ដោយ រដ្ឋា វិសាល
2014-12-07
RFA
បុរសសញ្ជាតិរុស្ស៊ីម្នាក់ ត្រូវប៉ូលិសខេត្តរតនគិរី ចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់ ហើយបញ្ជូនខ្លួនទៅអគ្គនាយកដ្ឋានប៉ូលិសអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែធ្នូ។
ស្នងការប៉ូលិសខេត្តរតនគិរី ទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ លោក ជា ប៊ុនធឿន មានប្រសាសន៍បញ្ជាក់ថា ជនជាតិរុស្ស៊ីនេះ មានឈ្មោះ ដូរូខូវ វ៉ាស៊ីលី (Dorokhov Vasily) អាយុ ៣៥ឆ្នាំ ត្រូវគេប្រទះឃើញក្នុងចំការមួយរបស់ប្រជាពលរដ្ឋនៅឃុំម៉ាលិច ស្រុកអណ្ដូងមាស កាលពីថ្ងៃទី៥ ខែធ្នូ។ បុរសជាតិរុស្ស៊ីនេះ មានតែវាឡូមួយជាប់នឹងខ្លួនហើយមិនព្រមនិយាយអ្វីជាក់លាក់ជាមួយប៉ូលិសពីការធ្វើដំណើររបស់គេមកតំបន់នោះ។
លោកបន្តថា ប៉ូលិសរកឃើញលិខិតឆ្លងដែនមួយរបស់ជនជាតិរុស្ស៊ីនេះ ប៉ុន្តែមិនមានទិដ្ឋាការចូលពីប្រទេសណាទេ៖ «យើងមិនទាន់ចោទថាម៉េចទេ ប៉ុន្តែយើងមើលលិខិតឆ្លងដែនអត់មានវាយទិដ្ឋាការចូលក្នុងប្រទេស។ ជាបណ្ដោះអាសន្នយើងចាត់ទុកថា ជាជនបរទេសឆ្លងដែនខុសច្បាប់»។
ជនជាតិរុស្ស៊ីនេះត្រូវបានបញ្ជូនទៅដល់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៧ ធ្នូ ដើម្បីប្រគល់ឲ្យប៉ូលិសនាយកដ្ឋានអន្តោប្រវេសន៍សាកសួរបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីរដ្ឋាភិបាលអះអាងថាគ្មានជនភៀសខ្លួនម៉ុងតាញ៉ាលាក់ខ្លួនក្នុងព្រៃ
- ក្រុមការងារអ.ស.ប.ទៅដល់ខេត្តរតនគិរីដើម្បីសង្គ្រោះជនជាតិម៉ុងតាញ៉ា
- ស្ថានភាពរស់នៅជាក់ស្ដែងរបស់ជនជាតិម៉ុងតាញ៉ាដែលកំពុងលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរី
- លោក ហ៊ុន សែន បង្ហាញហេតុផលដែលរដ្ឋាភិបាលព្រមទទួលជនភៀសខ្លួនពីអូស្ត្រាលី
- ស្ថានភាពជនជាតិម៉ុងតាញ៉ា១៣នាក់កំពុងលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរី
- HRW៖ ជនភៀសខ្លួនដែលមកកម្ពុជានឹងប្រឈមការរស់នៅលំបាកឬគ្រោះថ្នាក់
- ព្រឹទ្ធសភាអូស្ត្រាលីនឹងមកកម្ពុជាពិនិត្យស្ថានភាពពាក់ព័ន្ធគម្រោងបញ្ជូនជនភៀសខ្លួន
- លោក កឹម សុខា ផ្ញើលិខិតទៅទូតអូស្ត្រាលីពីកង្វល់ចំពោះការបញ្ជូនជនភៀសខ្លួនមកកម្ពុជា
- អនុប្រធានសភាទី១ជួបតំណាងបាតុករប្រឆាំងការទទួលយកជនភៀសខ្លួនពីអូស្ត្រាលី