលោក។
លោកបានមានប្រសាសន៍នៅខាងក្រៅសន្និសីទនេះថា ”ខ្ញុំគិតថា វានឹងជួយកម្ពុជាបានច្រើន។ វាធ្វើឲ្យពួកគេមានវត្តមាននៅក្នុងទីផ្សារពិភពលោក ហើយពួកគេពិតជាអាចប្រើប្រាស់វាបានធ្វើជាទំនិញសម្គាល់យីហោ”៕ សុខុម
Fragrant rice of Cambodia, Thailand awarded world’s best rice for 2014
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
ព្ញតែលេខ១,ស្អីក៍លេខ១។កាប់ព្រៃលក់,យកដីរាស្រ្ត,ចាប់រាស្រ្តដាក់គុគក៍លេខ១។ហុឺ!ហ៊ឹងត្រចៀក។
ប្រទេសកម្ពុជា ទ្រព្យសម្បត្តិធម្មជាតិ សម្បូរណ៍ ប៉ុន្តែ ប្រជាពលរដ្ឋនៅ ក្រីក្រ រដ្ឋាភិបាល ហ៊ុន សែន
ជំពាក់លុយ បរទេស ច្រើនឡើង ៗ !