ភាព​ទន់ខ្សោយ​នៃ​ការ​អនុវត្ត​ច្បាប់ និង​អំពើ​ពុករលួយ​ជា​របាំង​នៃ​ការ​ទាក់ទាញ​វិនិយោគិន​បរទេស

សំណង់​ស្ពាន​អ្នក​លឿង​ដែល​ជិត​តភ្ជាប់ និង​គ្រោង​បើក​សម្ពោធ​ក្នុង ខែ​មីនា ឆ្នាំ​២០១៥។

សំណង់​ស្ពាន​អ្នក​លឿង​ដែល​ជិត​តភ្ជាប់ និង​គ្រោង​បើក​សម្ពោធ​ក្នុង ខែ​មីនា ឆ្នាំ​២០១៥។ ស្ពាន​នេះ​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​តភ្ជាប់​ជាមួយ​នឹង​ផ្លូវ​ជាតិ​លេខ ១ ទៅ​កាន់ ប្រទេស​វៀតណាម ក្នុង​ការ​សម្រួល​ពាណិជ្ជ​កម្ម​របស់​បណ្តា​ប្រទេស​អាស៊ាន។ ផា លីណា



ភ្នំពេញប៉ុស្តិ៍

នៅពេល​ដែល​សេដ្ឋកិច្ច​ចិន​បន្ត​ធ្លាក់​ចុះ​នោះ ក្រុមហ៊ុន​នានា​អាច​នឹង​ស្វែងរក​ឱកាស​ថ្មី​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន បាន​សន្យា​បង្កើត​ទីផ្សារ​មួយ​ដែល​មាន​សមាជិក​ចំនួន​១០​ប្រទេស ដើម្បី​រក​ឱកាស​ថ្មីៗ និង​ប្រាក់​ចំណេញ​ជាដើម​។ តែ​វិនិយោគិន​បាន​ដឹង​រួច​ហើយ​។

លទ្ធផល​មួយ​ចំនួន ដែល​ទើប​តែ​បាន​ចេញ​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ​ស្តីពី​ការ​អង្កេត​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៥ របស់​ធនាគារ​ពិភពលោក បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ផ្នែក​ជាច្រើន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ មិន​សុទ្ធ​តែ​ល្អ​ទាំងអស់​នោះ ទេ​។

ទន្ទឹម​នឹង​នោះ​ដែរ ប្រទេស​សិង្ហបុរី​នៅ​តែ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ​នៅក្នុង​ពិភពលោក​ចំពោះ​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​អាជីវកម្ម ហើយ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​នាំមុខ​ជាច្រើន​នៅក្នុង​តំបន់​នេះ នៅ​តែ​ត្រូវ​បាន​ចាត់ទុក​ថា​មាន​អំពើ​ពុករលួយ​កើនឡើង ហើយ​មាន​អភិបាលកិច្ច​ព្រម​ទាំង​នីតិរដ្ឋ​មិន​សូវ​ល្អ​។

តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ជា​តំបន់​ឧស្សាហ​កម្ម​ដ៏​សំខាន់​មួយ​ជាប់​ព្រំ​ប្រទល់​ថៃ។ ហេង ជីវ័ន

ប៉ុន្តែ​កាលានុវត្តភាព​នៅតែ​មាន​ជា​បន្ត​នៅ​តាម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​នាំ​មុខ​ទាំង​នោះ​។

