​គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ករណី​គំរាម​សម្លាប់​សកម្មជន​បក្ស​នេះ​​

ដោយ៖​ ណុល ដារ៉ា​
ថ្ងៃអាទិត្យ ទី7 ធ្នូ 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក ​ហុង ណាក់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អះអាង​ថា ​ត្រូវ​ជន​មិន​ស្គាល់​មុខ​គំរាម​សម្លាប់​

​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានកា​រ​ជាបន្ទាន់ និង​ប្រកបដោយ​តម្លាភាព ស៊ើបអង្កេត​រក​ជន​ដែល​គំរាមកំហែង​សម្លាប់​សកម្មជន​បក្សរ​បស់​ខ្លួន​នៅ​ខេត្តសៀមរាប ​។​

​លោក​ហុង ណាក់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប អះអាង​ថា លោក​ត្រូវ​ជន​មិន​ស្គាល់​មុខ​គំរាម​សម្លាប់​ដោយ​កាត់​ក្បាល ក្រោយពេល​លោក​បាន​រាយការណ៍​ដល់​អ្នកព័ត៌មាន​ករណី​អាជ្ញាធរ​ខេត្ត​នេះ មាន​គម្រោង​ជម្លៀស​ពលរដ្ឋ​ពី​តំបន់​ទេសចរ​ធម្មជាតិ​កំពង់​ភ្លុក ទៅ​រស់នៅ​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ បានឲ្យ​VOD​ដឹង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៧ ខែ​ធ្នូ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ស្រាវជ្រាវ​បទល្មើស​នេះ រក​មុខ​អ្នក​ដែល​គំរាមកំហែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យបាន​ច្បាស់លាស់ ធ្វើយ៉ាងណា​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​។​

​កាលពី​ថ្ងៃ​សុក្រ ទី​៥ ខែ​ធ្នូ នេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ខេត្ត​សៀមរាប លោក​ហុង ណាក់ បាន​ស្វែងរក​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិមនុស្ស ដើម្បីឲ្យ​ជួយ​ការពា​រលោក និង​រក​មុខ​ជន​មិន​ស្គាល់​អត្ដ​សញ្ញាណ ដែល​បាន​គំរាម​សម្លាប់​រូប​លោក​ដោយ​កាត់​ក្បាល​៕

សូម​សរសេរ​មក​លោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

What Next?

Recent Articles