សមត្ថកិច្ច​អះអាង​ថា​នឹង​ចាប់​ខ្លួន​ឧកញ៉ា​ថោង​សារ៉ាត់​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ

ដោយ ប្រាជ្ញ ចេវ
2014-12-08
RFA

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី ៨ ធ្នូ ថា សមត្ថកិច្ច​បាន​រក​ឃើញ​ទីតាំង​លាក់​ខ្លួន​របស់ ឧកញ៉ា ថោង សារ៉ាត់ ហើយ។ ប៉ុន្តែ​លោកមិន​អាច​បញ្ជាក់ ពី​ទីតាំង​ជាក់លាក់​នៅ​ឡើយ​ទេ

ឧកញ៉ា ថោង សារ៉ាត់ ជា​ជនជាប់ចោទ ថា​ជា​មេខ្លោង​ដែល​បញ្ជា​ឲ្យ​បាន​អង្គរក្ស សម្លាប់​​ឧកញ៉ា អ៊ឹង ម៉េងជឺ កាល​ពី​ថ្ងៃ​ទី ២២ វិច្ឆិកា កន្លង​ទៅ ហើយ​អង្គរក្ស​ទាំង​៤​នាក់​របស់​លោក ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "សមត្ថកិច្ច​អះអាង​ថា​នឹង​ចាប់​ខ្លួន​ឧកញ៉ា​ថោង​សារ៉ាត់​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ"

  1. Khmer ISO says:

    Thong Sarath is a real orderer???