ដោយ៖ អុិត សូធឿត
ថ្ងៃអាទិត្យ ទី7 ធ្នូ 2014
http://vodhotnews.com
តុលាការដោះលែងភរិយា និងប្អូនប្រុសរបស់លោកឧកញ៉ា ថោង សារ៉ាត់ ឲ្យរួចខ្លួន នៅព្រឹកថ្ងៃអាទិត្យនេះ បន្ទាប់ពីបានធ្វើការសាកសួរ ដោយសារមិនពាក់ព័ន្ធនឹងករណីឃាតកម្មនេះ ។
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យនេះ បន្តការសាកសួរជនសង្ស័យមួយចំនួនទៀតពាក់ព័ន្ធនឹងករណីបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ដែលរួមមានទាំងឪពុកម្តាយ ភរិយា និងប្អូនប្រុសលោកឧកញ៉ា ថោង សារ៉ាត់ ។
បន្ទាប់ពីការសាកសួរ លោកស្រី ទាវ ធីតា ដែលជាភរិយានិងលោក ថោង បូណា ជាប្អូនរបស់លោក ថោង សារ៉ាត់ ត្រូវបានដោះលែង ដោយតុលាការថាមិនមានទាក់ទង នឹងអំពើឃាតកម្មលើ ឧកញ៉ា អ៊ឹង ម៉េងជឺ នោះទេ ។
យ៉ាងណាក៏ដោយ តុលាការបន្តការសាកសួរឪពុកម្ដាយរបស់លោកឧកញ៉ា ថោង សារ៉ាត់ បន្តទៀត ។
ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ ឧកញ៉ា អ៊ឹងង ម៉េងជឺ ជនសង្ស័យចំនួន៤នាក់ ជាអង្គរក្សលោកថោង សារ៉ាត់ ត្រូវបានបញ្ជូនខ្លួនទៅពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃសុក្រ បន្ទាប់ពីចៅក្រមបានបញ្ចប់ការសាកសួរ និងធ្វើការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងបទសមគំនិត។ ដោយឡែក ឧកញ៉ា ថោង សារ៉ាត់ បានរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងតាមរកចាប់ខ្លួន៕
សូមសរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com