នៅ​រាជធានី​របស់​កម្ពុជា ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​អន្តរជាតិ និង​ម៉ាក​ផលិតផល​ល្បីៗ មាន​ច្រើន​សន្ធឹកសន្ធាប់​នៅ​តាម​ដងផ្លូវ​។ ម៉ាក​ផលិតផល​ជាច្រើន​ដូចជា ម៉ាក BMW ម៉ាក KFC ម៉ាក Samsung ម៉ាក Ford និង​ម៉ាក Toyota គ្រាន់តែ​ជា​ម៉ាក​ផលិតផល​មួយ​ចំនួន​តូច​ក្នុង​ចំណោម​ម៉ាក​ផលិតផល​ប្រើប្រាស់ ដែល​ត្រូវ​បាន​ធ្វើ​ទីផ្សារ​នៅក្នុង​ព្រះរាជាណាចក្រ​អច្ឆរិយ​មួយ​នេះ ពោល​គឺ​ផលិតផល​ម៉ាក​ល្បីៗ​ទាំងនេះ ត្រូវ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ទេសចរណ៍​របស់​កម្ពុជា​។

ក្នុង​របាយការណ៍ កម្ពុជា ជាមួយ​នឹង​ប្រទេស​មីយ៉ាន់ម៉ា រួម​ទាំង​ប្រទេស​ឡាវ ហាក់​ដូចជា​ជម្រើស​មិនសូវ​ល្អ​សម្រាប់​ក្រុម​វិនិយោគិន​បរទេស​។ ទីផ្សារ​នាំ​មុខ​ទាំង​នេះ ខ្វះ​ច្បាប់ តែ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ត្រូវ​បាន​បង្កើតឡើង​ច្រើន​ជាង​ទីផ្សារ​អភិវឌ្ឍន៍​ផ្សេងៗ​នៅ​ក្នុង​តំបន់​ដូចជា នៅ​ប្រទេស​ម៉ាឡេស៊ី និង​ថៃ​ជាដើម​។

ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨៩ ដែល​ស្ថិត​ក្នុង​ការ​អង្កេត​លើក​ចុងក្រោយ​របស់​ធនាគារ​ពិភពលោក​នេះ ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​១៣៥ ប្រទេស​ឡាវ​ជាប់​ចំណាត់​ថ្នាក់​ទី​ ១៤៨ និង​ប្រទេស​មីយ៉ាន់ម៉ា​ជាប់​ចំណាត់​ថ្នាក់​ទី​ ១៧៧ ចំពោះ​ការសិក្សា​ពី​ភាព​ងាយស្រួល​ធ្វើ​អាជីវកម្ម​នេះ​។ បើ​គិត​ពី​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ទាំងនេះ​វិញ​ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ ប្រទេស​ឡាវ​ជាប់​ចំណាត់ថ្នាក់​ទី ​១៤០ ប្រទេស​មីយ៉ាន់ម៉ា ជាប់​ចំណាត់​ថ្នាក់​ទី​១៥៧ ហើយ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់ ​១៦០ នៅក្នុង​សន្ទស្សន៍​ទស្សនៈ​ពុករលួយ​ឆ្នាំ​២០១៣ របស់​អង្គការ​តម្លាភាព​អន្តរជាតិ ហើយ​អ្នក​អាច​ដឹង​ថា ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​នានា​មិន​ចង់​មក​វិនិយោគ​នោះ​។

រថយន្ត​ទំនើប​ម៉ាក Audi ដែល​បាន​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ។ ហុង មិនា

ប៉ុន្តែ​ការ​វិនិយោគ​ជាក់ស្តែង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង​ការ​ស្រាវជ្រាវ​រក​ទីផ្សារ​ដែល​ផ្តល់​ប្រាក់ចំណេញ​ខ្ពស់​បន្ទាប់ គឺ​មិនមែន​ងាយស្រួល​ទេ​។

ក្រុម​វិនិយោគិន​កំពុង​សម្លឹង​មក​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ដោយសារ​មូលដ្ឋាន​ប្រជាសាស្រ្ត​ក្មេង​ខ្ចី​របស់​ប្រទេស​ទាំងនោះ កំណើន​អ្នក​មាន​ប្រាក់ចំណូល​មធ្យម និង​ទីតាំង​ភូមិសាស្ត្រ ដោយ​ចាត់ទុក​ថា​ជា​ទឹកដី​ដែល​មាន​កាលានុវត្តភាព​ថ្មីៗ​នៅ​តំបន់​អាស៊ី​ផង​ដែរ​។

