ដោយ៖ ប្រែង សត្យាភិរក្ស
ថ្ងៃសុក្រ ទី21 វិច្ឆិកា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ស្តូបរំឭកវិញ្ញាណក្ខន្ធ អ្នកស្លាប់នៅស្ពានពេជ្រ
គណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃសុក្រនេះ នឹងធ្វើពិធីរំឭកវិញ្ញាណក្ខន្ធដល់ស្លាប់ក្នុងព្រឹត្តិការណ៍ជាន់គ្នានៅលើស្ពានកោះពេជ្រ កាលពី៤ឆ្នាំមុន ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យ VOD ដឹងថា ពិធីនេះធ្វើឡើងក្នុងគោលបំណងពីរសំខាន់ គឺចង់ធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ និងធ្វើការអំពាវនាវរកយុត្តិធម៌ រួមនឹងអ្នកទទួលខុសត្រូវជូនជនរងគ្រោះទាំងអស់ ដែលមកទាល់នឹងពេលនេះមិនទាន់ទទួលបាននៅឡើយ ។
លោក យឹម សុវណ្ណ បញ្ជាក់ថាការធ្វើពិធីរំឭកវិញ្ញាណក្ខន្ធនេះ គឺរៀបចំដោយក្រុមយុវជនគណបក្សសង្គ្រោះជាតិ នៅម៉ោង២រសៀលថ្ងៃនេះ ។ លោកបន្តថា ពិធីនេះនឹងធ្វើឡើងនៅទីតាំងស្តូបរំឭកវិញ្ញាណក្ខន្ធជិតកោះពេជ្រ ដែលនឹងមានការចូលរួមពីសំណាក់ក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិផងដែរ ។
កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ដែលជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក មានព្រឹត្តិការណ៍ការកកស្ទះ និងរត់ជាន់គ្នានៅលើស្ពានពេជ្រ នៅតំបន់កោះពេជ្រ ដែលបណ្ដាលឲ្យមនុស្យប្រមាណ៣៥៣នាក់ស្លាប់ និងរបួសជិត១ពាន់នាក់ផ្សេងទៀត ដែលមកទាល់ពេលនេះនៅមិនទាន់មានអ្នកទទួលខុសត្រូវនៅឡើយ ៕
សូមសរសេរមកលោក ប្រែង សត្យាភិរក្ស តាមរយៈ phireak1988.kth@gmail.com
អ្នកណាត្រូវរកយុត្តិធម៌ ឲ្យអ្នកណា?
ទៅ ឲ្យ យឹម សុវណ្ណ វាដើររកទៅ!!
សួរថា ដោយសារតែព្រឹត្តការណ៍ តើ យឹម សុវណ្ណ និងបក្សពួក បានបរិច្ចាគប៉ុន្មានរៀល ជួយដល់គ្រួសារអ្នករងគ្រោះ?
ក្រែងគេបានប្រកាសពីលទ្ធផលនៃការណ៍សើបអង្កេតហើយឬ? ក៏វាពូកែឆ្នៃរឿងឲ្យទៅជានយោបាយ ដើម្បីវាយប្រហារលើរដ្ឋាភិបាលម្លេះ?
ចុះបើ ថ្ងៃណាមួយ យឹម សុវណ្ណក្រឡាប់ឡាន ងាប់ទៅ សួរថា ត្រូវរកមូលហេតុយ៉ាងម៉េច ដែរ?
និយាយឥតបុណ្យបន្តិចទៅចុះ កាលនោះ មានគ្រួសារខ្លះ ដែលខឹង និងជេរប្រទេចកូនរាល់ថ្ងៃ តែដល់ទៅមែនទែនទៅ ស្រាប់តែបានលុយបុណ្យរបស់កូន រាប់ពាន់ដុល្លា មកចាយ។ ខ្លះទៀត ស្តាយថា កូន ២ នាក់ទៅលេងបុណ្យ ម្តេចក៏ស្លាប់តែ ១ ? វាមិនព្រម ស្លាប់ទាំង ២ ទៅ ដើម្បីបានលុយ ច្រើននឹងគេ? ខ្លះទៀត កំពុងតែឥតលុយដណ្តឹងប្រពន្ធ តែសំណាងបានប្អូនស្លាប់ បងប្រុស ក៏បានលុយរៀបការប្រពន្ធដែរ។ នៅមានរឿងច្រើនទៀត ដែលក្រុមគ្រួសារស្រក់ទឹកភ្នែក តែមួយភ្លែត ស្រប់តែបែរជាក្អាកក្អាយទៅវិញ។
ល្មមហើយ ! ល្មមបញ្ឈប់មុខរបរញុះញង់នេះ ហើយ។
គួរតែរកវិធីបង្រៀនប្រជាជនខ្មែរ កុំឲ្យស្លាប់ និងរបួសដោយសារចរាចរណ៍ វិញ វាល្អជាង ណា៎លោក យឹម សុវណ្ណ!