យោងតាម​ធនាគារ​ពិភពលោក សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនេះ អាច​នឹង​សម្រេច​បាន​កំណើន ផ.ស.ស ប្រចាំ​ឆ្នាំ​ជាង​៧​ភាគរយ​នៅ​ឆ្នាំ​ក្រោយ​។

ដូច្នេះ តើ​ក្រុមហ៊ុន​មួយ​អាច​ប្រកប​របរ​អាជីវកម្ម​នៅក្នុង​ប្រទេស​មួយ ដែល​គេ​បាន​ដឹងថា ខ្វះ​នីតិរដ្ឋ និង​តម្លាភាព​ដោយ​របៀប​ណា​?

ជា​បឋម សូម​មើល​ស្ថានភាព​ជាក់ស្តែង​ពី​ពេលវេលា​របស់​អ្នក​ដើម្បី​សម្រេច​បាន​ជោគជ័យ​។ ម៉ាក​ផលិតផល​អន្តរជាតិ ដែល​ទទួល​បាន​ជោគជ័យ ជាពិសេស​ត្រូវ​ពិចារណា​ពី​ទស្សនៈ​រយៈពេល​វែង​ចំពោះ​ការ​បង្កើន​ទំនាក់ទំនង និង​បង្កើត​មិត្តភាព​ជាមួយ​នឹង​ដៃគូ​ក្នុង​ស្រុក​។

នៅពេល​ទទួល​បាន​របស់​ទាំងនេះ​ហើយ ទំនាក់ទំនង​គឺជា​កត្តា​សំខាន់​នៅ​តាម​ប្រទេស​នីមួយៗ តែ​នេះ​អាច​ជា​ការពិត​នៅ​តាម​កន្លែង​មួយ​ចំនួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។ យើង​ត្រូវ​កសាង​ទំនុក​ចិត្ត​ជា​បន្តបន្ទាប់ មុន​ពេល​ព្រមព្រៀង​ប្តេជ្ញាចិត្ត ហើយ​ការងារ​លំបាកៗ នឹង​ចាប់ផ្តើម​នៅពេល​ពិធី​ចុះហត្ថលេខា​ត្រូវ​បញ្ចប់​។

បន្ទាប់មក ប្រើប្រាស់​អ្នក​មាន​ទេពកោសល្យ​នៅក្នុង​ស្រុក​។ ការ​ធ្វើ​បែប​នេះ មាន​ដូចជា​ប្រជាជន​ក្នុង​ស្រុក ដែល​សហការ​ជាមួយ​នឹង​អង្គភាព​ពាណិជ្ជកម្ម​នៅក្នុង​ស្រុក ដូចជា សភាពាណិជ្ជកម្ម​អាមេរិក ឬ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ជាដើម​។ អង្គភាព​ទាំងនេះ និង​អង្គភាព​ផ្សេង​ទៀត ក៏ដូចជា​ក្រុមហ៊ុន​ច្បាប់ គណនេយ្យ និង​ក្រុមហ៊ុន​ប្រឹក្សាយោបល់ ដែល​មាន​អ្នក​ជំនាញ​ក្នុង​ស្រុក អាច​ជួយ​ណែនាំ និង​ផ្តល់​តម្លៃ​ផ្នែក​ខាង​ក្នុង​ចំពោះ​ភាព​ខុស​ប្លែក​គ្នា​នៃ​បរិយាកាស​ពាណិជ្ជកម្ម​ក្នុង​ស្រុក​។

ក្រៅពី​នេះ មាន​ចំណុច​ខ្លាំង​ចំពោះ​ចំនួន​តួលេខ​។

រថយន្ត​ទំនើប​ម៉ាក Roll-Royce ដែល​បាន​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ។ ម៉ៃ វីរះ

ក្រុមហ៊ុន​ដែល​ប្រតិបត្តិការ​បាន​ល្អ​នៅ​តាម​ប្រទេស​នានា ដែល​មាន​អំពើ​ពុករលួយ​កំពុង​រីករាលដាល​នោះ តែង​ធ្វើ​ជា​ដៃគូ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្លាស់ប្តូរ​បរិយាកាស​អំណោយផល តាមរយៈ​ការ​រួម​គ្នា​បដិសេធ​ចូលរួម​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​។

ឧទាហរណ៍​នៅ​កម្ពុជា ក្រុមហ៊ុន Coca-Cola បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ជាមួយ​នឹង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដោយ​ប្តេជ្ញា​អនុវត្ត​តាម​ស្តង់ដារ​តម្លាភាព ព្រម​ទាំង​បណ្តុះបណ្តាល​បុគ្គលិក​ដើម្បី​ទប់ស្កាត់​អំពើ​ពុករលួយ​ផង​ដែរ​។

ការ​ពិភាក្សា​ស្តីពី​ផលប៉ះពាល់ ដែល​អាច​កើតឡើង​ចំពោះ​កេរ្តិ៍ឈ្មោះ និង​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន មិន​ថា​ក្រុមហ៊ុន​ក្នុង​ស្រុក ឬ​ក្រុមហ៊ុន​បរទេស បើ​ត្រូវ​រក​ឃើញ​ថា​បាន​រំលោភ​ច្បាប់​ទាំងនេះ អាច​ធ្វើ​ការ​ទប់ស្កាត់​គោលបំណង​ប្រព្រឹត្ត​អំពើ​ពុករលួយ​នេះ​។

ព័ត៌មាន​រិះគន់​ចំពោះ​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​យន្តហោះ​របស់​អាល្លឺម៉ង់ គឺ​ក្រុមហ៊ុន Rolls-Royce កំពុង​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​របស់​ការិយាល័យ​លួច​បន្លំ​កម្រិត​ធ្ងន់​របស់​ចក្រភព​អង់គ្លេស​ពី​បទ​ចោទប្រកាន់​ថា ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​យន្តហោះ​នេះ បាន​ចំណាយ​ប្រាក់​ខុសច្បាប់​ដើម្បី​ទទួល​បាន​កិច្ចសន្យា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ជា​ឧទាហរណ៍​មួយ​។

មិន​តែ​ប៉ុណ្ណោះ ការ​យល់ដឹង និង​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​បញ្ហា​ប្រព្រឹត្ត​អំពើពុករលួយ​នេះ​គឺ​គ្រួសារ​និយម​។ ក្រុមហ៊ុន​ជាច្រើន​ដែល​ចូល​មក​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ព្យាយាម​ធ្វើ​បែប​នេះ ដោយ​ចាប់​ដៃគូ​ជាមួយ​គ្រួសារ និង​ជាមួយ​នឹង​មិត្តភក្តិ​របស់​អ្នក​នយោបាយ​។ ក្រុមហ៊ុន​នានា​ត្រូវ​ដឹង​ថា ទាំង​ផលប្រយោជន៍ និង​សក្តានុពល​អាច​នឹង​ធ្លាក់ចុះ​។ អតុល្យភាព​អំណាច​នៅក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម គួបផ្សំ​នឹង​ភាព​ខុសគ្នា​ចំពោះ​បរិយាកាស​ច្បាប់ អាច​ធ្វើឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ​ភាព​មិន​ចុះសម្រុង​គ្នា​ប្រកប​ដោយ​យុត្តិធម៌ បើ​ភាព​ជា​ដៃគូ​នោះ​ប្រែ​ជា​ល្អក់កករ​នោះ​។

សរុប​សេចក្តី​មក ហើយ​រឹត​តែ​សំខាន់​ជាង​នេះ​ទៀត​នោះ សូម​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ដើរ​ចេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បែប​នេះ​៕BP


What Next?

Recent Articles